បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ជំងឺបម្រុងក្រឡាភ្លើង (វីដេអូ)

ជំងឺ​បម្រុង​ក្រឡា​ភ្លើង និង​ក្រឡា​ភ្លើង ជា​ជំងឺ​មួយ​ដែល​កើត​មាន​ពេល​​ស្ត្រី​មាន​ផ្ទៃពោះ​ចាប់​ពី ២០​សប្ដាហ៍​ឡើង​ទៅ​ ដែល​មាន​សញ្ញា​ចម្បង​រួម​មាន ហើម លើស​សម្ពាធ​ឈាម ទឹក​នោម​ប្រៃ ឈឺ​ក្បាល វិល​មុខ និង​ចុក​ចុង​ដង្ហើម ជាដើម។ ម៉ាក់ៗ​ពពោះ​ភាគ​ច្រើន​ពុំ​បាន​ដឹង​ច្បាស់​ពី​អាការៈ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ ទើប​ធ្វើ​ឲ្យ​មាន​ការ​ធ្វេស​ប្រហែស​បណ្ដោយ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ក្នុង​ករណី​ដែល​មិន​ដឹង និង​ពិនិត្យ​រក​រោគ​សញ្ញា​ទាន់​ពេល​វេលា តើផ្ដល់​ផល​ពិបាក​ដល់​ម៉ាក់ៗ​ និង​ទារក​ក្នុង​ផ្ទៃ​ដូចម្តេចខ្លះ?


បញ្ហាផ្ទៃពោះ

គ្រាន់តែពិនិត្យឈាម និងទឹកនោមអំឡុងពេលពពោះ ម៉ាក់ៗអាចដឹងពីជំងឺប្រឈមច្រើនមុខ

ក្នុង​ពេល​ពពោះ ការ​ពិនិត្យ​ផ្ទៃ​ពោះ និង​សុខភាព​ចាំ​បាច់​ណាស់ ព្រោះ​វា​អាច​ឲ្យ​យើង​ដឹង​ពី​ស្ថាន​ភាព​សុខភាព​ទាំង​ម៉ាក់ៗ និង​អា​អូន​ក្នុង​ផ្ទៃ។ ក្នុង​ការ​ពិនិត្យ​សុខភាព​នេះ ខាង​ក្រុម​គ្រូពេទ្យ​ក៏​តម្រូវ​ឲ្យ​ម៉ាក់ៗ​ធ្វើ​តេស្ត​ឈាម និង​ទឹក​នោម​ដែរ ដើម្បី​ស្វែង​រក​ជំងឺ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព។ មន្ទីរពេទ្យ កាល់ម៉ែត បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ពិនិត្យ​ឈាម និង​ទឹក​នោម​ពេល​ពពោះ គ្រូពេទ្យ​ជំនាញ​អាច​ដឹង​បាន​នូវ​ស្ថាន​ភាព​សុខភាព និង​កត្តា​ប្រឈម របស់​ម៉ាក់ៗ និង​ទារក​ជាមុន ដែល​អាច​ឲ្យ​គ្រូពេទ្យ​មាន​លទ្ធភាព​គ្រប់​គ្រាន់ ក្នុង​ការ​កំណត់​បាននូវ​រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ចៀស​ផុត​ពី​ហានិភ័យ​ទាំង​ឡាយ។ ការ​ធ្វើ​តេស្ដ​ឈាម និង​ទឹក​នោម ដើម្បី​ស្វែង​រក​នូវ​ជំងឺ​ប្រឈម​ដូចជា​៖ - ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ - លើស​សម្ពាធ​ឈាម - កង្វះ​គ្រាប់​ឈាម​ក្រហម - បម្រុង​ក្រឡា​ភ្លើង - ​មេរោគ​ថ្លើម​ប្រភេទ B និង C ជាដើម។ ជា​ទូទៅ ការ​ធ្វើ​តេស្ត​ឈាម និង​ទឹក​នោម​ត្រូវ​ធ្វើ​ឡើង​ចំនួន ២ដង ​អំឡុង​ពេល​ពពោះ គឺ​នៅ​ពេល​ចាប់​ផ្ដើម​មាន​កូន និង​ពេល​ជិត​សម្រាល (ក្នុង​ករណី​ចាំ​បាច់​ខ្លះ អាច​ពិនិត្យ​លើស​២​ដង)។ នៅ​ពេល​ចាប់​ផ្ដើម​មាន​កូន - ការ​ពិនិត្យ​រក​ក្រុម​ឈាម - ការ​ពិនិត្យ​គ្រាប់​ឈាម (កង្វះ​គ្រាប់​ឈាម​ក្រហម ប្លាកែត​ចុះ​ទាប...) - ការ​ពិនិត្យ​រក​មេរោគ (អេដស៍ ស្វាយ។ល។) - ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម លើស ឬ​ខ្វះ​ជាតិ​ស្ករ នៅ​ពេល​ជិត​សម្រាល ពេល​ជិត​សម្រាល ការ​ពិនិត្យ​ឈាម​នៅ​រយៈ​ពេល​នេះ​មាន​សារៈសំខាន់ សម្រាប់​ត្រៀម​នៅ​ពេល​សម្រាល (សម្រាល​ធម្មជាតិ ឬ​វះកាត់)។ ហេតុ​ដូច​នេះ ទើប​ស្ត្រី​ពពោះ​គ្រប់​រូប​គួរ​ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ […]


បញ្ហាផ្ទៃពោះ

ស្រីៗលាបឡេច្រើនពេក មានកូនសម្រាលដោយវះកាត់ ស្បែកផុយមិនអាចដេរជាប់?

កន្លង​​បងប្អូន​នារី​ៗ​យើងពិតជា​ធ្លាប់​ឮ​ពាក្យ​ចចាមអារ៉ាម​ទាក់ទិន​នឹង​ស្ត្រី​មាន​ផ្ទៃ​ពោះ ក្រោយ​សម្រាលវះកាត់​ហើយ​បែរជា​មិន​អាច​ដេរ​ភ្ជាប់​ពោះវិញ​បាន​ទេ។ បញ្ហា​ដែល​បាន​លើក​ឡើង​នេះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ក៏​ធ្លាប់​បាន​ឮ​គេ​និយាយ​មក​ត​ៗ​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ​ដែរ។ ប៉ុន្តែ​សម្រាប់​ជន​រងគ្រោះ​នៃ​រឿង​នេះ​ពិតប្រាកដ គឺ​គ្មាន​នោះ​ទេ ហើយ​នោះ​គ្រាន់តែ​ជា​ការ​និយាយ​ត​គ្នា​គ្មាន​ការ​ពិត​ឡើយ។ លាប​ឡេ​គ្រាន់តែ​អាចជាកត្តាប្រឈមប៉ុណ្ណោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ការ​លាប​ឡេ​មិន​អាច​ធ្វើ​ឲ្យ​ស្បែក​ប្រែជា​ពុក​ផុយ​ដូច​ក្រដាស ឬ​សាច់​សត្វ​ដែល​ស្លាប់​យូរហើយបាន​​នោះ​ទេ។ កត្តា​ដែល​នាំឲ្យ​ស្បែក​ដេរ​មិន​បាន​ក្រោយ​សម្រាល​ដោយ​វះកាត់ មិន​អាចទៅ​រួច​ទៀត ព្រោះ​ស្បែក​យើង​មាន​ជីវិត​ សរសៃ​ឈាម​រត់​ខ្វាត់ខ្វែង​ដែល​ដឹកនាំ​សារធាតុចិញ្ចឹមទៅ​ចិញ្ចឹម​គ្រប់​កន្លែង មិន​អាច​ព្រោះតែ​ឡេ​អាច​បំផ្លាញ​ស្បែក​បាន​ដូច​ទឹក​អាស៊ីដ​ឡើយ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បន្ថែម​ទៀត​ថា ការ​ដេរ​មិន​ជាប់​កន្លែង​វះកាត់​នោះ លើកលែង​តែ​តំបន់​នោះ​មាន​ការ​ឆ្លង​រោគ​ទើប​ការ​ដេរ​ផុយ ឬ​ពិបាក​​ដេរ។ ក្រោយ​ពេល​បង្ក​រោគ​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​ចូល​ចរន្ត​ឈាម នោះ​ម៉ាក់​ៗ​អាច​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង។ [embed-health-tool-due-date] បើ​ទោះ​ជា​ការ​លាប​ឡេ​មិន​មែន​ជា​មូលហេតុ​មែន តែ​វេជ្ជបណ្ឌិត​រូប​នោះ​មិន​ណែនាំ​ឲ្យ​ស្ត្រី​លាប​ឡេ​ដែល​លាយ​មាន​ជាតិ​កាត់​ច្រើន​ឡើយ ទាំង​ពេល​មាន​ផ្ទៃពោះ និង​មិន​មាន​ផ្ទៃ​ពោះ ព្រោះ​វា​ប៉ះពាល់​ដល់​ស្បែក និង​សុខភាព​ទូទៅ​នៅ​ថ្ងៃ​ខាង​មុខ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះចូលចិត្តញ៉ាំមី អាចប៉ះពាល់ដល់កូនក្នុងផ្ទៃដែរអត់?

មី ជា​អាហារ​​វេច​ខ្ចប់​ស្រាប់ ដោយ​គ្រាន់តែ​ចាក់​ទឹក​ក្ដៅ​ទៅ​អាច​ញ៉ាំ​បាន ហើយ​វា​មាន​ភាព​ពេញ​និយម​ខ្លាំង​សម្រាប់​មនុស្ស​គ្រប់​វ័យ តែ​ការ​ញ៉ាំ​មី​ញឹកញាប់​ក៏​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ចំពោះ​សុខភាព​យើង​ដែរ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​មី​រៀងរាល់​ថ្ងៃ គឺ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ឡើង​គីឡូ​ផង​ដែរ នេះ​សម្រាប់​មនុស្ស​សាមញ្ញ តែ​សម្រាប់​ស្ត្រី​ដែល​កំពុង​តែ​ពពោះ​វិញ​រឹតតែ​ប៉ះពាល់​ខ្លាំង​ទាំង​ខ្លួន និង​កូន​ក្នុង​ពោះ​ដែល​ត្រូវការ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ពី​អាហារ​សម្បូរ​បែប​ទាំង​សាច់ បន្លែ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បន្ថែម​ទៀត​ថា មី​ជា​ប្រភេទ​អាហារ​បែប​វេច​ខ្ចប់​ដែល​មាន​សារធាតុ​គីមី​ច្រើន ព្រោះ​តែ​គេ​ប្រើ​សារធាតុ Wax ដើម្បី​កុំឲ្យ​ស្អិត​ជាប់​គ្នា និង​រក្សា​ទុក​បាន​យូរ ថែម​ទាំង​មាន​គ្រឿង​ទេស​ដែល​យើង​មិន​ដឹង​ពី​គុណភាព​របស់​វា​ទៀត​ផង។ មី​ក៏​ជា​អាហារ​សម្បូរ​ជាតិ​ម្សៅ​ច្រើន គ្មាន​ជីវជាតិ ហើយ​គ្មាន​ជាតិ​​កាកសរសៃ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ឆាប់​ឆ្អែត តែ​មិន​សូវ​មាន​ជីវជាតិ។ លោក​បន្ត​ទៀត​ថា ទារក​ក្នុង​ផ្ទៃ​ត្រូវការ​ជីវជាតិ​សម្បូរ​បែប​ដែល​បាន​មកពី​អាហារ បន្លែ ផ្លែឈើ​ស្រស់​ៗ សម្បូរ​សារធាតុ​ចិញ្ចឹម ជួយ​ទ្រទ្រង់​ការ​លូតលាស់ ដែល​នៅ​ក្នុង​មី​គ្មាន​ឡើយ។ សម្រាប់​ម៉ាក់​ៗ​ដែល​ចាញ់ ហើយ​ចង់​ពិតជា​ពិបាក​ក្នុង​ការ​ហាមឃាត់​ចិត្ត​ណាស់ តែ​ដើម្បី​កូន​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​បន្ថែម​ជាមួយ​អាហារ​ដទៃ​ទៀត​មាន​ជាតិ​សាច់ បន្លែ​ដែល​ចម្អិន​ភ្លាម​ៗ មិនមែន​ជា​អាហារ​វេច​ខ្ចប់​យូរ។ នៅ​ពេល​ញ៉ាំ​មី​រាល់ថ្ងៃ​ពេក​ទៅ​គភ៌​មិន​ឡើង​គីឡូ ហើយ​អាច​ប្រឈម​នឹង​ការ​បញ្ហា​កូន​មិន​គ្រប់​គីឡូ ពេល​សម្រាល ដោយសារ​តែ​កូន​បឺតស្រូប​តែ​ជាតិ​មី​នោះ​ពី​យើង។ មួយ​វិញ​ទៀត​ក្រោយ​ញ៉ាំ​មី​ហើយ​ធ្វើឲ្យ​ក្ដៅ​ក្នុង​ពោះ និង​ស្រេក​ទឹក​ខ្លាំង។ [embed-health-tool-pregnancy-weight-gain] គុណ​វិបត្តិ​នៃ​ជាតិ Wax គឺជា​ក្រមួន ពេល​ញ៉ាំ​មី​ច្រើន​ទៅ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗដឹងអត់ ពេលអេកូទាំង៥លើក គ្រូពេទ្យពិនិត្យសុខភាពគភ៌លើបញ្ហាអ្វីខ្លះ?

ការ​ឆ្លុះ​មើល​អេកូ អំឡុង​ពេល​ពពោះ​ជា​វិធី​សាស្ត្រ​មាន​ប្រសិទ្ធភាព​មួយ​ដែល​អាច​ឲ្យ​យើង​ដឹង​ពី​សុខភាព​អា​អូន​ក្នុង​ផ្ទៃ​បាន​ច្បាស់​ថា កូន​លូតលាស់​ប្រក្រតី​ឬ​ក៏​អត់។ ចុះ​ពេល​ទៅ​ពិនិត្យ​អេកូ​មួយ​លើកៗ​នោះ យើង​ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ត្រី​ពពោះ​ត្រូវ​ពិនិត្យ​អេកូ​ឲ្យ​បាន​៥ដង ទៅ​តាម​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ ប៉ុន្តែក្នុង​ករណី​ណា​មួយ​មិន​ធម្មតា ម៉ាក់ៗ​ត្រូវ​ពិនិត្យ​បន្ថែម​ទៀត​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង។ ការ​ឆ្លុះ​អេកូ មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ​ដល់​កូន​ក្នុង​ផ្ទៃ និង​ម៉ាក់​ៗ ទោះ​បី​ម៉ាក់ៗ​ឆ្លុះ​មើល​ច្រើន​ដង​ក៏​ដោយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទ​វិសាល ឯកទេស​សម្ភព និង​រោគ​ស្ត្រី។ ម៉ាក់ៗ​ត្រូវ​ដឹង​ថា ការ​ពិនិត្យ​អេកូសាស្ត្រ​ឲ្យ​បាន​៥ដង​នេះ មាន​សារៈសំខាន់​ទៅ​តាម​អាយុ និង​ការ​វិវត្ត​របស់​អា​អូន​ក្នុង​ផ្ទៃ​ដូច៖ លើក​ទី១ (នៅ​ពេល​បាត់​រដូវ) - តើ​កូន​ស្ថិត​នៅ​ក្នុង ឬ​ក្រៅ​ស្បូន - ទារក​កំពុង​វិវត្ត ឬ​ឈប់​វិវត្ត លើក​ទី​២ (១២-១៥សប្ដាហ៍) - កូន​តែ​មួយ ឬ​ភ្លោះ - ដើម្បី​កំណត់​ថ្ងៃ​បង្ក​កំណើត និង​ថ្ងៃ​គ្រប់​ខែ - វាស់​កម្រាស់​កញ្ចឹង​ក​កូន និង​ពិនិត្យ trisomie 21 - ភាព​មិន​ប្រក្រតី​របស់​ទារក - សន្ទះ​ទ្រូង​ចំហ - ពោះ​វៀន​ចេញ​ក្រៅ - ទារក​អត់​លលាដ៍​ក្បាល -​ តើ​ជា​កូន​ពង ឬ​កូន​ធម្មតា លើក​ទី៣ (២៣-២សប្ដាហ៍) ជា​អំឡុង​ពេល​ដែល​អេកូសាស្ត្រ​មើល​លម្អិត នូវ​គ្រប់​សរីរាង្គ​របស់​ទារក៖ - ខួរក្បាល (មាន​ទឹក​ក្នុង​ខួរ​ក្បាល...) - មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក ក្រអូមមាត់ (មាត់ឆែប...) - បេះដូង (បេះដូង​ប្រហោង...) - សរីរាង្គ​ខាង​ក្នុង​អា​អូន​ពេញ​លក្ខណៈ (សួត […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗបែកស្រោមទឹកភ្លោះមិនឈឺពោះ កូនកើតមកអាចមានបញ្ហាទាំងនេះ

ស្ថានភាព​ដែល​ម៉ាក់​ៗ​បែក​ទឹកភ្លោះ​ទាំង​មិន​ទាន់​ឈឺ​ពោះ មិនអាច​ចាត់​ទុក​ថា​ជា​រឿងប្រក្រតី​ឡើយ ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ទើប​គ្មាន​បញ្ហា​សម្រាប់​កូន និង​យើង។ វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​ដំណើរ​ការ​សម្រាល​កូន គឺ​ត្រូវ​ឆ្លងកាត់​ការ​ឈឺពោះ​ជាមុន​សិន ទើប​បែក​ទឹក​ភ្លោះ​តាម​ក្រោយ។ តែ​សម្រាប់​ករណី​ខ្លះ​ឈឺពោះ​យូរ​ខ្លាំង​ពេក ដោយ​មិន​ទាន់​បែក​ទឹក​ភ្លោះ នោះ​គ្រូពេទ្យ​អាច​ជ្រើសរើស​ការ​ចោះ​ទឹក​ភ្លោះដែរ ដើម្បី​ឲ្យ​ដំណើរ​ការ​សម្រាល​កូន​ចាប់ផ្ដើម​កើត​ឡើង។ លោក​បន្ត​ទៀត​ថា ការ​បែក​ស្រោម​ទឹកភ្លោះ​មិន​ឈឺពោះ អាចកើតមានគ្រប់ពេលតាំង​អាយុ​គភ៌​​គ្រប់​ខែ ៣៧ សប្ដាហ៍ ឬ​មិន​គ្រប់​ខែ​ក្រោម ៣៧ សប្ដាហ៍។ ចំណែកមូលហេតុ​នាំឲ្យ​បែក​ស្រោម​ទឹក​ភ្លោះ​ទាំង​មិន​ទាន់​ឈឺពោះ​​មកពី ការ​រលាក​ស្រោម​ទឹកភ្លោះ​បណ្ដាលមកពីមេរោគ​នៅទ្វារមាស​ឆ្លង​កាត់​ស្រោម​ទឹកភ្លោះ ហើយ​អាច​បណ្ដាល​ឲ្យ​ស្ត្រី​ក្ដៅ​ខ្លួន និង​បង្ក​រោគ​ដល់​ទារក ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​កូន​លោត​ញាប់។ វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​រូប​នោះ​បន្ថែម​ទៀត​ថា ចំពោះ​ផល​វិបាក​ចំពោះ​កូន​មិន​គ្រប់​ខែ ហើយ​បែក​ស្រោម​ទឹកភ្លោះ​យូរ​ពេក​មិន​បាន​មក​រក​ការ​ព្យាបាល​អាច​មាន​បញ្ហា​ពីរ​ធំ​ៗ៖ ជំងឺ​សួត​ដែល​ទារក​មិន​គ្រប់​ខែ​តែង​ជួប​ប្រទះ​ក្រោម​អាយុ​គភ៌​ក្រោម ៣៤ សប្ដាហ៍ ជំងឺ​រលាក​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​បណ្ដាល​មកពី​ការ​បង្ក​រោគ ការ​បង្ក​រោគ​ដល់​ទារក​ដែល​បែក​ស្រោម​ទឹកភ្លោះ​យូរ​ដែល​មាន​សញ្ញា​សំខាន់​ៗ​ដូចជា៖ ទឹកភ្លោះ​ពណ៌​បៃតង​ខាប់ និង​ក្លិន​មិន​ល្អ ចង្វាក់​បេះដូង​ទារក​ខ្សោយ (SFA) ឬ​កូន​មិន​សូវ​កម្រើក កូន​មាន​ក្ដៅ​ខ្លួន ក្រោយ​សម្រាល​រួច ចំពោះ​ទង​សុក​អាច​ធ្លាក់​គៀប​ជាប់​ខាង​មុខ​មាត់​ស្បូន ក្រោយ​ពី​បែក​ទឹកភ្លោះ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទារក​ភ្លាម​ៗ​ដោយ​សុក​មិន​អាច​បញ្ជូន​ចរន្ត​ឈាម​ទៅ​កូន​បាន​ដែល​មាន​ជា​ញឹកញាប់​ចំពោះ​កូន​បញ្ច្រាស កូន​ទទឹង​ពោះ និង​ម៉ាក់​មាន​ទឹកភ្លោះ​ច្រើន។


បញ្ហាផ្ទៃពោះ

គ្រាន់ឆ្លងពពួកប៉ារ៉ាស៊ីតម៉្យាងនេះ អាចប៉ះពាល់គភ៌បណ្ដាលឲ្យស្លាប់ក្នុងពោះ

សុខភាព​របស់​ម៉ាក់ៗ​ពពោះ មិន​រឹង​មាំ​ដូច​សុខភាព​របស់​យើង​ធម្មតា​ទេ ព្រោះ​អំឡុង​ពេល​ពពោះ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​ម៉ាក់ៗ​ចុះ​ខ្សោយ ជា​ហេតុ​អាច​ធ្វើ​ឲ្យ​ងាយ​ឆ្លង​មេរោគ និង​កើត​ជំងឺ​​នានា។ បើ​ម៉ាក់​ៗ​ពពោះ​ឆ្លង​មេរោគ ឬ​ពពួក​ប៉ារ៉ាស៊ីត វា​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​រហូត​ប៉ះពាល់​អា​អូន​ក្នុង​ផ្ទៃ​បាន ជា​ពិសេស​ពពួក​ប៉ារ៉ាស៊ីត Toxoplasma gondii។ Toxoplasma gondii ជា​ប៉ារ៉ាស៊ីត ដែល​រស់​នៅ​ច្រើន​ក្នុង​ពោះ​វៀន​សត្វឆ្មា ហើយបញ្ចេញ​មក​ក្រៅ​តាម​លាមក​ឆ្មា សត្វ​ឆ្កែ និង​រស់​នៅ​ក្នុង​ចំណី​អាហារ។ វា​ក៏​ឆ្លង​មក​មនុស្ស​តាម​រយៈការ​ញ៉ាំ​សាច់​សត្វ​ឆ្មា ឆ្កែ ដែល​មិន​បាន​ចម្អិនឆ្អិន​ល្អ ញ៉ាំ​ចំណី​អាហារ​មិន​ស្អាត ហើយ​វា​ក៏​អាច​ឆ្លង​តាម​​ការ​ប៉ះពាល់​ជាមួយ​សត្វ​ចិញ្ចឹម​ដូច​ឆ្កែ​ឆ្មា​ជាដើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​រោគ​ស្ត្រី និង​សម្ភព។ ក្នុង​ករណី ម៉ាក់​ៗ​ពពោះ​ឆ្លង​ប៉ារ៉ាស៊ីត​នេះ លទ្ធភាព​អាច​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ នៅ​ត្រី​មាស​ទី​១ ប្រហែល ១៥% ត្រីមាស​ទី២ ៣០% និង​ត្រី​មាស​ទី​៣ ៦០% ហើយ​វា​ក៏​ផ្ដល់​ផល​វិបាក​ច្រើន​ដល់​អា​អូន​ក្នុង​ពោះ​មិន​តិច​ដែរ៖ - អាច​ឲ្យ​រលូត​កូន កូន​ស្លាប់​ក្នុង​ពោះ - ពេល​កូន​កើត​មក​អាច​នឹង​មាន​ជំងឺ រលាក​ស្រោម​ខួរក្បាល ភ្នែក​ខ្សោយ​មើល​មិន​ច្បាស់ ឬ​អាច​ខ្វាក់​ភ្នែក ស្ដាប់​មិន​បាន​ល្អ ខ្សោយ​បញ្ញា​ស្មារតី ទឹក​ដក់​ក្នុង​ខួរ​ក្បាល និង​ជំងឺ​សរសៃ​ប្រសាទ (ជំងឺ​ឆ្កួត​ជ្រូក)។ល។ ចំពោះ​ប៉ារ៉ាស៊ីត​នេះ នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​នៅ​ឡើយ​ទេ​មក​ដល់​ពេល​នេះ។ ទោះ​យ៉ាង​នេះ​ក្ដី ម៉ាក់ៗ​ពពោះ អាច​បង្ការ​ខ្លួន​ពី​ការ​ឆ្លង​ប៉ារ៉ាស៊ីត​នេះ​បាន​ដោយ​៖ ១. ចំណី​អាហារ​ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ​មុន​នឹង​ញ៉ាំ ២. លាង​សម្អាត​បន្លែ​ផ្លែ​ឈើ ត្រាំ​ទឹក​លាយ​ជាមួយ​អំបិល […]


បញ្ហាផ្ទៃពោះ

មូលហេតុនេះហើយ បានគេហាមស្រ្តីមាន​ផ្ទៃពោះ និង​បំបៅដោះកូនផឹកភេសជ្ជៈប៉ូវកម្លាំង

​មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​បាន​ជ្រើស​រើស​ផឹក​​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដោយ​ជឿ​តាម​​ការ​ផ្សាយ​ថា​​អាច​ជួយ​ដាស់​ស្មារតី បង្កើន​កម្លាំង​ និង​ធ្វើ​ឲ្យ​មា​ន​ការ​ផ្ដោត​អារម្មណ៍​ខ្ពស់ជា​ដើម។​ ថ្វី​បើ​មា​ន​មនុស្ស​ជា​ច្រើន​អាចផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បាន​ក៏​ពិត​មែន តែ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជា​ករណី​លើក​លែង​ ហើយ​បំរាម​ទាំងនេះ​ក៏​មាន​សរសេរ​នៅ​លើ​សំបក​កំប៉ុង​ភេសជ្ជៈទាំង​នោះដែរ។​ តើ​មូល​ហេតុ​អ្វី​បាន​ស្រ្តី​មាន​ផ្ទៃ​ពោះ​មិន​គួរ​ផឹក​​ភេសជ្ជៈ​ប៉ូវ​កម្លាំង?​ គ្នា​យើង​ត្រូវ​ដឹង​ថា ពេល​ស្រីៗ​យើង​មាន​ផ្ទៃ​ពោះ​សុក​ចាប់​ផ្ដើម​លូត​លាស់​នៅ​ក្នុង​ស្បូន​របស់​យើង ហើយ​​អាហារ និង​អុកស៊ីសែន ត្រូវ​ដឹក​ជញ្ជូន​ទៅ​ចិញ្ចឹម​ទារក​តាម​រយៈទង​សុក។​ សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ដែល​ម៉ាក់ៗ​បាន​ញ៉ាំ​នឹង​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​ដូច​គ្នា។ ដូច​នេះ​ បើ​ម៉ាក់ៗ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ នោះ​សារធាតុ​ផ្សេងៗ​មាន​នៅ​ក្នុង​ភេសជ្ជៈ​ក៏​នឹង​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ។​ អ្នកស្រាវ​ជ្រាវ​មិន​ទាន់​ដឹង​ថា​គ្រប់​គ្រឿង​ផ្សំ​របស់​ភេសជ្ជៈ​វប៉ូវកម្លាំង​សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​ឬយ៉ាងណាដល់​កូន​ក្នុងផ្ទៃនោះទេ​ ដោយ​ហេតុ​ថា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ម៉ាកផ្សេងៗគ្នា មាន​គ្រឿង​ផ្សំ​ខុសៗគ្នា ហើយ​ម្យ៉ាង​ការ​ធ្វើ​ពិសោធន៍​​ភេស​ជ្ជៈ​ប៉ូវ​កម្លាំង​លើ​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​មិន​អាច​ធ្វើ​បាន​នោះ​ទេ។ ទោះ​យ៉ាងណា​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សាក​ល្បង​សិក្សា​លើ​សត្វ​កណ្ដុរ​ ដោយ​ឲ្យ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ក្នុង​បរិមាណ​តិច​តូច​ជា​ប្រ​ចាំ និង​បាន​រក​ឃើញ​ថា​មាន​ផល​អវិជ្ជមាន​លើ​សុខភាព​កូន​របស់​សត្វ​កណ្ដុរ​ពេល​កើត​មក។ ការ​ពិសោធន៍​នេះ រក​ឃើញ​ថា​ពេល​កូន​កណ្ដុរ​កើត​មក​មានអាការៈ Oxidative stress (អតុល្យភាពនៃរ៉ាឌីកាលសេរី និងសារធាតុ​ប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ) មាន​របួស​ជាលិកា និង​មាន​បញ្ហាខាង​អាកប្បកិរិយា​ រួម​ទាំង​បញ្ហា​ថប់បារម្ភ​ផង។ ដោយ​ហេតុនេះ​ហើយ ​បាន​ជា​អ្នកស្រាវ​ជ្រាវ​សន្និដ្ឋាន​ថា​ ការ​ផឹក​ភេសជ្ជៈ​ប៉ូវកម្លាំងពេល​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ឬកូន​ទើប​នឹង​កើត។ ដូច​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ហើយ បាន​ជា​អ្នក​ស្រាវ​ជ្រាវ​ទាំង​ឡាយ​ផ្ដល់ជា​យោបល់ថា​ស្រ្តី​ពពោះ និង​បំបៅដោះ​កូន​ទាំង​ឡាយ​គួរ​ចៀសវាង​ផឹក​ភេសជ្ជៈប៉ូវ​កម្លាំង។


បញ្ហាផ្ទៃពោះ

បញ្ហាទឹកភ្លោះទាំង ៥ នេះ អាចមានគ្រោះថ្នាក់ដល់ម្ដាយ និងកូន

ទឹកភ្លោះមានតួនាទីជួយ​ការពារ​កូន​ក្នុង​ពោះ​ពីការ​ប៉ះ​ទង្គិច​ផ្សេងៗ រក្សា​​សីតុណ្ហភាព​របស់​គភ៌ ការពារ​កូន​ពី​ជាតិ​ពុល ឬ​ការ​បង្ក​រោគ​ផ្សេងៗ និង​ជួយ​ឲ្យ​សរីរាង្គ​ទារក​លូត​លាស់​បាន​ល្អ។ តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ស្ត្រី​កំពុង​ពពោះ​ទាំងអស់​ត្រូវដឹង​ពី​ស្ថានភាព​ខ្លួន និង​តាមដាន​ពី​ការ​វិវត្តន៍​នៃ​ទឹកភ្លោះ ព្រោះ​ដើម្បី​ដឹង​ថា កូន​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព​ដែរ​ឬ​ទេ។ លោក​បន្ត​ទៀត​ថា បញ្ហា​ទឹកភ្លោះ​មិន​ប្រក្រតី​ដែល​ស្ត្រី​តែង​ជួប​ប្រទះ​នៅ​ពេល​បច្ចុប្បន្ន​នេះ អាច​នាំ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទាំង​ខ្លួន​ឯង និង​កូន។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បញ្ជាក់​ថា ទឹក​ភ្លោះ​ដែល​កូន​រស់នៅ​នោះ បាន​កើតឡើង​តាំងពី​សប្ដាហ៍​ដំបូង​នៃ​ការ​មាន​គភ៌ មាន​លក្ខណៈ​ជា​សន្ទះ​ស្ដើង​ថ្លា ២ ជាន់ រយៈពេល​រីក​ធំធាត់​របស់​ទារក ថង់​ទឹក​ភ្លោះ​នឹង​ពង្រីក​មាឌ​ធំ​ឡើង និង​មាន​ទឹក​នៅ​ខាងក្នុង។ ទឹកភ្លោះ​កើត​ចេញ​ពី​ទឹករងៃ និង​ឈាម​របស់​យើង​ដែល​ជ្រាបចូល​តាមរយៈ​សុក​ត​មកពី​វត្ថុ​រាវ​ជ្រាបចូល​តាមរយៈ​ស្បែក​របស់​ទារក​ក្នុង​ផ្ទៃ។ ខាងក្រោម​នេះ​គឺជា​បញ្ហា​ទឹកភ្លោះ​ដែល​ច្រើន​កើត​លើ​អ្នក​កំពុង​ពពោះ​មួយ​ចំនួន៖ ១- ទឹក​ភ្លោះ​ល្អក់ ជា​ធម្មតា​ទឹក​ភ្លោះ​មាន​ពណ៌​ស​ថ្លា ឬ​លឿង​ស្រាល តែ​បើ​មើល​អេកូ​ឃើញ​​ទឹក​ភ្លោះ​មាន​ពណ៌​ស ឬ​ខាប់ ជា​សញ្ញា​គ្រោះថ្នាក់​ហើយ។ ទឹក​ភ្លោះ​ខាប់​ជា​សញ្ញា​​បញ្ជាក់​ថា ទារក​ក្នុង​ផ្ទៃ​ខ្សោយ ឬ​អាច​មក​ពី​កូន​លើស​ខែ ធ្វើ​ឲ្យ​ទឹក​ភ្លោះ​រីង​ខាប់ ហើយ​កូន​ពិបាក​ធ្វើ​ចលនា ដកដង្ហើម ហើយ​ការ​បញ្ជូន​អុកស៊ីសែនទៅ​ចិញ្ចឹម​កូន​មិន​គ្រប់ សុខភាព​កូន​ក៏​ចុះ​ខ្សោយ​អាច​ស្លាប់​ក្នុង​ពោះ​​ក៏​មាន។ ក្នុង​នោះ​ដែរ បើ​ទារក​មាន​ជុះ​អាចម៍​ព្រៃ ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ទឹក​ភ្លោះ​ប្រែ​ជា​ខាប់​ដែរ។ ២- ទឹក​ភ្លោះ​តិច រយៈពេល​ ៣ ខែ​ដំបូង​ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទឹក​ភ្លោះ​តិច មាន​ន័យ​ថា​កូន​លូត​លាស់​ខុស​ប្រក្រតី អាច​កូន​ក្នុង​ផ្ទៃ​គ្មាន​តម្រង​នោម ឬ​គ្មាន​ក្រលៀន មិន​អាច​នោម​បាន​នោះ​ទេ។ ៣- ទឹក​ភ្លោះ​ច្រើន មាន​ន័យ​ថា​កូន​ក្នុង​ពោះ​មិន​បាន​ផឹក​ទឹក​ភ្លោះ​នោះ​ទេ ធ្វើ​ឲ្យ​ចាល់​បរិមាណ​ទឹកភ្លោះ​ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗគួរចាប់អារម្មណ៍ ពពោះលើសខែ មិនមែនជារឿងល្អសម្រាប់ទារកទេ

ជា​ទូទៅ ស្ត្រី​ដែល​មាន​ផ្ទៃពោះ​គ្រប់​ខែ ត្រូវ​​សម្រាល​កូន​នៅ​ពេល​គភ៌​មាន​អាយុ​ ៣៧-៤០ ​សប្ដាហ៍។ ពេល​ណា​ស្ត្រី​មាន​ផ្ទៃ​ពោះ សម្រាល​កូន​នៅ​មុនអាយុគភ៌ ​៣៧ សប្ដាហ៍ គេ​ហៅ​ថា សម្រាល​កូន​មិន​គ្រប់​ខែ។ តែ​បើ​ម៉ាក់​ៗ សម្រាល​កូន​លើស​ពី ​៤១សប្ដាហ៍ ​ឡើង​ទៅ​នោះ ហៅ​ថា​ពពោះ​លើស​ខែ​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ការ​ពពោះ​លើស​ខែ​នេះ ខាង​ក្រុម​គ្រូពេទ្យ​បាន​បែង​ចែក​ជា២​ប្រភេទ​គឺ ទី១. អាយុ​គភ៌​គិត​ចាប់​ពី​ ៤១ ​សប្ដាហ៍​ ឡើង​ទៅ និង ទី២. អាយុ​គភ៌​ពី​ ៤២​សប្ដាហ៍​ ឡើង​ទៅ។ ស្រប​គ្នា​នេះ បើ​ម៉ាក់ៗ​ពពោះ​លើស​ខែ វា​អាច​បង្ក​ជា​ផល​វិបាក​ច្រើន​ទៅ​ដល់​អា​អូន​នៅ​ក្នុង​ផ្ទៃ​ដូច​ជា៖ - ការ​ថយ​ចុះ​នូវ​បរិមាណ​ទឹក​ភ្លោះ - ភាព​មិន​ប្រក្រតី​នៃ​ចង្វាក់​បេះដូង​របស់​ទារក - ទារក​ជុះ (លាមកព្រៃ) ​ក្នុង​ពោះ - កូន​អាច​ស្លាប់​ក្នុង​ពោះ - ក្បាល​ធំ -​ មាន​ជំងឺ​ឆ្កួត​ជ្រូក ​តាំង​ពី​ក្មេង - អាច​មាន​ផល​វិបាក​លើ​ប្រព័ន្ធសរសៃ​ប្រសាទ​កូន​ដូច ប្រកាច់ ឬ​មាន​វិបត្តិ​នៃ​ការ​លូត​លាស់​បញ្ញា​ស្មារតី។ល។ ធ្វើ​ម៉េច​យើង​ដឹង​ថា​ពពោះ​លើស​ខែ? យើង​អាច​ដឹង​ថា ម៉ាក់​ៗ​ពពោះ​លើស​ខែ​បាន ទាល់​តែ​យើង​ដឹង​ពី​អាយុ​គភ៌ តាំង​ពី​ដំបូង ដែល​គេ​អាច​ធ្វើ​តាម​រយៈ៖ ១. ​ការ​ធ្វើ​អេកូសាស្ត្រ ដោយ​វាស់​ប្រវែង​កូន​នៅ​ចន្លោះ​អាយុ ១១សប្ដាហ៍ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ