home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

៤​ចំណុច ​​ប៉ះពាល់​ដល់​ការ​លូតលាស់​​កូន​ក្នុង​ផ្ទៃ ម៉ាក់​ៗ​គួរ​ដឹង​!​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤​ចំណុច ​​ប៉ះពាល់​ដល់​ការ​លូតលាស់​​កូន​ក្នុង​ផ្ទៃ ម៉ាក់​ៗ​គួរ​ដឹង​!​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ម៉ាក់ៗ​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​សកម្មភាព​ប្រចាំ​ថ្ងៃ​ ​និង​របប​អាហារ​​ទ្វេដង​ ដើម្បី​ធានា​ថា​ខ្លួន​ និង​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ។​ យ៉ាង​ណា​មិញ មាន​ចំណុច​​មួយ​ចំនួន​ដែល​យើង​ចាំបាច់​ត្រូវ​ជៀសវាង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​។

ការ​ថែទាំ​សុខភាព​រាងកាយ​ជា​រឿង​សំខាន់​ណាស់​​នៅ​អំឡុង​ពេល​មាន​គភ៌​។ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​ញ៉ាំ​របប​អាហារ​ល្អ​ ដែល​មាន​វីតាមីន​​ចម្រុះ​ និង​សារជាតិ​រ៉ែ​​សម្រាប់​ជួយ​ដល់​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ​​​របស់​ទារក។​ ជាមួយ​គ្នា​នេះ​ដែរ យើង​ចាំបាច់​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​បញ្ចៀស​បញ្ហា​​កង្វះ​ជាតិ​ទឹក​ និង​ការ​ទល់​លាមក​។

មួយ​វិញ​ទៀត​ ការ​ធ្វើ​លំហាត់​ប្រាណ​​ជា​ទៀងទាត់​ ក៏​អាច​ជួយ​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ និង​បញ្ហា​ផ្សេង​ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​ផង​ដែរ​។ ប៉ុន្តែ​មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ទារក​ ដែល​ម៉ាក់​ចាំបាច់​ត្រូវ​ជៀសវាង​។

គណនាថ្ងៃសម្រាលកូន នៅទីនេះ

៤​ចំណុច​ គួរ​ជៀសវាង​អំឡុង​ពេល​មាន​គភ៌​

១. ខ្យល់​ពុល

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ប៉ះពាល់​ខ្យល់​ពុល​អំឡុង​ពេល​មាន​ផ្ទៃពោះ​ អាច​​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​លូតលាស់​របស់​ទារក​។ ដំណាក់កាល​ដែល​​ម៉ាក់​ៗ គួរ​ប្រយ័ត្នប្រយែង​​បំផុត​គឺ​​នៅ​ពេល​ទើប​មាន​ផ្ទៃពោះ​ និង​ជិត​សម្រាល​កូន​។

២. ស្រ្តេស​

ពិត​ណាស់​ អារម្មណ៍​ស្រ្តេស​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​ ប៉ុន្តែ កម្រិត​ស្តេ្រស​ខ្ពស់​ក៏​អាច​បង្កើន​ឱកាស​នៃ​ការ​កើត​កូន​មិន​គ្រប់​ខែ​ ឬ​កូន​មាន​ទម្ងន់​ខ្លួន​​មិនគ្រប់គីឡូ។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​ស្វែង​រក​វិធីសាស្ត្រ​ផ្សេង​ៗ ​ដើម្បី​កាត់បន្ថយ​ស្រ្តេស​ឲ្យ​នៅ​កម្រិត​ទាប ទើប​ជា​ការ​ប្រសើរ​។

គេង​មិន​លក់​ពេល​ពពោះ

​​៣. គ្រឿង​ស្រវឹង​

ការ​ញ៉ាំ​គ្រឿង​ស្រវឹង​អំឡុង​ពេល​មាន​គភ៌​​ ទោះ​ជា​ក្នុង​កម្រិត​មធ្យម ក៏​អាច​ប៉ះពាល់​ដល់​​កូន​ក្នុង​ផ្ទៃ​ដូចជា​មាន​ការ​លូតលាស់​យឺត​ ទម្ងន់​ខ្លួន​ទាប​ ការអភិវឌ្ឍយឺតយ៉ាវ​ ផ្ទៃ​មុខ​មាន​លក្ខណៈ​ខុស​ប្រក្រតី និង​ខ្សោយ​បញ្ញាជា​ដើម​។

​៤. ជាតិ​កាហ្វេអ៊ីន​

បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​កាហ្វេអ៊ីន​កម្រិត​ខ្ពស់​ អំឡុង​ពេល​ពពោះ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ និង​កូន​លូតលាស់​យឺតយ៉ាវ​។ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ មាន​ដូចជា​កាហ្វេ តែ​​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស​ដទៃ​ទៀត​។ ដូច​នេះ​ ម៉ាក់​ៗ​គប្បី​ជ្រើសរើស​​ញ៉ាំ​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​កាហ្វេអ៊ីន​​ជំនួស​វិញ​។

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 30/07/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត