ជាទូទៅអ្នកកើតជំងឺទឹកផ្អែមអាចលេចចេញរោគសញ្ញារយៈពេលវែង ឬខ្លី តាមប្រភេទជំងឺនីមួយៗ។ តួយ៉ាងអ្នកកើតជំងឹទឹកនោមផ្អែមប្រភេទទី១ ដែលភាគច្រើនកើតលើយុវវ័យ កុមារ ឬទារកចាប់ពី ៦ខែឡើងទៅនោះ អាចបង្ហាញរោគសញ្ញាមុន យ៉ាងហោច ចន្លោះពី ៣សប្ដាហ៍ ទៅ១ខែ មុននឹងធ្វើរោគវិនិច្ឆ័យដឹងថាមានជំងឺ នេះ។ ចំណែកទឹកនោមផ្អែមប្រភេទទី២ សម្បូរកើតមានចាប់ពីវ័យកណ្ដាល ៣៥ឆ្នាំឡើងអាចអូសបន្លាយពេលវេលាចន្លោះពី២ ទៅ ៣ឆ្នាំ មុននឹងអ្នកជំងឺដឹងថាខ្លួនមានជំងឺទឹកនោមផ្អែម។ ដូច្នេះតើអ្វីដែលគួរកត់សម្គាល់នៃរោគសញ្ញាជំងឺទាំងពីរនេះ?
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
រោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទទី១
អ្នកកើតជំងឹទឹកនោមផ្អែមប្រភេទ១ មុនបង្ហាញរោគសញ្ញាជាក់ស្ដែងណាស់ថា កោសិកាបេតាក្នុងលំពែង ត្រូវបានបំផ្លាញដោយ ប្រព័ន្ធភាពស៊ាំ គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងដំណើរការផលិតអាំងស៊ុយលីនគ្រប់គ្រងជាតិស្ករបាន ដូច្នេះទើបកើតជំងឺទឹកនោមផ្អែមប្រភេទទី១។ អ្នកជំងឺអាចចេញរោគសញ្ញាដូចជា៖
- អស់កម្លាំង ខ្សោយ ឆាប់ហត់
- ស្រេកទឹកច្រើន
- នោមញឺក
- ឆាប់ខឹង
- ស្រវាំងភ្នែក
- ងាយឆ្លងជំងឺ
- របួសមិនងាយសះស្បើយ
- ស្រកទម្ងន់គ្មានមូលហេតុ
- ស្ពឹកចុងដៃ ចុងជើង និងមានអារម្មណ៍ដូចម្ជុលចាក់។
កត្តាប្រឈមមានអ្វីខ្លះ?
កត្តាហ្សែន៖ ហ្សែនមួយចំនួនក៏អាចបង្កឲ្យមានជំងឺនេះដែរ។
ប្រវត្តិគ្រួសារ៖ សមាជិកគ្រួសារ ប៉ាម៉ាក់ ឬបងប្អូន មានកើតទឹកនោមផ្អែមប្រភេទទី ១។
កត្តាអាយុ៖ អាចកើតមាននៅលើទារកចាប់ពី ៦ខែ ដល់ក្មេងអាយុ១៤ ឆ្នាំ។
[embed-health-tool-pregnancy-weight-gain]
កត្ដាប្រឈមបន្ទាប់បន្សំ
- កង្វះវីតាមីន D
- កូនកើតមកមានជំងឺ
- ញ៉ាំទឹកមានជាតិនីត្រាត
- ក្មេងឆាប់បៅទឹកដោះគោ
- ម្តាយមានជំងឺក្រឡាភ្លើង
- ឆាប់ឲ្យគ្រាប់ធញ្ញជាតិ និងអាហារពពួកស្រូវសាលីទៅកូនពេក (មុន ៤ ខែ) ឬយូរពេក (ក្រោយ ៧ ខែ)។
- ប៉ះពាល់មេរោគមួយចំនួន ដូចជា Epstein-Barr Virus, Coxsackie Virus, Mumps Virus និង Cytomegalovirus ។
វិធីព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី១
អាំងស៊ុយលីន៖ ដោយសារបច្ចុប្បន្នពុំទាន់មានការព្យាបាលជំងឹទឹកនោមផ្អែមឲ្យជាសះស្បើយនៅឡើយ ហេតុនេះដើម្បីគ្រប់គ្រងជាតិស្ករបានល្អ ត្រូវតែចាក់ អាំងស៊ុយលីនជាប្រចាំ។ យើងអាចចាក់ឲ្យកូននៅផ្ទះដោយខ្លួនឯងតាមចំនួនដង និងបរិមាណដែលគ្រូពេទ្យបានណែនាំ។ នៅពេលមានចម្ងល់ណាមួយទាក់ទងនឹងអាំងស៊ុយលីន គប្បីសុំយោបល់ពីគ្រូពេទ្យ ព្រោះថាការប្រើប្រាស់លើសកម្រិតអាចធ្វើឲ្យជាតិស្ករចុះទាប បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត។
របបអាហារមានជីវជាតិ៖ អាហារល្អសម្រាប់សុខភាពជួយឲ្យកម្រិតជាតិស្ករ ស្ថិតក្នុងស្ថានភាពប្រសើរមួយ ព្រោះជារឿងចាំបាច់បំផុត គឺរក្សាកម្រិតជាតិស្ករឲ្យនៅថេរ។
ហាត់ប្រាណ៖ គួរជំរុញកូនហាត់ប្រាណឲ្យបានទៀងទាត់។ ម្យ៉ាងវិញទៀត ឲ្យកូនចេះថែទាំ និងពិនិត្យជើង ភ្នែក ឲ្យបានញឹកញាប់ ដើម្បីការពារកុំឲ្យមានស្ថានភាពធ្ងន់ធ្ងរណាមួយកើតឡើង។
រោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទទី២
ជំងឺទឹកនោមផ្អែមប្រភេទទី២កើតឡើងភាគច្រើនលើមនុស្សចាស់រាប់ចាប់ពីវ័យ៣៥ឆ្នាំឡើង នោះបណ្ដាលមកពីកោសិកាលំពែងមិនអាចផលិតអាំងស៊ុយលីនគ្រប់ដើម្បីគ្រប់គ្រងជាតិស្ករ ឬការផលិតគ្រប់គ្រាន់តែមិនអាចប្រើប្រាស់បាន(ស៊ាំនឹងអាំងស៊ុយលីន)។ អ្នកជំងឺបង្ហាញរោគសញ្ញាដូចជា៖
- ស្រេកទឹក
- ឃ្លានជាងមុន
- ស្រកគីឡូ
- អស់កម្លាំង
- ស្រវាំងភ្នែក
- ងាយបង្ករោគ
- របួសមិនងាយជាសះស្បើយ
- ស្បែកខ្មៅតាមតំបន់
កត្តាប្រឈមកើតជំងឺទឹកនោមផ្អែម
មានកត្ដាប្រឈមមួយចំនួនដែលបណ្ដាលឲ្យកើតជំងឹទឹកនោមផ្អែមប្រភេទទី២បាន ដូចជា៖
ទម្ងន់៖ ឡើងទម្ងន់ខ្លាំង ជាកត្តាប្រឈមខ្ពស់បំផុតបង្កឲ្យមានជំងឺទឹកនោមផ្អែម ព្រោះពេលណាកោសិកាខ្លាញ់កាន់តែច្រើន កោសិការាងកាយស៊ាំ មិនចាប់អាំងស៊ុយលីនតទៅទៀត។ យ៉ាងណា មិនមានន័យថាអ្នកស្គមមិនកើតទឹកនោមផ្អែមនោះដែរ។
មិនសូវមានសកម្មភាពរាងកាយ៖ ពេលរាងកាយមិនសូវធ្វើសកម្មភាព ឬមិនហាត់ប្រាណ កាន់តែប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២។ បញ្ចេញសកម្មភាពច្រើន អាចជួយរក្សាទម្ងន់ឲ្យថេរ តាមរយៈប្រើប្រាស់ជាតិស្ករក្នុងខ្លួនទៅជាថាមពល ជួយធ្វើឲ្យកោសិកាងាយមានប្រតិកម្មជាមួយ អាំងស៊ុយលីន។
ប្រវត្តិគ្រួសារ៖ យើងងាយកើតជំងឺនេះ បើសិនសមាជិកក្រុមគ្រួសារណាម្នាក់កើតជំងឺទឹកនោមផ្អែមប្រភេទទី២។
កត្តាអាយុ៖ វ័យកាន់តែចាស់ កាន់តែងាយកើតជំងឺទឹកនោមផ្អែម ព្រោះអំឡុងពេលរាងកាយមិនសូវបញ្ចេញសកម្មភាព ឬហាត់ប្រាណ ធ្វើឲ្យសាច់ដុំថយចុះ និងឡើងគីឡូ។
កត្ដារបបអាហារ៖ កត្ដារបបអាហារប្រចាំថ្ងៃជាកត្ដាបន្ទាប់បន្សំដែលជាចំណែកមួយ ជួយជំរុញឲ្យកើត ជំងឺទឹកនោមផ្អែប្រភេទទី២បាន ដូចជា អ្នកដែលចូលចិត្ដញ៉ាំអាហារខ្លាញ់ដែលបង្កឲ្យងាយឡើងទម្ងន់ ការផឹកគ្រឿងស្រវឹងច្រើន និងជក់បារី ជាដើម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
តើអាចព្យាបាលបានដែរទេ?
មកទល់ពេលនេះជំងឺទឺកនោមផ្អែមប្រភេទទី២ នៅមិនទាន់មានការព្យាបាលជាសះស្បើយនៅឡើយទេ ប៉ុន្ដែគេអាចគ្រប់គ្រងជំងឺនេះបាន ដោយការកម្រិតជាតិស្ករក្នុងឲ្យស្របទៅតាមគោលដៅ និងតាមដានជាប្រចាំ។ ការគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបានល្អ គេអាចអនុវត្ដតាមការណែនាំរបស់គ្រូពេទ្យ ដូចជា ការហាត់ប្រាណឲ្យបានប្រចាំ ការគ្រប់គ្រងរបបអាហារឲ្យត្រឹមត្រូវ គេងឲ្យបានគ្រប់គ្រាន និងការប្រើប្រាស់ថ្នាំ។