backup og meta

ពេលណា ទើបទារកក្នុងផ្ទៃបង្វិលក្បាលមកក្រោមរហូត?

ពេលណា ទើបទារកក្នុងផ្ទៃបង្វិលក្បាលមកក្រោមរហូត?

ស្រីៗ​ដែល​ត្រៀម​ខ្លួន​សម្រាល​តាម​ធម្មជាតិ នឹង​អស់​បារម្ភ​ពេល​ដឹង​ថា​ទម្រង់​កូន​បង្វិល​ក្បាល​ចុះ​ក្រោម។ តើ​កូន​ក្នុង​ផ្ទៃ​បាន​ប៉ុន្មាន​ខែ​ ទើប​អាច​បង្វិល​ក្បាល​ចុះ​ក្រោម​រហូត​នោះ? ចុះ​ធ្វើ​ម៉េច​បើ​កូន​មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម?

លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា ទម្រង់​កូន​ក្នុង​ពោះ​ម្តាយ​បង្វិល​គ្រប់​ពេល​ទាំង​អស់ ប៉ុន្តែ​កូន​នឹង​បង្វិល​ក្បាល​ចុះ​មក​ក្រោម​រហូត ចាប់​ពី​គភ៌​អាយុ ៣២-៣៣ សប្តាហ៍​ឡើង​ទៅ។

[embed-health-tool-due-date]

តែ​ទោះ​​យ៉ាង​​ណា​​លោកស្រី​វេជ្ជបណ្ឌិត​សញ្ញាបត្រ​ពី​ប្រទេស​បារាំង​រូបនេះថា ទោះ​បី​ជា​កូន​អត់​បង្វិល​ក្បាល​នៅ​ក្នុង​អំឡុង ៣២-៣៣ សប្តាហ៍ ឡើង​ទៅ​ក្តី តែ​ស្ត្រី​មាន​ផ្ទៃ​ពោះ​កុំ​មាន​ការ​ព្រួយ​បារម្ភពេក ដោយ​យើង​អាច​តាម​ដាន​រហូត​ដល់ ៣៧ សប្តាហ៍ ឬ​ស្ត្រី​ខ្លះ​អាច​តាម​ដាន​រហូត​ដល់​ថ្ងៃ​ឈឺ​ពោះគ្រាន់ចាប់​ពី​គភ៌​អាយុ ៣៧ សប្តាហ៍​ឡើង​ទៅ កូន​ក្នុង​ពោះ​កាន់​តែ​ធំ បែប​នេះ​ទម្រង់​កូន​បែប​ម៉េច នឹង​នៅ​បែប​នោះ ព្រោះ​កូន​កាន់​តែ​ធំ ឯបរិវេណ​សម្រាប់​កូន​បង្វិល​តិច។

ប្រសិន​កូន​ក្នុង​ផ្ទៃ​មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម គ្រូពេទ្យជំនាញ​មាន​វិធី​ក្នុង​ការ​បង្វិល​ពោះ​របស់​ស្ត្រី ដើម្បី​ឲ្យ​ក្បាល​កូន​បង្វិល​ចុះ​ក្រោម អាច​សម្រាល​តាម​ធម្មជាតិ​បាន ដែល​គ្រូពេទ្យ​អាច​ធ្វើ​នៅ​ពេល​ចន្លោះ​គភ៌​អាយុ ៣៦-៣៧ សប្តាហ៍ ហើយ​មាន​ទាំង​កត្តា​ជោគ​ជ័យ មិន​ជោគ​ជ័យ និង​គ្រោះ​ថ្នាក់។ បើ​សិន​ជួប​គ្រោះ​ថ្នាក់​គ្រូពេទ្យ​អាច​នឹង​វះ​កាត់​ភ្លាមៗ​តែ​ម្តង ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ទារក។ ចំពោះ​ករណី សុក​ពាំង​មាត់​ស្បូន សុក​រុំក​កូន លោកស្រី​វេជ្ជបណ្ឌិត​ថា គ្រូពេទ្យ​មិន​អាច​ជួយ​បង្វិល​បាន​ទេ តម្រូវ​ឲ្យ​ស្ត្រី​សម្រាល​កូន​ដោយ​វះ​កាត់​តែ​ម្តង។

វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ
វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fetal Positions for Birth

https://my.clevelandclinic.org/health/articles/9677-fetal-positions-for-birth

Breech pregnancy

https://www.pregnancybirthbaby.org.au/breech-pregnancy

Baby positions in the womb before birth

https://www.nct.org.uk/labour-birth/getting-ready-for-birth/baby-positions-womb-birth

កំណែ​ប្រែបច្ចុប្បន្ន

30/04/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

គ្រប់ខែហើយ កូនមិនបង្វិលក្បាលចុះក្រោម អាចសម្រាលតាមធម្មជាតិបានអត់?

កូនអត់បង្វិលក្បាល អាចបង្វិលពីក្រៅបានអត់? មកពីអ្វីបានកូនបែបនេះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម