តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

របួសឈាម គួរឃាត់ឈាមសង្រ្គោះបឋមបែបណាកុំឱ្យឆ្លងមេរោគ?

របួសឈាម គួរឃាត់ឈាមសង្រ្គោះបឋមបែបណាកុំឱ្យឆ្លងមេរោគ?

ការឃាត់ឈាមសង្រ្គោះបឋមត្រឹមត្រូវអាចជួយការពារការឆ្លងមេរោគ ប្រសិន​​បើយើង​មានរបួសស្រាល ហើយអាចការពារអាយុជីវិតយើង ឬអាយុ​ជីវិតសាច់ញាតិ​ ​ពីការហូរឈាមច្រើន ប្រសិនបើរបួសធ្ងន់។ ពេលមានរបួសហូរឈាម យើងត្រូវ​ធ្វើបែបណា​ដើម្បីឃាត់ឈាមបាន​លឿន និងកុំឱ្យឆ្លងមេរោគ?

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា មិនថារបួសស្រាល ឬធ្ងន់ទេ ប្រសិនបើយើងមិនបាន​ធ្វើការសង្រ្គោះ​បឋម​​​​បាន​ត្រឹមត្រូវ​ទេ របួសនោះអាចឆ្លងមេរោគ។ ប្រសិនបើរបួសតូច យើងអាចឃាត់ឈាមដូចតទៅ៖

១. ខ្ទប់មុខរបួស

ប្រសិនបើយើងរបួសនៅលើជើង ឬដៃ ហើយហូរឈាមច្រើន យើងត្រូវលើក​ជើង ឬដៃឱ្យខ្ពស់​ជាងបេះដូង​ដើម្បី​កាត់បន្ថយល្បឿនឈាមហូរ រួចយកកំប្រេស ឬ​កំណាត់​ស្អាត​មកខ្ទប់​មុខរបួស។

ប្រសិនបើឈាមហូរជោកកំប្រេស ឬកំណាត់ យើងត្រូវយកកំប្រេស ឬកំណាត់​បន្ថែម​មកទប់មុខរបួស។ ពេលទប់មុខរបួស យើងមិនត្រូវយក​កំប្រេស ឬកំណាត់​ចេញ​ដើម្បី​មើលថា ឈាមឈប់ហូរឬនៅទេ។

យើងត្រូវទប់មុខរបួសរហូតប្រហែល ៤ ទៅ ៥ នាទី​ដើម្បីឱ្យឈាមឈប់ហូរ។ ប្រសិនបើមុខរបួសនៅតែហូរឈាម យើងត្រូវសង្កត់ និងទប់​មុខរបួស​រយៈពេល ១៥ នាទីដើម្បីឱ្យឈាមកកលែងហូរ។ ប្រសិនបើឈាម​នៅ​តែហូរ​ទៀត យើងត្រូវហៅឡានពេទ្យ ឬត្រូវទៅពេទ្យជាបន្ទាន់។

២. លាងមុខរបួស

នៅពេលដែលមុខរបួសឈប់ហូរឈាម យើងត្រូវយកកំប្រេស ឬកំណាត់ចេញ​ពីមុខ​របួសថ្នមៗ។ បន្ទាប់មកលាង​សម្អាត​មុខរបួស និងស្បែកជុំវិញមុខរបួស​ជាមួយ​អាល់កុល ឬ​​បេតាឌីន (ទឹកថ្នាំសម្លាប់មេរោគ)។

ប្រសិនបើគ្មានអាល់កុល ឬ​​បេតាឌីន យើងអាចជូតសម្អាតស្បែកជុំវិញមុខរបួសជាមួយ​សាប៊ូ និង​ទឹក ប្រសិនបើតំបន់ជុំវិញ​មុខរបួសប្រឡាក់ ឬកខ្វក់​ដើម្បី​ការពារ​ការ​ឆ្លងមេរោគ តែយើងត្រូវជូត​លាង​ថ្នមៗ​កុំឱ្យ​មុខរបួស​ហូរឈាមម្តងទៀត។

លើសពីនេះទៅទៀត យើងត្រូវចាប់យកកម្ទេចកឈើ អំបែង ឬកំណាត់​ចេញពីមុខរបួសឱ្យអស់ ប្រសិនបើមាន។

លាងមុខរបួស

ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

៣. បិទ ឬរុំមុខរបួស

បន្ទាប់មក យើងត្រូវបិទ ឬរុំមុខរបួសជាមួយបង់បិទដំបៅ ឬបង់រុំ​របួសទៅ​តាមទំហំ​មុខ​របួស​ដើម្បីការពារកុំឱ្យឆ្លងមេរោគ ឬហូរឈាមថែមទៀត។

ប្រសិនបើរបួសជ្រៅ ធំ មានប្រហោងអាចមើលឃើញដល់ខ្លាញ់ សាច់ដុំឆ្អឹង ទោះបី​ជា​យើងអាចឃាត់ឈាមឱ្យលែងហូរ ឬមិនសូវហូរក៏ដោយ យើង​ត្រូវ​ទៅ​ពេទ្យ​ឱ្យ​គ្រូពេទ្យ​ពិនិត្យមើល ដេរ ឬធ្វើការព្យាបាលបន្ថែម។

បើក្នុងករណីរបួសធ្ងន់ធ្ងរ យើង​ត្រូវ​ហៅ​ឡានពេទ្យសង្រ្គោះបន្ទាន់ ឬត្រូវទៅពេទ្យជាបន្ទាន់ តែមុនពេលឡានពេទ្យមកដល់ ឬមុនទៅពេទ្យ យើងអាចធ្វើការឃាត់ឈាមសង្រ្គោះបឋមបាន។

ជាចុងក្រោយ ដើម្បីឱ្យមុខរបួសជាសះស្បើយលឿន និងមិនឆ្លងមេរោគ យើង​ត្រូវ​ថែ​មុខ​របួសឱ្យស្អាត និងកុំឱ្យត្រូវទឹក។ យើងក៏ត្រូវលាងមុខរបួសជាមួយបេតាឌីន និង​ប្តូរ​បង់​រុំរបួសរាល់ថ្ងៃដែរ បើចាំបាច់។

ប្រសិនបើបន្ទាប់ពីរុំរបួសហើយ យើងមានអាការៈក្តៅខ្លួន ឈឺមុខរបួស​កាន់តែ​ខ្លាំង​ទៅ​ៗ ហើមមុខរបួស ឬមុខរបួសមានខ្ទុះ មានន័យថាមុខរបួសឆ្លងមេរោគហើយ។ ប្រសិន​បើអាការៈធ្ងន់ធ្ងរ យើងត្រូវទៅជួបពេទ្យ។

ពេលធ្វើការឃាត់ឈាមសង្រ្គោះបឋម យើងត្រូវសម្អាតដៃជាមួយ​អាល់​កុល ជាពិសេស​ពាក់ស្រោមដៃពេទ្យដើម្បីការពារការចម្លងមេរោគចូលមុខរបួស ឬការពារខ្លួន​យើងពី​ការ​ឆ្លងមេរោគ ឬវីរុសពីឈាមអ្នករបួស។

គួរ​អាន៖

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

How to Control Bleeding
https://www.verywellhealth.com/how-to-control-bleeding-1298304

How to Stop Bleeding in Small and Deep Cuts
https://health.clevelandclinic.org/how-to-stop-bleeding/

Severe bleeding: First aid
https://www.mayoclinic.org/first-aid/first-aid-severe-bleeding/basics/art-20056661

Taking Care of Cuts and Scrapes
https://www.urmc.rochester.edu/encyclopedia/content.aspx?contenttypeid=1&contentid=2978

How to Stop Bleeding: First Aid for Bleeding Cuts and Wounds
https://share.upmc.com/2016/11/how-to-stop-bleeding/


អត្ថបទពាក់ព័ន្ធ

មកដឹងវិធីជួយសង្គ្រោះត្រឹមត្រូវ ពេលរលាកភ្លើង ទឹកក្តៅ ឬអាស៊ីដ

ចែកគ្នា​ដឹង! រឿងគួរធ្វើ និងមិនគួរធ្វើពេលរលាកភ្លើង ឬទឹកក្ដៅ

ក្មេងរលាកភ្លើង ឬទឹកក្តៅ ត្រូវស្រោច ឬត្រាំទឹកត្រជាក់ តែចៀសវាងធ្វើរឿងទាំងនេះ

រលាកភ្លើង-ទឹកក្តៅ និង​បំពង់ស៊ីម៉ាំង លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ គ្រោះថ្នាក់​ទៅ​វិញ​ទេ

ចេះគ្រប់គ្នាល្អ! វិធីសង្គ្រោះបឋម ពេលឃើញមនុស្សលង់ទឹក

ទឹកជន់យ៉ាងនេះ មកដឹងរបៀបសង្គ្រោះពេលលង់ទឹកទាំងក្មេងចាស់ ឲ្យផុតពីគ្រោះថ្នាក់

ពស់ចឹកកុំយកអាល់កុលលាងមុខរបួស ធ្វើឲ្យសសៃឈាមរីកធំលើសដើម ពិសជ្រាបចូលកាន់តែលឿន

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

ចូលចិត្ត​ដើរលេងបោះតង់ ​ត្រូវ​ចេះ​តិចនិក​ទាំង​នេះ ចៀសវាង​គ្រោះ​ថ្នាក់​ដោយ​សារ​​ពស់


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 11/02/2022
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត