– មុនញ៉ាំអាហារ (Preprandial plasma glucose)៖ គួរត្រឹម ៧០-១៣០ មិល្លីក្រាម/ដេស៊ីលីត្រឈាម
– ១- ២ ម៉ោងក្រោយញ៉ាំអាហារ (Postprandial plasma glucose)៖ គួរក្រោម ១៨០ មិល្លីក្រាម/ដេស៊ីលីត្រឈាម។ ការកម្រិតជាតិក្នុងឈាមតិច ឬច្រើនជាងនេះអាស្រ័យលើអ្នកជំងឺម្នាក់ៗ។
៤- លទ្ធផលមានន័យដូចម្តេច?
ការកត់ទុកនូវកម្រិតជាតិស្ករក្នុងឈាមប្រចាំថ្ងៃ អាចឲ្យយើងវិភាគពីការញ៉ាំ ការធ្វើសកម្មភាព និងស្រ្តេស សុទ្ធសឹងជះឥទ្ធិពលលើកម្រិតជាតិស្ករ។ យើងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលការបកស្រាយ និងកែប្រែលើកត្តាទាំងនេះដើម្បីអាចគ្រប់គ្រងជាតិស្ករបានល្អ។ ត្រូវអត់ធ្មត់ក្នុងការគ្រប់គ្រងជាតិស្ករ ព្រោះត្រូវការពេលដើម្បីឈាមទៅគោលដៅមួយយើងចង់បាន។ គ្រប់គ្រងជាតិស្ករ អាចធ្វើយើងមានអាម្មណ៍មួម៉ៅ ពិបាកចិត្ត ឆាប់ខឹង ឬធ្លាក់ទឹកចិត្ត បែបនេះចាំថាឲ្យលទ្ធផលជះឥទ្ធិពលដល់ផ្លូវចិត្តយើង ព្រោះវាគ្រាន់តែជាតួលេខ បង្ហាញថា តើផែនការគ្រប់គ្រងជាតិស្ករយើងបានផល ឬយ៉ាងណា? តើត្រូវប្តូរផែនការព្យាបាល ឬអត់?
៥- ពិនិត្យជាតិស្ករក្នុងទឹកនោម
តេស្តនេះ មិនច្បាស់ដូចការពិនិត្យមើលក្នុងឈាមនោះទេ គ្រាន់តែជាតេស្តជំនួសពេលមិនអាចរកតាមឈាមបានប៉ុណ្ណោះ។ យ៉ាងណា តេស្តទឹកនោម ចាំបាច់សម្រាប់ការពិនិត្យរកសារធាតុសេតូន (Ketone) ស្ថានភាពជំងឺយើងគ្រប់គ្រងមិនបានល្អ ឬពេលយើងមានជំងឺតម្រងនោម ដែលជាផលវិបាកមួយផ្នែកទៀតនៃជំងឺទឹកនោមផ្អែម។
ជារួមការកត់ត្រាកម្រិតជាតិស្ករក្នុងឈាម មានសារៈសំខាន់សម្រាប់គ្រូពេទ្យ និងយើងផ្ទាល់ ដើម្បីអាចឲ្យយើងដឹងពីការឆ្លើយតបរបស់រាងកាយទៅ និងផែនការថែទាំជំងឺទឹកនោមផ្អែមបានល្អ។