អ្នកជំងឺទឹកនោមផ្អែមងាយខូចតម្រងនោមណាស់ ក្នុងនោះក៏មានការលើកឡើងថា ការប្រើថ្នាំព្យាបាលជំងឺទឹកនោមផ្អែម អាចជាមូលហេតុធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមងាយខូចតម្រងនោម។
ត្រួតពិនិត្យដោយ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត
អ្នកជំងឺទឹកនោមផ្អែមងាយខូចតម្រងនោមណាស់ ក្នុងនោះក៏មានការលើកឡើងថា ការប្រើថ្នាំព្យាបាលជំងឺទឹកនោមផ្អែម អាចជាមូលហេតុធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមងាយខូចតម្រងនោម។
បកស្រាយការលើកឡើងខាងលើនេះ លោកវេជ្ជបណ្ឌិត ទូច ឃុន ប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ ថា ការប្រើថ្នាំទឹកនោមផ្អែម មិនមែនជាមូលហេតុធ្វើឲ្យខូចតម្រងនោមនោះទេ ផ្ទុយទៅវិញការខូចតម្រងនោមរបស់អ្នកជំងឺទឹកនោមផ្អែម មកពីកត្តាសំខាន់ ២យ៉ាង ទី១ កម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ទី២ លើសសម្ពាធឈាម និងកត្តាផ្សេងៗទៀត។
ដោយសារតែកត្តាប្រឈមទាំង២ខាងលើនេះ ទើបគ្រូពេទ្យត្រូវតាមដាន និងពិនិត្យមើលមុខងារតម្រងនោមរបស់អ្នកជំងឺទឹកនោមផ្អែម ដោយការធ្វើតេស្តឈាម។ បើសិនជារកឃើញថា មានបញ្ហាអ្វីមួយនោះ ក្រុមគ្រូពេទ្យនឹងបន្ថយដូសថ្នាំ ឬបញ្ឈប់ការប្រើថ្នាំប្រភេទណាមួយ នៅពេលមុខងារតម្រងនោម ឬមុខងារថ្លើមអ្នកជំងឺទឹកនោមផ្អែមចុះខ្សោយ។
កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ
កម្មវិធីពិនិត្យជំងឺរលាកពោះវៀនរ៉ាំរ៉ៃអនឡាញ
កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ
កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ
ទោះបីជាយ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិតថា ថ្នាំជាអាវុធមុខ២ ប្រសិនប្រើត្រឹមត្រូវ អាចជួយឲ្យអ្នកជំងឺបានច្រើន ផ្ទុយទៅវិញបើប្រើមិនត្រឹមត្រូវទៅតាមវេជ្ជបញ្ជាទេ នឹងមានបញ្ហាសុខភាពមិនខាន។
នៅក្នុងសៀវភៅជំនួយស្មារតីសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដែលរៀបរៀងដោយវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញ បានពន្យល់ថា នៅដំណាក់កាលដំបូង ជំងឺខូចតម្រងនោមមិនរោគសញ្ញាអ្វីនោះទេ រោគសញ្ញានៅដំណាក់កាលបន្ទាប់ រួមមាន ស្លេក ហើម ហត់ ក្អួត ទឹកនោមតិច សម្ពាធឈាមខ្ពស់ ឯដំណាក់កាលចុងក្រោយ តម្រូវឲ្យលាងឈាម។
– គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមតាមការណែនាំ
– គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ
– លេបថ្នាំតាមវេជ្ជបញ្ជា
– រក្សាទម្លាប់ល្អក្នុងការរស់នៅ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត