ក្រោកអង្គុយ ឬគេងភ្លាម ចេះតែងងឹតមុខ បណ្តាលមកពីអី? (វីដេអូ)

    ក្រោកអង្គុយ ឬគេងភ្លាម ចេះតែងងឹតមុខ បណ្តាលមកពីអី? (វីដេអូ)

    បញ្ហា​មួយ​នេះ មាន​មនុស្ស​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។ រាល់​ពេល​ដែល​ក្រោក​អង្គុយ ឬ​គេង​ភ្លាម ចេះ​តែ​មាន​អារម្មណ៍​ថា វិលមុខ ទន់ដៃ ទន់ជើងអស់ ងងឹតមុខ ដោយ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ថា វា​បណ្តាល​មក​ពី​អី​ឲ្យ​ប្រាកដ​។

    ទាក់​ទង​នឹង​បញ្ហា​ងងឹត​មុខ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ងងឹត​មុខ ក្រោយ​ពី​ក្រោក​ពី​អង្គុយ ឬ​គេង​ភ្លាមៗ វា​មាន​មូល​ហេតុ​ច្រើន​ដែល​ទាក់​ទង​នឹង​ជំងឺ​មួយ​នេះ តែបញ្ហាចំបង​គឺ​ទាក់ទង​នឹង សម្ពាធឈាម​ធ្លាក់​ចុះ។ ពេល​ខ្លះ យើង​ក្រោក​ឡើង​ពី​អង្គុយ ឬគេង​ភ្លាមៗ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា វិល​មុខ ឈរ​មិន​នឹង ឬ​ក្នុង​ករណី​ខ្លះ អាច​បណ្តាល​ឲ្យ​សន្លប់​តែម្តង។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ ចាន់ វុត្ថា · កែ 06/05/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម