២- ទឹកភ្លោះតិច
រយៈពេល ៣ ខែដំបូងប្រសិនបើរកឃើញថាមានទឹកភ្លោះតិច មានន័យថាកូនលូតលាស់ខុសប្រក្រតី អាចកូនក្នុងផ្ទៃគ្មានតម្រងនោម ឬគ្មានក្រលៀន មិនអាចនោមបាននោះទេ។
៣- ទឹកភ្លោះច្រើន
មានន័យថាកូនក្នុងពោះមិនបានផឹកទឹកភ្លោះនោះទេ ធ្វើឲ្យចាល់បរិមាណទឹកភ្លោះ ពោះម៉ាក់ៗធំខុសធម្មតា កូនសម្រាលមុនកំណត់ កូនអត់មានក្រពះ មានបំពង់រំលាយអាហារ ឬស្ទះពោះវៀន។
៤- ទឹកភ្លោះរីង
បញ្ហានេះកើតឡើងដោយសារកូនចាស់ខែលើសពី ៤១ សប្ដាហ៍។ ចំណែកមូលហេតុគឺរយៈពេលតាំងពីថ្ងៃពពោះរហូត ៩ ខែ ១០ ថ្ងៃគឺជាវេលាដែលទឹកភ្លោះកកើត ហើយក្រោយពីនោះវាលែងផលិតទៀត។
៥- បែកទឹកភ្លោះមុនកំណត់
ការបែកទឹកភ្លោះអាចកើតមានទាំងពេលគភ៌មិនទាន់គ្រប់ខែ (មុន ៣៧ សប្ដាហ៍) និងពេលគភ៌គ្រប់ខែ ជាបញ្ហាជួបញឹកញាប់។ ក្នុងករណីដែលម្ដាយមិនបានចាប់អារម្មណ៍លើការបែកទឹកភ្លោះ ឬជ្រាបទឹកភ្លោះមុនពេលសម្រាលអាចបង្កផលប៉ះពាល់ទៅលើសុខភាពទាំងខ្លួន និងកូន។ មូលហេតុមកពីការបង្ករោគ ការរីកតឹងនៃស្បូន ឬការប៉ះទង្គិច។