អត្ថបទពាក់ព័ន្ធ៖
៤- គេងមិនលក់ពេលពពោះគួរធ្វើម៉េច?
បញ្ហាថប់បារម្ភមួយចំនួន ដូចជាការមានអារម្មណ៍ភ័យខ្លាចខ្លាំងចំពោះការសម្រាលកូន ជាកត្តាចម្បងនាំឲ្យប៉ះពាល់ដល់ដំណេក និងក៏ជាកត្តានាំឲ្យស្រីៗភាគច្រើនគេងមិនលក់ស្រួល រើខ្លួនចុះឡើងពេញមួយយប់ដែរ។ បើយើងមានអារម្មណ៍ភ័យខ្លាចការសម្រាល ក៏មិនមែនជារឿងចម្លែក ព្រោះស្រីៗពពោះភាគច្រើនតែងមានបញ្ហានេះ ប៉ុន្តែបើបញ្ហានេះធ្វើឲ្យយើងគេងមិនលក់ ឬគេងមិនគ្រប់គ្រាន់ គួរសាកល្បងដោះស្រាយតាមវិធីសាស្ត្រខាងក្រោមនេះបន្តិចលមើល៍។
– ក្រោកឡើង៖ បើព្យាយាមគេងប្រមាណ ២០-៣០ នាទី ហើយបើនៅតែគេងមិនលក់ អាចក្រោកទៅធ្វើអ្វីយើងគិតថាមិនទាន់ធ្វើរួចកាលពីល្ងាច (ចំណាយត្រឹម ១៥នាទីបានហើយ) ហើយព្យាយាមត្រឡប់មកគេងវិញ ប្រហែលជាជួយឲ្យយើងមានអារម្មណ៍ល្វើយជាងមុន ងាយគេងលក់ស្រួល។
– កុំគិតពីចំនួនម៉ោងយើងគេងអី៖ គិតថា ពេលវេលាគេងសម្រាប់យើងទូទៅ ៨ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែគ្នាយើងខ្លះអាចនឹងមានតម្រូវការគេងច្រើន ឬតិចជាងនេះ។ អ្វីល្អបំផុត សួរខ្លួនយើងមានអារម្មណ៍ស្រួលខ្លួន ឬយ៉ាងណាជាមួយរយៈពេលយើងគេង។ បើយើងគ្មានអារម្មណ៍ល្វើយ អស់កម្លាំងទេនោះ មានន័យថាយើងគេងគ្រប់គ្រាន់ហើយ។
អត្ថបទពាក់ព័ន្ធ៖
៥- យើងអាចបង្ការបញ្ហាគេងមិនលក់ពេលពពោះបានអត់?
គ្នាយើងប្រហែលជាមិនអាចចៀសផុតពីបញ្ហាគេងមិនលក់ពេលពពោះក៏ពិតមែន ប៉ុន្តែយើងអាចកាត់បន្ថយបានតាមរយៈតិចនិកខាងក្រោមនេះ៖
– កម្ចាត់អារម្មណ៍ស្មុគស្មាញចេញឲ្យអស់
– កុំផឹកកាហ្វេ ឬញ៉ាំសូកូឡា ពិសេសនៅពេលរសៀល និងពេលល្ងាច
– ញ៉ាំអាហារពីព្រលប់ អាចជួយឆាប់ងងុយគេងបាន
– ញ៉ាំអាហារសម្រន់ខ្លះដែលជួយឲ្យយើងឆ្អែតពេញមួយយប់
– ផឹកទឹកឲ្យបានច្រើនពេញមួយថ្ងៃ ប៉ុន្តែពេលល្ងាចកុំផឹកច្រើនពេក ព្រោះធ្វើឲ្យក្រោកទៅបង្គន់ច្រើនដង
– ហាត់ប្រាណអំឡុងពេលពពោះជារឿងល្អ បានទាំងសុខភាព និងជួយដល់ការគេងស្កប់ស្កល់
– គេងឲ្យបានទៀងពេល ដើម្បីនាឡិកាក្នុងរាងកាយអាចកំណត់ពេលគេងច្បាស់លាស់
– កុំមើលអេក្រង់ឧបករណ៍អេឡិចត្រូនិកពេលចូលគេង ព្រោះពន្លឺរបស់ចេញពីឧបករណ៍ទាំងនេះនឹងរំខានដល់ភាពងងុយគេងបាន
– ពិនិត្យសីតុណ្ហភាពបន្ទប់ឲ្យបានត្រឹមត្រូវ ត្រជាក់ល្មមមានផាសុកភាពពេលគេង
– ប្រើខ្នើយជំនួយសម្រាប់ស្រីៗពពោះ អាចធ្វើឲ្យការគេងកាន់តែស្រួល
– ប្រើក្លិនក្រអូបៗក្នុងបន្ទប់ កម្រាលពូក ភួយ និងខ្នើយ ពិសេសក្លិនផ្កាឡាវេនឌឺ អាចជួយឲ្យយើងឆាប់គេងលក់បាន។
៦- ថ្នាំជំនួយការគេងមានសុវត្ថិភាពអំឡុងពេលពពោះអត់?
ថ្នាំងងុយគេងមួយចំនួន ត្រូវគេជឿថាមានសុវត្ថិភាពប្រើប្រាស់អំឡុងពេលពពោះ រាប់បញ្ចូលទាំងថ្នាំ Unisom, Tylenol PM, Sominex, Nytol, Ambien និងថ្នាំ Lunesta ជាដើម។ យ៉ាងណា គ្នាយើងមិនគួរប្រើប្រាស់ថ្នាំជំនួយការគេងអំឡុងពេលពពោះនោះទេ (ទាំងថ្នាំមានវេជ្ជបញ្ជា និងឱសថបុរាណ) បើសិនជាមិនមានវេជ្ជបញ្ជា។
អត្ថបទពាក់ព័ន្ធ៖
ពេលខ្លះ ពេទ្យអាចណែនាំយើងឲ្យញ៉ាំថ្នាំបំប៉នម៉ាញ៉េស្យូម ដើម្បីជួយដោះស្រាយបញ្ហាទល់លាមក និងរមួលក្រពើបាន។ បើយើងមានបញ្ហាគេងមិនលក់ដោយបញ្ហាទាំងពីរនេះ មុនចូលគេងអាចញ៉ាំថ្នាំបំប៉នម៉ាញ៉េស្យូមបាន ព្រោះអាចសម្រួលសាច់ដុំ និងការគេងបានស្រួល។