home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រឿង​ ៣ យ៉ាង​ស្រីៗមាន​ផ្ទៃពោះគួរដឹង កុំឲ្យកូន​កើតមកមានជំងឺអូទីស្សឹម​

រឿង​ ៣ យ៉ាង​ស្រីៗមាន​ផ្ទៃពោះគួរដឹង កុំឲ្យកូន​កើតមកមានជំងឺអូទីស្សឹម​

រហូត​មក​ដល់​ពេល​នេះ នៅ​​មិន​ទាន់​មានការ​រក​ឃើញ​ណាមួយ​បញ្ជាក់​ពី​​មូល​ហេតុ​ពិត​ប្រាកដ​របស់​ជំងឺអូទីស្សឹម​​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​គេ​ជឿ​ថា ជំងឺ​អូទីស្សឹម​ គឺ​មាន​ទាក់​ទង​ជាមួយ​បញ្ហា​ហ្សែន​របស់​ប៉ាម៉ាក់។ ទោះ​បី​ជា​ជំងឺ​នេះ មិន​សូវ​កើត​ឡើង​​ក្ដី តែ​អ្នកជំនាញ​​ជឿ​​ថា ក្មេង​កើត​អូទីស្សឹម​​បណ្ដាល​មក​ពី​ម៉ាក់ៗ​​ទៅ​ប៉ះ​ពាល់​ជាមួយ​សារធាតុ​គីមី​ណាមួយ​ពេល​​កំពុង​ព​ពោះ។ អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​បាន​គិត​ថា​ អូទីស្សឹម​​បណ្ដាល​មក​ពី​កត្តា​ធំ​ៗ​ចំនួន​ពីរ គឺ​កត្តា​ហ្សែន និង​​កត្តា​បរិស្ថាន​ជុំ​វិញ​ខ្លួន។

រឿង​ដែល​អាក្រក់​នោះ​គឺ គ្រូពេទ្យ​មិន​អាច​ដឹង​ថា​កូនយើង​មាន​ជំងឺ​អូទីស្សឹម​ ឬ​អត់ ក្នុង​ពេលយើង​​កំពុង​ពពោះ​បាន​ទេ។ ទោះ​បី​ជា​យើង​មិន​អាច​ការពារ​ជំងឺ​អូទីស្សឹម​​បាន​មួយ​រយ​ភាគ​រយ​ ប៉ុន្តែ​យើង​អាចធ្វើ​តាម​វិធី​មួយ​ចំនួន ដើម្បី​កាត់​បន្ថយ​ហានីភ័យ​របស់​ជំងឺនេះ​​បាន។

១- រស់នៅមានសុខភាពល្អ

ការ​រស់​នៅ​របស់​ម៉ាក់ៗ​​ប្រកប​ដោយ​សុខភាព​ល្អ គឺ​ជា​ចំណុច​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​អូទីស្សឹម​​ដល់​កូន​។ ដំបូង​​យើង​​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ ដើម្បី​កុំ​ឲ្យ​កូន​កើត​មក​ប្រឈម​ជាមួយ​ជំងឺ​ផ្សេង​ៗ។ ម៉ាក់ៗត្រូវ​ញ៉ាំ​អាហារ​ល្អ​ៗ​សម្រាប់​សុខភាព និង​ស្វែងយល់ព័ត៌​មាន​បន្ថែម​ពី​គ្រូពេទ្យ​ផ្នែក​សម្ភព ដើម្បី​ស្គាល់​អំពី​ប្រភេទ​អាហារ​ថាម​ពល និង​ទទួល​យក​វីតាមីន​ញ៉ាំ​ពេល​កំពុង​ពពោះ។ បើ​មិន​ចាំ​បាច់ សូម​កុំ​លេប​ថ្នាំ​ផ្ដេស​ផ្ដាស ក្នុង​អំឡុង​ពេល​មាន​គភ៌ ឬ​ក្នុង​ករណី​ចាំ​បាច់​ត្រូវ​លេប​ថ្នាំ ស្រីៗ​យើង​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។ គ្រឿង​ស្រវឹង គឺ​ជា​អ្វី​​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ​គ្រប់​រូប​ត្រូវ​តែ​នៅ​ឲ្យ​ឆ្ងាយ​ពីវា​។ ក្នុង​ករណី​ស្រីៗ​យើង​​កើត​ជំងឺ​មួយ​ចំនួន​ ដូច​ជា Celiac Disease ឬ PKU ​ត្រូវ​ទៅ​តាម​ដាន​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​គ្រប់​គ្រង​ជំងឺ​នេះ ហើយ​មួយ​វិញ​ទៀត ត្រូវ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់។

អត្ថបទពាក់ព័ន្ធ៖

២- នៅឲ្យឆ្ងាយពីខ្យល់ពុល

ការស្រាវជ្រាវ​បាន​​រក​ឃើញ​ថា​ការ​ប៉ះ​ពាល់​ជាមួយ​ខ្យល់​ពុល​ពេល​មាន​ផ្ទៃ​ពោះ គឺ​មានជាប់​​​ទាក់​ទង​ជាមួយ​ជំងឺ​អូទីស្សឹម​។ អ្នក​ស្រាវ​ជ្រាវ​នៅ​ឯ ​Harvard School of Public Health បាន​រក​ឃើញ​ថា ក្មេង​ដែលមាន​​ម្ដាយ​ ប៉ះ​ពាល់​ជាមួយ​ខ្យល់​ពុល​​ក្នុង​កម្រិត​ខ្ពស់​គឺ​ប្រឈម​មុខ​ខ្ពស់ដែរ​ចំពោះការ​កើត​​ជំងឺនេះ​​ ជា​ពិសេស​ក្នុង​ត្រី​មាស​ទី​បី​នៃ​គភ៌។ បើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ប៉ះ​ពាល់​ជាមួយ​ខ្យល់​ពុល​កាន់​តែ​ខ្លាំង នោះ​អត្រា​ដែល​កូន​​មាន​ជំងឺ​អូទីស្សឹម​​ក៏​កាន់​តែ​ខ្ពស់​ដូច​គ្នា​ដែរ។

មាន​វិធី​ច្រើន​ដើម្បី​ការ​ពារ​ខ្លួន​យើង​​ពី​ខ្យល់​ពុល។ ពេល​យើង​​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ យើង​​មិន​គួរ​ទៅ​ហាត់​នៅ​ពេល​មនុស្ស​ច្រើន ឬ​ហាត់​នៅ​កន្លែង​មាន​មនុស្ស​កក​កុញ​នោះ​ទេ។ ប្រសិន​បើម៉ាក់ៗ​​សង្កេត​ឃើញ​ថា មាន​ខ្យល់​មិន​ល្អ​ ​គួរ​តែ​ហាត់​ប្រាណ​នៅ​ក្នុង​ផ្ទះ​គឺ​ជា​រឿង​ល្អ​បំផុត។

៣- នៅឲ្យឆ្ងាយពីសារធាតុគីមីពុល

ការ​ប៉ះ​ពាល់​ជាមួយ​សារធាតុ​គីមី​ពុលក្នុង​អំឡុង​​ពេល​មាន​ផ្ទៃ​ពោះ ធ្វើ​ឲ្យ​កូន​ប្រឈម​មុខ​ជាមួយ​ជំងឺអូទីស្សឹម​​ខ្ពស់។ ការ​សិក្សា​បាន​រក​ឃើញ​ពីទំនាក់​ទំនង​រវាង ជំងឺ​អូទីស្សឹម​ ជាមួយនឹង​មជ្ឈដ្ឋាន​ជុំ​វិញ ជា​ពិសេស​ជាមួយ​លោហធាតុ ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ខ្យល់​ពុល​ចេញ​ពី​យាន្ដ​ជំនិះ។ ការ​ស្វែង​យល់​អំពី​សារធាតុ​គីមី​ទាំង​អស់​នោះ​ អាច​មាន​ការ​លំបាក ដូច​នេះ​ម៉ាក់ៗ​អាច​សាក​សួរ​គ្រូពេទ្យ អំពី​អ្វី​ដែល​ល្អ​សម្រាប់​យើង​​ជាមួយនឹង​​កូន​ និង​អ្វី​ដែលយើង​ត្រូវ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​។ ស្រីៗ​យើង​ក៏​​ត្រូវ​កាត់​បន្ថយ​​ការ​​បរិភោគ​​អាហារ​​កំប៉ុង ជាពិសេស​រាល់​សម្ភារៈ​ដែល​មាន​ផ្ទុក​សារធាតុ​ក្រអូប កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ដប​ប្លាស្ទិក ឬ​អាលុយមីញ៉ូម​ផង​ដែរ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Can You Prevent Autism? http://www.webmd.com/brain/autism/can-you-prevent-autism. Accessed August 15, 2017

Preventing Autism in Pregnancy: Is it Possible? https://www.fitpregnancy.com/baby/health-development/ways-reduce-your-babys-risk-autism. Accessed August 15, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 07/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត