ជាទូទៅបុរសជាអ្នកកំណត់ភេទកូន តែគ្រួសារមួយចំនួនមានទាំងកូនប្រុសនិងស្រី ឯគ្រួសារមួយចំនួនទៀតទោះខំតាមយ៉ាងណាក៏មិនសមប្រកបតាមបំណង អាចមានតែកូនប្រុសទាំងអស់ ឬមានតែកូនស្រី។ តើកត្តាអ្វីខ្លះធ្វើឱ្យគ្រួសារខ្លះមានតែកូនប្រុសឬកូនស្រីបែបនេះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជាទូទៅបុរសជាអ្នកកំណត់ភេទកូន តែគ្រួសារមួយចំនួនមានទាំងកូនប្រុសនិងស្រី ឯគ្រួសារមួយចំនួនទៀតទោះខំតាមយ៉ាងណាក៏មិនសមប្រកបតាមបំណង អាចមានតែកូនប្រុសទាំងអស់ ឬមានតែកូនស្រី។ តើកត្តាអ្វីខ្លះធ្វើឱ្យគ្រួសារខ្លះមានតែកូនប្រុសឬកូនស្រីបែបនេះ?
ក្នុងចំណោមក្រូម៉ូសូមចំនួន ៤៦ ដែលបង្កើតហ្សែនរបស់ទារក មានតែក្រូម៉ូសូមភេទពីរទេដែលកំណត់ភេទរបស់ទារកដែលមួយបានពីមេជីវិតឈ្មោលរបស់ប៉ា និងមួយទៀតបានពីស៊ុតត្រៀមបង្កកំណើតរបស់ម៉ាក់ ។ ម៉ាក់មានក្រូម៉ូសូមភេទ X ពីរ (XX) ឯប៉ាវិញមានក្រូម៉ូសូមភេទ X មួយ និង Y មួយ (XY)។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ស៊ុតត្រៀមបង្កកំណើតរបស់ម៉ាក់មានក្រូម៉ូសូមភេទ X មួយ ឯមេជីវិតឈ្មោលរបស់ប៉ាអាចមានក្រូម៉ូសូមភេទ X មួយ ឬ Y មួយ។ ប្រសិនបើមេជីវិតឈ្មោលរបស់ប៉ាមានក្រូម៉ូសូមភេទ X ជួបជាមួយស៊ុតត្រៀមបង្កកំណើតរបស់ម៉ាក់ ទារកមានក្រូម៉ូសូមភេទ XX (ភេទស្រី)។ បើមេជីវិតឈ្មោលរបស់ប៉ាមានក្រូម៉ូសូមភេទ Y ជួបជាមួយស៊ុតត្រៀមបង្កកំណើតរបស់ម៉ាក់ ទារកមានក្រូម៉ូសូមភេទ XY (ភេទប្រុស)។
សាស្រ្តាចារ្យ Corry Gellatly អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Newcastle បានលើកឡើងថា បុរសមានហ្សែនដែលចែកចេញជា ២ ផ្នែកផ្សេងគ្នាត្រូវបានគេស្គាល់ថា alleles ដែលមួយផ្នែកទទួលបានប៉ា ឬម៉ាក់ ហើយហ្សែនរបស់បុរសមាន ៣ ទម្រង់ដែលគ្រប់គ្រងសមាមាត្រក្រូម៉ូសូមភេទ X និង Y របស់មេជីវិតឈ្មោល ។
សាស្រ្តាចារ្យរូបនេះក៏បានបន្ថែមថាបុរសមានតែកូនប្រុស ឬមានតែកូនស្រី អាចមកពីកត្តាតំណពូជ។ បើបុរសមានបងប្អូនប្រុសច្រើន ទំនងជាមានកូនប្រុសច្រើន។ តែបើបុរសមានបងប្អូនស្រីច្រើន ទំនងជាមានកូនស្រីច្រើនដែរ។ ដូច្នេះប្រសិនបើម៉ាក់ ឬប៉ា ជួបបញ្ហាមានកូនច្រើនទោះជាប្រុសឬស្រីទាំងអស់ក៏ដោយ គឺដោយសារតែ ហ្សែនកំណត់ភេទ ៣ប្រភេទខាងលើ។
គួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕