- អនុវត្តតាមផែនការអាហារគ្រូពេទ្យណែនាំ និងប្រយ័ត្នលើបរិមាណការញ៉ាំអាហារ។ ការធ្វើបែបនេះអាចជួយអ្នកជំងឺស្រកទម្ងន់បើអ្នកជំងឺជាមនុស្សលើសទម្ងន់ ឬធាត់ជ្រុល។
- កុំជក់បារី និងចៀសឆ្ងាយពីផ្សេងបារី។ បើយើងជាអ្នកជក់បារី សូមប្រឹក្សាជាមួយគ្រូពេទ្យពីវិធីផ្ដាច់បារី។
- ប្រើប្រាស់ថ្នាំតាមការណែនាំឲ្យបានត្រឹមត្រូវ។
- កុំរំលងពេលវេលាត្រូវទៅជួបគ្រួពេទ្យ។

ដូចគ្នាដែរ ការគ្រប់គ្រងកម្រិតជាតិស្ករបានល្អត្រឹមត្រូវតាមការណែនាំ និងការរក្សាសម្ពាធឈាមឲ្យនៅល្អ សុទ្ធតែមានប្រយោជន៍កាត់បន្ថយហានិភ័យបញ្ហាគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលរបស់អ្នកជំងឺទឹកនោមផ្អែម។
មួយវិញទៀត ការត្រួតនិត្យកម្រិតកូលេស្តេរ៉ូលឲ្យនៅល្អចំពោះសុខភាពក៏ជារឿងសំខាន់ដែរសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។
អត្ថបទគួរអាន៖
បរិមាណកូលេស្តេរ៉ូលមានច្រើននៅក្នុងឈាម នឹងធ្វើសរសៃអាក់ទែតូចចង្អៀត និងកាត់បន្ថយលំហូរឈាម ឬបញ្ឈប់លំហូរឈាម។ ការកើនឡើងកម្រិតកូលេស្តរ៉ូលច្រើនក្នុងសរសៃឈាមក៏អាចបង្កឲ្យមានកើតជាដុំកំណកឈាមដែរ។ អ្វីទាំងអស់នេះអាចធ្វើឲ្យមានបញ្ហាគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងបញ្ហាបេះដូងធ្ងន់ធ្ងរផ្សេងទៀត។ ជាការល្អ អ្នកជំងឺទឹកនោមផ្អែមគួរពិនិត្យកម្រិតកូលេស្តេរ៉ូលឲ្យយ៉ាងតិចម្ដងក្នុងមួយឆ្នាំ។