backup og meta

ខ្មែរយើងជួបប្រទះជំងឺមហារីក៥ប្រភេទនេះ ញឹកញាប់ជាងគេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 21, 2020

    ខ្មែរយើងជួបប្រទះជំងឺមហារីក៥ប្រភេទនេះ ញឹកញាប់ជាងគេ

    មហារីក​មាត់ស្បូន សុដន់ ថ្លើម សួត និងក្រពះ-ពោះវៀន ជា​ប្រភេទ​​ជំងឺ​មហារីក​ទាំង​៥ ដែល​កើត​មាន​លើ​ពលរដ្ឋ​ខ្មែរ​ញឹក​ញាប់​ជាង​គេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក។

    តាម​ការ​អង្កេត​របស់​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺ​មហារីក​ខាង​​លើ នៅ​ប្រទេស​កម្ពុជា​យើង វ័យ​ដែល​កើត​ជំងឺ​មហារីក មាន​អត្រា​ខ្ពស់​ជាង​គេ គឺ​អាយុ​ចាប់​ពី៤៨-៥១ឆ្នាំ ។ “បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​យើង​ដូចជា វៀតណាម និងថៃ យើង​សង្កេត​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា អ្នក​កើត​ជំងឺ​មហារីក មាន​វ័យ​ក្មេង ជាង​ប្រទេស​ទាំងពីរ​នេះ“។

    ម្យ៉ាង​វិញ​ទៀត​អ្នក​កើត​ជំងឺ​មហារីក​នៅ​ប្រទេស​កម្ពុជា អាយុ​តិច​ជាង​៣០ឆ្នាំ មាន​លើស​ពី១០% ដែល​តួលេខ​នេះ នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ មាន​ចន្លោះពី ៤-៦%។

    កត្តា​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក

    លោក​វេជ្ជបណ្ឌិត​ថា ទោះ​ជា​ជំងឺ​មហារីក​ប្រភេទខ្លះ​មិន​មាន​មូលហេតុ​ពិត​ប្រាកដ​ក្តី តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក។

    តំណពូជ៖ កត្តា​តំណពូជ ឬហ្សែន ដែល​ផ្តល់​ឲ្យ​កើត​មហារីក​ជំរុញ​ពី​មួយ​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់ ដូច​ជា​ជីដូន​ជីតា​បញ្ជូន​មក​ម្តាយ​ឪពុក រួច​បញ្ជូន​មក​កូន​តៗ​គ្នា។

    មេរោគ-បាក់តេរី៖ មេរោគ និង​បាក់តេរី​ខ្លះ​ដែល​មាន​នៅ​ក្នុង​ធម្មជាតិ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក ដូច​ជា​ជំងឺ​មហារីក​មាត់​ស្បូន បង្ក​ឡើង​ដោយ​មេរោគ HPV។

    បរិយាកាស​ជុំវិញ៖ ខ្យល់ពុល ពន្លឺថ្ងៃ សារធាតុគីមី​មាន​ក្នុង​គ្រឿង​សំណង់។

    ចំណីអាហារ៖ បារី ស្រា អាហារផ្អាប់ ជ្រក់ ខ្ចៅខ្យង -ល-។

    វិធីបង្ការជំងឺមហារីក

    ត្បិត​តែ​ជំងឺ​មហារីក​មួយ​ចំនួន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់ គ្មាន​វ៉ាក់សាំង​ការពារ តែ​យើង​អាច​បង្ការ​បាន​តាម​វិធី​សាមញ្ញៗ មិន​ចាំបាច់​ចំណាយ​ថវិកា។

    – កុំពិសាស្រា ឬ​ជក់បារី

    – រស់នៅ​ដោយ​ផាសុកភាព

    – ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់

    – មានពេល​រីករាយ មិនត្រូវស្ត្រេស​ពេក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម