ជំងឺស្លេកស្លាំង

ជំងឺ​ស្លេកស្លាំង - បង្ក​ដោយ​មេរោគ​ក្នុង​ឈាម។ ផ្នែក​នេះ​នឹង​លម្អិត​ពី​​មូលហេតុ​ធំៗ​អ្វី​ខ្លះ? គួរ​ការពារ ពិនិត្យ​តាមដាន និង​ព្យាបាល​យ៉ាង​ម៉េច​ខ្លះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​លទ្ធផល​ល្អ​បំផុត

ចំណេះដឹងទូទៅ

ជំងឺស្លេកស្លាំង

សារជាតិសំខាន់៤ប្រភេទក្នុងរបបអាហារ ជួយការពារបញ្ហាស្លេកស្លាំង

ជំងឺស្លេកស្លាំង គឺជាលក្ខខណ្ឌមួយដែលរាងកាយមិនអាចផលិតគ្រាប់ឈាមក្រហមបានពេញលេញ ហើយមិនអាចដឹកនាំអុកស៊ីសែនទៅចិញ្ចឹមកោសិកាបានគ្រប់គ្រាន់ ទើបបណ្ដាលឲ្យអ្នកជំងឺមានអាការៈស្លេកស្លាំង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជំងឺស្លេកស្លាំងអាចកើតឡើងច្រើនលើវ័យចំណាស់ ចាប់ពីអាយុ៦០ឆ្នាំឡើង ហើយ​សម្រាប់អ្នកវ័យកណ្ដាល កុមារ មានភាគរយតិច​អាច​កើត​ជំងឺ​នេះ។ មូលហេតុ​នាំ​ឲ្យ​កើត​បញ្ហានេះបណ្ដាលមកពីកត្ដាកង្វះសារជាតិចិញ្ចឹមពីរបបអាហារ ពិសេសសារធាតុសំខាន់ៗដែលរួមចំណែកជួយដល់ការបង្កើតគ្រាប់ឈាមក្រហមតែម្ដង។ ខាងក្រោមគឺជាសារជាតិ​ចិញ្ចឹម​ជាមួយ​របបអាហារដែលជំនួយការផលិតគ្រាប់ឈាមក្រហម។ ១.ជាតិដែក អ្នកជំងឺស្លេកស្លាំងអាចបណ្ដាលមកពីខ្វះខាតជាតិដែក ជាសារធាតុសំខាន់ដែលយើងអាចរកបាននៅក្នុងបន្លែបៃតង ផ្លែឈើ សាច់ក្រហម គ្រឿងសមុទ្រ និង ពពួកគ្រាប់ធញ្ញជាតិ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមិនអាចពឹងផ្អែកតែលើរបបអាហារមួយមុខបានទេ ដូច្នេះក៏ត្រូវពឹងផ្អែកលើពពួកអាហារបំប៉ន(ថ្នាំជាតិដែក)។ ប៉ុន្ដែមុននឹងប្រើប្រាស់ត្រូវពិភាក្សាជាមួយគ្រូពេទ្យ​ និងឆ្លងកាត់ការធ្វើតេស្ដឈាមជាមុនសិន។ ២.វីតាមីន C វីតាមីន C ក៏ជាផ្នែកមួយសំខាន់ជួយដល់សុខភាពរាងកាយបានច្រើន ក្នុងនោះក៏មានចំណែកក្នុងការបង្កើតបរិមាណគ្រាប់ឈាមក្រហមផងដែរ។ ព្រោះថា វីតាមីន C គឺជាភ្នាក់ងារសំខាន់ ជួយរាងកាយស្រូបយកជាតិដែក និងធ្វើមេតាប៉ូលីសបង្កើតបានជាកោសិកាឈាមក្រហម។ យើងអាចរទទួលបានវីតាមីន C ពីពពួកផ្លែឈើមានជាតិជូរ ដូចជាក្រូច ទំពាំងបាយជូរ ត្របែក ប៉ោម ជាដើម ហើយក៏មានលើពពួកបន្លែដូចជា ប៉េងបោះ ប្រូខូលី ម្នាស់ និងម្ទេស។ ៣.វីតាមីន B12 វីតាមីន B12 ជាសារធាតុរលាយក្នុងទឹក ហើយមានមុខងារជួយខួរឆ្អឹងបង្កើតកោសិការឈាមក្រហម ការធ្វើមេតាប៉ូលីសកោសិកា […]

ស្វែងរក ជំងឺស្លេកស្លាំង

ជំងឺស្លេកស្លាំង

ខ្វះគ្រាប់ឈាមមានរោគសញ្ញាអី្វខ្លះ? ហើយត្រូវធ្វើដូចម្តេច?

ខ្វះឈាម ឬ​កង្វះ​គ្រាប់​ឈាម​ក្រហម បណ្តាល​មក​ពី​ការ​ថយ​ចុះ​នៃ​ការ​ផលិត​គ្រាប់​ឈាមរបស់ខួរឆ្អឹង និង​ការ​កើន​ឡើង​ការ​បំផ្លាញ​គ្រាប់​ឈាម របប​អាហារ​មិន​សម្បូរជាតិ​ដែក វីតាមីន បេ ១២ ឬ​ហ្វូឡាត។ កង្វះ​គ្រាប់​ឈាម​ក្រហម ត្បិត​តែ​វា​មិន​មែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ក្តី តែ​យើង​មិន​ត្រូវ​បណ្តែត​បណ្តោយ​នោះ​ទេ ព្រោះ​អាច​មាន​បញ្ហា​សុខភាព បង្ក​ទៅ​ជា​ជំងឺ​ច្រើន​មុខ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- រោគ​សញ្ញា​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម រោគ​សញ្ញា​ដែល​ងាយ​កត់​សម្គាល់​បំផុត​ចំពោះ​អ្នក​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​នោះ​គឺ ស្លេកស្លាំង តែ​ទោះ​យ៉ាង​ណា​ជំងឺ​នេះ​នៅ​មាន​សញ្ញា​សម្គាល់​ជា​ច្រើន​ទៀត ដូច​ជា៖ – អស់កម្លាំង – ញ័រទ្រូង – ឈឺទ្រូង – ចង្វាក់​បេះដូង​ដើរ​មិន​ទៀង – ឆាប់​ហត់ ពិសេស​ពេល​កំពុង​ធ្វើការ – ឧស្សាហ៍​ក្តៅ​ខ្លួន – ត្រជាក់​ចុង​ដៃ​ចុង​ជើង – ឈឺក្បាល វិលមុខ – ជ្រុះ​សក់ – ឃ្លាន​អាហារ​ខុស​ធម្មតា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២- ខ្វះ​គ្រាប់​ឈាម​ក្រហម ធ្វើ​ដូច​ម្តេច? មូលហេតុ​នាំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម មក​ពី​កង្វះ​ជាតិ​​ដែក ដូច្នេះ​ការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ពិត​ជា​អាច​ជួយ​បំពេញ​កង្វះ​គ្រាប់​ឈាម ឬ​យ៉ាង​ណា? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា មិន​អ៊ីចឹង​ទាំង​អស់​នោះ​ទេ អ្នក​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ចាំបាច់​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ទើប​អាច​រក​រោគ​វិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ ព្យាបាល​ចំ​គោលដៅ។ [embed-health-tool-bmr] ក្រៅ​ពី​ការ​ព្យាបាល​បំពេញ​គ្រាប់​ឈាម​ក្រហម ដើម្បី​បំបាត់​ភាព​ស្លេក​ស្លាំង គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ញ៉ាំ​អាហារ​មួយ​ចំនួន​ដែល​ជួយ​ប៉ូវ​​គ្រាប់​ឈាម មាន​ដូចជា […]


ជំងឺស្លេកស្លាំង

Vitamin B12 Deficiency Anemia (ជំងឺ​ស្លេក​ស្លាំង​ ដោយសារ​ខ្វះ​វីតាមីន​ B12)

និយមន័យ១- ​អ្វី​ទៅ​ជា​ជំងឺ​ស្លេក​ស្លាំង​ដោយ​ការ​ខ្វះ​វីតាមីន B12?​ ជំងឺ​នេះ គឺ​សំដៅ​នៅពេល​រាង​កាយ​យើង​ខ្វះ​វីតាមីន​ B12 ទើប​បណ្តាល​ឲ្យ​ស្លេក​ស្លាំង ដោយសារ​វីតាមីន B12 មាន​នាទី​ផលិត​គ្រាប់​ឈាម​ក្រហម ហេតុ​នេះ​បើ​យើង​​ខ្វះ​វីតាមីន B12 មាន​ន័យ​ថា​ រាងកាយ​មាន​អុកស៊ីហ្សែន និង​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់​ទេ ធ្វើ​ឲ្យយើងឆាប់​នឿយ​ហត់​ អស់​កម្លាំង។ លើស​ពី​នេះទៀត​ ក៏​បណ្តាល​ឲ្យ​ខូច​សរសៃ​ប្រសាទ​ ​អាច​​ប៉ះពាល់​ដល់​ការ​ចងចាំ និង​ការ​គិតផង​ដែរ។ ២- ​ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់​ប៉ុនណា?     ភាគ​ច្រើន​ជំងឺ​នេះ ​ច្រើន​កើត​មាន​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ ពិសេស​ចំពោះ​មនុស្ស​ចាស់។ យ៉ាង​ណា​មិញ យើង​នៅ​តែ​​អាច​គ្រប់គ្រង​ជំងឺនេះ​បាន​ ដោយ​កាត់​បន្ថយ​នូវ​កត្តា​ប្រឈម។ បើ​មាន​ចម្ងល់​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ រោគសញ្ញា៣- រោគ​សញ្ញា​ជំងឺឲមាន​អ្វីខ្លះ? ​បើ​យើង​​បាត់​បង់​វីតាមីន​ B12 ​ក្នុង​កម្រិត​តិច​តួច នោះ​នឹង​គ្មានលេច​​រោគ​សញ្ញា​អ្វី​ធ្ងន់​ធ្ងរទេ ខណៈ​រោគ​សញ្ញា​ជំងឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ភាព​ចាស់​ជរា​ដែរ។ ក្នុង​ករណី​ស្ថាន​ភាព​ជំងឺ​ធ្ងន់​ធ្ងរ​ជាង​មុន រោគ​សញ្ញា​អាច​នឹង​មាន​ដូច​ជា៖ – មាន​អារម្មណ៍​ខ្សោយ ហត់​ និង​ធេងធោង – ​ស្បែក​ស្លេក – ឈឺ​អណ្តាត ហើយ​ក្រហម ឬ​មាន​ហូរ​ឈាម​តាម​អញ្ចាញ – ឈឺ​ក្រពះ​ និង​ស្រក​គីឡូ – រាក ឬ​ទល់​លាមក ​បើ​កម្រិត​​វីតាមីន B12 ចុះ​ទាប​ក្នុង​រយៈពេល​យូរ ​អាច​ធ្វើ​ឲ្យ​សរសៃ​ប្រសាទ​ខូចខាត ក្នុង​​ករណី​នេះ​ អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា៖ – ស្ពឹកចុង​ដៃ​ ចុង​ជើង – បាត់​បង់​លំនឹង – ​បាក់​ទឹក​ចិត្ត – […]


ជំងឺស្លេកស្លាំង

លើសជាតិដែក អាចកើតជំងឺ​ទឹកនោមផ្អែម និងបង្កបញ្ហាថ្លើម

ទាំង​អស់​គ្នា​​ប្រាកដ​ជា​ដឹង​ហើយ​ថាជាតិ​​ដែក មាន​ក្នុង​សាច់ ​បន្លែ​ ផ្លែ​ឈើ មាន​ប្រយោជន៍​សម្រាប់​​គ្នា​យើង​មាន​បញ្ហា​ស្លេក​ស្លាំង ដោយ​សារ​ខ្វះ​​គោលិកា​ឈាម​ក្រហម តែ​យ៉ាង​ណា ការ​ស្រាវជ្រាវ​ថ្មីក៏​បាន​​បង្ហាញ​ថា ការ​ញ៉ាំ​​ជាតិ​ដែកហួស​កម្រិត បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​មួយ​ចំនួន។ ការ​ស្រាវជ្រាវ​រួម​គ្នា​​រវាង​សាកលវិទ្យាល័យ​ South Australia ​ប្រទេស​អូស្រ្តាលី ជា​មួយ​នឹងមហាវិទ្យាល័យ Imperial College London នៃ​ចក្រភព​អង់គ្លេស ​រក​ឃើញ​ពី​គុណវិបត្តិ​ និង​គុណសម្បត្តិ​របស់​ជាតិ​ដែក​។ ជា​លទ្ធផល ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ជាតិ​ដែក​ជួយ​ប្រឆាំង​ជំងឺ​ខ្វះ​ឈាម​ក្រហម​ និង​កាត់​បន្ថយ​​ហានិភ័យ​កូលេស្តេរ៉ូល​អាក្រក់ ប៉ុន្តែ​នៅ​ក្នុង​ករណី​​ស្រូប​យក​ជាតិ​ដែក​ច្រើន​ពេក បែរ​ជា​វិវត្តទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម រលាក​ស្បែក (ក្លាយ​ដំបៅ​ពេល​របួស) និង​បង្ក​ឲ្យ​​មាន​បញ្ហា​​ថ្លើម​ទៅ​វិញ។ លោក​សាស្រ្តាចារ្យ Beben Beyamin អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ ​បាន​និយាយ​ថា៖ “ពួក​យើង​បាន​ប្រើ​វិធី​សាស្រ្ត​​គណនា​ស្ថិតិ​​ជំងឺ​ដែល​​​មាន​ទំនាក់​ទំនង​ទៅ​លើ​សារធាតុ​នេះ ហើយ​​កំពុងពិនិត្យ​លើ​ករណី​ជំងឺ​ប្រមាណ ​៩០០​ មុខ​ទៀត​ ពាក់​ព័ន្ធ​ជាតិ​ដែកនេះ​”។ លោក​សាស្រ្តាចារ្យ​​បន្ថែម​ទៀត​ថា លទ្ធផល​នេះ​ពិតជា​គួរ​ឲ្យ​កត់​សម្គាល់​ថា ជាតិ​ដែក​អាច​​បង្ក​ជា​ជំងឺ​ដូច​បាន​រៀប​រាប់​ខាង​លើ។ យ៉ាង​ណា​ លោក​ និង​ក្រុម​ស្រាវជ្រាវ ក៏​កំពុង​បន្ត​ការ​សិក្សា​លើ​បញ្ហា​នេះ ដោយ​​នឹង​បន្ត​ពិសោធនៅ​តាម​គ្លីនិក។ ជាតិ​ដែក​មាន​សារៈសំខាន់​ណាស់​សម្រាប់មនុស្ស​គ្រប់​វ័យ ទាំង​ប្រុស ទាំង​ស្រី ​ពិសេសស្រីៗ​​មាន​ផ្ទៃពោះ និង​​បំបៅ​ដោះ​កូន។ អត្ថបទពាក់ព័ន្ធ៖ ថ្នាំ​ជាតិ​ដែក ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ ជាតិ​ដែកសម្បូរនៅ​ក្នុង​ប្រភព​អាហារ​ ដូច​ជា​ សាច់​គោ ថ្លើម​មាន់ […]


ជំងឺស្លេកស្លាំង

Fanconi Anemia (ជំងឺស្លេកស្លាំង Fanconi)

និយមន័យ១- អ្វី​ទៅ​ជា ​ជំងឺ​ស្លេក​ស្លាំង Fanconi? ជំងឺ​ស្លេកស្លាំង Fanconi សំដៅ​លើ​ជំងឺ​ត​ពូជ​ដែល​បណ្ដាល​មក​ពី​ខ្សោយ​ខួរ​ឆ្អឹង។ ខួរ​ឆ្អឹង មាន​នាទី​បង្កើត​គោលិកា​ឈាម ៣ ប្រភេទ​ក្នុង​រាងកាយ រួម​មាន កោសិកា​ឈាម​ក្រហម (សម្រាប់​ដឹក​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​កោសិកា និង​សរីរាង្គ​ផ្សេងៗ) គោលិកា​ឈាម​ស (សម្រាប់​ប្រឆាំង នឹង​ការ​បង្ក​រោគ) រីឯ​ប្លាកែត (ភ្នាក់ងារ​ធ្វើ​ឲ្យ​ឈាម​កក)។ ជា​ធម្មតា កោសិកា​ឈាម​នឹង​ងាប់ទៅ​វិញ ជំនួស​ដោយ​កោសិកា​ថ្មី​បង្កើត​ដោយ​ខួរ​ឆ្អឹង។ ប៉ុន្តែ​ករណី​ខ្សោយ​ខួរ​ឆ្អឹង ការ​ផលិត​កោសិកាឈាម​ថ្មី ជំនួស​កោសិកា​ដែល​ងាប់​មិន​អាច​គ្រប់គ្រាន់​ឡើយ។ មូល​ហេតុ​នេះ ធ្វើ​យើង​មាន​ជំងឺ​ស្លេកស្លាំង Fanconi ជា​ជំងឺ​ធ្ងន់ធ្ងរ និង​បង្ក​ផល​វិបាក​យូរ​អង្វែង​ដូចជា៖ – ស្លេកស្លាំង – រាងកាយ​មិន​ប្រក្រតី​ពី​កំណើត – មហារីក។ ២- កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា? ជំងឺ​ស្លេកស្លាំង Fanconi ជា​ប្រភេទ​ជំងឺ​កើត​ឡើង​ញឹកញាប់​ជាង​គេ ក្នុង​ចំណោម​ករណី​ខ្សោយ​ខួរ​ឆ្អឹង​ពី​កំណើត។ ពិភាក្សា​ជាមួយ​គ្រួពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- រោគសញ្ញា​ជំងឺ​ស្លេកស្លាំង Fanconi ជំងឺ​ស្លេកស្លាំង Fanconi ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​តាំង​ពី​ពេល​កើត ឬ​ឆាប់​បំផុត​បន្ទាប់​ពី​ចាប់​កំណើត ព្រោះ​ប៉ះពាល់​ខួរ​ឆ្អឹង​ ដែល​មាន​នាទី​សំខាន់​ដើម្បី​ផលិត​គ្រាប់​ឈាម។ នៅ​ពេល​យើង មិន​មាន​គ្រាប់​ឈាម​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​ចាប់​ផ្ដើម​មាន​បញ្ហា​ដូច​ខាង​ក្រោម៖ – ស្លេកស្លាំង (Aplastic anemia)៖ លេច​ចេញ​តាម​រយៈ​ការ​អស់​កម្លាំង​បណ្ដាល​មក​ពី​កង្វះ​គ្រាប់​ឈាម​ក្រហម ហើយ​រោគ​សញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង​នេះ រួម​មាន វិលមុខ ឈឺ​ក្បាល […]


ជំងឺស្លេកស្លាំង

Hemochromatosis (​លើស​ជាតិ​ដែក​ក្នុង​ឈាម)

និយមន័យ១- អ្វី​​ជា​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម? លើស​ជាតិ​ដែក​ក្នុង​ឈាម​ នៅ​ពេល​រាងកាយ​ស្រូប​យក​ជាតិ​ដែក​ច្រើន​លើស​កម្រិតពី​អាហារ​យើង​ញ៉ាំ។ ជាតិ​ដែក​ច្រើន​លើស​លុប និង​ស្តុក​ទុក​ក្នុង​សរីរាង្គ​ជា ពិសេស​ថ្លើម បេះដូង និង​លំពែង។ មនុស្ស​ភាគ​ច្រើន​គិត​ថា ជាតិ​ដែក​ជា​សារធាតុ​ចាំ​បាច់​ទ្រទ្រង់​សរីរាង្គ មាន​ច្រើន​ក្នុង​ខ្លួន​ច្បាស់​ជា​ល្អ​ ប៉ុន្តែ​ជាក់​ស្តែង ផ្ទុកជាតិ​ដែក​ច្រើន​ពេក​អាច​នាំឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត ពិសេស​បង្ក​ទៅ​ជាជំងឺ​ថ្លើម បេះដូង និង​ទឹកនោម​ផ្អែម​ទៀត​ផង។ ប្រភេទ​ជំងឺ​តែង​ប្រទះ​ញឹកញាប់​បំផុត ​លើស​ជាតិដែក​តពូជ (Primary Hemochromatosis)។ ករណី​ខ្លះ​យើង​អាច​កើតជំងឺនេះ ​ដោយសារ​ការ​បញ្ចូល​ឈាម​ច្រើន បញ្ហា​ទាក់ទង​និង​ឈាម បញ្ហា​ថ្លើម និង​ញៀន​ស្រា ហៅ​ថា Secondary Hemochromatosis។ កត្តា​ហ្សែន​ជា​មូល​ហេតុ​ចម្បង​បង្ក​ជា​ជំងឺ​នេះ​ ប៉ុន្តែ​ភាគ​តិច​ណាស់កើត​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម​ដោយ​សារ​ហ្សែន​ អាច​វិវត្តទៅ​ជា​ធ្ងន់ធ្ងរ ខណៈរោគ​សញ្ញា​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម​តំណ​ពូជ ​តែង​លេច​ឡើង​នៅ​វ័យ​កណ្តាល។ ២- កើត​ឡើង​ញឹកញាប់ដែរទេ? ពិត​ណាស់ គឺ​កើត​មាន​ញឹក​ញាប់ ភាគ​ច្រើនកើតលើ​ប្រុសៗ​ ព្រោះផ្ទុកជាតិ​ដែក​​ច្រើន​ជាងស្រីៗ ដោយ​សារ​ស្រីៗតែង​បញ្ចេញ​ជាតិ​ដែក​មួយ​ចំនួន​តាម​ឈាម​រដូវ​ និង​ពេល​មាន​ផ្ទៃ​ពោះ។ រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? រោគសញ្ញា​មិន​បញ្ចេញ​ឲ្យយើងដឹងទេ ​រហូតយើងឈានចូលវ័យ ៤០ ឆ្នាំឡើង ពិសេសបើ​យើង​មាន​ជំងឺ​នេះ​តំណ​ពូជ។ ​ពេល​ជាតិ​ដែក​ឡើង​ដល់​កម្រិត ទើប​រោគ​សញ្ញា​បញ្ចេញ​ឲ្យ​យើង​ដឹង។ ជា​ទូទៅ​រោគសញ្ញា​លេច​ចេញ​លឿន​មាន៖ – ឈឺ​សន្លាក់ – ឈឺ​ពោះ – ហត់ – ខ្សោយ​កំលាំង រោគ​សញ្ញា​លេច​ចេញ​យឺត​មាន៖ – ទឹក​នោម​ផ្អែម – បាត់​ចំណង់​ផ្លូវ​ភេទ – លិង្គ​ខ្សោយ – ខ្សោយ​បេះដូង – ខ្សោយ​ថ្លើម នៅ​មាន​សញ្ញា​ខ្លះ​មិន​បាន​រៀបរាប់​ខាង​លើ។ បើ​​មាន​ចម្ងល់​រោគសញ្ញា​ណា​មួយ សូម​ពិគ្រោះ​​ជាមួយ​គ្រូពេទ្យ។ ៤- […]


ជំងឺស្លេកស្លាំង

Iron Deficiency Anemia (ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​ស្លេកស្លាំង​ដោយសារខ្វះ​ជាតិដែក? ជំងឺ​​ស្លេក​​ស្លាំងដោយសារខ្វះ​​ជាតិ​ដែក​ ជា​​ជំងឺឧស្សាហ៍​កើត​មាន​បំផុតមួយ​​ក្នុង​​ចំណោម​​ជំងឺ​​ស្លេក​​ស្លាំង​ ទាំងអស់​។ វា​​ជា​​ជំងឺ​​មួយ​​ប្រភេទ​ ​​បណ្តាល​​មក​​ពី​​កង្វះ​​កោ​សិ​កា​​គ្រាប់​​ឈាម​​ក្រហមដែល​​ជា​​អ្នក​​នាំ​​អុក​​ស៊ី​ហ្សែន​ទៅ​​កាន់​​កោ​សិកា​ទាំង​អស់​​ក្នុង​​រាង​​កាយ។ ដូចឈ្មោះ​របស់​ជំងឺ​ដែរ ជំងឺ​ស្លេក​ស្លាំង​ប្រភេទ​នេះ​ បណ្តាល​មក​ពី​កង្វះ​ជាតិដែក​។ ពេល​ក្នុង​ខ្លួន​ខ្វះ​ជាតិ​ដែក ​នឹង​មិន​អាច​ផលិត​សមាស​ធាតុ​ម្យ៉ាង​នៅ​ក្នុង​គ្រាប់​ឈាម​ក្រហម ដែល​​​ជា​អ្នក​​​ដឹក​​អុក​ស៊ី​ហ្សែន​មាន​ឈ្មោះ​ថា អេម៉ូ​ក្លូ​ប៊ីន។ ជា​លទ្ធ​ផល​ រាងកាយ​យើង​នឹង​អស់​កម្លាំង ​ពិបាក​ដក​​ដង្ហើម។ យើង​អាច​បង្គ្រប់​ជាតិដែក​ក្នុង​ខ្លួនបាន តាម​រយៈ​អាហារ ឬ​ថ្នាំ​បំប៉ន។ ពេល​ខ្លះ​ ចាំ​បាច់​ត្រូវ​ធ្វើ​តេស្ត​ពិនិត្យ និង​ព្យាបាល​ជំងឺ​ស្លេក​ស្លាំងដោយសារ​ខ្វះ​ជាតិដែកនេះ ​ពិសេស​បើពេទ្យ​សង្ស័យ​ថា មាន​ហូរ​ឈាម​នៅ​សរីរាង្គ​ខាង​ក្នុង។ ២- ​ជំងឺ​ស្លេកស្លាំង​ដោយសារខ្វះ​ជាតិដែក កើត​​ឡើង​​ញឹកញាប់​ដែរទេ? កង្វះ​ជាតិ​ដែក​​ កើត​មាន​ច្រើន ​ជា​ពិសេស​ចំពោះអ្នកញ៉ាំ​​អាហារគ្មាន​ជាតិ​ដែក​គ្រប់​គ្រាន់។​ គប្បី​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគ​សញ្ញា​ជំងឺស្លេកស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​​មាន​អ្វីខ្លះ? រោគ​សញ្ញា​​ជំងឺស្លេកស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​​ មាន​ដូច​ជា៖ – អស់​កម្លាំង​ខ្លាំង​ – ខ្សោយ​ – ស្លេក​ស្លាំង – ឈឺ​ទ្រូង​ បេះដូង​ដើរ​លឿន​ ឬ​ហត់​ – ឈឺ​ក្បាល​ វិល​មុខ​ ឬ​ធេង​ធោង​ – ត្រជាក់​ចុង​ដៃ​ចុង​ជើង​ – រលាក​ ឬឈឺ​អណ្ដាត​ – ក្រចក​ផុយ​ – មាន​អារម្មណ៍​ឃា្លន ​​តែអាហារ​គ្មាន​​ជាតិ​​ – មិន​ឃ្លាន​អាហារ​​ ​ពិសេស​ចំពោះ​ក្មេង និង​ទារក​មាន​ជំងឺ​កង្វះ​ជាតិ​ដែក។ មុន​ដំបូង​ ជំងឺ​ស្លេក​ស្លាំងដោយ​សារខ្វះ​ជាតិ​ដែក​ អាច​មាន​លក្ខណៈ​ស្រាល​ នាំ​​ឲ្យ​យើង​មិន​បាន​ចាប់​អារម្មណ៍​។​ ប៉ុន្តែ​ ពេល​ជំងឺ​​វិវត្តទៅ​ជាធ្ងន់ធ្ងរ​ រោគ​សញ្ញា​នឹង​ស្ដែង​ចេញ​ច្បាស់​ៗតែម្តង។​ អាច​មាន​​រោគសញ្ញា​ខ្លះ​មិន​បាន​រ៉ាយ​រ៉ាប់​នៅ​ខាង​លើ​។ បើចម្ងល់ពាក់ព័ន្ធរោគ​សញ្ញា​ គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ​​៤- […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ