បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ហេតុអីរីងទឹកភ្លោះ អាចឲ្យកូនស្លាប់ក្នុងពោះ?

បញ្ហា​រីង​ទឹក​ភ្លោះ កើត​ឡើង​លើ​ម៉ាក់​ៗ​មួយចំនួនដែល​ពពោះ​លើសខែ ហើយនាំឲ្យ​មាន​បញ្ហា​ដល់​កូន​ក្នុង​ផ្ទៃ​​ថែម​ទៀត​ផង។ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បកស្រាយ​ថា រយៈពេល​គ្រប់​ខែ ​គឺ​ចាប់ពី ៣៧-៤០ សប្ដាហ៍ បើ​លើស​ចូល​ដល់ ៤១ ហើយ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ថា បើ​ករណី​ទុក​កាន់តែ​យូរ​ទឹកភ្លោះ​ដែល​ទ្រទ្រង់​ទារក​ក្នុង​ផ្ទៃ​ក៏​កាន់តែ​អស់​ទៅ​ៗ។ ចំណែក​មូលហេតុ​គឺ​រយៈពេល​តាំងពី​ថ្ងៃ​ពពោះ​រហូត ៩ ខែ ១០ ថ្ងៃ​គឺជា​វេលា​ដែល​ទឹក​ភ្លោះ​កកើត ហើយ​ក្រោយ​ពី​នោះ​វា​លែង​ផលិត​ទៀត​ហើយ ដែល​នេះ​ជា​ធម្មជាតិ​របស់​មនុស្ស។ ទឹកភ្លោះ​ជា​ផ្នែក​មួយ​ជួយ​ទ្រទ្រង់​ជីវិត​ទារក ហើយ​កូន​នឹង​ធ្វើចលនាវិល​ចុះ​ឡើង​នៅ​ក្នុង​ស្បូន​របស់​យើង ដោយ​មាន​ជំនួយ​ពី​ទឹក​ភ្លោះ​នេះ​ឯង។ ជា​ទូទៅ​នៅ​ពេល​ទឹក​ភ្លោះ​ឈប់​ផលិត វា​ក៏​ចាប់ផ្ដើម​ស្រក​បន្តិច​ម្ដង​ៗ រហូត​ដល់​អស់​តែ ប្រសិនបើ​មិន​បាន​ទៅ​ជួប​ពិភាក្សា​ពី​គម្រោង​សម្រាល​កូន​ឆាប់ៗ។ ក្រៅ​ពី​លើស​ខែ ស្ត្រី​ពពោះ​មួយ​ចំនួន​ក៏​ធ្វើ​រោគវិនិច្ឆ័យ​រក​ឃើញ​ថា​មាន​បញ្ហា oligohydramnios (ស្ងួត​ទឹកភ្លោះ) ដែរ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា បើ​កូន​រីង​ទឹក​ភ្លោះ​អស់ អាច​បណ្ដាល​ឲ្យ​ម៉ាក់ៗបាត់បង់កូនក្នុងផ្ទៃ ឬកូនអាចស្លាប់បន្ទាប់ពីកើតមកភ្លាម និងកូន​ខ្សោយជាដើម។ បរិមាណ​ទឹកភ្លោះ​តិច ធ្វើឲ្យ​មាន​ការ​ថយ​ចុះ​មុខងារ​របស់​សុក ទារកពិបាក​ដកដង្ហើម ហើយ​បើ​ទោះជាកូន​​មិន​ស្លាប់ ​កូន​ដែល​កើត​មកពី​ម៉ាក់​ៗ​អស់​ទឹក​ភ្លោះ ស្បែក​នឹង​រឹង គ្មាន​ជាតិ​សំណើម ទន់​រលោង​ដូច​ក្មេង​ដទៃ។


បញ្ហាផ្ទៃពោះ

ក្រៅពីញ៉ាំ គេងឆ្អែត ម៉ាក់ៗពពោះមានទម្លាប់ ៤ យ៉ាងនេះធានាបានសុខភាពល្អ ទំនាក់ទំនងប្តីប្រពន្ធស្អិតរមួត

យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា ម៉ាក់ៗ​ពពោះ​គ្រប់​រូប​ត្រូវ​​មាន​ការ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​បំផុត​នៅ​ក្នុង​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ ដើម្បី​ចៀស​វាង​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​ទៅ​លើ​សុខភាព​អំឡុង​ពេល​ពពោះ។ លើស​ពី​ការ​ញ៉ាំ​ឆ្អែត គេង​គ្រប់​គ្រាន់ និង​ការ​ពិនិត្យ​សុខភាព​ទៀង​ទាត់ ម៉ាក់ៗ​ក៏​ត្រូវ​ធ្វើ​អ្វី​ដទៃ​ទៀត ដើម្បី​សុខភាព​ដែរ។ ដូច​នេះ​ហើយ លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ពពោះ​ទាំង​អស់​ដឹង​ពី​ទម្លាប់ ​៤​យ៉ាង ​ខាង​ក្រោម​ដែល​ជួយ​ឲ្យ​ពពោះ​ទៅ​ដោយ​រលូន​។ ១. មិន​តម​ធ្វើ​សកម្មភាព ម៉ាក់ៗ គួរ​ធ្វើ​សកម្មភាព​អ្វី​ក៏​បាន​ឲ្យ​តែ​អាច​គ្រប់​គ្រងសុវត្ថិភាព ដូច​ជា ហាត់​ប្រាណ ធ្វើ​កិច្ចការ​ផ្ទះ។ល។ ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​តែ​ស្រស់​ស្រាយ មាំ​ទាំ តុប​តែង​ខ្លួន ព្រោះ​មាន​ស្ត្រី​ពពោះ​ខ្លះ លែង​យក​ចិត្ត​ទុក​ដាក់​សម្រស់ និង​ការ​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​។ ២. ផឹក​ពពួក​វីតាមីន​ជំនួយ​រាល់ថ្ងៃ ពពួក​វីតាមីន​ពិត​ជា​មាន​ប្រយោជន៍ ប្រសិន​បើ​ម៉ាក់​ញ៉ាំ​អាហារ​មិន​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម និង​វីតាមីន។ ការ​ផឹក​ពពួក​វីតាមីន​អាច​ជួយ​ឲ្យ​សុខភាព​ម្ដាយ និង​ទារក​ល្អ​រឹងមាំ​ជាង​មុន។ ៣. ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ត្រឹម​ត្រូវ ពេល​ពពោះ​ម៉ាក់ៗ​ងាយ​នឹង​មាន​ជំងឺ​រលាក​ជើង​ធ្មេញ។ ជំងឺ​រលាក​ជើង​ធ្មេញ ពិត​ជា​អាច​បង្ក​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ ដូច្នេះ​ម៉ាក់ៗ​ពពោះ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ឲ្យ​ត្រឹម​ត្រូវ និង​បាន​ធ្មេញ​មើល​ទៅ​ស្អាត​ផង។ ៤.មិន​ត្រូវ​តម​ការ​រួម​ភេទ មាន​តែ​ករណី​ខ្លះ​ប៉ុណ្ណោះ​ដែល​តម​មិន​ឲ្យ​រួម​ភេទ​អំឡុង​មាន​ផ្ទៃ​ពោះ​ដូចជា សុក​ពាំង​មាត់​ស្បូន​មាន​ការ​ហូរ​ឈាម កំពុង​មាន​សញ្ញា​គំរាម​កើត​មិន​គ្រប់​ខែ ជាដើម។ ក្រៅ​ពី​នេះ ស្ត្រី​ពពោះ​នៅ​តែ​អាច​រក្សា​ការ​រួម​ភេទ​បាន​ធម្មតា។


បញ្ហាផ្ទៃពោះ

កូនកាន់តែធំ ម៉េចបានម៉ាក់ៗចេះតែរមាស់ពោះ? បើអេះមានបញ្ហាអត់?

កូន​ក្នុង​ពោះ​កាន់​តែ​ធំ ម៉ាក់ៗ​កាន់​តែ​ពិបាក ទាំង​ការ​ដេក ដើរ ក្នុង​នោះ​ក៏​មាន​អាការៈ​រមាស់​ពោះ​កាន់​តែ​ខ្លាំង​ដែរ។ ហេតុ​អី​កូន​កាន់​តែ​ធំ ម៉ាក់ៗ​ចេះ​តែ​រមាស់​ពោះ? បើ​រមាស់​ខ្លាំង ទ្រាំ​មិន​បាន ត្រូវ​ធ្វើ​ម៉េច? អាច​អេះ​បាន​អត់? ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា អាការៈ​រមាស់​ពោះ​បណ្តាល​មក​ពីកម្រិត​អ័រម៉ូន​គ្មាន​តុល្យភាព ឯកោសិកា​ស្បែក​យឺត ធ្វើ​ឲ្យ​ស្បែក​តឹង ស្ងួត ទៅ​ជា​ស្តើង ហើយ​ប្រេះ និង​រមាស់ ពេល​កូន​ក្នុង​ផ្ទៃ​កាន់​តែ​ធំ មិន​មាន​អ្វី​ប៉ះពាល់​ដល់​​កូន​​ក្នុង​​ផ្ទៃ​​នោះ​​ទេ។ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ពេល​រមាស់​ខ្លាំង ម៉ាក់ៗ​ពិបាក​ទ្រាំ​ខ្លាំង​ណាស់ ទាល់​តែ​បាន​អេះ ទើប​អាច​បន្ធូរ​បន្ថយ អាការៈ​រមាស់​បាន ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មិន​ល្អ​នោះ​ទេ ដោយសារ​ស្បែក​ពោះ​ស្តើង ងាយ​ដាច់​រលាត់។ នៅ​ពេល​ស្បែក​ពោះ​រលាត់ អាច​ឈាន​រលាក ហើយ​បើ​ស្ត្រី​នោះ​មាន​ចេញ​សង្វារ​ទៀត ស្នាម​សង្វារ​នឹង​រាល​កាន់​តែ​ច្រើន​ឡើងៗ។ ក្នុង​ករណី​ម៉ាក់ៗ​រមាស់​ពោះ​ខ្លាំង អាច​ត្រឹម​អង្អែល​ពោះ​ថ្នមៗ ហើយ​ត្រូវ​ព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ – ងូត​ទឹក​សម្អាត​កាយ​ជា​ប្រចាំ – ចៀសវាងការប្រើសាប៊ូមានក្លិនឆួលខ្លាំង – ផឹកទឹក​ឲ្យ​បាន​ច្រើន – ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន – លាប​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក – ស្លៀក​សម្លៀក​បំពាក់​រលុងៗ សាច់ទន់ៗ។


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពេលពពោះកុំប្រហែសឲ្យសោះ បើកើតជំងឺទាំងនេះគ្រោះថ្នាក់ទាំងខ្លួន និងកូន

វេលា​ពពោះ​ពិតជា​សំខាន់​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តែង​តម្រូវ​ឲ្យ​ស្ត្រីចង់​បាន​កូន​ ត្រូវ​ត្រៀម​ខ្លួន​ជាមុន។ មាន​ន័យ​ថា មុន​ពេល​ពពោះ​ត្រូវ​ដាក់​ផែនការ​គ្រួសារ និង​ទៅ​រក​គ្រូពេទ្យ​ប្រឹក្សា​យោបល់ ដើម្បី​បាន​ដំបូន្មាន​ល្អ​ៗ​ក្នុង​ការ​ថែទាំ​កូន និង​ខ្លួន​ឯង។ អ្នកគ្រូ​ពេទ្យ សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល បាន​ណែនាំ​ថា បើ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​មួយ​ចំនួន​តាំងពី​មុន​ពេល​មាន​កូន អាច​មាន​គ្រោះថ្នាក់​ទាំង​យើង និង​កូន​បាន​អំឡុង​ពេល ​ឬ​ក្រោយ​សម្រាល។ ក្នុង​នោះ​ប្រសិនបើ​យើង​ថែទាំ​ខ្លួន​បាន​ល្អ​ ដោយ​លេប​ថ្នាំ​ពពួក​វីតាមីន និង​របប​អាហារ​មាន​តុល្យភាព​ជួយ​ការពារ​ទាំង ២ នាក់​ពី​ជំងឺ​ផ្សេង​ៗ ព្រោះ​បើ​កើត​ជំងឺ​ទាំង​ប៉ុន្មាន​មុខ​ដូច​ខាងក្រោម​នេះ នាំ​គ្រោះថ្នាក់​ទាំង​ខ្លួន​ឯង និង​កូន។ ១- ទឹកនោម​ផ្អែមពេលពពោះ ភាគ​ច្រើន​ជំងឺ​នេះ​កើត​ឡើង​នៅ​ត្រីមាស​ទី​៣ នៃ​ការ​ពពោះ ហើយ​អាច​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​កូន។ ជំងឺទឹកនោ​មផ្អែមពេលពពោះ ជះឥទ្ធិពលអាក្រក់ទាំងម្តាយទាំងកូន ដោយ ថ្ងៃ​ណា​មួយ ឬ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ទាំង​ម៉ាក់ៗ និង​ទារក ក៏​ប្រឈម​ហានិភ័យ​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​ទី​២ ដូច​គ្នា។ ២- ស្លេកស្លាំង ជំងឺ​ស្លេក​ស្លាំង គឺ​ដោយសារ​ការ​​​ថយ​ចុះ​នូវ​គ្រាប់​ឈាម​ក្រហម​ ដែល​មានគ្រាប់ឈាម​អេម៉ូក្លូប៊ីន ជាហេតុ​ពេទ្យ​តែង​ឲ្យ​ស្រីៗ​ពពោះ ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ឲ្យ​គ្រប់​ ៩០គ្រាប់ និង ៤២គ្រាប់ ក្រោយ​សម្រាល។ ប្រសិនបើ​ម៉ាក់​ៗ​មិន​បាន​លេប​ថ្នាំ​ជាតិ​ដែកឲ្យបាន​គ្រប់គ្រាន់ ប្រាកដជា​កើត​មាន​ជំងឺ​ស្លេក​ស្លាំង​នៅ​ពេល​មាន​គភ៌ នាំ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​អំឡុង​ពេល​មាន​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម។ ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​សម្រាល​កូន​​មិន​គ្រប់​ខែ ឬ​ទារក​កើតមក​មាន​ទម្ងន់​ទាប ឬ​ទារក​ខ្សោយ។ ៣- បម្រុងក្រឡាភ្លើង-ក្រឡាភ្លើង ជំងឺ​បម្រុង​ក្រឡាភ្លើង-ក្រឡា​ភ្លើង​​ ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​គភ៌​អាយុចាប់ពី ២០ […]


បញ្ហាផ្ទៃពោះ

ចំពោះម៉ាក់​ចាញ់កូនខ្លាំង អាចសាកវិធីទាំងនេះបាន​

ចាញ់កូនជារឿង​ពិបាក​បំផុតអំឡុង​ពេលពពោះ បើ​ទោះ​ជា​គ្នា​​យើង​មួយចំនួន មិន​សូវ​មាន​បទពិសោធន៍ចាញ់​កូន​ខ្លាំង​ក៏ពិតមែន ប៉ុន្តែ​ភាគ​ច្រើន ស្រីៗ​គ្នា​យើង​អាការៈ​ចាញ់​កូន​បាន​ធ្វើទុក្ខ​ញ៉ាំអីក៏មិន​ឆ្ងាញ់ គេង​ក៏​មិន​ស្រួល​ដោយ​សារ​តែ​រឿង​នេះ។ ខាង​ក្រោម​នេះ​ជា​តិចនិក​ខ្លះៗ​គ្នា​យើង​អាច​សាកល្បង​បាន ដើម្បី​ជួយ​សម្រួល​ បន្ធូរ​បន្ថយ​អាការៈ​នេះ​។ ១- ញ៉ាំ​នំបុ័ងអាំង​ ការ​ទំពារ​អាហារ​លេងៗ​ មាន ដូចជា​នំបុ័ង​អាំង និង​នំ​ស្រួយ សុទ្ធ​តែ​អាច​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​រឿង​ចាញ់​កូន​បាន។ គ្នា​យើង ក៏អាច​​ញ៉ាំអាហារ​ផ្សេង​ទៀត​ដូចជា នំបុ័ង​សាច់ទន់ បន្ថែម​ជាមួយ​ផ្លែប៊ឺរ ដែលអាច​​ជួយ​ទប់​ស្កាត់អាការៈ​​ចាញ់កូន ថែម​ទាំង​មិន​ប៉ះពាល់​ដល់​ក្រពះ​ទៀតផង​។ អត្ថបទពាក់ព័ន្ធ: មិនចង់ឲ្យកូនខ្សោយបញ្ញា ម៉ាក់ប៉ាត្រូវធ្វើសកម្មភាពទាំងនេះ ប៉ូវអាហារប៉ុន្មានមុខនេះអំឡុងពពោះ មិនភ័យកូនកើតមកខ្សោយបញ្ញា រវាងរលូត និងកូនស្លាប់ក្នុងផ្ទៃ អាចមកពីមូលហេតុដូចគ្នាទេ? ពេទ្យតែងហាមម៉ាក់ៗពពោះមិនឲ្យគិតច្រើន ព្រោះខ្លាចជួបបញ្ហាទាំងនេះ ធ្លាក់ឈាមក្នុងស្ថានភាពទាំង ៤ នេះ មិនបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃឡើយ ២- អាហារ​សម្រន់​ណែនាំ​សម្រាប់​​ស្រីៗ​ពពោះ អាហារ​សម្រន់​គេ​ណែនាំ​សម្រាប់​ស្រីៗ​កំពុង​ពពោះ ដែល​គេ​ហៅ​ថា Preggo pops មិន​ត្រឹម​តែល្អ​​សម្រាប់​សុខភាព​ទេ ថែម​ទាំងអាច​ជួយ​ដោះ​ស្រាយ​រឿង​ចាញ់​កូន​យ៉ាងមាន​ប្រសិទ្ធភាព។ បើ​មិន​ស្គាល់​អាហារ​ប្រភេទ​នេះ ក៏​មិន​អី​ដែរ គ្នាយើង​អាច​បង្កើត​វា​ដោយ​ខ្លួន​ឯង ត្រឹម​យកទឹក​ផ្លែឈើ ឬ​ទឹក​បន្លែ​ស្រស់​ទៅ​បង្កក រួច​ចាំ​មក​ញ៉ាំ​ជាការ​ស្រេច។ ៣- ញ៉ាំតិចៗ តែ​ឲ្យ​បាន​ញឹក​ញាប់ អាការៈ​ចាញ់​កូន នឹង​កាន់​តែ​ធ្វើ​ទុក្ខ​ខ្លាំង នៅ​ពេល​គ្នា​យើង​ឃ្លាន ឬ​ឆ្អែត​ខ្លាំង។ អ្វី​ល្អ​បំផុតដែល​​យើង​គួរ​ធ្វើ គឺ​ត្រូវ​តែ​ញ៉ាំ​ឲ្យ​បា​ន​ត្រឹម​ត្រូវ មិន​រំខាន​ខ្លាំង​ដល់​សកម្មភាព​ក្រពះ ដោយ​ទុកនំខ្លះ​នៅ​ក្បែរ​ខ្លួន ទាំង​ក្នុង​បន្ទប់គេង […]


បញ្ហាផ្ទៃពោះ

ក្ដៅខ្លួនពេលពពោះអាចបង្កបញ្ហាធ្ងន់ដល់គភ៌ ចុះម៉ាក់ៗគួរការពារសុខភាពរបៀបណា?

ក្ដៅខ្លួនពេលពពោះអាចបង្កបញ្ហាធ្ងន់ដល់គភ៌ ចុះម៉ាក់ៗគួរការពារសុខភាពរបៀបណា? អាការៈ​ក្ដៅ​ខ្លួន ជា​បញ្ហា​ទូទៅ​មួយ​ដែល​មនុស្ស​មិន​ថា តូច ធំ​សុទ្ធ​តែ​ជួប​ប្រទះ ហើយ​អាការៈ​ក្ដៅ​ខ្លួន​តែ​មួយ​មុខ កម្រ​នឹង​បង្ក​ផល​ពិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព​យើង​ណាស់។ ប៉ុន្តែចំពោះ​ស្ត្រី​ពពោះ អាការៈ​ក្ដៅ​ខ្លួន​មិន​គួរ​យើង​ប្រ​ងើយ​កន្តើយ​ដាក់​ទេ ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ម្ដាយ និង​អា​អូន​ក្នុង​ពោះ ដូច​នេះ​ម៉ាក់​ៗ​គួរ​ចេះ​តិចនិក​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ។ បើ​តាម​មន្ទីពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា អាការៈ​ក្ដៅ​ខ្លួន អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​ជា​ការ​កើន​ឡើង​កម្ដៅ​ខ្លួន​ធំ​ជាង ឬ​ស្មើ ៣៧.៨ អង្សារសេ ហើយ​មួល​ហេតុ​ដែល​បណ្ដាល​ម៉ាក់ៗ​ពពោះ​ក្ដៅ​ខ្លួន​មាន​ច្រើន​ដូច​ជា រលាក​ត្រចៀក រលាក​បំពង់​ក ផ្ដាសាយ​ធំ (កត្តា​មិន​សូវ​ធ្ងន់ធ្ងរ) ឬ​រលាក​ស្រោម​ទឹក​ភ្លោះ រលាក​តម្រង​នោម រលាក​ប្រដាប់​បន្ត​ពូជ (កត្តា​បង្ក​ធ្ងន់ធ្ងរ)។ ដូច​នេះ​ហើយ ទើប​ម៉ាក់ៗ​ពពោះ​ត្រូវ​ចេះ ឬ​ដឹង​ពី​វិធីការពារ និង​ព្យាបាល​អាការៈ​ក្ដៅ​ខ្លួន​រួម​មាន៖ - ត្រូវ​នៅ​ឆ្ងាយ​ពី​សត្វ​ឆ្មា ឬ​សត្វ​អាច​បង្ក​រោគ​មួយ​ចំនួន​ទៀត - មិន​ត្រូវ​ញ៉ាំ​សាច់ ឬ​បន្លែ​ឆៅ ដែល​លាង​មិន​បាន​ស្អាត​ល្អ - មិន​ត្រូវ​ញ៉ាំ​អាហារ ផ្អាប់ ឬ​អាហារ​រក្សា​ក្នុង​ទូ​ទឹក​កក​រយៈ​ពេល​យូរ ព្រោះ​វា​មាន​ផ្ទុក​នូវ​ប៉ារ៉ាស៊ីត​មួយ​ចំនួន - ត្រូវ​ពិនិត្យ​ផ្ទៃ​ពោះ និង​ពិនិត្យ​ឈាម ដើម្បី​ស្វែង​រក​មេរោគ​មួយ​ចំនួន​ដែល​អាច​បង្ក​ហានិភ័យ​ដល់​ទារក - ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្មេង ដែល​កើត​អុត​ស្វាយ ឬ​ស្អូច​ព្រោះ​អាច​ឆ្លង​ពី​ក្មេង លើស​ពី​នេះ បើ​ម៉ាក់ៗ​មាន​អាការៈ​ក្ដៅ​ខ្លួន កម្ដៅ​លើស ឬ​ស្មើ ៣៧.៨អង្សារសេ ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ រក​មូល​ហេតុ […]


បញ្ហាផ្ទៃពោះ

បញ្ហា ៥ យ៉ាង ម៉ាក់ៗឆ្អើរភ្លើងក្រោយសម្រាល ច្បាស់ជាជួបប្រទះ

បើ​តាម​ចាស់ៗ​បុរាណ បន្ទាប់​ពី​សម្រាល​រួច តម្រូវ​ឲ្យ​ម៉ាក់ និង​ទារក​ឆ្អើរ​ភ្លើង ជា​របៀប​សាមញ្ញ ដើម្បី​រក្សា​កម្ដៅ ព្រោះ​ទារក​ទើប​នឹង​កើត​មិន​អាច​ទ្រាំ​នឹង​អាកាសធាតុ​ត្រជាក់​ខាង​ក្រៅ​ពោះ​ម្ដាយ​បាន និង​ការពារ​មិន​ឲ្យ​ម៉ាក់ៗ ឬ​កូន​ឈឺ។ កាល​ពី​មុន ការ​ឆ្អើរ​ភ្លើង​ក៏​ជួយ​កាត់​បន្ថយ​ក្លិន​ឆ្អាប​របស់​ឈាម​ក្រោយ​សម្រាល​បាន ប៉ុន្តែ​វា​អាច​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​សុខភាព​ទាំង​ម្ដាយ និង​កូន​វិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ តើ​ការ​ឆ្អើរ​ភ្លើង មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ? ១. ផ្សែង​ដែល​ចេញ​ពី​ភ្លើង​មាន​ជាតិ ឧស្ម័នកាបូនម៉ូណូសុីដ (CO)  និង កាបូនឌីអុកសុីត (CO2)  អាច​ធ្វើ​ឲ្យ​ពុល​ម៉ាក់ និង​អា​អូន អាច​ធ្វើ​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម​ទារក បណ្ដាល​ឲ្យ​ស្លាប់​បាន និង​បង្ក​ជា​ជំងឺ​រលាក​សួត​ទាំង​ម្ដាយ​ និង​កូន​បាន។ ២. កម្ដៅ​ចេញ​ពី​ការ​ឆ្អើរ មិន​ស្មើ​សាច់ គ្រប់​ទី​តាំង អាច​ធ្វើ​ឲ្យ​រលាក​ស្បែក ពិសេស​ស្បែក​អា​អូន​នៅ​ខ្ចី ដែល​ងាយ​នឹង​រលាក​ដោយ​កម្ដៅ។ ៣. អណ្ដាត​ភ្លើង​អាច​ឆាប​ឆេះ គ្រែ មុង​ភួយ កន្ទេល គ្រោះ​ថ្នាក់​ដល់​ទាំង​ម៉ាក់ និង​អា​អូន។ ៤. សីតុណ្ហភាព​ចេញ​ពី​ភ្លើង​ឆ្អើរ ម្ដង​ខ្លាំង ម្ដង​តិច ផ្លាស់​ប្ដូរ​សីតុណ្ហភាព​លឿន​បែប​នេះ អាច​ធ្វើ​ឲ្យ​ខ្លួន​ប្រាណ​ម៉ាក់​ៗ​កាន់តែ​ខ្សោយ ហត់​អស់ កម្លាំង ៥. កម្អែល​ផ្សែង​ដែល​មក​ប៉ះ​ខ្លួន​ប្រាណ​ម៉ាក់ៗ និង​អា​អូន បូក​រួម​ទាំង​ការ​បែក​ញើស​ដោយ​កម្ដៅ និង​ធ្វើ​ងាយ​ឆ្លង​មេរោគ​លើ​ស្បែក បើ​ព្យាបាល​មិន​ទាន់​អាច​មេរោគ​ចូល​ក្នុង​ឈាម។ វេជ្ជបណ្ឌិត​ជំនាញ​សម្ភព​រូប​នេះ​ថា […]


បញ្ហាផ្ទៃពោះ

កូនក្នុងផ្ទៃមានជំងឺខ្សោយបញ្ញាពីកំណើត គេអាចមើលដឹងដោយរបៀបណា?

ម៉ាក់ប៉ាគ្រប់រូបតែងប្រាថ្នាកូនកើតមានមានសុខភាពល្អ កាយសម្បទានគ្រប់គ្រាន់ ធំធាត់ប្រកបដោយបញ្ហាស្មារតីឈ្លាសវៃ។ ប៉ុន្តែគ្រប់ទារកទាំងអស់មិនប្រាកដថាល្អគ្រប់ដប់ឡើយ ដោយខ្លះកើតមកអាចពិការអវយវៈណាមួយ ហើយខ្លះទៀតកើតមកជាប់ជាមួយជំងឺផ្សេងៗ ជាពិសេសជំងឺខ្សោយបញ្ហាពីកំណើត (Down syndrome)។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ជំងឺនេះបង្កពីឡើងហ្សែន ដែលធ្វើឲ្យក្មេងមានបញ្ហាក្នុងការលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាមិនប្រក្រតី។ ចំណែកពេលវេលាដែលអាចមើលដឹងជំងឺនេះចាប់តាំងពីចុងត្រីមាសទី១ និងដើមត្រីមាសទី២។ ចំណែកឧបករណ៍ដែលអាចរកមើលជំងឺនេះឃើញ គឺអ៊ុលត្រាសោន (ពិនិត្យអេកូ) សម្រាប់ឆ្លុះតាមដានការវិវត្តន៍ផ្សេងៗរបស់កូនជាប្រចាំ។ វេជ្ជបណ្ឌិតបានបញ្ជាក់ថា រីឯទីតាំងដែលបង្ហាញឲ្យដឹងថាកូនមានជំងឺខ្សោយបញ្ញាពីកំណើត គឺពេទ្យត្រូវវាស់កម្រាស់កញ្ចឹងក។ លោកក៏បានឲ្យដឹង ពេលពិនិត្យទៅឃើញកម្រាស់កញ្ចឹងកទារកលើសពី ៣ ឬ៣,៥ មិល្លីលីត្រ គឺមានហានិភ័យខ្ពស់បញ្ជាក់កូនមានជំងឺនេះ។ ក៏ប៉ុន្តែនៅមិនទាន់អាចសន្មត ១០០% ឡើយ ដូចនេះត្រូវបូមទឹកភ្លោះទៅពិនិត្យបន្ថែមទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់។ ក្នុងការពិនិត្យទឹកភ្លោះបន្ថែម ឲ្យកាន់តែច្បាស់នោះ នឹងត្រូវយកទៅពិនិត្យមើលនៅមន្ទីរពិសោធន៍ ហើយការមើលនោះទៀតសោតមិនសំដៅទៅលើពណ៌ ឬស្ថានភាពទឹកភ្លោះទេ តែពិនិត្យទៅលើកត្តាហ្សែន។ ជាទូទៅប្រសិនបើក្រូម៉ូសូមមានចំនួន ២៣ គូ ស្មើនឹង ៤៦ ក្រូម៉ូសូម ដែលក្រូម៉ូសូម ១គូៗ បានមកពីម្តាយ ១ និងឪពុក ១។ ក្នុងករណីក្រូម៉ូសូមទី ២១ […]


បញ្ហាផ្ទៃពោះ

បើកូនក្នុងពោះថ្លោសលើសគីឡូហើយ គួរតម និងផ្អាកអាហារបែបណា?

សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​អាការៈ​ឃ្លាន និង​ញ៉ាំ​ច្រើន​មិន​មែន​ជា​រឿង​ចម្លែក​ឡើយ ព្រោះ​ជា​តម្រូវការ​មនុស្ស ២ នាក់។ ប៉ុន្តែ​អ្វី​ដែល​ប្លែក និង​គ្រោះថ្នាក់​គឺ​ម៉ាក់​ៗ​ខ្លះ​បាន​បណ្ដែតបណ្ដោយ​មិន​អាច​គ្រប់គ្រង​ចំណង់​អាហារ​រហូត​កូន​ក្នុង​ផ្ទៃ​ក៏​ថ្លោស យើង​ក៏​ធាត់។ លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា កូន​ថ្លោស​ហើយ ម៉ាក់​ៗ​ទើប​មាន​កូន​ដំបូង​ទៀត​នោះ អត្រា​សម្រាល​ដោយ​ធម្មជាតិ​មាន​តិច​ណាស់។ កាល​ណា​កូន​ថ្លោស​ពិបាក​សម្រាល អាច​មាន​គ្រោះថ្នាក់​ចំពោះ​យើង​ដូច​ជា​ដាច់​រហែក​ទ្វារមាស និង​ធ្លាក់​ឈាម​ខ្លះ។ លោកវេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ដែល​ធាត់​ទាំង​ខ្លួន​ឯង និង​ថ្លោស​ទាំង​កូន​ក្នុង​ផ្ទៃ​ឲ្យ​ផ្អាក ឬ​កាត់​បន្ថយ​ចំណី​អាហារ​ផ្អែម​ៗ ដោយ​អាច​ញ៉ាំ​ផ្លែឈើ​ជំនួស​វិញ។ ចំណី​ផ្អែម​ធ្វើឲ្យ​គីឡូ​អ្នក​ពោះ​ធំ​កាន់តែ​ឡើង​ជាពិសេស​អំឡុង​ខែ​ទី ៧ ហើយ​ក៏​បន្ថយ​បាយ និង​ម្ហូប​ដូច​គ្នា ដោយ​គួរ​ងាក​មក​ញ៉ាំ​បន្លែ​ដែល​ជា​ប្រភេទ​ចំហុយ ឬ​ស្ងោរ​ជំនួស​វិញ ព្រោះ​គ្មាន​ជាតិ​ខ្លាញ់ ​ល្អ​សម្រាប់​ការ​គ្រប់គ្រង​ទម្ងន់។ ចំណែក​សាច់​វិញ​ញ៉ាំ​ត្រី​ឲ្យបាន​ច្រើនជាង​សាច់​គោ សាច់ជ្រូក មាន់ ព្រោះ​ត្រី​មាន​ខ្លាញ់​ល្អ ដែល​មិន​បណ្ដាល​ឲ្យ​ធាត់។ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បន្ត​ទៀត​ថា​បើ​លើស ១៥ គីឡូ ឬ​ចូល​ដល់ ២០ ហើយ​គួរ​ទប់ស្កាត់​កុំឲ្យ​ឡើង​បន្ថែម​ទៀត ព្រោះ​គ្រោះថ្នាក់​ពេល​សម្រាល​ចំពោះ​ស្ត្រី​ខ្លះ។ ក្រៅពី​ព្យាយាម​បន្ថយ​អាហារ​ហើយ ម៉ាក់​ៗ​ក៏​ត្រូវ​មាន​សកម្មភាព​ហាត់ប្រាណ​ដែរ ដោយ​ល្ងាច ឬ​ព្រឹក​ឡើង​ដើរ​ឲ្យ​បាន ១៥ ទៅ ៣០ នាទី។ សាស្ត្រាចារ្យ​ផ្នែក​សម្ភព រោគ​ស្ត្រី​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​កំណត់​ឲ្យ​ស្ត្រី​ញ៉ាំ​បាយ​ត្រឹម​មួយ​កូន​ចាន បូក​រួម​ម្ហូប​តិចតួច។ ក្រៅ​ពី​ញ៉ាំ​អាហារ បើ​គិត​ថា​មិន​ឆ្អែត​យើង​អាច​ញ៉ាំ​គ្រាប់​ស្វាយ​ចន្ទី គ្រាប់​ឪឡឹក […]


បញ្ហាផ្ទៃពោះ

វ៉ាក់សាំងប៉ុន្មានមុខនេះមិនគួរចាក់អំឡុងពេលពពោះ អាចបណ្ដាលឲ្យ​ពិការ​អវយវៈ​កូន

ការ​ចាក់​វ៉ាក់សាំង​ពិតជា​សំខាន់​ខ្លាំង​ណាស់ សម្រាប់​មនុស្ស​គ្រប់​រូប ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​សម្រាប់​ស្រ្តី​កំពុង​មាន​ផ្ទៃពោះ។ ប៉ុន្តែ​វ៉ាក់សាំង​ខ្លះ​មិន​អាច​ចាក់​បាន​ឡើយ ក្នុង​អំឡុង​ពេល​នេះ ព្រោះ​អាច​មាន​គ្រោះថ្នាក់​ដល់​កូន។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ លោក​វេជ្ជបណ្ឌិត​ដែល​ជា​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ទៀត​ថា ចាក់វ៉ាក់សាំង​ដែល​មិន​គួរ​ចាក់​អំឡុង​ពេល​មាន​ផ្ទៃពោះ​នោះ ត្រូវ​ចាក់​មុន​ពេល​មាន​វិញ ទើប​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​វិវត្តន៍​ផ្សេង​ៗ​របស់​កូន។ ខាង​ក្រោម​នេះ​ជាវ៉ាក់សាំង​ដែល​មិន​គួរ​ចាក់ និង​ផល​ប៉ះពាល់។ - វ៉ាក់សាំង​ជំងឺ​អុតស្វាយ - រើម - វ៉ាក់សាំង​ស្រឡទែន កញ្ជ្រឹល ពីព្រោះ​វ៉ាក់សាំង​ទាំង​នោះ​អាច​បង្ក​ឲ្យ​កូន​ក្នុង​ផ្ទៃ​ពិការ​អវយវៈ​ផ្សេងៗ​ដូចជា ត្រចៀក ភ្នែក បេះដូង ដៃ ជើង និង​ខួរក្បាល។ ដូច្នេះ​ហើយ​ប្រសិនបើ​ត្រូវ​រៀប​ចំ​គម្រោង​យក​កូន​ជា​មុន និង​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ហើយ​គេ​នឹង​ណែនាំ​វ៉ាក់សាំង​ណា​ល្អ​ដែល​គួរ​ចាក់​មុន អំឡុង និង​ក្រោយ​ពពោះ។ មុន​ពេល​មាន​ផ្ទៃ​ពោះ​បើ​ចង់​ចាក់​វ៉ាក់សាំង​អស់​ទាំង​នោះ គួរ​ចាក់​មុន​ពេល​មានផ្ទៃ​ពោះ​ច្រើន​ជាង ១ ខែ​ឡើង​ទៅ។ ដូចនេះ​មុន​សម្រេចចិត្ត​ចាក់​វ៉ាក់សាំង​ណា​មួយ​សូម​កុំភ្លេច​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជាមុន​សិន។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ