backup og meta

ចង់ដឹងថាទារកក្នុងផ្ទៃមានសុខភាពល្អ ឬខ្សោយ ម៉ាក់អាចសង្កេតមើលសញ្ញាទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 25, 2023

    ចង់ដឹងថាទារកក្នុងផ្ទៃមានសុខភាពល្អ ឬខ្សោយ ម៉ាក់អាចសង្កេតមើលសញ្ញាទាំងនេះ

    ពិត​ណាស់​ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​តែ​ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ និង​សម្រាល​ប្រកប​ដោយ​សុវត្ថិភាព​។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​គួរ​ដឹង​ពី​របៀប​សង្កេត​មើល​សញ្ញា​នៃ​​គភ៌​ដែល​មាន​សុខភាព​ល្អ និង​សុខភាព​ខ្សោយ​ ពីព្រោះ​ថា​បើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ទេ​នោះ យើង​អាច​ប្រឈម​នឹង​ការ​រលូត​កូន​​​នៅ​មុន​សប្ដាហ៍​ទី​២០​។

    សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​កូន​​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​

    ១. ចលនា​គភ៌

    ​​ជា​ទូទៅ ​គភ៌​ចាប់ផ្ដើម​ធ្វើ​ចលនា​ក្រោយ​អាយុ​៥​ខែ​ និង​នៅ​អាយុ​៦​ខែ ​កូន​ក្នុង​ផ្ទៃ​​មាន​ប្រតិកម្ម​ទៅ​នឹង​សំឡេង​ដោយ​ការ​ធ្វើ​ចលនា​។ ​ប្រហែល​អាយុ​៧​ខែ គភ៌​នឹង​មាន​ប្រតិកម្ម​ទៅ​នឹង​ពន្លឺ សំឡេង ឬ​ការ​ឈឺចាប់​ និង​នៅ​អាយុ​៨​ខែ ទារក​ក្នុង​ផ្ទៃ​នឹង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ទីតាំង​ ក៏​ដូច​ជា​ធាក់​ញឹកញាប់។ ការ​សិក្សា​បាន​បង្ហាញ​ថា​ នៅ​អាយុ​៩ខែ គភ៌​ធ្វើ​ចលនា​កាន់​តែ​តិច​ទៅ ដោយ​សារ​តែ​មិន​សូវ​មាន​​កន្លែង​ទំនេរ ដែល​សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា​កូន​មាន​សុខភាព​ល្អ​។

    ២. ការ​លូតលាស់​​ធម្មតា​

    ទន្ទឹម​នឹង​នេះ​ដែរ គភ៌​នឹង​លូតលាស់​ត្រឹម​៥​សង់ទីម៉ែត្រ​ជា​រៀង​រាល់​ខែ ដូច្នេះ​ហើយ​​នៅ​អាយុ​ ៧​ខែ គភ៌​អាច​លូតលាស់​បាន​៣៥​សង់ទីម៉ែត្រ។ ជា​ធម្មតា ត្រឹម​រយៈពេល​៩​ខែ គភ៌​អាច​មាន​ទម្ងន់​ដល់​ ៣​គីឡូក្រាម​ និង​មាន​ប្រវែង​ប្រហែល​៤៦​សង់ទីម៉ែត្រ។

    បេះដូង​ទារក​ក្នុង​ផ្ទៃ​ចាប់ផ្ដើម​លោត​នៅ​អាយុ​​ ៥​សប្ដាហ៍ ហើយ​ដើម្បី​ដឹង​ពី​ចង្វាក់​បេះដូង ក៏​ដូចជា​ហានិភ័យ​សក្ដានុពល​មួយ​ចំនួន​ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​Non-stress test។ ចង្វាក់​បេះដូង​ល្អ ស្ថិត​ក្នុង​ចន្លោះ​១១០​ ដល់​១៦០​ក្នុង​មួយ​នាទី។

    មានផ្ទៃពោះ

    ៤. ឡើង​ទម្ងន់ និង​ពោះ​​រីក​ធំ​

    ការ​ឡើង​ទម្ងន់​អំឡុង​ពេល​ពពោះ ជា​សញ្ញា​បញ្ជាក់​ថា​គភ៌​មាន​សុខភាព​ល្អ​។ ម៉ាក់​អាច​នឹង​ឡើង​ទម្ងន់​នៅ​ចន្លោះ​១២ ទៅ​១៥​សប្ដាហ៍ ហើយ​ពោះ​អាច​នឹង​រីក​ធំ​ទៅ​ៗ​ទៅ​តាម​ចំនួន​ខែ​។

    រោគសញ្ញា​នៃ​គភ៌​ដែល​មាន​សុខភាព​ខ្សោយ​

    • កម្ពស់​ស្បូន​មិន​សមាមាត្រ​ទៅ​នឹង​ទម្ងន់​កូន
    • ចង្វាក់​បេះដូង​កូន​ខ្សោយ​ ឬ​ឈប់​លោត
    • កម្រិតhCG​ទាប
    • ចុក​ពោះ​ខ្លាំង​អំឡុង​ពេល​ពពោះ
    • ធ្លាក់​ឈាម​អំឡុង​ពេល​ពពោះ​
    • ឈឺ​ខ្នង​ធ្ងន់ធ្ងរ​
    • ធ្លាក់​​ទឹក​រម្អិល​ពណ៌​លឿង ឬ​បៃតង​ និង​មាន​ក្លិន​ខ្លាំង
    • គ្រុន​ក្ដៅ​អំឡុង​ពេល​ពពោះ
    • ​ទំហំ​សុដន់​ធ្លាក់​ចុះ
    • គភ៌​លែង​មាន​ចលនា
    • កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ភ្លាម​ៗ
    • ផ្លាស់ប្ដូរ​ទីតាំង​សុក។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    សញ្ញា​មួយ​ចំនួន​អំឡុង​ពេល​ពពោះ មាន​សារសំខាន់​​ណាស់​ ពីព្រោះ​វា​អាច​ឲ្យ​ម៉ាក់​ៗ​យល់​ដឹង​ថា​ គភ៌​​ក្នុ​ង​ផ្ទៃ​មាន​សុខភាព​ខ្សោយ​ ឬ​យ៉ាង​ណា​។ ក្នុង​ករណី​ដែលគភ៌​មាន​សុខភាព​ខ្សោយ​ យើង​ត្រូវ​តាមដាន​ និង​យកចិត្ត​ទុក​ដាក់​ឲ្យ​បាន​ទ្វេដង ដើម្បី​បញ្ចៀស​ការ​រលូត​កូន​​នៅ​មុន​សប្តាហ៍​ទី២០។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 25, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម