ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៤. អាហារសម្បូរប្រូតេអ៊ីន
តាមការសិក្សាបានឱ្យដឹងថាការមានជាតិស្ករក្នុងឈាមទាបអាចបង្កឱ្យម៉ាក់ៗចាញ់កូនកាន់តែខ្លាំង។ ជាទូទៅអាហារដែលផ្ទុកប្រូតេអ៊ីនខ្ពស់ត្រូវការពេលយូរក្នុងការរំលាយ។
ដូច្នេះការញុំាអាហារសម្បូរប្រូតេអ៊ីនអាចជួយកាត់បន្ថយអាការៈចាញ់កូនរបស់ម៉ាក់ៗបានដោយការពារក្រពះ និងផ្លូវរំលាយអាហារម៉ាក់ៗពីភាពតានតឹងដែលគ្មានអាហារ។
អាហារសម្បូរទៅដោយប្រូតេអ៊ីនមានដូចជាគ្រាប់ផ្លែឈើ ស៊ុត សណ្តែក សាច់សុទ្ធ សាច់ទ្រូងមាន់ ត្រី និងយ៉ាអួរជាដើម។
៥. អាហារសម្បូរវីតាមីន B6
វីតាមីន B6 មិនត្រឹមតែអាចកាត់បន្ថយអាការៈចាញ់កូនទេ ថែមទាំងជួយជំរុញការផលិតកោសិកាឈាមក្រហមទៀតផង។ អាហារសម្បូរទៅដោយវីតាមីន B6 មានដូចជា សាច់សុទ្ធ គ្រាប់ធញ្ញជាតិ អង្ករសម្រូប ផ្លែបឺរ ចេក សារី ត្រី ពោត ការ៉ុត និងគ្រាប់ផ្លែឈើជាដើម។
៦. អាហារផ្ទុកកាបូអ៊ីដ្រាត
អាហារផ្ទុកកាបូអ៊ីដ្រាតរួមមាននំបុ័ង មី បាយ ប៉ាស្តា ដំឡូងបារាំងអាចជួយកាត់បន្ថយអាកាៈចាញ់កូនរបស់ម៉ាក់ៗបានដោយសារងាយរំលាយ និងធ្វើឱ្យម៉ាក់ៗមានកម្លាំងឆាប់។
៧. បន្លែ និងផ្លែឈើស្រស់
ផ្លែឈើ និងបន្លែស្រស់មិនត្រឹមតែល្អចំពោះមានសុខភាពម៉ាក់ៗទេ ថែមទាំងអាចកាត់បន្ថយអាការៈចាញ់កូនបានទៀតផង ព្រោះសម្បូរទៅដោយសារធាតុចិញ្ចឹម និងជាតិសរសៃដែលជួយដល់ការរំលាយអាហារ។
ម៉ាក់ៗគួរញ៉ាំផ្លែឈើដែលសម្បូរជាតិទឹកដូចជា ឪឡឹក ត្រសក់ស្រូវ ប៉ោម សារី ឬ ក្រូចជាដើមដើម្បីបំពេញជាតិទឹក និងគួរចៀសវាងផ្លែឈើដែលមានរសជាតិផ្អែមខ្លាំង ព្រោះអាចបណ្តាលឱ្យមានបញ្ហារំលាយអាហារ។
ពេលចាញ់កូន ម៉ាក់ៗត្រូវញុំាទឹក ឬទឹកដូងឱ្យបានច្រើនដើម្បីកុំឱ្យខ្សោះជាតិទឹកក្នុងខ្លួន និងដើម្បីបំពេញអេឡិចត្រូលីតឡើងវិញ និងត្រូវញុំាអាហារដែលមានរសជាតិសាបៗទើបងាយរំលាយ។ ទោះបីជាម៉ាក់ៗមិនឃ្លាន ឬញុំាមិនឆ្ងាញ់ក៏ដោយ ក៏ម៉ាក់ៗត្រូវព្យាយាមញុំាដែរដើម្បីឱ្យមានកម្លាំងទើបមិនសូវធ្វើទុកដោយសារចាញ់កូន។
អត្ថបទគួរអាន៖
ចំណុចសំខាន់
អាហារ និងភេជ្ជៈមួយចំនួនដែលអាចជួយកាត់បន្ថយអាការៈចាញ់កូនបាន៖
- ខ្ញីមិនត្រឹមតែអាចបំបាត់អាការៈចាញ់កូនទេ ថែមទាំងជួយដល់ការរំលាយអាហារ និងប្រឆាំងនឹងការរលាកក្នុងខ្លួនទៀត
- ជីរអង្កាមអាចកាត់បន្ថយអាការៈចាញ់កូន ហើយអាចធ្វើឱ្យខ្យល់ដង្ហើមម៉ាក់ៗស្រស់ថ្លា និងកាត់បន្ថយអាការៈមិនស្រួលក្នុងក្រពះទៀតផង
- ក្លិន និងទឹកក្រូចឆ្មារអាចកាត់បន្ថយអាការៈចាញ់កូនបាន ហើយប្រសិនបើម៉ាក់ៗឈឺក្រពះ ម៉ាក់ៗអាចហិតក្លិនសម្បកក្រូចឆ្មារក៏បាន
- អាហារសម្បូរប្រូតេអ៊ីនត្រូវការពេលយូរក្នុងការរំលាយ ដែលមិនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមម៉ាក់ៗចុះទាបលឿនដែលអាចបណ្តាលឱ្យម៉ាក់ៗចាញ់កូនកាន់តែខ្លាំង
- អាហារសម្បូរវីតាមីន B6 អាចកាត់បន្ថយអាការៈចាញ់កូន និងជួយជំរុញការផលិតកោសិកាឈាមក្រហម
- អាហារផ្ទុកកាបូអ៊ីដ្រាតងាយរំលាយ និងធ្វើឱ្យម៉ាក់ៗមានកម្លាំងឆាប់
- ផ្លែឈើ និងបន្លែស្រស់សម្បូរទៅដោយសារធាតុចិញ្ចឹម និងជាតិសរសៃដែលជួយដល់ការរំលាយអាហារ