backup og meta

វ៉ាក់សាំងមហារីកមាត់ស្បូន ក្មេងស្រីអាយុប៉ុន្មានអាចចាក់បាន? ចាក់ប៉ុន្មានដង?

វ៉ាក់សាំងមហារីកមាត់ស្បូន ក្មេងស្រីអាយុប៉ុន្មានអាចចាក់បាន? ចាក់ប៉ុន្មានដង?

ជំងឺ​មហារីក​មាត់​ស្បូន​បង្ក​ឡើង​ដោយ​មេរោគ HPV ដែល​បច្ចុប្បន្ន​នៅ​លើ​ពិភពលោក​មាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​មហារីក​មាត់​ស្បូន​២ប្រភេទ គឺ​វ៉ាក់​សាំង​របស់​អាមេរិក និង​អឺរ៉ុប ដែល​ទាំង​២​មុខ​នេះ​មាន​ប្រសិទ្ធ​ភាព​ដូច​គ្នា។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា

តើ​ត្រូវ​ចាក់​វ៉ាក់​សាំង​មហារីក​មាត់​ស្បូន​នៅ​ពេល​ណា?

វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក និង​ឈាម រូប​នេះ​ឆ្លើយ​ថា ក្មេង​ស្រី​អាយុ​ចាប់​ពី ៩ ឆ្នាំ​ឡើង​ទៅ អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ហើយ ដោយ​ត្រូវ​ចាក់​ចំនួន ៣ ដង។

លើកទី១៖ ពេល​ចាក់​ដំបូង

លើកទី២៖ ១ ខែ​ក្រោយ​ចាក់​លើក​ទី ២

លើកទី៣៖ ៦ ខែ​ក្រោយ​ចាក់​លើក​ទី ៣

ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​ហើយ តើ​យើង​ត្រូវ​ធ្វើ​ម៉េច​ទៀត?

ការ​ចាក់​វ៉ាក់សាំង​តែ​មួយ​មុខ​មិន​អាច​ការពារ​ជំងឺ​មហា​រីក​មាត់​ស្បូន​បាន ១០០% ឬ​ពេញ​មួយ​ជីវិត​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា កាលណា​ស្ត្រី​ឆ្លង​កាត់​ការ​រួមភេទ​លើក​ទី១ ១ឆ្នាំ​ក្រោយ​ត្រូវ​តែ​ពិនិត្យ​កោសិកា​មាត់​ស្បូន ហើយ​បើ​យើង​អាយុ​នៅ​ក្មេង ២ឆ្នាំ​ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ម្តង រហូត​អាយុ ៤៥ឆ្នាំ​ឡើង ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​រក​ជំងឺ​មហារីកមាត់​ស្បូន ១ឆ្នាំ/ម្តង រហូត​ដល់​អាយុ ៧០ឆ្នាំ។

នៅ​ពេល​អាយុ ៧០ឆ្នាំ​ហើយ បើ​ការ​ពិនិត្យ​កោសិកា​មាត់​ស្បូន​មិន​រក​ឃើញ​មេរោគ HVP នោះ​មាន​ន័យ​ថា ១ជីវិត​នេះ ស្ត្រី​មិន​ប្រឈម​នឹង​ជំងឺ​មហារីក​មាត់ស្បូ​ន​ទេ។

ចុះ​ស្ត្រី​ឆ្លង​កាត់​ការ​រួមភេទ​ហើយ អាច​ចាក់​វ៉ាក់​សាំង​មហារីក​មាត់​ស្បូន​បាន​អត់? មាន​ប្រសិទ្ធភាព​កម្រិត​ណា?

ចម្លើយ អាច​ចាក់​បាន តែ​ស្ត្រី​ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន និង​ទឹក​រម្អិល​នៅ​ក្នុង​ទ្វារមាស​ជា​មុន​សិន បើ​លទ្ធផល​មិនមាន​មេរោគ HPV ឯ​កោសិកា​មាត់​ស្បូន​មិន​មាន​កោសិកា​មហារីក នោះ​ទើប​អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន ឯ​ប្រសិទ្ធភាព​បាន​ត្រឹម ៧០% ប៉ុណ្ណោះ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/09/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រៅពីវ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?

ថ្ងៃមករដូវអាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបានអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម