ក្រុមឈាមមានប៉ុន្មានប្រភេទ? អ្នកណាខ្លះអាចបរិច្ចាកឈាមបាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 15, 2022

    ក្រុមឈាមមានប៉ុន្មានប្រភេទ? អ្នកណាខ្លះអាចបរិច្ចាកឈាមបាន?

    ក្រុម​ឈាម​មាន​៤​ប្រភេទ គឺ​ក្រុម​ឈាម​A, B, AB ​និង​ក្រុម​ឈាម​O ហើយ​ក្រុម​ឈាម​ទាំង​នេះ​ត្រូវ​បាន​​កំណត់​​ដោយ​ហ្សែន​​ដែល​ទទួល​បាន​ពី​ឪពុក​ម្ដាយ​។ ក្រុម​ឈាម​នីមួយ​ៗ​ អាច​មាន​រ៉េស៊ីស​វិជ្ជមាន​ ឬអវិជ្ជមាន ដែល​មាន​ក្រុម​ឈាម​សរុប​ចំនួន​​៨​​ប្រភេទ​។

    អង់ទីករ និង​អង់ទីហ្សែន

    ឈាម​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កោសិកា​ឈាម​ក្រហម​ កោសិកា​ឈាម​ស និង​ប្លាកែត​នៅ​ក្នុង​ប្លាស្មា។ ក្រុម​ឈាម​របស់​យើង​ត្រូវ​បាន​សម្គាល់​ដោយ​អង់ទីករ និង​អង់ទីហ្សែន​នៅ​ក្នុង​ឈាម។

    អង់ទីករ​ជា​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ប្លាស្មា ​ជា​ផ្នែក​មួយ​​នៃ​ការ​ការពារ​ធម្មជាតិ​របស់​រាងកាយ។ អង់ទីករ​​ស្គាល់​វត្ថុ​ចម្លែក​ ដូចជា​ពពួក​មេរោគ និង​បញ្ជូន​សញ្ញា​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ ដើម្បី​បំផ្លាញ​​មេរោគ​ទាំង​នោះ។ ចំណែក​អង់ទីហ្សែន​ជា​ម៉ូលេគុល​ប្រូតេអ៊ីន​ដែល​មាន​នៅ​លើ​ផ្ទៃ​ខាង​លើ​នៃ​កោសិកា​ឈាម​ក្រហម។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ប្រព័ន្ធ​ABO

    ​មាន​ក្រុម​ឈាម​សំខាន់​ៗ​ចំនួន​៤ ដែល​កំណត់​ដោយ​ប្រព័ន្ធ​ABO៖

    • ក្រុម​ឈាម​A៖ មាន​អង់ទីករ​នៅ​លើ​កោសិកា​ឈាម​ក្រហម​ និង​អង់ទីហ្សែន​នៅ​ក្នុង​ប្លាស្មា
    • ក្រុម​ឈាមB៖ មាន​អង់ទីករ​ និង​អង់ទីហ្សែន​នៅ​ក្នុង​ប្លាស្មា
    • ក្រុម​ឈាមO៖ មិន​មាន​អង់ទីហ្សែន ប៉ុន្តែ​​មាន​ទាំង​អង់ទីករ​ប្រឆាំង​នឹង​ក្រុម​ឈាម​A និង​ក្រុម​ឈាមB​នៅ​ក្នុង​ប្លាស្មា
    • ក្រុម​ឈាមAB៖ មាន​ទាំង​​អង់ទីហ្សែនA និង​B​ ប៉ុន្តែ​មិន​មាន​អង់ទីករ​​

    ការ​បញ្ចូល​ឈាម​ដែល​ខុស​ក្រុម​ឈាម​ អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ឧទាហរណ៍ ប្រសិនបើ​ក្រុម​ឈាម​B ផ្ដល់​ឈាម​ទៅ​ឲ្យ​ក្រុម​ឈាម​A នោះ អង់ទីករ​ប្រឆាំង​នឹង​ក្រុម​ឈាម​A ​នឹង​វាយ​ប្រហារ​កោសិកា​ក្រុម​ឈាម​A។

    ក្រុមឈាម២

    អត្ថបទគួរអាន៖

    ​ការ​ពពោះ

    ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​​ធ្វើការ​ពិនិត្យ​ឈាម ពីព្រោះ​បើ​ម៉ាក់​ៗ​មាន​រ៉េស៊ីស​អវិជ្ជមាន ប៉ុន្តែ​ទារក​ក្នុង​ផ្ទៃ​មាន​រ៉េស៊ីស​វិជ្ជមាន​ដោយ​ទទួល​បាន​ពី​ឪពុក​នោះ វា​អាច​បង្ក​ជា​ផលវិបាក​ផ្សេង​ៗ​ ប្រសិនបើ​មិន​ទទួល​ការ​ព្យាបាល​​ទេ​នោះ។

    ការ​ផ្ដល់​ឈាម

    គ្នា​យើង​ភាគ​ច្រើន​អាច​ផ្ដល់​ឈាម​បាន ប៉ុន្តែ​​ក៏​ចាំបាច់​ត្រូវ​ស្ថិត​ក្នុង​លក្ខខណ្ឌ​សុខភាព​ខាង​ក្រោម​នេះ​ដែរ៖

    • មាន​រាងកាយ​រឹងមាំ និង​សុខភាព​ល្អ
    • មាន​ទម្ងន់​យ៉ាង​តិច៥០​គីឡូក្រាម
    • មាន​អាយុ​ចន្លោះ​ពី​១៧​ឆ្នាំ ដល់​៦៦​ឆ្នាំ​ (ឬ​៧០​ឆ្នាំ ប្រសិនបើ​យើង​ធ្លាប់​ផ្តល់​ឈាម​ពី​មុន​)

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 15, 2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម