home

ជំងឺទឹកនោមផ្អែមប្រភេទ១

ជំងឺទឹកនោមផ្អែម​ប្រភេទ១ - មាតិកាជំងឺ​ទឹកនោមផ្អែមប្រភេទ​ទីមួយ នឹង​លម្អិត​ពី​មូលហេតុ​បង្ក ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែមប្រភេទ១

​គ្នា​យើង​ភាគ​ច្រើន​​តែងតែ​គិត​ថា​​ មាន​តែ​ជំងឺ​ទឹក​នោម​ផ្អែម​ប៉ុណ្ណោះ​​​ ដែល​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ឡើង​ខ្ពស់​ ប៉ុន្តែ​វា​មិន​ដូច្នោះ​ឡើយ​។ ​ការ​ញ៉ាំ​ស្ករ​ច្រើន​ក៏​អាច​ធ្វើ​ឲ្យ​យើង​​មាន​រោគ​សញ្ញា​ស្រដៀង​​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ផ្សេងៗ​ ​យើង​គប្បី​​យល់​ដឹង​ពី​រោគ​សញ្ញា​​​ឲ្យ​បាន​ទាន់​ពេលវេលា​ និង​ចាប់ផ្ដើម​ចាត់វិធានការ​ឲ្យ​​បាន​​ត្រឹមត្រូវ​។ យ៉ាង​ណា​មិញ រោគ​សញ្ញា​នៃ​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល​មាន​​ដូច​ខាង​ក្រោម​៖ ១. ឃ្លាន​ជាប់​​រហូត​ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​រារាំង​ជាតិ​គ្លុយកូស​មិន​ឲ្យ​ចូល​ក្នុង​កោសិកា​។​ ជា​លទ្ធផល​ រាងកាយ​របស់​យើង​​មិន​ទទួល​បាន​ថាមពល​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ត្រូវការ​ញ៉ាំ​អាហារ​​ញឹកញាប់​ ដើម្បី​បំពេញ​មុខងារ​រាងកាយ​។ ២. អស់​កម្លាំង​ខ្លាំង​ ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​កម្រិត​ខ្ពស់​ រាងកាយ​មិន​អាច​ស្តុក​ទុក​ និង​ស្រូប​យក​គ្លុយកូស​បាន​ត្រឹមត្រូវ​ឡើយ​ ធ្វើ​ឲ្យ​យើង​​មិន​អាច​ប្រើប្រាស់​ថាមពល​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ បន្ថែម​ពី​នេះ​ កោសិកា​រាងកាយ​ក៏​មិន​អាច​ទទួល​បាន​ថាមពល​ដែល​ត្រូវការ​។​ កត្តា​ទាំង​នេះ​ហើយ​ ធ្វើ​ឲ្យ​​គ្នា​យើង​មាន​​អារម្មណ៍​ថា​ហត់​នឿយ​ខ្លាំង​ដោយ​គ្មាន​មូលហេតុ​។ ៣.​នោម​ញឹកញាប់​ បន្ថែម​ពី​នេះ​ តម្រង​នោម​របស់​យើង​ក៏​មិន​អាច​ស្រូប​សារធាតុ​រាវ​ម្ដង​ទៀត​បាន​ដែរ​។​ ដូច្នេះ​ហើយ​ ​រាងកាយ​ព្យាយាម​​ធ្វើ​ឲ្យ​កំហាប់​គ្លុយកូស​ក្នុង​ឈាម​ និង​ក្នុង​កោសិកា​មាន​ភាព​ស្មើ​គ្នា​ ​រំលាយ​ឈាម​ជាមួយ​នឹង​សារធាតុ​រាវ​​ដែល​មាន​នៅ​ក្នុង​កោសិកា​ដោយ​នាំ​​ឲ្យ​មាន​បណ្ដុំ​​គ្លុយកូស​ទៅ​ជា​ធម្មតា​វិញ។ កត្តា​នេះ​ហើយ​បណ្ដាល​ឲ្យ​យើង​នោម​ញឹកញាប់​។ ៤. មាត់​ស្ងួត​ ស្រេក​ទឹក​ខ្លាំង​ ​​​​​​មាត់​ស្ងួត​ និង​អាការៈ​ស្រេក​ទឹក​ខ្លាំង​គឺ​ជា​​ប្រតិកម្ម​តប​នឹង​ការ​បាត់បង់​កម្រិត​ជាតិ​ទឹក​ធ្ងន់ធ្ងរ ហើយ​អ្នក​មានជំងឺ ទឹក​នោម​ផ្អែម​ប្រភេទ​១ ច្រើន​មាន​រោគសញ្ញានេះ​ និង​​ថ្នាំ​ព្យាបាលជំងឺ​ទឹកនោម​ផ្អែម​ក៏ធ្វើ​ឲ្យ​ស្ងួត​មាត់​ដែរ​។​ ​ ៥. ស្រក​ទម្ងន់​ ជាមួយ​នឹង​កម្រិត​ជាតិ​គ្លុយកូស​ខ្ពស់​ យើង​អាច​ស្រក​ទម្ងន់​​នៅ​ក្នុង​រយៈពេល​ខ្លី​ ទោះ​បី​ជា​យើង​ញ៉ាំ​អាហារ​ញឹកញាប់​ និង​មាន​ផ្ទុក​កាឡូរី​ច្រើន​ក៏​ដោយ​។​ ជាក់​ស្ដែង​ ការ​បាត់បង់​ជាតិ​ទឹក​ដោយ​សារ​តែ​នោម​ញឹកញាប់​ បណ្ដាល​ឲ្យ​កម្រិត​​សារធាតុ​រាវ​​ក្នុង​រាងកាយ​ចុះ​ទាប​ ដែល​បណ្ដាល​ទៅ​ជា​ការ​ស្រក​ទម្ងន់​។ ៦. ការបង្ករមេរោគ​ ការ​បង្ករ​រោគ​តាបប្រព័ន្ធ​ទឹក​នោម​ និង​ជំងឺ​ផ្សិត​អាច​កើត​ឡើង​ទាំង​បុរស​ និង​ស្ត្រី​ អាច​ដោយ​សារ​តែ​បរិមាណ​ស្ករ​ច្រើន​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ការ​បន្ត​ពូជ​នៃ​ពពួក​ផ្សិត​ និង​បាក់តេរី​។ ៧. ស្បែក​ស្ងួត​ ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​ស្ងួត​ក៏​មាន​ពាក់ព័ន្ធ​នឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ផង​ដែរ​ ពីព្រោះ​ការ​នោម​ញឹកញាប់​អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹក​ […]

x