ការលូតលាស់គភ៌
គភ៌ក្នុងផ្ទៃអាយុបាន ៤ សប្តាហ៍មានទំហំតូចមែនទែន គឺប៉ុនគ្រាប់ល្ង ឬប្រវែង ២២ មិល្លីម៉ែត្រប៉ុណ្ណោះ ហើយនឹងរីកលូតលាស់ឥតឈប់ឈរនៅសប្តាហ៍បន្តបន្ទាប់ទៅមុខទៀត។
ការផ្សាំខ្លួនរបស់អាំប៊្រីយ៉ុង
គភ៌ក្នុងផ្ទៃអាយុបាន ៤ សប្តាហ៍មានទំហំតូចមែនទែន គឺប៉ុនគ្រាប់ល្ង ឬប្រវែង ០,១ សង់ទីម៉ែត្រប៉ុណ្ណោះ ហើយនឹងរីកលូតលាស់ឥតឈប់ឈរនៅសប្តាហ៍បន្តបន្ទាប់ទៅមុខទៀត។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
គភ៌ក្នុងផ្ទៃអាយុបាន ៤ សប្តាហ៍មានទំហំតូចមែនទែន គឺប៉ុនគ្រាប់ល្ង ឬប្រវែង ២២ មិល្លីម៉ែត្រប៉ុណ្ណោះ ហើយនឹងរីកលូតលាស់ឥតឈប់ឈរនៅសប្តាហ៍បន្តបន្ទាប់ទៅមុខទៀត។
ទឹកភ្លោះ និងថង់ទឹកភ្លោះបានបង្កើតឡើងនៅសប្តាហ៍ទី ៤ នេះ ដើម្បីការពារ និងចិញ្ចឹមអំប្រ៊ីយ៉ុងសិន មុនពេលសុកលូតលាស់ពេញលក្ខណៈ ហើយទាញយកសារធាតុចិញ្ចឹមពីម្ដាយក្នុងពេលប៉ុន្មានសប្ដាហ៍ក្រោយ។ អំប្រ៊ីយ៉ុង គឺមានជាលិកា ៣ ស្រទាប់ ដែលស្រទាប់ក្នុងនឹងវិវត្តទៅជាប្រព័ន្ធរំលាយអាហារ ថ្លើម សួត ចំណែកស្រទាប់កណ្ដាលនឹងវិវត្តទៅជាសរីរាង្គផ្សេងទៀតដូចជា បេះដូង ប្រដាប់ភេទ ឆ្អឹង ក្រលៀន និងសាច់ដុំ រីឯស្រទាប់ក្រៅនឹងវិវត្តទៅជាប្រព័ន្ធប្រសាទ សក់ ស្បែក និងក្រចក។
១- រាងកាយអាចប្រែប្រួលអីខ្លះ?
ការកាច់សំបុកនឹងប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះ ដែលមានអ័រម៉ូនឈ្មោះ hCG បានបញ្ចេញដើម្បីធានាដល់ប្រសិទ្ធភាពការតាំងទីរបស់អំប្រ៊ីយ៉ុង ហើយវាក៏ដើរតួនាទីផ្សេងទៀតដូចជាទប់ស្កាត់ការមានរដូវជាថ្មី។ វត្តមានរបស់វានេះហើយដែលបញ្ជាក់ថាស្រីៗយើងកំពុងមានគភ៌ ដែលពេលខ្លះវាអាចឲ្យជារោគសញ្ញាស្រដៀងនឹងការមករដូវ ស្រីៗមួយចំនួនមានអាអូនដំបូងអាចយល់ច្រឡំ តែតាមពិតមានកូនសោះ។
២- ត្រូវយល់ដឹងអីបន្ថែមទៀត?
– សង្កៀរ និងឡើងតឹងដោះ
– អស់កម្លាំង
– នោមញឹក
– ធុំអាហារ
– បាយមិនបាន
– ក្អួតចង្អោរ
– ឡើងកម្ដៅ
– ធ្លាក់ឈាម។
៣- ការពិនិត្យពោះ
ក្នុងអំឡុងពេលនេះ ស្រ្តីមានគភ៌គួរទៅជួបគ្រូពេទ្យឯកទេសសម្ភព និងរោគស្ត្រី ប្រសិនបើមានចម្ងល់ជុំវិញសញ្ញាទាំងឡាយដែលបានជួបប្រទះ ពិសេសគឺធ្វើតេស្តទឹកនោមម្តងទៀត ឲ្យប្រាកដក្នុងចិត្តថាមានអាអូនមែន។
៤- គួរថែសុខភាពបែបណា?
ថែទាំសុខភាពយ៉ាងណាទើបល្អ? ស្រីៗគ្នាយើងដែលមានផ្ទៃពោះ មិនគួរទៅផ្ដល់ឈាមក្នុងពេលនេះទេ ព្រោះវាអាចប៉ះពាល់ដល់ទារក ដូចជា កង្វះសារធាតុបំប៉នដែលយកទៅចិញ្ចឹមកូនក្នុងផ្ទៃ។ ម្យ៉ាងវិញទៀត ឈាមរបស់ស្រ្តីមានផ្ទៃពោះខ្លះអាចផ្ទុកនូវអង់ទីគ័រដែលអាចមានផលអាក្រក់ដល់អ្នកទទួល ដូចនេះបើជៀសវាងបានជៀសទៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕