៦ចំណុចអ្នកទឹកនោមផ្អែមប្រភេទ១ត្រូវដឹង មុន​ចាប់​ផ្ដើម​ហាត់ប្រាណ​

    ៦ចំណុចអ្នកទឹកនោមផ្អែមប្រភេទ១ត្រូវដឹង មុន​ចាប់​ផ្ដើម​ហាត់ប្រាណ​

    អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ បើចូលចិត្ដការរត់ហាត់ប្រាណក៏ជាការប្រសើរ ព្រោះការហាត់ប្រាណក៏អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ សម្រួលសរសៃឈាមបេះដូង ជួយសម្រកទម្ងន់ និងកាត់បន្ថយហានិភ័យប្រឈមផ្សេង​ៗទៀត​ជា​ច្រើន​។ ប៉ុន្ដែដើម្បីឲ្យការហាត់ប្រាណមានប្រសិទ្ធភាព អ្នកជំងឺត្រូវក៏ត្រូវស្វែងយល់ពីចំណុចសំខាន់មួយចំនួន។

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ១.ពិនិត្យជាតិស្ករ

    មុនពេលចាប់ផ្ដើមហាត់ប្រាណ​ដូច​ជា​រត់ ចំណុចសំខាន់ដែលអ្នកជំងឺត្រូវដឹងនោះគឺ ការមើលកម្រិតជាតិស្ករជាមុនសិន។ តួយ៉ាងប្រសិនបើកម្រិតជាតិស្ករនៅក្រោម ១០០ មីល្លីក្រាម/ដេស៊ីលីត្រឈាម គឺមិនអាចចាប់ផ្ដើមរត់ភ្លាមៗបានទេ ពោលអ្នកជំងឺត្រូវញ៉ាំអាហារសម្រន់បន្ដិចសិន ជួយបង្កើនជាតិស្ករខ្ពស់ជាង១០០ ដើម្បីការពារការថយចុះជាតិស្ករ។ ម្យ៉ាងវិញទៀត ការពិនិត្យជាតិស្ករនេះ យើងត្រូវធ្វើឡើងទាំង មុនពេល អំឡុងពេល និងក្រោយពេលរត់។

    ២.ត្រៀមអាហារសម្រន់

    អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្រឈមថយចុះជាតិស្ករលឿននៅអំឡុងពេលរត់ហាត់ប្រាណ ដូច្នេះអ្នកជំងឺត្រូវត្រៀមអាហារសម្រន់ ឬទឹកផ្លែឈើផ្អែមៗជាប់ជាមួយ និងត្រូវពិនិត្យមើលជាតិស្ករផង​ដែរ​។ ប្រសិនជាតិស្ករអ្នកជំងឺនៅខ្ពស់ជាង ១០០មីល្លីក្រាម/ដេស៊ីលីត្រឈាម នោះអ្នកជំងឺក៏មិន ចាំបាច់ញ៉ាំអាហារសម្រន់ទាំងនោះដែរ ហើយអាចបន្ដរត់តាមធម្មតា។

    ៣.គ្រប់គ្រងអាំងស៊ុយលីន

    ប្រសិនអ្នកជំងឺទើបចាក់អាំងស៊ុយលីន ឬប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករផ្សេងៗ គឺត្រូវរង់ចាំយ៉ាងហោច ១៥នាទីទើបអាច​រត់ហាត់ប្រាណ។ ព្រោះ១៥នាទីក្រោយការចាក់អាំងស៊ុយលីន ឬប្រសិទ្ធភាពរបស់ថ្នាំនឹងអាចឲ្យយើងប្រាកដថា កម្រិត​ជាតិស្ករ អាចស្ថិតនៅត្រង់កម្រិតគោលដៅដែលអាចរត់ហាត់ប្រាណបាន។ ប្រសិនបើអ្នកជំងឺប្រើប្រាស់ឧបករណ៍ចាក់អាំងស៊ុយលីនដោយស្វ័យប្រវត្ដិ ក៏ត្រូវពិនិត្យមើលឲ្យបានញឹកញាប់ផងដែរ។

    ៤.ដឹងពីសញ្ញានៃការថយចុះជាតិស្ករ

    អ្នកជំងឺត្រូវដឹងពីអាការៈ និង សញ្ញាផ្សេងៗនៃការថយចុះជាតិស្ករ ពិសេសសម្រាប់អ្នកទើបចាប់ផ្ដើមហាត់លើកដំបូង។ ការថយចុះជាតិស្ករនៅចន្លោះពី៦០ -៧០ មិល្លីក្រាម/ដេស៊ីលីត្រឈាម អ្នកជំងឺនឹងបង្ហាញអាការៈ អស់កម្លាំង វិលមុខ ខ្សោយ ស្រវាំងភ្នែក ឈឺក្បាលជាដើម ដូច្នេះអ្នកជំងឺត្រូវតែដឹង និងចាប់អារម្មណ៍ពីរោគសញ្ញាទាំងនេះ ប្រសិនបើករណីកើតឡើង អ្នកជំងឺត្រូវតែផ្អាករត់ ហើយពិនិត្យមើលជាតិស្ករឡើងវិញ។

    ៥.ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់

    ការរត់ហាត់ប្រាណ អ្នកជំងឺត្រូវញ៉ាំទឹកឲ្យគ្រប់គ្រាន់ ដើម្បីរក្សាលំនឹងជាតិទឹកក្នុងរាងកាយ។ ការបែកញើស ថយចុះជាតិទឹកខ្លាំង អ្នកជំងឺក៏ប្រឈមអាការៈអស់កម្លាំង និង​ខ្សោយ បានដែរ។

    អត្ថទ​ពាក់ព័ន្ធ​៖

    ៦.ពិភាក្សាជាមួយគ្រូពេទ្យ

    ថ្វីដ្បិតការហាត់ប្រាណគឺជាវិធីល្អ ប៉ុន្ដែអ្នកជំងឺត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុនសិនដែរ ដើម្បីដឹងពីស្ថានភាពជំងឺ និងលក្ខខណ្ឌសុខភាពផ្សេងៗថាអាចហាត់ប្រាណបានដែរឬទេ? គ្រូពេទ្យនឹងណែរនាំវិធីហាត់ប្រាណ និង ពេលវេលាល្អសម្រាប់អ្នកជំងឹដើម្បីអនុវត្ដឲ្យសមស្របទៅនឹងសុខភាព។

    កោរោម សំខាន

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ អឿ អ៊ុយ កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត