ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៧. ញុំាហឹរ
ម៉ាក់ៗពពោះមួយចំនួនអាចចូលចិត្តញុំាហឹរ ឬទម្លាប់ញុំាហឹរតាំងពីមិនទាន់ពពោះម្ល៉េះ។ ការញុំាហឹរអាចបណ្តាលឲ្យក្រពះ និងពោះវៀនម៉ាក់ៗក្រហាយ និងឈឺដែលធ្វើឱ្យអាការៈចង្អោរ និងក្អួតកាន់តែធ្ងន់ធ្ងរ។
៨. មិនសូវញុំាទឹក
ក្នុងអំឡុងពេលពពោះ កម្រិតឈាមក្នុងខ្លួនម៉ាក់ៗនឹងកើនឡើង ៥០% ដូច្នេះម៉ាក់ៗត្រូវការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់។ ម្យ៉ាងទៀត ពេលម៉ាក់ចង្អោរ ឬក្អួត ម៉ាក់ៗនឹងបាត់បង់ជាតិទឹក និងអេឡិចត្រូលីតដែលធ្វើឱ្យម៉ាក់ៗកាន់តែខ្សោយ និងអស់កម្លាំង។
លើសពីនេះទៅទៀត ការញុំាទឹកអាចជួយបំពេញជាតិទឹកក្នុងខ្លួនម៉ាក់ៗឡើងវិញ និងអាចជួយកាត់បន្ថយអាការៈចាញ់កូនបាន ដូច្នេះ ម៉ាក់ៗគួរញុំាទឹកយ៉ាងហោចណាស់២ លីត្រក្នុងមួយថ្ងៃ ឬញុំាទឹកដូងដើម្បីបំពេញអេឡិចត្រូលីតឡើងវិញ។
៩. មិនញុំាអាហារ
ម៉ាក់ៗមួយចំនួនអាចទម្លាប់មិនញុំាអាហារពេលព្រឹក។ លើសពីនេះទៅទៀត ការចាញ់កូនអាចធ្វើឱ្យម៉ាក់ៗមិនឃ្លាន ញុំាមិនឆ្ងាញ់ ឬញុំាហើយក្អួតវិញអស់។
ការគ្មានអាហារនៅក្នុងពោះអាចធ្វើឱ្យក្រពះម៉ាក់ៗមានបញ្ហា ព្រោះក្រពះគ្មានអាហារកិនដែលអាចបណ្តាលឱ្យម៉ាក់ៗចង្អោរ និងក្អួត។ ម៉ាក់ៗគួរញុំាអាហារតិចល្មម និងត្រូវញុំាអាហារសម្រន់បន្ថែម។
១០. គេងភ្លាមបន្ទាប់ពីញុំាអាហារ
ពេលម៉ាក់ៗចាញ់កូន ម៉ាក់ៗអាចអស់កម្លាំង ហើយងងុយគេង ប៉ុន្តែម៉ាក់ៗគួររង់ចាំយ៉ាងហោចណាស់កន្លះម៉ោង ទៅមួយម៉ោងដើម្បីឱ្យក្រពះកិនអាហារសិន ចៀសវាងគេងភ្លាមបន្ទាប់ពីញុំាអាហាររួចដែលបណ្តាលឱ្យអាហារច្រាលចេញពីក្រពះ។
១១. ដុសធ្មេញភ្លាមបន្ទាប់ពីញុំាអាហាររួច
ការដុសធ្មេញភ្លាមបន្ទាប់ពីញ៉ាំអាហាររួចអាចបណ្តាលឱ្យច្រាលអាស៊ីដក្រពះដែលធ្វើឱ្យម៉ាក់ៗចង្អោរ ឬក្អួត។ បើម៉ាក់ៗចង់ដុសធ្មេញ បន្ទាប់ពីញុំាអាហារ ម៉ាក់ៗគួររង់ចាំ ៣០នាទីសិន។
១២. នឿយហត់ពេក
ការគេង និងសម្រាកឱ្យបានច្រើនអាចកាត់បន្ថយអាការៈចាញ់កូនបាន ប្រសិនបើម៉ាក់ៗធ្វើការច្រើនពេក ឬនឿយហត់ពេក ម៉ាក់ៗនឹងខ្សោយ ហើយអស់កម្លាំងដែលធ្វើឱ្យម៉ាក់ៗចាញ់កូនកាន់តែខ្លាំង។
ទោះបីជាម៉ាក់ៗមិនអាចការពារមិនឱ្យចាញ់កូនបាន តែការផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារត្រឹមត្រូវ អាចកាត់បន្ថយ និងមិនបណ្តាលឱ្យអាការៈចាញ់កូនកាន់តែធ្ងន់ធ្ងរ។
អត្ថបទគួរអាន៖
ចំណុចសំខាន់៖
ទម្លាប់សាមញ្ញធ្វើឱ្យអាការៈចាញ់កូនកាន់តែធ្ងន់ធ្ងរ៖
- ការញុំាតិចពេក ឬឆ្អែតពេកសុទ្ធតែបណ្តាលឱ្យក្រពះមានបញ្ហា
- ការញុំាំអាហារមានជាតិខ្លាញ់ច្រើនធ្វើឱ្យម៉ាក់ៗមានបញ្ហាក្រពះពោះវៀន ព្រោះពិបាកក្នុងការរំលាយ
- ការញុំាអាហារផ្អែមខ្លាំងក៏ធ្វើឱ្យមានបញ្ហាក្នុងការរំលាយអាហារដែរ
- ការញុំាអាហារដែលមានក្លិនខ្លាំងដូចជា ខ្ទឹមស និងខ្ទឹមបារាំង
- ការញុំាគ្រឿងស្រវឹងអាចបណ្តាលឱ្យរលាកស្រទាប់ក្រពះ បង្កើនការផលិតជាតិអាស៊ីដក្នុងក្រពះ ធ្វើឱ្យក្រពះកិនអាហារយឺតជាងមុន និងបណ្តាលឱ្យច្រាលទឹកអាស៊ីដក្រពះ
- ការញុំាជាតិកាហ្វេអ៊ីនអាចជំរុញឱ្យក្រពះផលិតអាស៊ីដកាន់តែច្រើន
- ការញុំាហឹរអាចបណ្តាលក្រពះ និងពោះវៀនម៉ាក់ៗក្រហាយ និងឈឺ
- ការមិនសូវញុំាទឹកធ្វើឱ្យម៉ាក់ៗខ្វះជាតិទឹក និងអេឡិចត្រូលីតដែលបណ្តាលឱ្យម៉ាក់ៗកាន់តែខ្សោយ និងអស់កម្លាំង
- ការមិនញុំាអាហារធ្វើក្រពះម៉ាក់ៗថមានបញ្ហា ព្រោះគ្មានអាហារកិន
- ការគេងភ្លាមបន្ទាប់ពីញុំាអាហារបណ្តាលឱ្យអាហារច្រាល់ចេញពីក្រពះ
- ការគេងភ្លាមបន្ទាប់ពីញុំាអាហារបណ្តាលឱ្យអាហារច្រាល់ចេញពីក្រពះ
- ការដុសធ្មេញភ្លាមបន្ទាប់ពីញុំាអាហាររួចក៏អាចបណ្តាលឱ្យច្រាល់អាស៊ីដក្រពះដែរ
- ការនឿយហត់ពេកធ្វើឱ្យម៉ាកៗខ្សោយ ហើយអស់កម្លាំងកាន់តែខ្លាំង