home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗ ​បើមានអារម្មណ៍មិនស្រួល​ពេលពាក់អាវក្នុង អាចជាសញ្ញា​មហារីកសុដន់

ស្រីៗ ​បើមានអារម្មណ៍មិនស្រួល​ពេលពាក់អាវក្នុង អាចជាសញ្ញា​មហារីកសុដន់

ស្រីៗយើង​ដឹង​ទេ​ថា ស្ត្រី​នៅ​ម៉ាឡេស៊ី​ម្នាក់​ក្នុង​ចំណោម ២០ នាក់ ប្រឈម​មុខ​ខ្ពស់​កើត​ជំងឺ​មហារីក​សុដន់? នេះ​ជា​ទិន្នន័យ​​គួរ​ឲ្យ​បារម្ភ​មួយ។ អត្រា​ប្រឈម​មុខ​ខ្ពស់នេះ ​គឺ​ដោយ​សារ​ស្ត្រីម៉ាឡេស៊ី មិន​ព្រម​ទៅ​ពិនិត្យ​សុដន់នៅ​មន្ទី​រពេទ្យ ដោយ​សារ​​ខ្លាច ឬ​ថាមិន​ខ្វល់​ខ្វាយ​ពីជំងឺមួយនេះ។ ការ​ណាត់​ជួប​គ្រូពេទ្យ​ជា​ប្រចាំ អាច​ជួយ​ឲ្យ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​លឿន និង​រក​ឃើញ​ក្នុង​ដំណាក់​កាល​ដំបូង ដែល​ជួយ​ឲ្យ​ស្រីៗយើង​​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា។

​អ្នកជំនាញ​បាន​រក​ឃើញ​ចំណុច​មួយ​ចំនួន​អាច​បង្ហាញ​អំពី​ជំងឺ​មហារីក​សុដន់ ហើយ​ក្នុង​នោះ​ក៏​ទាក់​ទង​ជាមួយ​​អារម្មណ៍​មិន​ស្រួល​នៅ​ពេល​ពាក់​អាវ​ទ្រនាប់​ដែរ។ ​ស្រីៗ​​អាច​ពិនិត្យ​រក​មើល​ចំណុច​អស់​នេះ​ដោយ​ខ្លួន​ឯង មុន​ទៅ​ពិនិត្យ​ឲ្យ​ច្បាស់​ជាមួយ​គ្រូពេទ្យ។

១- ឡើងដុំពក ឬហើមសុដន់

វិធី​ងាយ​ស្រួល​ជាង​គេ​ដើម្បី​ពិនិត្យ​រក​មើល​​មហារីក​សុដន់​ក្នុង​ដំណាក់​កាល​ដំបូង​នោះ​ គឺយក​ដៃ​ស្ទាប​ជុំ​វិញ​ដោះ​រក​មើល​ដុំ​ពក ឬ​កន្លែង​ហើម ម៉ាស្សា​ផ្នែក​ខាង​ក្រៅ​របស់​ដោះ ដើម្បី​រក​មើល​អ្វី​ប្លែក​កើត​មាន​ ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន។ ប៉ុន្តែ ​ត្រូវ​ដឹង​ថា ​រាល់​ដុំ​ពក កន្លែង​ដែល​ឡើង​ហើម​លើ​សុដន់​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​បណ្ដាល​មក​ពី​មហារីក​ទាំង​អស់​នោះទេ។ ប្រើ​វិធី​ដដែល​នេះ​ដើម្បី​រក​មើល​ដុំ​ពក ឬ​កន្លែង​ហើម នៅ​ពេល​យើង​យក​ដៃ​ស្ទាប​ទៅ​មាន​អារម្មណ៍​ឈឺ។ ប្រសិន​បើ​យើងស្ទាប​ទៅ​ឈឺ​មែន នោះ​អាច​ជា​សញ្ញា​របស់​​មហារីក​សុដន់​មួយ​ដែរ។ ប៉ុន្តែ ​វិធី​ដែល​ច្បាស់​ជាង​គេ​ គឺត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ពិនិត្យ​ឲ្យ​ច្បាស់​លាស់។

២- តើអារម្មណ៍មិនស្រួលពេលពាក់អាវទ្រនាប់ ជាសញ្ញារបស់ជំងឺមហារីកសុដន់ដែរឬអត់?

សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប ពាក់​អាវ​ទ្រនាប់​គឺ​ជា​រឿង​​សំខាន់ ដើម្បី​ទប់​សុដន់​របស់យើង។ ប៉ុន្តែ​ មាន​ស្រីៗ​យើងមួយ​ចំនួន​ជឿ​ថា ការ​ពាក់​អាវ​ទ្រនាប់​រឹប​ពេក ឬ​លើក​សុដន់​ខ្លាំង​ពេក អាច​បណ្ដាល​ឲ្យ​កើត​មហារីក​សុដន់ ប៉ុន្តែ​ការ​ពិត​ទៅ​​គឺ​ជា​រឿង​ជឿ​តាម​គ្នា​ប៉ុណ្ណោះ ហើយ​មិនទាន់​មាន​ភស្ដុតាង​ដើម្បី​បញ្ជាក់​អំពី​មូលហេតុ​មួយ​នេះ​បាន​នៅ​ឡើយ​។

ការ​ពាក់​អាវ​ទ្រនាប់​តឹង​ពេក​ មិន​ទាក់​ទង​ជាមួយ​ការ​កើត​​​មហារីក​សុដន់​ឡើយ។ ប៉ុន្តែ​ មិន​មែន​បាន​ន័យ​ថា អារម្មណ៍​ពេល​ពាក់​អាវ​ទ្រនាប់​ មិន​មាន​ទាក់​ទង​ជាមួយ​មហារីក​សុដន់​ឡើយ។ ដូច​នេះ ពេលយើង​ពាក់​អាវ​ទ្រនាប់ ត្រូវ​សង្កេត​មើល​ថា តើ​មាន​អារម្មណ៍​ស្រួល ឬ​ពិបាក​ពាក់ ដែល​នេះ​​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​មហារីក​សុដន់​មួយ​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​មួយ​ចំនួន​បញ្ជាក់​ថា ស្រីៗយើង​មាន​អារម្មណ៍​មិន​ស្រួល​ពេល​ពាក់​អាវ​ទ្រនាប់៖

  • សុដន់​លេច​ចេញពី​អាវ​ទ្រនាប់​តាម​ខាង​លើ ខាង​ក្រោម ឬ​តាម​ចំហៀង
  • ខ្សែ​អាវ​ទ្រនាប់​ចាក់​ផ្នែក​ខាង​ក្រោម​នៃ​សុដន់​របស់​យើង
  • ដៃ​អាវ​ទ្រនាប់​ឧស្សាហ៍​របូត​ចេញ​ពី​ស្មា
  • ស្បែក​កំណាត់​ចាប់​ផ្ដើម​ជ្រួញ
  • ផ្នែក​ខាង​មុខ​របស់​អាវ មិន​គ្រប​ស៊ុប​ជាមួយ​សុដន់
  • អាវ​ទ្រនាប់​រេទៅ​មក​តាម​សកម្មភាព​ដៃ​យើង។

សញ្ញា​ទាំង​អស់​ខាង​លើ​មិន​ត្រឹម​តែ​បញ្ជាក់​ថា យើង​ទិញ​អាវ​មិន​ត្រូវ​តែ​មួយ​មុខ​នោះ​ទេ​ នេះក៏​អាច​បញ្ជាក់​អំពី​សញ្ញា​របស់​មហារីក​សុដន់​បាន​ថែម​ទៀត​ផង។ ដូច​នេះ​ យើងត្រូវ​សង្កេត​មើល​រាល់​បម្រែ​បម្រួល​ណា​មួយ​កើត​លើ​សុដន់​របស់​យើង។

អត្ថបទពាក់ព័ន្ធ៖

៣- គួរធ្វើដូចម្ដេច?

ជា​ដំបូង ត្រូវ​ផ្ដោត​អារម្មណ៍​លើ​ការ​ពិនិត្យ​សុដន់ ​ពេល​សុដន់​មិន​ទាន់​ប្រែ​ប្រួល។ គ្រាន់​តែ​ពិនិត្យ​នៅ​​ក្នុង​រយៈ​ពេល ៧ ទៅ ​១០ ​ថ្ងៃ ក្រោយ​ពេល​យើង​ចាប់​ផ្ដើម​មក​រដូវ។ ​បើ​យើង​មិន​ទាន់​មក​រដូវ​ ឬ​រដូវ​របស់​យើងទៀង​ទាត់ យើង​គួរ​ពិនិត្យ​សុដន់​ជា​ប្រចាំ​ក្នុង​ថ្ងៃ​ដដែល ដូច​ដែល​យើង​ពិនិត្យ​កាលពី​លើក​ដំបូង​ដែរ។

​រឿង​ដែល​ចាំ​បាច់​ជាង​គេ គឺ​​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ម្ដង​ក្នុង​មួយ​ឆ្នាំ។ ​អ្វី​ដែល​កាន់​តែ​សំខាន់​បំផុត​នោះ គឺ​មនុស្ស​ស្រីយើង​​គ្រប់​រូប​ត្រូវ​លុប​ចោល​ភាព​ភ័យ​ខ្លាច​មិន​ហ៊ាន​ជួប​ពេទ្យ​ ឬ​ការ​មិន​ខ្វាយ​ខ្វល់​ជាមួយ​សុខភាព​សុដន់​របស់​ខ្លួន​ចោល។ ដូច​ពាក្យ​ចាស់​ពោល​ថា ការពារ​ ប្រសើរ​ជាង​ព្យាបាល ហើយ​ការ​ព្យាបាល​គឺ​ងាយ​ស្រួល ក្នុង​ដំណាក់​កាល​ដំបូងៗ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ គឹម កាណែល