ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជារឿងធម្មតាទេដែលស្ត្រីមានផ្ទៃពោះ តែងកើតមានបញ្ហាកន្ទួលរមាស់នៅលើស្បែកពោះ។ កន្ទួលរមាស់ កើតពីកម្រិតអ័រម៉ូនគ្មានតុល្យភាព។ ពេលកូនក្នុងពោះកាន់តែធំ ស្បែកពោះនឹងយាររីកទៅតាមនោះដែរ ហើយម្ដាយនឹងមានអារម្មណ៍រមាស់ៗជាប្រចាំ។
“Hello គ្រូពេទ្យ” នឹងលម្អិតរឿងនេះ និងវិធីកាត់បន្ថយរមាស់ងាយៗ៖
កាលណាស្លៀកតឹងពេក រឹតពេក នឹងធ្វើឱ្យខោអាវកកិតនឹងស្បែកពោះ ហើយនាំឱ្យមានស្នាមកន្ទួលរមាស់ នៅលើស្បែកពោះ។ ស្នាមរមាស់ប្រភេទនេះ មិនប៉ះពាល់ដល់ទារកក្នុងផ្ទៃទេ តែវាជាសញ្ញាមិនល្អលើសុខភាពម្តាយ។ បើមានបញ្ហានេះ គួរស្លៀកពាក់រលុងៗបន្តិច ហើយត្រូវចៀសវាងឈុតណាដែលសាច់រឹងៗ។ ម៉ាក់ៗគួរពាក់សាច់កំណាត់កប្បាសសុទ្ធទន់ៗបានល្អ។
វិធីព្យាបាលមួយទៀត ត្រូវងូតទឹកត្រជាក់ៗ និងប្រើសាប៊ូឲ្យត្រឹមត្រូវ ចៀសវាងសាប៊ូដែលមានក្លិនក្រអូបឆួលខ្លាំង ព្រោះវាអាចធ្វើឲ្យស្បែកពោះកាន់តែរមាស់។
រមាស់ខ្លះ ជាបញ្ហាលំហូរនៃទឹកប្រមាត់ ដែលហៅកាត់តាមពាក្យបច្ចេកទេសថា “OC”។ សណ្ឋាននៃរមាស់ មានលក្ខណៈដូចជាផ្ទាំង ឬបន្ទះៗពណ៌ក្រហម ហើយរមាស់ខ្លាំង។ បើកើតបែបនេះ ត្រូវពិគ្រោះផ្ទាល់ជាមួយពេទ្យជំនាញ។
ចាស់ៗតែងនិយាយថា ឱ្យតែកើតរមាស់ញឹកញាប់ គឺមកពីថ្លើមមិនសូវល្អ។ ជាក់ស្ដែង ចំពោះស្ត្រីមានផ្ទៃពោះ រមាស់អាចកើត ដោយសារមុខងារថ្លើមដំណើរការមិនសូវល្អ ឬអាចហៅខ្លី ថា “ICP”។
ជំងឺនេះ ជាករណីធ្ងន់សម្រាប់សុខភាពម្ដាយ។ បើម្ដាយមានសុខភាពធម្មតា ថ្លើមនឹងបញ្ចេញសារធាតុមួយប្រភេទ ដែលជួយសម្រួលដល់ការរំលាយអាហារ និងជម្រាបអាហារទៅជ្រាំងពោះតូចៗ ដែលសាយភាយសារធាតុចិញ្ចឹមក្នុងខ្លួន។
បើស្ត្រីជាម្ដាយកើតបញ្ហា ICP (បញ្ហាថ្លើម) នោះសារធាតុដែលជួយសម្រួលដល់ការរំលាយអាហារនេះ នឹងថយចុះ។ ពេទ្យនៅពុំទាន់រកឃើញវិធីព្យាបាលឱ្យជានៅឡើយ ប៉ុន្តែជំងឺនឹងជាទៅវិញ ពេលទារកសម្រាល។ ភាគច្រើន ឱ្យតែកើតរមាស់ប្រភេទនេះ គេថាជាជំងឺតពូជ ច្រើនកើតលើស្ត្រីមានផ្ទៃពោះ។
ម្ដាយ អាចនឹងកើតជំងឺនេះទៀត ពេលពពោះកូនបន្ទាប់។ កាន់តែធ្ងន់ជាងនេះទៀត កូនដែលកើតពីម្ដាយមានជំងឺនេះ អាចស្លាប់ក្នុងផ្ទៃ និងកើតមុនពេលកំណត់ដល់ ២-៣ សប្ដាហ៍។
បើម្ដាយពិនិត្យដឹងថាខ្លួនមានជំងឺប្រភេទ ICP នេះ គួរជ្រើសរើសមន្ទីរពេទ្យឲ្យបានត្រឹមត្រូវដើម្បីសម្រាលបេប៊ី និងមានពេទ្យជំនាញត្រៀមជួយពេលមានបញ្ហាផ្សេងៗ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ