គ្នាយើងសុទ្ធតែធ្លាប់ដឹងខ្លះៗហើយ ពាក់ព័ន្ធជំងឺទឹកនោមផ្អែក ដោយជំងឺនេះ បង្កឲ្យយើងមានបញ្ហាសុខភាពរ៉ាំរ៉ៃអស់មួយជីវិត។ ដោយសារបញ្ហាជាតិស្ករខ្ពស់ខ្លាំងរយៈពេលយូរ និងបញ្ហាអ័រម៉ូនអាំងស៊ុយលីន មិនគ្រប់គ្រាន់ ឬមិនអាចបំពេញមុខងារបានពេញលេញ នាំឲ្យជំងឺទឹកនោមផ្អែម នឹងបង្កឲ្យយើងមានបញ្ហាសុខភាពច្រើនថែមទៀត “Hello គ្រូពេទ្យ” នឹងលើកឡើងក្នុងអត្ថបទនេះ។
ជំងឺទឹកនោមផ្អែម ជាជំងឺរាងកាយមិនអាចផលិត ឬប្រើប្រាស់អ័រម៉ូនអាំងស៊ុយលីន ដែលជាអ័រម៉ូនសម្រាប់ដឹកជញ្ជូនស្ករចូលក្នុងកោសិកាដើម្បីបំប្លែងជាថាមពល។ ទោះបីជំងឺទឹកនោមផ្អែមអាចគ្រប់គ្រងបានក៏ពិតមែន ប៉ុន្តែជំងឺនេះ នៅតែមានផលវិបាកធំៗមួយចំនួន ដូចជា នាំឲ្យខូចខាតតម្រងនោម ជំងឺបេះដូង និងជំងឺប្រព័ន្ធប្រសាទជាដើម។
![ទឹកនោមផ្អែម](https://cdn.hellokrupet.com/wp-content/uploads/2021/04/ទឹកនោមផ្អែម-៣.jpg)
២- ផលប៉ះពាល់ធំៗបង្កឲ្យជំងឺទឹកនោមផ្អែម
– បញ្ហាតម្រងនោម (Threatened kidney)៖ ជំងឺទឹកនោមផ្អែម នឹងធ្វើឲ្យខូចតម្រងនោម ដោយធ្វើឲ្យរំខានដល់ការច្រោះសារជាតិពុលចេញពីឈាម នាំយើងកើតជំងឺតម្រងនោម ដោយសារជំងឺទឹកនោមផ្អែម ដែលភាសាបច្ចេកទេសហៅថា Diabetic Nephropathy។ ជំងឺនេះ មិនមានរោគសញ្ញានោះទេនៅដំណាក់កាលដំបូង ខណៈរោគសញ្ញាតែមួយគត់ ដែលបង្ហាញថាតម្រងនោមមានបញ្ហា កំណើនប្រូតេអ៊ីនក្នុងទឹកនោម (Microalbuminuria)។ គ្នាយើងមានជំងឺទឹកនោមផ្អែម គួរទៅពិនិត្យមើលមុខងារតម្រងនោម ដើម្បីចៀសវាងមានវបញ្ហាតម្រងនោម និងខូចតម្រងនោមតែម្តង។
– ខ្លាញ់កកក្នុងសរសៃឈាម (Fat buildup in vessel walls)៖ កំណើនជាតិស្ករក្នុងឈាម អាចធ្វើជាតិខ្លាញ់កកតាមសរសៃឈាមកាន់តែច្រើន។ ខ្លាញ់ដែលកកនោះ នឹងបន្ថយលំហូរឈាម ធ្វើឲ្យសរសៃឈាមរឹងបន្តិចម្តងៗ (Atherosclerosis) ជាហេតុនាំឲ្យឡើងសម្ពាធឈាម ប៉ះពាល់ធ្ងន់ធ្ងរទៅលើបេះដូង ដែលត្រូវធ្វើការកាន់តែខ្លាំង។ គ្នាយើងជំងឺទឹកនោមផ្អែម អាចប្រឈមជំងឺបេះដូង ឬ ជំងឺដាច់សរសៃឈាមខួរក្បាល ច្រើនជាងគ្នាយើងគ្មានជំងឺនេះ រហូតដល់ទៅ ២ដង ហើយបើយើងជក់បារីទៀតនោះ កត្តាប្រឈមនឹងកើនឡើងកាន់តែខ្ពស់។
– ខូចខាតប្រព័ន្ធប្រសាទ (Damaged nerves)៖ ជំងឺទឹកនោមផ្អែម អាចធ្វើឲ្យខូចប្រព័ន្ធសរសៃប្រសាទ (Peripheral neuropathy) បណ្តាលយើងលែងមានអារម្មណ៍ ដឹងក្តៅ ត្រជាក់ លែងដឹងឈឺ និងងាយមានរបួស។ មូលហេតុនេះ នាំឲ្យគ្នាយើងមានជំងឺទឹកនោមផ្អែម ចាប់អារម្មណ៍លើរបួសកើតមាននោះដែរ ជាពិសេសនៅកន្លែងពិបាកនឹងមើលឃើញដូចជា ចន្លោះម្រាមជើង កែងជើង ឬបាតជើង។ ក្នុងករណីគ្នាយើងមានជំងឺទឹកនោមផ្អែម ហើយរងរបួសពិសេសនៅជើង គឺពិបាកព្យាបាលរបួសឲ្យជាសះណាស់ នាំឲ្យមានករណីធ្ងន់ធ្ងរជាច្រើន គ្នាយើងមានជំងឺទឹកនោមផ្អែម ត្រូវបង្ខំកាត់ផ្នែកដែលរាលដាល រហូតដល់កាត់ជើងចោលតែម្តង។
យ៉ាងណា យើងអាចការពារបញ្ហាទាំងនេះបាន ដោយរក្សាសុខភាពខ្លួនឯងឲ្យបានល្អ ផ្លាស់ប្តូរការរស់នៅ ហាត់ប្រាណឲ្យទៀងទាត់ ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន និងធ្វើតាមវេជ្ជបញ្ជាពេទ្យ ឲ្យបានខ្ជាប់ខ្ជួន។