– ឈាមកកនៅសន្ទះច្រមុះ (កើតឡើងដោយសាររបួសនៅច្រមុះ)
– ហូរឈាមនៅក្នុងពោះ អាចប៉ះពាល់ដល់ជីវិត តែអាស្រ័យលើស្ថានភាព និងមូលហេតុនាំឲ្យឈឺនៅស្រទាប់ពោះ។
– ដុំឈាមកក អាចកើតឡើងនៅពេលសរីរាង្គរឹង ដូចជា ថ្លើម អណ្ដើក តម្រងនោម ឬស្រទាប់ពោះវៀនតូច ពោះវៀនធំ រងរបួស។
– ជំងឺសាច់ដុំ (Compartment syndrome) មានផលវិបាកហូរឈាម និងឈាមកកបណ្ដាលមកពីរបួស។
២៥ ភារយនៃស្រីៗមានផ្ទៃពោះ អាចមានករណីហូរឈាម ហើយភាពមិនប្រក្រតីនេះកើតមានជាញឹកញាប់ គ្រូពេទ្យអាចដឹងបាន តាមរយៈឆ្លុះដងខ្លួនដោយប្រើរលកសម្លេងលើស្ត្រីមានផ្ទៃពោះ។ ករណីហូរឈាមនេះ អាចបង្កជាកំណកឈាម ដោយភាគច្រើន ពីតិចតួច ទៅមធ្យម នឹងអាចត្រឡប់មកដូចដើមវិញ មិនវិវត្តទៅជាធ្ងន់ធ្ងរនោះទេ។ កំណកឈាម ឬការហូរឈាមនៅត្រីមាសទី ៣ អាចជាសញ្ញាសុកពាំងមាត់ស្បូន និងរបើកសុកពីស្បូន ជាករណីត្រូវការសង្គ្រោះបន្ទាន់។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
មិនមានព័ត៌មានបញ្ជាក់ទេអំពីបញ្ហានេះ។ សូមទៅពិភាក្សាជាមួយគ្រូពេទ្យសម្រាប់ដំបូន្មានផ្នែកវេជ្ជសាស្ត្រ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការធ្វើរោគវិនិច្ឆ័យ មានដូចជាពិនិត្យផ្អែកលើប្រវត្តិជំងឺ ជាទូទៅមិនមានការធ្វើតេស្តឈាមនោះទេ។ ប៉ុន្តែករណីខ្លះ អាស្រ័យទៅលើស្ថានភាពជំងឺ ការធ្វើតេស្តមួយចំនួនអាចនឹងធ្វើឡើង មានដូចជា រាប់គ្រាប់ឈាម និងធ្វើតេស្តថ្លើម ព្រមទាំងវាយតម្លៃលើស្ថានភាពណាមួយបង្កដោយជំងឺ។
– ការសិក្សាលើរូបភាពវេជ្ជសាស្ត្រត្រូវធ្វើជាញឹកញាប់ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺដុំឈាមកកនៅក្នុងខ្លួន។
– ថត CT ស្កេនទៅលើក្បាល អាចរកឃើញឈាមកកក្នុងខួរក្បាល។ CT ទៅលើពោះ ជាតេស្តមានប្រសិទ្ធភាព ពេលយើងសង្ស័យ មានដុំឈាមកកនៅក្នុងប្រអប់ពោះ (ស្រទាប់ពោះ ថ្លើម អណ្ដើក ខាងក្រោយភ្នាសស្រោមពោះ និងនៅក្នុងស្រោមពោះ)។
– ថត អឹមរ៉ាយ MRI ជាតេស្តល្អជាង ស្កេន CT កាន់តែងាយរកមើលដុំឈាមកកក្នុងខួរក្បាល។
៨- គួរព្យាបាលដោយវិធីណា?
ថែទាំសុខភាព ការព្យាបាល អាស្រ័យលើទីតាំង ផ្នែកណាមួយនៃរាងកាយដែលប៉ះពាល់ និងគសញ្ញាជំងឺតែម្តង។ ឧទាហរណ៍ ករណីមានដុំឈាមតូចក្នុងខួរក្បាល បើអ្នកជំងឺនៅដឹងខ្លួន គ្រាន់ទាមទារការតាមដានប៉ុណ្ណោះ ប៉ុន្តែករណីខ្លះបើរបួសធ្ងន់ធ្ងរ គឺទាមទារការវះកាត់សង្គ្រោះខួរក្បាល។
មានដុំឈាមកកក្នុងពោះក៏ដូចជាគ្នា ក្រោយការតាមដានថែទាំ យើងអាចមានអារម្មណ៍ធូរស្រាល គឺចាត់ទុកអាចយកជាការបាន ប៉ុន្តែបើស្ថានភាពជំងឺយើងមានអារម្មណ៍ល្ហិតល្ហៃ ការវះកាត់អាចត្រូវធ្វើឡើង។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– សម្រាកឲ្យបានគ្រប់គ្រាន់
– លើកកន្លែងរបួសឡើងឲ្យខ្ពស់
– យកក្រណាត់ស្បៃ រុំលើកន្លែងរបួសមានឈាមកក
– ទឹកកក (ស្អំទឹកកក ឬបន្ទះត្រជាក់ម្តង ២០នាទី ពី ៤-៨ ដងក្នុងមួយថ្ងៃ)។