មានមនុស្សមួយចំនួនមិនបានចាប់អារម្មណ៍ខ្លំាងពេកទេ ពេលបត់ជើងធំឃើញមានចេញឈាមមកជាមួយ ព្រោះភាគច្រើនគិតថា វាបណ្ដាលមកជំងឺឫសដូងបាតប៉ុណ្ណឹងឯង ប៉ុន្តែក្រៅពីជំងឺនេះ វាក៏អាចជាសញ្ញានៃជំងឺកាចសាហាវមួយទៀតដែរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មានមនុស្សមួយចំនួនមិនបានចាប់អារម្មណ៍ខ្លំាងពេកទេ ពេលបត់ជើងធំឃើញមានចេញឈាមមកជាមួយ ព្រោះភាគច្រើនគិតថា វាបណ្ដាលមកជំងឺឫសដូងបាតប៉ុណ្ណឹងឯង ប៉ុន្តែក្រៅពីជំងឺនេះ វាក៏អាចជាសញ្ញានៃជំងឺកាចសាហាវមួយទៀតដែរ។
ចំពោះបញ្ហានេះ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេសផ្នែកជំងឺថ្លើម ក្រពះ ពោះវៀន បានបកស្រាយឲ្យដឹងថា “អ្នកជំងឺភាគច្រើន គិតថាបត់ជើងមកឈាម ទាក់ទងនឹងជំងឺឫសដូងបាត តែតាមពិតមិនប្រាកដថា ជាជំងឺឫសដូងទេ។ ការបត់ជើងចេញមកមានឈាមមិនមែនមានតែជំងឺឫសដូងបាតមួយមុខទេ គឺអាចមានជំងឺមហារីកពោះវៀន ដែលយើងត្រូវមានការប្រយ័ត្ន”។
ក្រៅពីការបត់ជើងមានឈាម រោគសញ្ញានៃជំងឺមហារីកពោះវៀនរួមមាន៖
– ស្រកគីឡូដោយឯកឯង
– ឈឺពោះនៅពេលយប់
– ទល់លាមក ឬរាករូសញឹកញាប់
– អស់កម្លាំង ខ្សោយ មានអារម្មណ៍ថាហត់ៗ
– ស្លេកស្លាំង
– តឹងពោះ ជាដើម។
លោកវេជ្ជបណ្ឌិត បានបន្តថា ក្នុងករណីដែលអ្នកជំងឺមានចេញរោគសញ្ញាដែលបានរៀបរាប់ខាងលើ និងមានវ័យចំណាស់ (អាយុចាប់ពី៤៥ឆ្នាំឡើង) ត្រូវធ្វើរោគវិនិច្ឆ័យ ដោយការឆ្លុះមើលពោះវៀនឲ្យបានឆាប់បំផុត ចៀសវាងពោះវៀនអាចមានបញ្ហាធ្ងន់ធ្ងរ ពីព្រោះជំងឺមហារីកពោះវៀន អាចព្យាបាលជាសះស្បើយ គ្មានបញ្ហាអីដែលគួរឲ្យស្មុគស្មាញទេ ប្រសិនបើទទួលបានការព្យាបាលទាន់ពេលវេលា។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕