ការពពោះអាចប៉ះពាល់សុខភាពមាត់ធ្មេញម៉ាក់បែបណាខ្លះ?
ការមានផ្ទៃពោះអាចមានឥទ្ធិពលមួយចំនួនទៅលើសុខភាពមាត់ធ្មេញម៉ាក់ៗដែលអាចបង្កផលវិបាកដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ។ តើការពពោះប៉ះពាល់សុខភាពមាត់ធ្មេញម៉ាក់ៗបែបណាខ្លះ? តើសុខភាពមាត់ធ្មេញមិនល្អអំឡុងពេលពពោះអាចបង្កផលប៉ះពាល់អ្វីខ្លះដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ? ការមានផ្ទៃពោះអាចមានឥទ្ធិពលមួយចំនួនទៅលើសុខភាពមាត់ធ្មេញម៉ាក់ៗដូចជា៖ ក. ការប្រែប្រួលអ័រម៉ូន ការប្រែប្រួលអ័រម៉ូនពេលពពោះអាចធ្វើឱ្យម៉ាក់ៗមួយចំនួនប្រឈមនឹងជំងឺអញ្ចាញធ្មេញដូចខាងក្រោម៖ រលាកអញ្ចាញធ្មេញ៖ អាចកើតមានក្នុងត្រីមាសទីពីរ ដែលអាចធ្វើឱ្យម៉ាក់ៗហើមអញ្ចាញធ្មេញ និងឈាមធ្មេញពេលដុសធ្មេញ ឬពេលសម្អាតចន្លោះធ្មេញជាមួយនឹងអំបោះទាក់ធ្មេញ ការបង្ករោគនៅអញ្ចាញធ្មេញ៖ បណ្តាលមកពីការមិនបានព្យាបាលការរលាកអញ្ចាញធ្មេញ ដែលធ្វើឱ្យមានការបង្ករោគនៅអញ្ចាញធ្មេញ សរសៃក្នុងធ្មេញ និងឆ្អឹងទ្រធ្មេញ។ ការបង្ករោគនៅ អញ្ចាញធ្មេញអាចបណ្តាលឱ្យធ្មេញម៉ាក់ៗរង្គើ និងបាក់ ការឡើងសាច់ពកនៅលើអញ្ចាញធ្មេញ៖ ដែលមានពណ៌ក្រហមរាងមូលដែលអាចបណ្តាលឱ្យម៉ាក់ៗងាយឈាមអញ្ចាញធ្មេញ ខ. ការចាញ់កូន និងច្រាលទឹកអាស៊ីដក្រពះ ការប្រែប្រួលអ័រម៉ូនពេលពពោះអាចធ្វើឱ្យសាច់ដុំកក្រពះរលុងដែលអាចបណ្តាលឱ្យម៉ាក់ៗច្រាលទឹកអាស៊ីដក្រពះ។ ការច្រាលទឹកអាស៊ីដក្រពះ ការចាញ់កូន ចង្អោរ និងក្អួតក្នុងអំឡុងពេលពពោះ ជាពិសេសនៅត្រីមាស ទី ១ អាចបង្កើនជាតិអាស៊ីដក្នុងមាត់ ដែលអាចនាំឱ្យម៉ាក់ៗសឹកកាចាធ្មេញ បង្កឱ្យម៉ាក់ៗស្រៀវធ្មេញ និងពុកធ្មេញ។ គ. ការផ្លាស់ប្តូរទម្លាប់នៃការញុំាអាហារ ម៉ាក់ៗពពោះអាចឃ្លានញុំាអាហារណាមួយជាពិសេស ដូចជាការឃ្លានញុំាអាហារផ្អែមៗជាដើម។ ការញុំាអាហារផ្អែមៗញឹកញាប់អាចបង្កឱ្យម៉ាក់ៗកើតជំងឺពុកធ្មេញ។ លើសពីនេះ ការពពោះអាចបណ្តាលឱ្យម៉ាក់ៗញុំាច្រើន។ ការទំពារ និងញ៉ាំអាហារញឹកញាប់អាចធ្វើឱ្យធ្មេញប៉ះពាល់ ជាមួយជាតិអាស៊ីដក្នុងអាហារញឹកញាប់ ដែលបណ្តាលឱ្យកើនបាក់តេរីដូចជា Streptococcus mutans។ បាក់តេរីនេះអាចផលិតជាតិអាស៊ីដដែលធ្វើឱ្យកាចាធ្មេញម៉ាក់ៗចុះខ្សោយ និងងាយពុកធ្មេញ។ ឃ. ការស្ងួតម៉ាត់ ម៉ាក់ៗពពោះមួយចំនួនអាចនឹងមានអាការស្ងួតមាត់ដែលអាចបណ្តាល ឱ្យម៉ាក់ៗប្រឈមនឹងកើតជំងឺពុកធ្មេញ និងមានបញ្ហាសុខភាពមាត់ធ្មេញផ្សេងទៀតដូចជា មានក្លិនមាត់ជាដើម ព្រោះទឹកមាត់មានផ្ទុកនូវសារធាតុប្រឆាំងអតិសុខុមប្រាណ។ ការកាត់បន្ថយការផលិតទឹកមាត់បង្កើនឱកាសឱ្យបាក់តេរីក្នុងមាត់លូតលាស់ច្រើន។ ង. ការលំបាកក្នុងការថែរក្សាអនាម័យមាត់ធ្មេញ អាការនៃការមានផ្ទៃពោះ ដូចជាការចាញ់កូន […]