១- រលាកសីនុសច្រមុះរ៉ាំរ៉ៃ
បើយើងមានបញ្ហារលាកឆ្អឹងក្នុងច្រមុះ មិនបាត់លើសពីមួយសប្ដាហ៍ ឬលើសពីមួយខែឡើងទៅ យើងប្រហែលមានបញ្ហារលាកសីនុសក្នុងច្រមុះរ៉ាំរ៉ៃហើយ។ បញ្ហាមួយនេះ ធ្វើឲ្យយើងប្រឈមមុខកើតជំងឺដុះសាច់ច្រមុះខ្ពស់។ គេរកឃើញថា មានមនុស្សប្រហែល ២០ភាគរយ ដែលកើតជំងឺរលាកស៊ីនុសច្រមុះរ៉ាំរ៉ៃ វិវត្ដទៅជាដុះសាច់ក្នុងច្រមុះ។ ជំងឺរលាកស៊ីនុស និងដុះសាច់ច្រមុះភាគច្រើនកើតលើក្រុមមនុស្សក្នុងវ័យ ៣០ ឬ ៤០ឆ្នាំ ប៉ុន្តែវាក៏អាចកើតលើមនុស្សគ្រប់វ័យ។ យើងគួរទៅជួបពេទ្យ បើមានបញ្ហាតឹងច្រមុះ ឬហៀរសំបោរ តឹងក្នុងរន្ធច្រមុះ ឬមិនអាចហិតក្លិន ឬមិនអាចដឹងរសជាតិរបស់អាហារលើសពី ១០ថ្ងៃឡើងទៅ។

២- ជំងឺហឺត
អ្នកជំងឺហឺត ប្រហែល៣៩ភាគរយ មានបញ្ហាដុះសាច់ច្រមុះ។ អ្នកកើតហឺត គឺប្រឈមមុខកើតបញ្ហាដុះសាច់ច្រមុះច្រើន ហើយត្រឡប់មកវិញ អ្នកដុះសាច់ច្រមុះប្រហែល ៤៥ភាគរយ អាចវិវត្ដទៅជាជំងឺហឺតនៅពេលខាងមុខ។ ដូចនេះអ្នកកើតហឺត ត្រូវតែទៅជួបជាមួយគ្រូពេទ្យជាប្រចាំ ដើម្បីគ្រប់គ្រងបញ្ហាហឺតរបស់ខ្លួនឲ្យបានល្អ។
៣- អាលែកហ្ស៊ីច្រមុះ
អាលែកហ្ស៊ីច្រមុះ ធ្វើឲ្យមានការរលាកក្នុងច្រមុះ ដែលអាចធ្វើឲ្យកើតទៅជាជំងឺដុះសាច់ច្រមុះទៅថ្ងៃខាងមុខ។ អាលែកហ្ស៊ីច្រមុះបណ្ដាលមកពីបញ្ហាពីរប្រភេទ គឺអាលែកហ្ស៊ីតាមរដូវកាល និងអាលែកហ្ស៊ីដោយសារប៉ះជាមួយអ្វីមួយ ដូចជាលំអងផ្កា ធូលី ឬកំទេចឈើ។ បញ្ហាអាលែកហ្ស៊ីច្រមុះរ៉ាំរៃ៉មានរយៈពេលយូរ ច្រើនកើតឡើងដោយសារតែប៉ះជាមួយ រោមសត្វ របស់ផ្អាប់ ឬកំទេចធូលី។ រោគសញ្ញារបស់ជំងឺអាលែកហ្ស៊ីច្រមុះ គឺស្រដៀងគ្នាជាមួយនឹង ជំងឺផ្ដាសាយដែរ ប៉ុន្តែវាកើតឡើងមានរយៈពេលយូរជាង និងមានបញ្ហារមាស់ក្នុងច្រមុះ ឬភ្នែកមកជាមួយ។