មហារីកក្រពេញប្រូស្តាត ជាជំងឺមហារីកមួយដែលកើតឡើងទូទៅបំផុតលើបុរស។ ទោះបីជាជំងឺមហារីកមួយប្រភេទនេះ កម្របង្ហាញរោគសញ្ញាជាក់ស្ដែងនៅដំណាក់កាលដំបូងក៏ពិតមែន ប៉ុន្តែគ្នាយើងក៏នៅតែអាចសង្កេតមើលរោគសញ្ញាមួយចំនួនខាងក្រោមនេះ ដែលបញ្ជាក់ថាក្រពេញប្រូស្តាតកំពុងតែមានបញ្ហា។
សញ្ញាព្រមានដំបូងដទៃទៀតនៃជំងឺមហារីកក្រពេញប្រូស្តាតរួមមាន លំហូរទឹកនោមចុះខ្សោយខុសពីធម្មតា និងការឈឺចាប់នៅជុំវិញក្រពេញប្រូស្តាតដែលពិបាកពន្យល់នៅពេលអង្គុយ។ ប្រសិនបើជំងឺមហារីករាលដាលហួសក្រពេញប្រូស្តាត ប្រុសៗយើងអាចប្រឈមនឹងការហើមនៅរាងកាយផ្នែកខាងក្រោម ខ្នង ត្រគាក ឬឆ្អឹង ការបន្ទោបង់ ឬនោមមិនប្រក្រតី ឬស្រកទម្ងន់ជាដើម។ យ៉ាងណាមិញ រោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត អាចមានលក្ខណៈស្រដៀងនឹងបញ្ហាសុខភាពស្រាលៗដទៃទៀត។
![មហារីកក្រពេញប្រូស្តាត២](https://cdn.hellokrupet.com/wp-content/uploads/2021/12/មហារីកក្រពេញប្រូស្តាត២.jpg)
យើងគួរធ្វើយ៉ាងម៉េចខ្លះ បើមានរោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត?
ប្រសិនបើគ្នាយើងចេញរោគសញ្ញាមួយ ឬច្រើននៃជំងឺមហារីកមួយប្រភេទនេះ យើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ពីព្រោះថា សូម្បីតែបញ្ហាក្រពេញប្រូស្តាតដែលមិនមែនជាមហារីក ក៏ត្រូវការទទួលការព្យាបាលឲ្យទាន់ពេលវេលាផងដែរ។ ជាធម្មតា ជំងឺមហារីកក្រពេញអាចព្យាបាលបាន ប្រសិនបើយើងធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលដំបូង។
អត្ថបទគួរអាន៖