កត្តាប្រឈម
៦- កត្តាប្រឈមបង្កមានអ្វីខ្លះ?
កត្តាប្រឈមទៅកើតជំងឺនេះមានដូចជា៖
– អាយុ (ភាគច្រើននៅវ័យកណ្តាល)
– ឆ្លងបាក់តេរី ក្នុងក្រពះ
– ជំងឺដុំសាច់តំណពូជ (ករណីកម្រ)
– ការប្រើថ្នាំពពួកបន្សាបអាស៊ីដក្រពះប្រភេទ PPIs ដូចជា ថ្នាំ Nexium ថ្នាំ Prilosec និងថ្នាំ Protonix
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
បើគ្រូពេទ្យសង្ស័យថាយើងមានជំងឺនេះ រោគវិនិច្ឆ័យ ក៏ដូចជាតេស្តមួយចំនួននឹងត្រូវធ្វើឡើងរួមមាន៖
– តេស្តដោយឧបករណ៍ អង់ដូស្កុប អាចជួយគ្រូពេទ្យមើលឃើញស្ថានភាពខាងក្នុងក្រពះ
– ច្រឹបសាច់យកទៅពិនិត្យ
៨- ព្យាបាលដោយវិធីណា?
អាស្រ័យលើប្រភេទដុំសាច់ ខណៈការព្យាបាលមានដូចជា៖
– ដុំសាច់មិនមែនជាដុំសាច់ក្រពេញ៖ ករណីនេះ មិនចាំបាច់ព្យាបាលទេ គ្រូពេទ្យនឹងតាមដានជាប្រចាំ។
– ដុំសាច់ធំៗ៖ ត្រូវកាត់ចេញកុំឲ្យរាំងស្ទះផ្លូវភ្ជាប់រវាងក្រពះ និងពោះវៀនតូច ភាគច្រើនគេអាចកាត់វាចេញអំឡុងពេលឆ្លុះអង់ដូស្កុបតែម្តង។
– ដុំសាច់ក្រពេញ៖ ដុំទាំងនេះអាចបង្កជាមហារីក តម្រូវឲ្យកាត់ចេញពេលឆ្លុះអង់ដូស្កុប។
– ដុំសាច់ទាក់ទង នឹងជំងឺដុំសាច់តំណពូជ៖ ដុំទាំងនេះត្រូវតែកាត់យកចេញព្រោះវាអាចបង្ក មហារីកបាន។
គ្រូពេទ្យនឹងណែនាំយើងឆ្លុះអង់ដូស្កុប ដើម្បីតាមដានក្រែងដុំសាច់កកើតជាថ្មី។ ករណីមានឆ្លងមេរោគ គេត្រូវព្យាបាលមេរោគដោយប្រើថ្នាំផ្សះជាមុន។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ញ៉ាំអាហារមានផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិច្រើន
– កុំផឹកស្រាច្រើន
– កុំជក់បារី
– ហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីរក្សាទម្ងន់ និងសុខភាព។