កូនស្លាប់ក្នុងផ្ទៃ ជាធម្មតាត្រូវបានកំណត់ថា ជាការស្លាប់របស់ទារកនៅ ឬបន្ទាប់ពី២៤ សប្ដាហ៍នៃការមានផ្ទៃពោះ។ នេះបើតាមការពន្យល់ឲ្យដឹងពីលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
កូនស្លាប់ក្នុងផ្ទៃ ជាធម្មតាត្រូវបានកំណត់ថា ជាការស្លាប់របស់ទារកនៅ ឬបន្ទាប់ពី២៤ សប្ដាហ៍នៃការមានផ្ទៃពោះ។ នេះបើតាមការពន្យល់ឲ្យដឹងពីលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
វេជ្ជបណ្ឌិតរូបនេះបន្តថា ជារឿយៗ ខាងក្រុមគ្រូពេទ្យមិនដឹងពីមូលហេតុច្បាស់ទេ ប៉ុន្តែពេលខ្លះ បញ្ហានេះអាចបណ្ដាលពីផលវិបាកផ្សេងៗកើតមានអំឡុងពេលពពោះដូចជា៖
១. ជំងឺបម្រុងក្រឡាភ្លើង ឬជំងឺក្រឡាភ្លើង
២. បញ្ហាទាក់ទងនឹងសុក ឬទងសុក កំណើតមិនធម្មតា
៣. ការបង្ករោគដូចជាជំងឺគ្រុនចាញ់ និងជំងឺកាមរោគ
៤. សុខភាពមិនសូវល្អរបស់ម្ដាយ។
ការស្លាប់របស់ទារកក្នុងផ្ទៃអាចកើតឡើងលើស្ត្រីពពោះគ្រប់វ័យ ហើយវាអាចកើតឡើងដោយមិនអាចទាយទុកមុនបាន ពិសេសបើស្ត្រីមានកត្តាប៉ុន្មានខាងក្រោមនេះ ហានិភ័យកូនស្លាប់ក្នុងផ្ទៃខ្ពស់ដូចជា៖
វេជ្ជបណ្ឌិតផ្នែកសម្ភពដដែលបន្ថែមឲ្យដឹងទៀតថា ការបញ្ជាក់ពីការស្លាប់ទារកធ្វើឡើងតាមរយៈការមើលអេកូសាស្ត្រ។ ការពិនិត្យអេកូសាស្ត្រជាប្រចាំតាមការណាត់ជួបរបស់វេជ្ជបណ្ឌិត ក៏អាចផ្ដល់ផលល្អក្នុងការរកឃើញបញ្ហាមួយចំនួនក្នុងការមានផ្ទៃពោះដែលអាចព្យាបាល ដើម្បីចៀសវាងការស្លាប់របស់ទារក។ ម៉ាក់ៗដែលមានប្រវត្តិធ្លាប់មានកូនស្លាប់ក្នុងផ្ទៃ គួរតាមដានបន្ថែមមុនពេលសម្រាលកូននៅពេលពពោះក្រោយៗទៀត។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕