៥. ពេលជនរងគ្រោះដល់លើគោក យើងគួរព្យាយាមសង្គ្រោះជីវិតជនរងគ្រោះ។ ប្រសិនបើ អាកាសធាតុត្រជាក់ ជំហានដំបូងគឺត្រូវដោះសំលៀកបំពាក់ជនរងគ្រោះចេញ រួចយកកន្សែង ឬភួយមករុំជនរងគ្រោះ និងតាមដានបញ្ហាចុះកម្ដៅខ្លួនលើជនរងគ្រោះ។ ប្រសិនបើជនរងគ្រោះមិនដកដង្ហើម យើងត្រូវធ្វើ CPR។
៦. វិធីសង្គ្រោះ CPR ម្ដងៗ មានការសង្កត់ទ្រូង ៣០ដង រួចផ្លុំខ្យល់ដង្ហើម ២ ដង ធ្វើបែបនេះឲ្យបាន ៥ដង មុននឹងពិនិត្យមើលជីពចរជនរងគ្រោះម្ដងទៀត។ បើនៅតែមិនមានជីពចរដដែលទេ ត្រូវធ្វើ CPR ចំនួន ៥ដងទៀត រហូតទាល់តែមានជីពចរ ឬឡានសង្គ្រោះមកដល់។ បើប្រទះឃើញជនរងគ្រោះមានជីពចរ តែមិនមានដង្ហើម ត្រូវជួយផ្លុំដង្ហើមចំនួនមួយ រៀងរាល់ ៥ វិនាទីម្តង ដោយផ្លុំ ១២ ដង/នាទី។
ជាចុងក្រោយ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន យើងគួរចៀសវាងលេងទឹក ប្រសិនបើយើងមិនចេះហែលទឹកស្រួលបួល ឬអាចលេងកន្លែងរាក់ៗ ដែលមានមនុស្សឃ្លាំមើល និងងាយស្រួលចាំសង្គ្រោះ (lifeguard) ទើបមិនសូវមានហានិភ័យដល់ជីវិត។