ម៉ាក់ៗ ទាំងឡាយមានផែនការចង់យកបេប៊ី កុំបណ្តោយខ្លួនឲ្យឡើងទម្ងន់ខ្លាំង ព្រោះអាចបញ្ហាមួយចំនួនទាក់ទងនឹងជំងឺមហារីក ដល់អូនៗពេលកើតមក នេះបើតាមការស្រាវជ្រាវរបស់ក្រុមវេជ្ជបណ្ឌិតនៅអាមេរិក។
ត្រួតពិនិត្យដោយ សន សុភា
ម៉ាក់ៗ ទាំងឡាយមានផែនការចង់យកបេប៊ី កុំបណ្តោយខ្លួនឲ្យឡើងទម្ងន់ខ្លាំង ព្រោះអាចបញ្ហាមួយចំនួនទាក់ទងនឹងជំងឺមហារីក ដល់អូនៗពេលកើតមក នេះបើតាមការស្រាវជ្រាវរបស់ក្រុមវេជ្ជបណ្ឌិតនៅអាមេរិក។
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Pittsburgh បានវិភាគទិន្នន័យប្រៀបធៀប ទៅលើអត្រាទារកទើបកើតជិត ២លាននាក់ ទៅនឹងករណីជំងឺមហារីក ជាង ៣០០០ករណី នៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០០៣។ លទ្ធផលវិភាគបង្ហាញថា ស្រីៗកំពុងពពោះ ដែលមានកម្រិតអាំងស៊ុយលីនប្រែប្រួល អាចបង្កផលប៉ះពាល់ ទាក់ទងទៅនឹងការវិវត្តចេញជារោគគោលិកាស ដែលមានន័យថា ឈានទៅរកជំងឺមហារីកតាំងពីវ័យក្មេង សម្រាប់ទារកកើតមក រហូតដល់អាយុ ៥ ឆ្នាំ។
ក្រុមអ្នកស្រាវជ្រាវ បញ្ជាក់ចំពោះលទ្ធផលខាងលើថា ចំពោះទំនាក់ទំនងជំងឺមហារីក កើតទៅលើទារក ពិតជាកើតមាន បើស្រីៗកំពុងពពោះមានទម្លាប់បណ្តោយខ្លួនឲ្យធាត់ខ្លាំង ជាតួយ៉ាង ការចូលចិត្តអាហារ Fast Food ភេសជ្ជៈជាតិស្ករ ដែលសុទ្ធសឹងបង្កឲ្យអាំងស៊ុយលីនក្នុងខ្លួនប្រែប្រួល កត្តានេះហើយនាំឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃពី ៤០-៥៧ ភាគរយ ចំពោះហានិភ័យមហារីក។
លោកវេជ្ជបណ្ឌិត Shaina Stacy អ្នកដឹកនាំការស្រាវជ្រាវខាងលើ បាននិយាយថា៖ “លទ្ធផលបង្ហាញប្រាប់យើងថា ការប្រយ័ត្នប្រយែង រក្សាទម្ងន់បានសមល្មមនឹងរូបរាង មានសុខភាពល្អ សម្រាប់ម៉ាក់ៗ គឺពិតជាមានទំនាក់ទំនងខ្លាំងដល់ទារក។ ដូចនេះ គប្បីរក្សាទម្ងន់ខ្លួនឲ្យបានល្អ និងព្យាយាមទម្លាប់រស់នៅជាមួយរបបអាហារសុខភាព និងរក្សាសុខភាពឲ្យបានល្អ”។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
សន សុភា