បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ម៉ាក់ៗប្រយ័ត្ន អាអូនមានបញ្ហាម៉្ញូប​ពីកំណើតអាចដោយសារកត្តាចម្បង ២ នេះ

ទារក​ក្នុង​ផ្ទៃ​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ពី​កំណើត​ច្រើន បើ​ម៉ាក់​ៗ​មិន​បាន​ថែ​សុខភាព​បាន​ល្អ​ទេ​នោះ។ អា​អូន​ខ្លះ​កើត​មក​ភ្លាម យក​ជំងឺ​មក​តាម​​ពី​កំណើត​តែ​ម្ដង ដូច​មាន​បញ្ហា​ភ្នែក ម៉្ញូបពី​កំណើត។ល។ ហើយ​កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​មាន​បញ្ហា​ភ្នែក​ទាំង​នៅ​តូច​បែប​នេះ? "យោង​តាម​ការ​សិក្សា គេ​ឃើញ​ថា ទារក​មាន​បញ្ហា​ម៉្ញូបពី​កំណើត អាច​បណ្ដាល​មក​ពី​កត្តា​តំណពូជ។ ជូន​កាល បើ​ម៉ាក់​ប៉ាម៉្ញូប​ភ្នែក កូន​ក៏​អាច​មាន​បញ្ហា​នេះ​ខ្ពស់​ដែរ។" នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ លើស​ពី​នេះ បញ្ហាម៉្ញូបពី​កំណើត​អាច​ដោយ​សារ​តែ​ពេល​ម៉ាក់​ៗ​ពពោះ ញ៉ាំ​អាហារ​មិន​ល្អ ខ្វះ​ជីវជាតិ ដូច​ជា វីតាមីន A ជាតិ​រ៉ែ ឬ​អាស៊ីដហ្វូលីក​ជាដើម។ លោក​បន្ត​ថា ករណី​ដែល​កូន​កើត​មក​មាន​បញ្ហា​ម្ញូប​ភ្នែក​នេះ គ្រាន់​តែ​ជា​ករណី​ស្រាល​តែ​ប៉ុណ្ណោះ។ ​ ចំពោះ​ករណី​នេះ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​ឲ្យ​ដឹង​ថា ខាង​គ្រូពេទ្យ​មិន​អាច​ពិនិត្យ​មើល​អេកូ ឬ​ធ្វើ​តេស្ត​ឈាម​ដឹង​មុន​បាន​ទេ​ថា អា​អូន​នៅ​ក្នុង​ផ្ទៃ​មាន​បញ្ហា​ម៉្ញូប ។ ប៉ុន្តែ បើ​សិន​អា​អូន​មាន​ករណី​ធ្ងន់ធ្ងរ (ករណី​កម្រ) ដូច មិន​មាន​គ្រាប់​ភ្នែក ភ្នែក​រលាង ឬ​មាន​បញ្ហា​ផ្នែក​ក្បាល ឬ​នៅ​លើ​សរីរាង្គ​ផ្សេងៗ​ខាង​គ្រូពេទ្យ​អាច​ពិនិត្យ​មើល​ឃើញ​ធម្មតា។ និយាយ​រួម បើ​អា​អូន​កើត​មក​មាន​បញ្ហាម៉្ញូបពី​កំណើត ករណី​ចម្បង​ដែល​បណ្ដាល​ឲ្យ​កូន​ឈឺ​គឺ​ដោយ​សារ​កត្តា​ពូជ និង​ម៉ាក់ៗ​មាន​បញ្ហា​កង្វះ​ជីវជាតិ ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ។ ដូច​នេះ​ហើយ ទើប​គ្រូពេទ្យ​ឲ្យ​ស្ត្រី​ពពោះ​គ្រប់​រូប​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ញ៉ាំ​អាហារ​ល្អៗ ដែល​មាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់ ជា​ពិសេស​ត្រូវ​ទៅ​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​ឲ្យ​បាន​ជាប់​លាប់​តាម​ការ​កំណត់។ លោកថា ម្យ៉ាងវិញទៀត បើអាអូនធំហើយមានបញ្ហាម្ញូបភ្នែក គឺ​អាចបណ្ដាលមកពីការ​សម្លឹងមើលគ្រឿងអេឡិចត្រូនិចច្រើនពេក […]


បញ្ហាផ្ទៃពោះ

ជំងឺសើស្បែកប្រភេទនេះ បើម្ដាយមានអំឡុងពេលពពោះ ក៏អាចឆ្លងទៅកូនដែរ!

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ជំងឺ​សើស្បែក​ពិតជា​គួរ​ឲ្យ​បារម្ភ​ណាស់​សម្រាប់​មនុស្ស​ទូទៅ ហើយ​បើ​កើត​ចំ​ពេល​មាន​ផ្ទៃពោះ​ទៀត​នោះ រឹតតែ​មិន​គួរ​ព្រងើយ​កន្តើយ​ឡើយ ព្រោះ​វា​អាច​ឆ្លង​ទៅ​កូន​បាន។ វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ប្រភេទ​ជំងឺ​អាលែកហ្ស៊ី​លើ​ស្បែក​មួយ​ចំនួន​ និង​អាលែកហ្ស៊ីផ្សេង​ៗពិតជា​អាច​ឆ្លង​ទៅ​កូន​បាន​មែន ប្រសិនបើ​ម្ដាយ​កើត​ពេល​អំឡុង​ពេល​ពពោះ ព្រោះ​នោះ​ជា​កត្តា​ហ្សែន។ លោក​បាន​បន្ថែម​ទៀត​ថា ជំងឺ​ទាំង​នោះ​មាន​ដូចជា​ត្រអក កន្ទាលត្រអាក ពេល​កូន​កើត​មក​អាច​មាន​បញ្ហា​ទាំង​នោះ​ដូច​ម្ដាយ​ដែរ ដោយសារ​ជំងឺ​អស់​ទាំង​នោះ​ជា​រោគ​សញ្ញា​អាលែកហ្ស៊ី។ មួយ​វិញ​ទៀត​ប្រសិនបើ​ម្ដាយ ឬ​ឪពុក​ដែល​មាន​ហ្សែន​អាលែកហ្ស៊ី ត្រអក ឬ​អាលែកហ្ស៊ី​ផ្លូវ​ដង្ហើម ហឺត កូន​សុទ្ធតែ​ប្រឈម​កើត​មាន​អាការៈ​ដូច​ឪពុក ឬ​ម្ដាយ​បាន​ជាក់ជា​មិន​ខាន។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​បន្ថែម​ថា ក្រៅពី​ជំងឺ​ទាំង​ប៉ុន្មាន​ខាង​លើ ម្ដាយ​ដែល​មាន​ជំងឺ​កាមរោគ បញ្ហា​ធ្លាក់​ស ស្អូច កញ្ជ្រឹល អុតស្វាយ ពេល​កំពុង​ពពោះ​សុទ្ធតែ​ប៉ះពាល់​ដល់​កូន​ធ្ងន់ធ្ងរ។ ដូចនេះ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​តាមដាន​ពី​ការ​វិវត្ត​របស់​កូន និង​ស្ថានភាព​ជំងឺ​ខ្លួនឯង​ឲ្យ​បាន​ដិតដល់។


បញ្ហាផ្ទៃពោះ

រឿងគួរបារម្ភ! មានសញ្ញាទាំងនេះពេលពពោះ អាចមានគ្រោះថ្នាក់ ម៉ាក់ៗកុំទុកយូរ ប្រញាប់ទៅជួបពេទ្យ

ពេល​ពពោះ ស្ត្រី​អាច​មាន​បញ្ហា​ប្រឈម​ច្រើន ដែល​តម្រូវ​ឲ្យ​យើង​ទៅ​តាម​ដាន​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទៀង​ទាត់ សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ឲ្យ​ច្រើន។ ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈមនានា លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ណែនាំ​ឲ្យ​ស្រ្តី​ចេះ​កត់​ចំណាំ​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ចំនួន ដែល​អាច​ឡើង​អំឡុង​ពពោះ។ ១. ធ្លាក់​ឈាម អំឡុង​ពេល​ពពោះ បើ​ស្រីៗ​យើង​មាន​អាការៈ​ចុកពោះ មាន​ធ្លាក់​​ឈាម​តិច ឬ​ច្រើន ច្បាស់​ជា​មាន​បញ្ហា​មិន​ខាន។ ក្នុង​ត្រីមាសទី១ បើ​មាន​សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​ការ​រលូត​កូន មាន​កូន​​ក្រៅស្បូន ​ជា​ដើម។ ក្រៅពី​នោះ​ការ​ធ្លាក់​ឈាម​នៅ​ត្រីមាស​បន្ទាប់ អាច​​មាន​ការ​បង្ក​រោគ សកម្មភាព​រួមភេទ សុករបើកចេញពីជញ្ជាំងស្បូន សញ្ញា​នៃ​ការ​សម្រាល​មុន​កំណត់ ដែល​ស្ត្រី​ចាំបាច់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ទាន់​ពេល។ ២. កូន​មិន​កម្រើក ជា​ទូទៅ ម៉ាក់ៗ​ដែល​មាន​កូន​ដំបូង អាអូន​អាច​កម្រើក​នៅ​ខែទី ៥ ឬ ៦ តែ​បើ​យើង​ធ្លាប់​មាន​កូន​ពីមុន​មក​ហើយ​នោះ កូន​អាច​កម្រើក​លឿន​បន្តិច គឺ​អំឡុង​ខែទី ៤ ឬ ៥។ បន្ទាប់​ពី​កម្រើក​តិចៗ ទារក​អាច​កម្រើក​ញឹកញាប់ ឬ​ធាក់​ម៉ាក់​កាន់​ខ្លាំង​នៅ​ជិត​ដល់​ថ្ងៃ​សម្រាល។ ពេល​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​តាម​រយៈទងសុកមិន​គ្រប់​គ្រាន់ កូន​មិន​សូវ​កម្រើក​ទេ ហើយ​ក៏​អាច​បញ្ជាក់​ថា កូន​កំពុង​ជួប​វិបត្តិ​អី​មួយ​ហើយ។ ដូច្នេះ ត្រូវ​ទៅ​ពិនិត្យ​ពោះ​ធ្វើ​អេកូ​​វាស់ចង្វាក់​បេះដូង​កូន វាស់​ទឹកភ្លោះ ជា​ដើម។ ៣. […]


បញ្ហាផ្ទៃពោះ

ហេតុអីស្ត្រីសម្រាលកូនដោយវះកាត់ មានអាការៈឈឺស្បូនជាងសម្រាលធម្មជាតិ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! មាន​ម៉ាក់​ៗ​មួយ​ចំនួន​ក្រោយ​សម្រាល​កូន​រួច​មាន​អាការៈ​ឈឺ​ចុកចាប់ស្ទើរគ្រប់ផ្នែកលើរាងកាយ ហើយ​អ្នក​ខ្លះ​ទៀត​ក្រោយ​សម្រាល​ហើយ​ក៏​មាន​តែ​ទទួល​រង​ភាព​ឈឺចាប់​ផ្នែក​ខាង​ក្នុង​មួយ​ដំណាក់កាលទៀត​ដែរ នោះ​គឺ​ឈឺ​ស្បូន។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការឈឺនេះដោយសារការកន្ទ្រាក់ស្បូនដោយឯងឯង ហើយសម្រាប់​ម៉ាក់​ៗ​សម្រាល​កូន​ទី ១ មិន​សូវ​ជា​ជួប​បញ្ហា​ឈឺ​ស្បូន ដូច​កាល​កូន​ទី២ ឬទី៣ ​ឡើយ។ អាការៈ​ឈឺចាប់​ស្បូន​នេះ គឺ​បណ្ដាល​មកពី​ស្បូន​មិន​សូវ​រីក ឬ​យឺត ពេលសម្រាល ហើយ​សម្រាប់​អ្នក​វះកាត់ រឹតតែ​ជួប​ប្រទះ​បញ្ហានេះច្រើន​ទៅ​ទៀត។ នៅ​មាន​មូលហេតុ ២ យ៉ាង​ផ្សេង​ទៀត​ដែល​បណ្ដាល​ឲ្យ​ឈឺចាប់​ស្បូន​នោះ ទី​១ ដោយសារ​ស្បូន​កន្ទ្រាក់ និង​ទី២ ដោយសារ​ស្បូន​ត្រលប់​ទៅ​រក​សភាព​ដើម​វិញ ក្រោយ​ពី​សម្រាល​កូន​រួច។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​ បន្ត​ទៀត​ថា អាការៈ​ឈឺចុក​ចាប់​ស្បូន​នេះ​មាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ យ៉ាង​ច្រើន ១ សប្ដាហ៍ ហើយ​ទោះ​ជា​មិន​ប្រើប្រាស់​ថ្នាំ​ក៏​អាច​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ដែរ តែ​អ្នក​ខ្លះ​មិន​អាច​ទ្រាំ​ឈឺចុកចាប់​បាន​ត្រូវ​ប្រើ​ថ្នាំ​ជំនួយ។ សម្រាប់​អ្នក​វះកាត់​សម្រាល​ឈឺ​ជាង​អ្នក​សម្រាល​ធម្មជាតិ ព្រោះ​ស្បូន​ត្រូវ​រង​មុខ​កាំបិត តាំងពីស្រទាប់​ស្បែក​ពោះ ឬ​ស្រទាប់​ផ្សេង​ៗ​ទៀត​ដូចជា​ខ្លាញ់ សាច់ សុទ្ធតែ​ត្រូវ​ដេរ​ភ្ជាប់​ឡើង​វិញ​ទាំងអស់។ ដូចនេះ​មុន​ពេល​សម្រាល​វះកាត់ ពេទ្យ​នឹង​ចាក់​ថ្នាំ​ស្ពឹក​សិន ដើម្បី​ឲ្យ​ដំណើរ​ការ​វះ​គ្មាន​ការ​ឈឺ​ចុកចាប់ ហើយ​ក្រោយ​អស់​ជាតិ​ថ្នាំ​ស្ពឹក ១ […]


បញ្ហាផ្ទៃពោះ

សត្វឆ្មា និងផលិតផលសម្អាតផ្ទះ​ខ្លះ​​ ស្រី្ត​ពពោះគួរចៀសវាង​

អំឡុងពេលពពោះ ស្រីៗគ្នាយើងត្រូវចេះប្រយ័ត្នប្រយែងឲ្យបានច្រើន ពិសេសរបស់ក្នុងផ្ទះមួយចំនួន គឺហាមដាច់ខាតកុំប៉ះពាល់ ព្រោះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ដល់អូនៗក្នុងផ្ទៃ។ អត្ថបទនេះនឹងលើកឡើងរបស់ក្នុងផ្ទះយើង ស្រីៗពពោះ មិនគួរ​ប៉ះពាល់ដាច់ខាត។ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ ១- សត្វឆ្មា ជំងឺ Toxoplasmosis (ជំងឺម្យ៉ាងបង្កឡើងពីបាក់តេរីឆ្លងពីសត្វ) ជាជំងឺឧស្សាហ៍ឆ្លងបំផុតពីបក្សី ថនិកសត្វ សូម្បីតែមនុស្ស ហើយជំងឺ​នេះ​អាចបង្កស្ថានភាពសុខភាពធ្ងន់ធ្ងរលើស្រីៗកំពុងពពោះ។ ពពួកប៉ារ៉ាស៊ីតឈ្មោះថា Toxoplasma gondii ត្រូវគេរកឃើញក្នុងលាមកឆ្មា និងលើដី ឬកាកសំណល់ពីសត្វឆ្មា ដែលអាចឆ្លងចូលទៅក្នុងខ្លួនឆ្មាបានយ៉ាងងាយ។ បើទោះជាហានិភ័យឆ្លងពពួកជំងឺ Toxoplasmosis អំឡុងពេលពពោះ គឺមានតិចតួចក្តី ប៉ុន្តែបើយើងឆ្លងជំងឺនេះក្នុងដំណាក់កាលទី១ នៃការពពោះ ហានិភ័យរលូតកូន និងកាន់តែខ្ពស់ ថែមទាំងអាចធ្វើឲ្យគភ៌ពិការភ្នែកពីកំណើត ឬខូចខាតខួរក្បាលទៀតផង។ រោគសញ្ញាជំងឺនេះ មានដូចទៅនឹងជំងឺផ្តាសាយ ឡើងកម្តៅរាងកាយ ឈឺបំពង់ក និងឈឺចាប់សាច់ដុំ។ យ៉ាងណា ករណីភាគច្រើន ជំងឺនេះមិនបង្កចេញជារោគសញ្ញានោះឡើយ។ ស្រីៗពពោះ មិនអាចតាមដានសុខភាពរកជំងឺ Toxoplasmosis បានរហូតនោះទេ ហេតុនេះសំខាន់បំផុតត្រូវដឹងពីវិធីការពារខ្លួន។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ២- ផលិតផលសម្អាតផ្ទះ ត្រូវត្រួតពិនិត្យស្លាកផលិតផលយើងប្រើប្រាស់ និងត្រូវប្រាកដថា ផលិតផលទាំងនោះ មិនមានសញ្ញាគ្មានសុវត្ថិភាពសម្រាប់យើងកំពុងពពោះនោះឡើយ។ បើសិនជាយើងប្រើផលិតផលមានផ្ទុកជាតិ​កាវ ពណ៌ និងសារធាតុគីមីផ្សេងទៀត ត្រូវតែអនុវត្តតាមស្លាកសញ្ញាណែនាំ និងប្រាកដថា បន្ទប់របស់យើង គឺស្អាត […]


បញ្ហាផ្ទៃពោះ

ទម្លាប់ញ៉ាំអាហារនេះ សក្តិសម​បំផុតបើគ្នាយើង​កំពុង​ពពោះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាតតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ចង់​ទទួល​បាន​របប​អាហារ​មាន​តុល្យភាព​អំឡុង​ពេល​ពពោះ ស្រីៗ​គ្នា​យើង​ទាំង​អស់ គួរ​តែ​ចេះ​ថ្លឹង​ថ្លែង​អាហារ​គ្រប់​ប្រភេទ​ឲ្យ​បាន​ត្រឹម​ត្រូវ ​អត្ថបទ​ខាង​ក្រោម​នេះ នឹង​ជួយ​គ្នា​យើងយល់​ច្បាស់​ពី​អាហារ​ណា​ញ៉ាំ​ទៅ​មាន​សុខភាព​ល្អ ពិសេស​អំឡុង​ពេល​ពពោះ​តែ​ម្តង។ ១- ពពោះគួរញ៉ាំអី្វខ្លះ? ដើម្បី​សុខភាព​ល្អ គ្នា​យើង​អាច​ញ៉ាំ​អាហារ​ណា​ដែល​គ្មាន​ជាតិ​ស្ករ ឬ​អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​តិច​តួច​បាន​ហើយ។ ស្រីៗ​ពពោះ​អាច​ញ៉ាំ​អាហារ​ផលិត​ពី​សាច់​សត្វ ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ដូចជា អាហារ​ស្ងោរ ឬ​សាច់​ចម្អិន​ឆ្អិន​ល្អ សាច់​មាន​ជាតិ​ខ្លាញ់​ទាប និង​សាច់​ត្រី​សម្បូរ​ខ្លាញ់ ទឹក​ដោះ​គោ​គ្មាន​ជាតិ​ខ្លាញ់ ក៏​ដូច​ជា​ផលិត​ផល​ផលិត​ពី​ទឹក​ដោះ​មួយ​ចំនួន​ដែល​បាន​សម្លាប់​មេរោគ​ត្រឹម​ត្រូវ។ អំឡុង​ពេល​ពពោះ គ្នា​យើង​នៅ​តែ​មាន​ញ៉ាំ​បង្អែម និង​អាហារ​មាន​ខ្លាញ់​ឆ្អែត​បាន​ដដែល គ្រាន់​តែ​ត្រូវ​កម្រិត​បរិមាណ​ឲ្យ​សម​ល្មម ឬ​តិច​តូច​ទៅ​បាន​ហើយ។ ក្រុមប្រឹក្សា​សុខភាព​ចំណី​អាហារ នៃ​ក្រសួង​សុខាភិបាល​ប្រទេស​សឹង្ហបុរី Health Promotion Board បាន​ណែនាំ​ឲ្យ​ស្រីៗ​ពពោះ គួរ​ញ៉ាំ​អាហារ​ដូច​ខាង​ក្រោម ដើម្បី​ទទួល​បាន​សុខភាព​ល្អ ទាំង​ម៉ាក់ៗ និង​បេប៊ី​ក្នុង​ផ្ទៃ។ អត្ថបទពាក់ព័ន្ធ៖ អាហារអីខ្លះ​ល្អ​ខ្លាំង​សម្រាប់​ស្រីៗកំពុងពពោះ? បកស្រាយអាថ៌កំបាំង ស្រីៗពពោះឃ្លានខ្លាំង មិនអាចទ្រាំបាន ជិត​គ្រប់​ខែ ​ស្ត្រីពពោះ​អាច​តមអាហារ​បាន តែ​ប្រយ័ត្ន​បន្តិច ២- អាហារ​​ប្រចាំ​ថ្ងៃ ស្រីៗ​កំពុង​ពពោះ គួរ​ផឹក​ទឹក​តិច​បំផុត ១,២ លីត្រ/ថ្ងៃ ឬ ១-២ កែវ គ្រប់​ពេល​ញ៉ាំ​អាហារ និង​អាច​ផឹក​ចន្លោះ​ពេល​ញ៉ាំ​អាហារ​បន្ថែម​ទៀត។ ភេសជ្ជៈ​ដែល​ត្រូវ​រាប់​បញ្ចូល​ជា​ជាតិ​ទឹក គឺ​មាន​តែ​បុរាណ និង​តែ​ផ្លែ​ឈើ​គ្មាន​ជាតិ​ស្ករ ហើយ​បើ​ផឹក​ទឹក​ផ្លែ​ឈើ​ចម្រោះ […]


បញ្ហាផ្ទៃពោះ

៤ យ៉ាងនេះ ស្ត្រីពពោះអាចធ្វើបានធម្មតា ពេទ្យមិនហាមនោះទេ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! រាល់​សកម្មភាព​ដែល​ម៉ាក់ៗ​ពពោះ​ធ្វើ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ បើ​មិន​ចង់​ឲ្យ​មាន​បញ្ហា​ទៅ​ដល់​ទាំង​ម្ដាយ និង​កូន។ ម៉ាក់ៗ​មាន​ផ្ទៃ​ពោះ ចាំ​បាច់​ត្រូវ​មាន​របៀប​របប​ក្នុង​ការ​រស់​នៅ​បាន​ល្អ ទើប​ធានា​បាន​នូវ​ការ​ពពោះ​ដោយ​រលូន គ្មាន​បញ្ហា​យើង​មិន​ចង់​បាន​មក​យាយី​សុខភាព។ បើ​តាម​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា ស្ត្រី​ពពោះ​មួយ​ចំនួន​ធំ បាន​យល់​ដឹង​ពី​ការ​ថែ​ទាំ​សុខភាព​បាន​ល្អ​ហើយ ប៉ុន្តែ​នៅ​មាន​មួយ​ចំនួន​ទៀត​ដែល​នៅ​មិន​ទាន់​យល់​ច្បាស់​នៅ​ឡើយ ជាពិសេស ម៉ាក់​ៗ​ពពោះ​ទៅ​តាម​ជន​បទ។ ហេតុ​នេះ​ហើយ ទើបលោកចែករំលែកគន្លឹះ នៃ​របៀប​របប​រស់​នៅ​របស់​ស្ត្រី​ពពោះ ដើម្បី​ធានា​បាន​សុខភាព​ល្អដូចខាងក្រោម៖ ១. ការងារ - ជាទូទៅ ការងារ​មិន​មាន​ផល​ប៉ះពាល់​លើ​ការ​វិវត្តន៍​របស់​គភ៌​នោះ​ទេ លើក​លែងការងារ​មួយ​ចំនួន​ដែល​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ សារធាតុ​ដែល​ប៉ះពាល់​ដល់​គភ៌ ឬ​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​ឆ្ងាយ (នៅ​ពេល​ស្ត្រី​មាន​សញ្ញា​គំរាម សម្រាល​មិន​គ្រប់​ខែ) - ស្ត្រី​ពពោះ​អាច​នឹង​តម្រូវ​ឲ្យ​ឈប់​សម្រាក ឬ​ផ្អាក​ពី​ការងារ​មួយ​រយៈ ក្នុង​ករណី​មួយ​ចំនួន (គំរាម​រលូត សម្រាល​មិន​គ្រប់​ខែ ធ្លាក់​ឈាម ឬ​បែក​ទឹក​ភ្លោះ​មុន​ថ្ងៃ​សម្រាល)។ ២. ហាត់​ប្រាណ - ការ​ដើរ ការ​ហែល​ទឹក ការ​ពត់​ខ្លួន ឬ​ហាត់​យ៉ូហ្គា អាច​ជួយ​ឲ្យ​ស្ត្រី​មាន​សុខភាព​ល្អ និង​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ល្អ (កាត់​បន្ថយ​ការ​ឡើង​ទម្ងន់​ជ្រុល និង​បន្ថយ​ជំងឺ​ទឹក​នោម​ផ្អែម​លើ​ម៉ាក់ៗ​ពពោះ)។ ៣. រួមភេទ - […]


បញ្ហាផ្ទៃពោះ

មានផ្ទៃពោះ គេងបែបណាទើបស្រួល មិនប៉ះពាល់គភ៌?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! អំឡុង​ពេល​មាន​ផ្ទៃពោះ ប្រាកដ​ណាស់​ស្ត្រី​ពិបាក​ក្នុង​ការ​គេង​នៅ​ពេល​ដែល​ពោះ​កាន់​តែ​ធំ ករណី​ខ្លះ​អាច​ធ្វើ​ឲ្យ​ស្ត្រី​គេង​មិន​គ្រប់​គ្រាន់ ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​គភ៌​ទៀត​ផង។ ដូច្នេះ​ហើយ តើ​ស្ត្រី​ពពោះ​គួរ​គេង​ក្នុង​ទម្រង់​បែប​ណា​ទើប​មាន​ផាសុកភាព មិន​ប៉ះពាល់​​គភ៌? នៅ​ក្នុង​ត្រីមាស​ទី១ ស្ត្រី​ពពោះ​មិន​សូវ​ជា​មាន​បញ្ហា​ចោទ​រឿង​គេង​ប៉ុន្មាន​ទេ ដោយសារ​ពោះ​នៅ​តូច អាច​គេង​ផ្ងារ គេង​ផ្កាប់ ឬ​ផ្អៀង ទៅ​តាម​ចំណង់​ចំណូល​ចិត្ត។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ ប៉ុន្តែ​ចាប់​ពី​ត្រីមាស​ទី២ ទៅ ម៉ាក់ៗ​ត្រូវ​ទម្លាប់​គេង​ផ្អៀង ព្រោះ​កូន​ក្នុង​ផ្ទៃ​កាន់​តែ​ធំ​បន្តិច​ម្តងៗ បើ​សិន​ជា​យើង​គេង​ទម្រង់​ផ្សេង​ពី​នេះ​មិន​សូវ​មាន​សុវត្ថិភាព​ចំពោះ​ទារក​ក្នុង​ផ្ទៃ​នោះ​ទេ អាច​ធ្វើ​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ (ភាគរយ​តិច​តួច)។ គេង​ផ្អៀង​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ? តើ​គួរ​គេង​ផ្អៀង​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង? លោក​វេជ្ជបណ្ឌិត​ឆ្លើយ​ថា គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​ជា​ជម្រើស​ល្អ​បំផុត ការ​គេង​ក្នុង​ទម្រង់​បែប​នេះ​មាន​សុវត្ថិភាព​ចំពោះ​គភ៌ អាច​បង្កើន​លំហូរ​ឈាម​ទៅ​ខួរ​ក្បាល កាត់​បន្ថយ​អាការៈ​វិលមុខ ងងឹត​មុខ ហើយ​ដើម្បី​ឲ្យ​ការ​ដេក​ចំហៀង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ស្ត្រី​ពពោះ​អាច​ដាក់​ខ្នើយ​មួយ​ពី​ក្រោយ​ខ្នង​ និង​ខ្នើយ​មួយ​ទៀត​នៅ​ក្រោម​ត្រគាក។ ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​អាច​កាត់​បន្ថយ​សម្ពាធ​ទៅ​ថ្លើម និង​តម្រង​នោម ជួយ​កាត់​បន្ថយ​អាការៈ​ហើម​ដៃ ជើង និង​ជង្គង់​ផង​ដែរ។


បញ្ហាផ្ទៃពោះ

ជំងឺបម្រុងក្រឡាភ្លើង (វីដេអូ)

ជំងឺ​បម្រុង​ក្រឡា​ភ្លើង និង​ក្រឡា​ភ្លើង ជា​ជំងឺ​មួយ​ដែល​កើត​មាន​ពេល​​ស្ត្រី​មាន​ផ្ទៃពោះ​ចាប់​ពី ២០​សប្ដាហ៍​ឡើង​ទៅ​ ដែល​មាន​សញ្ញា​ចម្បង​រួម​មាន ហើម លើស​សម្ពាធ​ឈាម ទឹក​នោម​ប្រៃ ឈឺ​ក្បាល វិល​មុខ និង​ចុក​ចុង​ដង្ហើម ជាដើម។ ម៉ាក់ៗ​ពពោះ​ភាគ​ច្រើន​ពុំ​បាន​ដឹង​ច្បាស់​ពី​អាការៈ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ ទើប​ធ្វើ​ឲ្យ​មាន​ការ​ធ្វេស​ប្រហែស​បណ្ដោយ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ក្នុង​ករណី​ដែល​មិន​ដឹង និង​ពិនិត្យ​រក​រោគ​សញ្ញា​ទាន់​ពេល​វេលា តើផ្ដល់​ផល​ពិបាក​ដល់​ម៉ាក់ៗ​ និង​ទារក​ក្នុង​ផ្ទៃ​ដូចម្តេចខ្លះ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ