brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់សមាគម​មហារីក​អាមេរិក​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ពោះវៀន​ធំ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្តាល​ឲ្យ​​មនុស្ស​​ពេញ​វ័យ​​ស្លាប់​ច្រើន​ជាង​គេ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ​។

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

ជាក់ស្តែង នៅ​ចុង​សទវត្សរ៍​៩០ ជំងឺ​មហារីក​ពោះវៀន​ធំ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​​ទី​៤ ដែល​សម្លាប់​​មនុស្ស​មាន​​វ័យ​​​​ចន្លោះ​ពី​១៨ ដល់​២៥​ឆ្នាំ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២៤​ ជំងឺ​មហារីក​មួយ​នេះ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​​កំពូល​​តែ​ម្តង។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

លោក​​ស្រី​វេជ្ជបណ្ឌិត Aparna Parikh ប្រធាន​ផ្នែក​វេជ្ជសាស្រ្ដ​នៃ​មជ្ឈមណ្ឌល​​ព្យាបាល​​ជំងឺ​មហារីក​ពោះវៀនធំ ​Mass ​បាន​ឲ្យ​ដឹង​ថា កត្តា​ហានិភ័យ​ចម្បង​មួយ​ចំនួន​​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​នេះ​រួម​មាន​ ប្រវត្តិ​គ្រួសារ ភាព​ធាត់​ ការ​ជក់​បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សាច់​ក្រហម​ និង​សាច់​កែច្នៃ ជំងឺ​រលាក​ពោះវៀន (inflammatory bowel disease) ។ល។

អត្ថបទគួរអាន៖

ក្នុង​ករណី​ដែល​គ្នា​យើង​មាន​រោគសញ្ញា​ណាមួយ​ ដូចជា​ស្រក​ទម្ងន់ លាមក​មាន​ឈាម គេង​មិន​លក់​ ឬ​ទម្លាប់​បន្ទោបង់​ប្រែប្រួល គួរ​ពិគ្រោះ​យោបល់​ និង​ពិនិត្យ​ពោះវៀន​ធំ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ទើប​ជា​ការ​ប្រសើរ​។

យ៉ាង​ណា​មិញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ យើង​គួរ​ជៀសវាង​ ឬ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម កុំ​ជក់​បារី ព្រម​ទាំងហាត់​ប្រាណ​ជា​ទៀងទាត់។

មហារីកពោះវៀនធំ

ទន្ទឹម​នឹង​នេះ​ដែរ ក្រៅ​ពី​ជំងឺ​មហារីក​ពោះវៀន​ធំ ជំងឺ​មហារីក​មាត់​ស្បូន​ក៏​កើន​ឡើង​ពី​១% ទៅ​២%​​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​ដែល​មាន​អាយុ​​ចន្លោះ​ពី​៣០​ឆ្នាំ ទៅ​៤៤​ឆ្នាំ​ផង​ដែរ។ ដូចនេះ​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ផ្សេង​ៗ គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​សញ្ញា​ព្រមាន​មួយ​ចំនួន​ ក៏​ដូចជា​តាមដាន​សុខភាព​ជា​ប្រចាំ។

ចំណុចសំខាន់

ក្នុង​ករណី​ដែល​គ្នា​យើង​មាន​រោគសញ្ញា​ណាមួយ​ ដូចជា​ស្រក​ទម្ងន់ លាមក​មាន​ឈាម គេង​មិន​លក់​ ឬ​ទម្លាប់​បន្ទោបង់​ប្រែប្រួល គួរ​ពិគ្រោះ​យោបល់​ និង​ពិនិត្យ​ពោះវៀន​ធំ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ទើប​ជា​ការ​ប្រសើរ​។
យ៉ាង​ណា​មិញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ យើង​គួរ​ជៀសវាង​ ឬ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម កុំ​ជក់​បារី ព្រម​ទាំងហាត់​ប្រាណ​ជា​ទៀងទាត់។
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 06/02/2024