សប្តាហ៍ទី ៤២៖ គួរឲ្យបារម្ភអត់ ពេលនេះហើយនៅមិនទាន់សម្រាលទៀត?
ការលូតលាស់គភ៌១- បេប៊ីលូតលាស់ដល់ណាហើយ? នៅសប្តាហ៍ទី ៤២ ការមានផ្ទៃពោះអាចចាត់ទុកថាហួសការកំណត់ (លើសថ្ងៃដែលត្រូវកើត)។ ទោះជាយ៉ាងណា រឿងសំខាន់បំផុត យើងត្រូវយល់ដឹងពីស្ថានភាពនេះ វាមិនប្រាកដថា មានអ្វីប៉ះពាល់លើបេប៊ីក្នុងផ្ទៃនោះទេ។ ការពិត បេប៊ីភាគច្រើន មិនបានកើតតាមថ្ងៃដែលបានកំណត់ឡើយ ផ្ទុយទៅវិញភាគច្រើនកើតក្នុងអំឡុងពេល ២ សប្ដាហ៍នៃថ្ងៃបានកំណត់ មានន័យថាបើបេប៊ីមិនទាន់កើតនៅអំឡុងពេលនេះ ក៏មិនមានអ្វីជាការបារម្ភដែរ។ ៩៨% បេប៊ីច្រើនកើតមុនចុងសប្ដាហ៍ទី ៤២ ដូចនេះ អូនៗនឹងកើតលឿនជាងការគិតរបស់យើង។ ដំណាក់កាលនេះ អូនៗអាចមានទំហំប៉ុនផ្លែខ្នុរ ឬផ្លែឪឡឹក តែកុំទាន់ភ័យអី ទោះបីជាអូនៗមានទំហំធំក៏ពិតមែន តែយើងនៅអាចសម្រាលតាមធម្មជាតិបាន។ យ៉ាងណាមិញទោះបីជារឿងធម្មតាក៏ដោយ តែបេប៊ីដែលក្រកើតអាច មានបញ្ហាគួរឲ្យកត់សម្គាល់ ដូចជា សក់ ឬក្រចកវែងជាងក្មេងធម្មតា ស្បែកស្ងួត របក ប្រេះ ឬជ្រួញជាដើម។ បញ្ហាទាំងនេះភាគច្រើនកើតឡើងតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែក្នុងអំឡុងពេលកំណត់ត្រូវសម្រាលនោះ ទឹករំអិលការពារទារកក្នុងផ្ទៃ ចាប់ផ្តើមស្រកចុះបន្តិចម្តងៗ។ បម្រែបម្រួលរាងកាយ២- រាងកាយម៉ាក់ៗប្រែប្រួលបែបណាខ្លះ? នៅសប្ដាហ៍ទី ៤២ យើងអាចមានរោគសញ្ញាដូចជាសប្ដាហ៍មុនៗ រួមមាន រមួលក្រពើ ពិបាកគេង ឈឺចង្កេះ ធ្ងន់ត្រគាក ឫសដូងបាត នោមញឹក និងការកន្ត្រាក់ជាដើម។ មិនតែប៉ុណ្នោះ បញ្ហាស្ត្រេស ក៏អាចកើតមានដូចគ្នា។ អ្វីយើងអាចធ្វើបានដើម្បីខ្លួនឯង និងអូនៗក្នុងផ្ទៃ […]