១- អ្វីជាថ្នាំប៉ារ៉ា (acetaminophen)?
ដូចគ្រប់គ្នាដឹងហើយថា ថ្នាំនេះប្រើសម្រាប់បំបាត់ការឈឺចុកចាប់ផ្សេងៗ ហើយក៏អាចរកទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជាទេ។ យ៉ាងណាមិញ ទោះគ្មានវេជ្ជបញ្ជា ក៏យើងមិនមែនចេះតែលេប ហើយអាងថាគ្មានគ្រោះថ្នាក់នោះទេ។ រដ្ឋបាលចំណីអាហារ និងថ្នាំអាមេរិក (FDA) បញ្ជាក់ថា អាចបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតទៀតផង បើសិនជាប្រើវាមិនត្រូវតាមការណែនាំរបស់ពេទ្យ។
២- ប៉ះពាល់ទារកម៉េចខ្លះ?
បើស្ត្រីមានផ្ទៃពោះលេបច្រើនអំឡុងត្រីមាសទី៣ អាចមានបញ្ហាដល់ទារក ឬក្មេងក្រោយកើត ដូចជា៖
– ម្ដាយដែលប្រើថ្នាំប៉ារ៉ាច្រើន អាចមានកូនដែលមានជំងឺវិបត្តិអាកប្បកិរិយាលើកុមារ ច្រើនជាងគេ ១,៣ដង។
– អ្នកស្រាវជ្រាវមួយចំនួនក៏បានរកឃើញដែរថា ក្មេងដែលមានជំងឺចាញ់ច្រាបគេ គឺមានម្ដាយដែលធ្លាប់ប្រើថ្នាំប៉ារ៉ានេះច្រើនពេលពពោះ។
– ជំងឺហឺតលើកុមារដែលមានអាយុ ៣-៧ឆ្នាំ ក៏គេរកឃើញថាមានទំនាក់ទំនងនឹងថ្នាំប៉ារ៉ាដែរ។