home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចាញ់កូន ល្អ ឬអាក្រក់? ដោយសារហេតុផលអ្វីខ្លះ?

ចាញ់កូន ល្អ ឬអាក្រក់? ដោយសារហេតុផលអ្វីខ្លះ?

អំឡុង​ពេលពពោះ​ ស្រីៗ​គ្នា​យើង​ភាគ​តិច​ណាស់ មិន​មាន​អាការៈ​ចាញ់​កូន ខណៈ​គ្នា​យើង​មួយ​ភាគ​ធំ ចាញ់​ខ្លាំង​​ទៀត​ផង ពិសេស​នៅ​ពេល​ព្រឹក។ ពិត​ណាស់ រោគសញ្ញា​ចាញ់​កូន អាច​ធ្វើ​ឲ្យ​យើង​មិន​ស្រួល​ខ្លួន​ខ្លាំង អារម្មណ៍​មិន​ល្អ ប៉ុន្តែ​អាការៈ​ទើប​មាន​ផ្ទៃ​ពោះ​នេះ អាច​បង្ហាញ​ពី​សុខភាព​យើង​បាន។ គ្នាយើង​ដឹង​អត់ ចាញ់​កូន​ ល្អ ឬ​អាក្រក់? បើ​ចង់​ដឹង​ អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ នឹង​ពន្យល់​ប្រាប់។

១- ចាញ់កូនជារឿងល្អ ឬអាក្រក់?

ចម្លើយ​សម្រាប់​សំណួរ​នេះ អាច​ស្មុគ​ស្មាញបន្តិច ដោយ​សារយើង​​ពិបាក​ដឹង​ថា​ អាការៈ​ចាញ់កូនយើង​កំពុង​មាន ​ល្អ ឬ​អាក្រក់​ណាស់។ យ៉ាង​ណា អាការៈ​ចាញ់​កូន ឬ​ចង្អោរ ​​ជា​សញ្ញា​ធម្មតា​នៃ​ការ​មាន​ផ្ទៃ​ពោះ ដោយ​​ធម្មតា​ការ​ចាញ់​កូន​កើត​មាន​នៅ​សប្តាហ៍​ទី ៦ ហើយ​បាត់​ទៅ​វិញ​នៅ​សប្តាហ៍​ទី ១២ នៃ​ការពពោះ។ អាការៈ​នេះ ​អាច​កើត​ឡើង​គ្រប់​ពេល​ ទាំង​ពេល​ព្រឹក ពេល​រសៀល ឬ​ពេល​ល្ងាច ប៉ុន្តែ​វា​ច្រើន​កើត​មាន​ធ្ងន់​ធ្ងរ​នៅ​ពេល​ព្រឹក ហើយ​ធូរ​ស្រាល​វិញ​នៅ​ពេល​ថ្ងៃ។

មាន​ការ​សិក្សា​មួយ​ចំនួន​​បង្ហាញ​ថា​ អាការៈ​ចង្អោរ និង​ក្អួត ​ក្នុង​អំឡុង​ពពោះ​ បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​អ័រម៉ូន​ក្នុង​រាង​កាយ​។ នៅ​ពេលយើង​មាន​ផ្ទៃ​ពោះ​ រាង​កាយ​​នឹង​ចាប់​ផ្តើម​បញ្ចេញ​អ័រ​ម៉ូនម្យ៉ាង​ហៅថា Human Chorionic Gonadotropin (HCG) ជា​អ័រម៉ូន​មាន​ទាក់​ទង​នឹង​ការ​ចង្អោរ ​ក្អួត។ ចំពោះគ្នា​យើង​ពពោះ​កូន​ភ្លោះ ​អាច​នឹង​មាន​អាការៈ​ចង្អោរ និង​ក្អួត​ខ្លាំង ​ជាងគ្នា​យើង​មាន​កូន​ក្នុង​ផ្ទៃ​ធម្មតា ដោយ​សារ​តែ​កម្រិតអ័រម៉ូន HCG ក្នុង​ឈាម​​ខ្ពស់។ ចំណែក​អ័រ​ម៉ូន​អឺស្ត្រូសែន ​ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​មាន​ការ​ចាញ់​កូន​ដូច​គ្នា។

ទោះ​ជា​យ៉ាង​នេះ​ក្តី ចំពោះ​គ្នា​យើង​​មិន​ចាញ់​កូន​ ក៏​​មិន​មែន​មាន​ន័យ ការព​ពោះ​យើង ​មាន​បញ្ហា​នោះ​ដែរ។ មួយ​វិញ​ទៀត ចំពោះ​គ្នា​យើង​ចាញ់​កូន​ខ្លាំង អាការៈ​ចង្អោរ និង​ក្អួត​ខ្លាំង​ពេក​អាច​បណ្តាល​ឲ្យខ្វះ​សារ​ធាតុ​ចិញ្ចឹម និង​អតុល្យភាព​អេឡិច​ត្រូលីត​ ​ជា​ហេតុ​អាច​បង្ក​គ្រោះ​ថ្នាក់​ទាំង​ម៉ាក់ៗ និងគភ៌​ក្នុង​ផ្ទៃ​។ ​ក្នុង​ករណី​នេះ ស្រីៗ​គ្នា​យើង​ចាញ់ខ្លាំង អាច​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ពិសេស​ទឹក​មាន​សារធាតុ​រ៉ែ​សំខាន់ៗ ដើម្បីទ្រទ្រង់តុល្យភាព​អេឡិច​ត្រូលីត​រាងកាយ ក៏អាច​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ផង។ បើគ្នា​យើង មាន​អាការៈ​ពុល​ឡាន ឬ​យន្ត​ហោះពេល​ធ្វើ​ដំណើរ ឬ​បើ​​មាន​អារម្មណ៍​ថា ​មិន​ស្រួល​ខ្លួន​នៅ​ពេល​​បាន​ប៉ះពាល់​​ក្លិន​អ្វី​មួយ នោះ​​ធ្វើ​ឲ្យ​អាការៈ​ចាញ់​កូន​ មាន​កាន់​តែ​ខ្លាំង​។ សរុប​សេចក្តីមក ចាញ់​កូន​គ្រាន់​តែ​ដំណើរ​ធម្មជាតិ​នៃ​ការ​ពពោះ​របស់​យើង​ប៉ុណ្ណោះ មិន​មែន​ជា​រឿង​អាក្រក់​នោះទេ។

២- វិធីកាត់បន្ថយអាការៈចាញ់កូន

ត្រូវ​ញ៉ាំ​អាហារ​តិច​ៗ​ ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃៗ ដោយ​គួរ​តែ​ញ៉ាំ​អាហារសម្បូរទៅ​ដោយ​ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត ដោយ​សារ​តែ​​អាច​ផ្តល់​ថាម​ពល​ឲ្យ​យើង​កាន់​តែ​ច្រើន។

– ញ៉ាំ​យឺត​ៗ​ ដើម្បី​ឲ្យ​រាង​កាយ​​អាច​ស្រូប​យក​អាហារ​បាន​ល្អ​ជាង​មុន ហើយ​ក៏​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ​ដែរ។
– ត្រូវ​ផឹក​ទឹក​មុន ឬ​ក្រោយ​ពេល​ញ៉ាំ​អាហារ។
– ត្រូវ​ទុក​អាហារ​សម្រន់​ណា​ដែល​ចូល​ចិត្ត​នៅ​ក្បែរ​​ខ្លួន ​ដូច​ជា ​នំ​ប្រៃ នំ​ពារ ទឹក​ដោះ​គោ​ជូរ ឬ​ផ្លែឈើ ​ដើម្បី​អាច​ញ៉ាំបានភ្លាម ​នៅ​ពេល​ចង់។ អាហារៈ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​ថាម​ពល និង​ផ្តល់​សារ​ធាតុ​ចិញ្ចឹម​ដល់​យើង​​បានគ្រប់​គ្រាន់។ អាហារ​សម្រន់​ អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្បើយ​ នៅ​ពេល​​ចង់​ក្អួតម្តងៗ។
– ​អាច​ញ៉ាំ​បាន​តាម​ការ​ចង់ គ្រប់​ទី​កន្លែង និង​គ្រប់​ពេល​បាន។
– ត្រូវ​ផឹក​ទឹក ទឹក​ដោះ​គោ ឬ​ទឹក​ផ្លែ​ឈើ ​ដើម្បី​រក្សា​ជាតិ​ទឹក​នៅ​ពេល​ថ្ងៃ។
– អាហារ​ត្រជាក់ ​អាច​មាន​ប្រយោជន៍​ ពីព្រោះ​អាហារ​ក្តៅ​ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​ក្អួត​បាន។
– ត្រូវ​ខ្ពុល​មាត់​មុន និង​ក្រោយ ​ពេល​ញ៉ាំ​អាហារ​ ដើម្បី​ចៀស​វាង​ ទទួល​រស​ជាតិ​មិន​ល្អ។
– ហាត់​ប្រាណ​ស្រាលៗ ​មាន​ផល​ប៉ះពាល់​តិច ​អាច​ជួយ​កុំ​ឲ្យ​ចាញ់​កូន​បាន ​ដូច​ជា​ ​ដើរ ជិះ​កង់ ឬ​ហែល​ទឹក​ជា​ដើម។
– ត្រូវ​បើក​បង្អួច​ ដើម្បី​ទទួល​បាន​​ខ្យល់​អាកាស​បរិសុទ្ធ។
– ត្រូវ​សម្រាក​តាម​ដែល​អាច​ធ្វើ​បាន ដោយ​សារ​តែអា​ការៈចង្អោរ និង​ក្អួត​ អាច​កើត​មាន​កាន់​តែ​ធ្ងន់​ធ្ងរ​ នៅ​ពេល​យើងអស់​កម្លាំង។
– ខ្ញី​ អាច​ជួយ​សម្រួល​ដល់​ក្រពះ​ ព្យាយាម​ផឹក​ភេសជ្ជៈ​ណា​​មាន​ខ្ញី​ឲ្យ​បាន​ច្រើន។

អត្ថបទពាក់​ព័ន្ធ៖

៣- អ្វីត្រូវ​ចៀស​វាង?

– ព្យាយាម​ចៀសពី​​អាហារ ឬ​កន្លែង​ណា​ ​អាច​ធ្វើ​ឲ្យ​យើង​ចង់​​ចង្អោរ​ ​ដូច​ជា​ បន្ទប់មាន​សីតុណ្ហភាព​ក្តៅ ក្លិន​ទឹក​អប់ជាដើម។
– ចៀស​វាង​អាហារ​​មាន​ជាតិ​ខ្លាញ់ ហឹរ អាហារចៀន បំពង ឬ​អាហារ​សម្បូរអាស៊ីដ ដោយ​សារ​​អាហារ​ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​រលាក​​ប្រព័ន្ធ​រំលាយ​អាហារយើងបាន។
– ពេល​កំពុងញ៉ាំ​អាហារ កុំផឹក​ទឹកច្រើន​ពេក ព្រោះ​ធ្វើ​ឲ្យឆ្អែត ​ញ៉ាំ​អាហារ​បាន​តិច។
– កុំ​ចុះ​ពី​គ្រែ​ភ្លាម​ៗ​នៅ​ពេល​ទើប​ភ្ញាក់​ពី​គេង។
– កុំ​គេង​បន្ទាប់​ភ្លាម​ៗ ក្រោយ​ញ៉ាំ​អាហារ​រួច ព្យាយាម​ធ្វើ​សកម្មភាព​ណា​ស្រាលសិន។
– កុំ​បង្អត់​អាហារ​នៅ​ពេល​យើង​ចង់​ចង្អោរ និង​ក្អួត​ ដោយ​សារ​តែ​ ​អាច​ធ្វើ​ឲ្យ​​លែង​ចង់​ញ៉ាំ​អាហារ​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Morning Sickness. http://americanpregnancy.org/pregnancy-health/morning-sickness-during-pregnancy/. Accessed February 20, 2017.

Morning sickness: Causes, concerns, treatments. http://www.babycenter.com/morning-sickness?page=3. Accessed February 20, 2017.

Is it true that morning sickness is a sign of a healthy pregnancy?. http://www.babycentre.co.uk/x1049054/is-it-true-that-morning-sickness-is-a-sign-of-a-healthy-pregnancy. Accessed February 20, 2017.

Is Morning Sickness a Good Thing?. http://www.webmd.com/baby/news/20160926/morning-sickness-pregnancy#1. Accessed February 20, 2017.

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ចាន់ សុខឡាង នៅ 30/08/2019
ត្រួតពិនិត្យ​ដោយ គឹម កាណែល
x