backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

សារធាតុ Biphenol A នៅក្នុងសម្ភារៈជ័រ ប៉ះពាល់ចំពោះសុខភាពខ្លាំងណាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 20, 2020

សារធាតុ Biphenol A នៅក្នុងសម្ភារៈជ័រ ប៉ះពាល់ចំពោះសុខភាពខ្លាំងណាស់

សម្ភារៈ​ផលិត​ពី​ជ័រ​ច្រើន​ដែល​ផ្ទុក​សារធាតុ Biphenol A ហើយ​ផលិតផល​ទាំង​នោះ​មាន​ទាំង​ប្រអប់​បាយ ចាន កែវ​ទឹក ធ្វើ​ឡើង​ពី​ប្លាស្ទិក ឬ​ជ័រ​ជាដើម។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា សារធាតុ Biphenol A អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​ដូចជា​មាន​ជំងឺ​បេះដូង ប៉ះពាល់​ដល់​ខួរក្បាល និង​បណ្ដាល​ឲ្យ​មាន​មហារីក។

វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា បច្ចុប្បន្ន​មាន​សម្ភារៈ​ផ្ទុក​សារធាតុ Biphenol A (BPA) ដើម្បី​ខ្ចប់​ចំណី​អាហារ ដែលមាន​ការ​ពេញ​និយម​ជាខ្លាំងពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងប្រុស-ស្រី ព្រោះតែ​មាន​ភាព​ងាយ​ស្រួល ហើយ​មិន​សូវ​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​សារធាតុ​នេះ។

សារធាតុBiphenolA

ម្ចាស់​សេវា​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​បន្ត​ទៀត​ថា ពេល​យក​យក​ចំណី​អាហារ​ក្ដៅៗ​ទើប​ចម្អិន​រួច​មក​ដាក់​ក្នុង​ថង់ ចាន ឬ​ប្រអប់​ស្នោ ធាតុ​ក្ដៅ​នឹង​បញ្ចេញ​សារធាតុ​គី​មី Biphenol A នេះ​ជាច្រើន​ ហើយ​ជាតិ​​ពុល នឹង​សាយភាយ​ចូល​ក្នុង​ម្ហូប​អាហារ​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់។ ក្នុង​នោះ​អាច​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ច្រើន​ដូចជា៖

– មហារីក​បំពង់ក

– ជំងឺ​លើស​ឈាម

– ជំងឺ​មហារីក

– បេះដូង

– តម្រង​នោម

– អត់​មាន​កូន

– មហារីក​សុដន់

– មហារីក​ក្រពេញ​ប្រូស្តាត

Biphenol A គឺជា​សារធាតុ​គីមី​ម្យ៉ាង​ប្រើ​ជា​ល្បាយ​សម្រាប់​ផលិត​របស់​របរ​ប្រើប្រាស់ ដូចជា​ប្រអប់​ប្លាស្ទិក​ដាក់​ម្ហូប​អាហារ ដប​ទឹក​ជ័រ ប្រអប់​អាហារ​កំប៉ុង ដប​ទឹក​ដោះ​គោ​ទារក​ជាដើម។ វេជ្ជបណ្ឌិត​រូប​នោះ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ដប​ទឹក និង​ប្រអប់​សម្រាប់​ដាក់​ម្ហូប​អាហារ​ ធ្វើ​ពី​ជ័រ​ប្លាស្ទិក​បាន​បញ្ចេញ និង​ជ្រាប​ចូល​ទៅ​ក្នុង​អាហារ ឬ​ភេសជ្ជៈ ហើយ​ក៏​ចូល​ទៅ​ក្នុង​រាង​កាយ​មនុស្ស។ ដូច្នេះ​បើ​យើង​ចង់​ប្រើប្រាស់​សម្ភារៈ​ធ្វើ​អំពី​ជ័រ​ទាំង​នោះ គួរ​ពិនិត្យ​លើ​ដប ឬ​កំប៉ុង ដែល​មាន​ដាក់​អក្សរ​ថា Free BPA នោះ​ទើប​មិន​មាន​​ផល​ប៉ះពាល់។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 20, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម