កុំចូលចិត្តពេក! ភេសជ្ជៈគ្មានជាតិស្ករក៏អាចធ្វើឲ្យកើតទឹកនោមផ្អែមបានដែរ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 28/05/2020 . អាន 2 នាទី
Share now

សម្រាប់​មនុស្ស​សម័យ​នេះ​ចូល​ចិត្ត​ណាស់​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ ជា​ពិសេស​ក្មេង​តូចៗ និង​យុវវ័យ តែ​មាន​គ្នា​យើង​ខ្លះ​ញ៉ាំ​គ្រឿង​កំប៉ុង​ដែរ តែ​ជា​ប្រភេទ​ដែល​គ្មាន​ជាតិ​ស្ករ (diet soda) មាន​ឆ្ងល់​អត់​ថា បើ​ញ៉ាំ​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បានដែរ​ ឬអត់?

បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី បង្រៀននៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលឲ្យ​ដឹង​ថា “អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ថ្មី​ថ្មោង​ដែល​មក​ជួប​ខ្ញុំ​ភាគ​ច្រើន​ថា គាត់​ផឹក​គ្រឿង​កំប៉ុង​ដែរ​តែមិន​មែន​អា​មាន​ជាតិ​ស្ករ​ខ្ពស់​ទូទៅ​ទេ គឺ​គាត់​ផឹក​អា​គ្មាន​ជាតិ​ស្ករ​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ផឹក​បាន​នោះ”។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ភេសជ្ជៈ​បែប​​ណា​ក៏​ដោយ គឺ​វា​ប្រហាក់​ប្រហែល​គ្នា​ទេ វា​សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ដូច​តែ​គ្នា បើ​ផឹក​មិន​ចេះ​ប្រយ័ត្ន។

អត្ថបទពាក់ព័ន្ធ៖

ដូច​នេះ​លោក​សាស្រ្តាចារ្យបាន​ណែនាំ​ថា មិន​ថា​អ្នក​ធម្មតា ឬ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ដោយ គួរ​នាំ​គ្នា​ឈប់​ផឹក​ភេសជ្ជៈ​អស់​នោះ​ទៅ ហើយ​គួរ​បង្វែរ​មក​ញ៉ាំ​ផ្លែឈើ​ល្អៗ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​វិញ។

“ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ស្ករ​នៅ​ខ្មែរ​ភាគ​ច្រើន គឺ​មិន​អាច​ជឿ​ជាក់​បាន​ទេ​ថាគ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព ហើយ​បើ​យើង​ឃ្លាន​របស់​ផ្អែម គួរ​បង្វែរ​មក​ញ៉ាំ​ផ្លែឈើ​ធម្មជាតិ​វិញដូចជា ស្វាយ​ទុំ ចេកទុំ ល្ហុង​ទុំ ឬផ្លែ​មៀន​តិចតួច ជំនួស​ឲ្យ​គ្រឿង​ភេសជ្ជៈ​អស់​នោះ​ព្រោះ​វា​បំផ្លាញ​សុខភាព​បាន​លឿន​ណាស់”។​​​​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

លេសទាំងនេះ ជាសត្រូវនាំឲ្យយើងខកខានអាហារពេលព្រឹក

អាហារពេលព្រឹក - គ្នាយើងភាគច្រើន សុទ្ធតែដឹងច្បាស់ អាហារពេលព្រឹក គឺល្អខ្លាំងចំពោះសុខភាព ប៉ុន្តែមួយចំនួននៅតែមិនញ៉ាំដដែល ទាំងដឹងថាវាប៉ះពាល់សុខភាពក៏ដោយ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ សន សុភា

បើ​មិន​ចង់​កើត​ជំងឺ​គ្រុន​ពោះ​វៀន យើងគួរ​បង្ការ​ខ្លួន​ដោយ​របៀប​ណា?

គ្រុនពោះវៀន- ជំងឺ​គ្រុន​ពោះ​វៀនអាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​បាន បើ​យើង​មិន​ព្យាបាល​ទាន់​ពេល​វេលា តែ យើង​អាច​ការពារ​ខ្លួន​ពី​ជំងឺ​​នេះ​បានដោយ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ប្រព័ន្ធ​ភាពស៊ាំចុះខ្សោយ​ហើយ បើ​ឃើញ​សញ្ញាទាំង ៤ នេះ

ប្រព័ន្ធភាពស៊ាំ - បើ​សិន​ជា​យើង​ឧស្សាហ៍​មាន​អាការៈ​ទាំង​នេះ យើង​ប្រហែល​ជា​មាន​ប្រ​ព័ន្ធ​ភាព​ស៊ាំចុះ​ខ្សោយ​ហើយ របបអាហារ និង​ការហាត់ប្រាណអាច...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

ស្រីៗគួរប្រយ័ត្ន! មូលហេតុទាំងនេះហើយ បណ្ដាលឲ្យមានជំងឺរលាកមាត់ស្បូន

រលាកមាត់ស្បូន - ស្បូន​ជា​ផ្នែក​សំខាន់​មួយ​នៃ​រាង​កាយ​របស់​មនុស្ស​ស្រី​យើង ជួន​កាល ស្បូន​យើង​ក៏​ងាយ​នឹង​ប្រឈម​កើត​ជំងឺ​ធ្ងន់​ស្រាល​ផ្សេងៗដូច ​រលាក​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

អត្ថបទគួរអាន

កង្វះគ្រាប់ឈាមក្រហម

គួរសង្កេត! ការផលិតគ្រាប់ឈាមក្រហមនឹងថយចុះ បើក្នុងខ្លួនមានជំងឺអស់នេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 28/09/2020 . អាន 2 នាទី
ឆ្កែឆ្កួត

លម្អិតពីជំងឺឆ្កែឆ្កួត និងការចាក់វ៉ាក់សាំងការពារ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 28/09/2020 . អាន 2 នាទី
ឆ្កែឆ្កួត

ប្រការគួរធ្វើក្រោយឆ្កែខាំ ដើម្បីបង្ការជំងឺឆ្កែឆ្កួត

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 28/09/2020 . អាន 2 នាទី
ប៊ីចេង

ក្រៅពីធ្វើឲ្យអាហារឆ្ងាញ់ ប៊ីចេងអាចមានអត្ថប្រយោជន៍ចំពោះសុខភាពអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 25/09/2020 . អាន 1 នាទី