ជំងឺស្ទះសរសៃឈាមវ៉ែនជ្រៅ កើតឡើងនៅពេលដែលមានកំណកឈាមនៅក្នុងសរសៃវ៉ែនជ្រៅនៃជើង។ ក្នុងករណីខ្លះ ជំងឺនេះក៏កើតឡើងនៅក្នុងសរសៃឈាមវ៉ែននៅដៃ ក្នុងខួរក្បាល និងសរសៃវ៉ែននាំឈាមចេញពីពោះវៀនតូចផងដែរ ហើយជាធម្មតាប៉ះពាល់ដល់តំបន់មានលំហូរឈាមថយចុះ ឬប្រែប្រួល។
ប្រសិនបើពុំមានការព្យាបាលទេនោះ កំណកឈាមអាចធ្វើដំណើរតាមចរន្តឈាម ហើយក្លាយជាប្រភពនៃផលវិបាកដ៏គ្រោះថ្នាក់។ យ៉ាងណាមិញ យើងអាចបង្ការជំងឺស្ទះសរសៃឈាមវ៉ែនជ្រៅបាន ដោយអនុវត្តវិធីសាស្ត្រមួយចំនួនខាងក្រោម។
រោគសញ្ញា
- ឈឺចាប់ និងហើមជើងម្ខាង ប៉ុន្តែក៏អាចកើតលើជើងទាំងសងខាងដូចគ្នា។ ការឈឺចាប់ អាចកើតមានផ្ដើមពីកំភួនជើង ព្រមទាំងធ្វើឲ្យអ្នកជំងឺមានអាការៈរមួលក្រពើ
- មានអារម្មណ៍ក្ដៅឧណ្ហៗនៅលើជើង
- ស្បែកត្រង់ជើងឡើងពណ៌ក្រហម ឬប្រែពណ៌
ក្នុងករណីដែលពុំមានការព្យាបាលទេនោះ ជំងឺស្ទះសរសៃឈាមវ៉ែនជ្រៅអាចបណ្ដាលមានការស្ទះសរសៃឈាមនៅសួត ដោយចេញរោគសញ្ញាដូចខាងក្រោម៖
- ពិបាកដកដង្ហើមភ្លាមៗ
- ឈឺទ្រូងកាន់តែខ្លាំង នៅពេលដកដង្ហើម ឬក្អក
- វិលមុខ ឬសន្លប់
- ដកដង្ហើមញាប់ និងជីពចរលឿន
ប្រសិនបើយើងប្រឈមនឹងរោគសញ្ញាទាំងនេះ ចាំបាច់ត្រូវទៅជួបនឹងគ្រូពេទ្យជាបន្ទាន់។
![សរសៃឈាម១](https://cdn.hellokrupet.com/wp-content/uploads/2021/07/fb6f4863-.jpg)
ចង់គណនា BMI ចុចទីនេះ!
ចង់គណនា BMR ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
មូលហេតុបង្ក និងកត្តាហានិភ័យ
ជាទូទៅ យើងអាចប្រឈមនឹងជំងឺស្ទះសរសៃឈាមវ៉ែនជ្រៅកាន់តែខ្ពស់ ប្រសិនបើយើងស្ថិតក្នុងលក្ខខ័ណ្ឌខាងក្រោមនេះ៖
ធ្លាប់វះកាត់ មានជំងឺមហារីក មិនធ្វើចលនារយៈពេលយូរ ដោយសារការគេង ឬសម្រាកលើគ្រែក្រោយវះកាត់ សម្ពាធក្នុងសរសៃវ៉ែនកើនឡើង ខ្សោយបេះដូង ធាត់ជ្រុល មានអាយុចាប់ពី៦០ឆ្នាំឡើង ជក់បារី មានប្រវត្តិគ្រួសារកើតជំងឺនេះ ការបង្ការ
វិធីសាស្ត្រខាងក្រោម អាចជួយបញ្ចៀសជំងឺស្ទះសរសៃឈាមវ៉ែនជ្រៅ បានយ៉ាងមានប្រសិទ្ធភាព៖
- ធ្វើចលនាចុះឡើង
- ធ្វើលំហាត់ប្រាណ
- ជៀសវាងជក់បារី។