បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ស្រីៗពពោះ ភាគច្រើននឹងកើតរមាស់ ត្រង់កន្លែងនេះ

ជា​រឿង​ធម្មតា​ទេ​ដែល​ស្ត្រីមាន​ផ្ទៃពោះ តែង​កើត​មាន​​បញ្ហា​កន្ទួល​រមាស់​នៅ​លើ​ស្បែក​ពោះ។ កន្ទួល​រមាស់ កើត​ពី​កម្រិត​អ័រម៉ូន​គ្មាន​តុល្យភាព។ ពេលកូន​ក្នុង​ពោះកាន់តែ​ធំ ស្បែក​ពោះ​នឹងយាររីក​ទៅ​តាម​នោះ​ដែរ ហើយ​ម្ដាយ​នឹង​មាន​អារម្មណ៍​រមាស់ៗ​ជា​ប្រចាំ។ “Hello គ្រូពេទ្យ” នឹង​លម្អិតរឿង​នេះ និង​វិធី​កាត់បន្ថយ​រមាស់​ងាយៗ៖ ១- រមាស់​ដោយ​ការ​ស្លៀកពាក់ កាលណា​ស្លៀក​តឹង​ពេក រឹត​ពេក នឹង​ធ្វើ​ឱ្យ​ខោអាវ​កកិត​នឹង​ស្បែក​ពោះ ហើយ​នាំ​ឱ្យ​មាន​ស្នាម​កន្ទួល​រមាស់ នៅ​លើ​ស្បែក​ពោះ។ ស្នាម​រមាស់​ប្រភេទ​នេះ មិន​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃទេ តែ​វាជា​សញ្ញា​មិនល្អ​លើ​សុខភាព​ម្តាយ។ បើមាន​បញ្ហា​នេះ គួរ​ស្លៀកពាក់​រលុងៗ​បន្តិច ហើយ​ត្រូវ​ចៀសវាង​ឈុត​ណា​ដែល​សាច់​រឹងៗ។ ម៉ាក់ៗគួរ​ពាក់​សាច់​កំណាត់​កប្បាស​សុទ្ធ​ទន់ៗ​បាន​ល្អ។ វិធី​ព្យាបាល​មួយ​ទៀត ត្រូវ​ងូត​ទឹក​ត្រជាក់ៗ និង​ប្រើ​សាប៊ូ​ឲ្យ​ត្រឹមត្រូវ ចៀសវាង​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប​ឆួល​ខ្លាំង ព្រោះ​វាអាច​ធ្វើឲ្យ​ស្បែក​ពោះ​កាន់​តែ​រមាស់។ ២- រមាស់ដោយលំហូរទឹកប្រមាត់ រមាស់ខ្លះ ជា​បញ្ហា​លំហូរ​នៃ​ទឹក​ប្រមាត់ ដែល​ហៅកាត់​តាម​ពាក្យ​បច្ចេកទេស​ថា “OC”។ សណ្ឋាន​នៃ​រមាស់ មាន​លក្ខណៈ​ដូច​ជា​ផ្ទាំង ឬ​បន្ទះៗ​ពណ៌​ក្រហម ហើយ​រមាស់​ខ្លាំង។ បើ​កើត​បែប​នេះ ត្រូវ​ពិគ្រោះ​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ ៣- រមាស់ដោយសារថ្លើម ចាស់ៗ​តែង​និយាយ​ថា ឱ្យ​តែ​កើត​រមាស់​ញឹក​ញាប់ គឺ​មក​ពី​ថ្លើម​មិន​សូវ​ល្អ។ ជាក់​ស្ដែង ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ រមាស់​អាច​កើត ដោយសារ​មុខងារ​ថ្លើម​ដំណើរ​ការ​មិន​សូវ​ល្អ ឬ​អាច​ហៅ​ខ្លី ថា “ICP”។ ជំងឺ​នេះ ជា​ករណី​ធ្ងន់​សម្រាប់​សុខភាព​ម្ដាយ។ បើ​ម្ដាយ​មាន​សុខភាព​ធម្មតា ថ្លើម​នឹង​បញ្ចេញ​សារធាតុ​មួយ​ប្រភេទ ដែល​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​ជម្រាប​អាហារ​ទៅ​ជ្រាំង​ពោះ​តូចៗ ដែល​សាយភាយ​សារធាតុ​ចិញ្ចឹម​ក្នុង​ខ្លួន។ បើ​ស្ត្រី​ជា​ម្ដាយ​កើត​បញ្ហា ICP (បញ្ហាថ្លើម) នោះ​សារធាតុ​ដែល​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​នេះ […]


បញ្ហាផ្ទៃពោះ

មានផ្ទៃពោះ ប្រើគ្រឿងសម្អាងទាំងនេះ អាចប៉ះពាល់កូនក្នុងផ្ទៃ

ស្អាត ស្រីៗ​ណា​មិន​ចង់? គ្រាន់​តែ​ថា ពេល​គ្នា​យើង​មាន​ផ្ទៃ​ពោះ ការ​លាប​ក្រែម​ថែម​ម្សៅ ប្រើ​ផលិតផល​មួយ​ចំនួន អាច​ប៉ះពាល់​កូន​បាន។ តើមាន​អ្វីខ្លះ? ប៉ះពាល់កម្រិតណា?​ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ ១- ផលិតផលធ្មេញស សារធាតុ​ផ្សំ​ក្នុង​ផលិត​ផល​ធ្វើ​ឲ្យ​ធ្មេញ​ស គឺ Peroxide ដែល​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ពេញ​វ័យ បើទោះ​លេ​បវា​ចូល​ក្នុង​ពោះ​​ក៏​ដោយ។ ប៉ុន្តែ​សារធាតុ​មួយ​ចំនួន​ក្នុង​ផលិតផល​ធ្វើ​ឱ្យ​ធ្មេញ​ស​នោះ អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ជំនួស​ឲ្យ​ការ​ប្រើ​ផលិតផល​ធ្វើ​ឲ្យ​ធ្មេញស ផ្ដេសផ្ដាស​ផ្សេងៗ យក​ល្អ ស្ត្រី​មាន​ផ្ទៃពោះ គួរ​ប្រើ​ប្រភេទ​ថ្នាំដុស​ធ្មេញ​ជួយ​ឲ្យ​ធ្មេញស ហើយ​ឧស្សាហ៍​ទៅ​ពេទ្យ​សម្អាត​ធ្មេញ។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ២- ស្ព្រាយបាញ់សក់ និងថ្នាំក្រចក សារធាតុ Phthalate គេ​រក​ឃើញ​ក្នុង​ស្ព្រាយ​បាញ់​សក់ និង​ថ្នាំ​លាប​ក្រចក។ វា​អាច​មាន​ហានិភ័យ​ធ្វើ​ឲ្យកូន​ក្នុង​ផ្ទៃ​អត់​គ្រប់​លក្ខណៈ និង​ការ​អភិវឌ្ឍ​ផ្លូវភេទ​បុរស​មិន​ប្រក្រតី។ ដើម្បី​សុវត្ថិភាព គួរ​ប្រើ​ផលិតផល​គ្មាន​សារធាតុ Phthalate។ យើង​អាច​ប្រើហ្វូម​លាប​សក់ ឬ​ចាហួយ​លាប​សក់ ជំនួស​ការ​ប្រើ​ស្ព្រាយ។ ៣- ក្រែមលាបមាត់ សារ​ធាតុសំណ ត្រូវ​គេ​ប្រទះ​ឃើញ​ក្នុង​ក្រែម​លាប​មាត់ ដើម្បី​ជួយ​រក្សា​ពណ៌​លើ​មាត់។ ជិត ៦១% នៃ​ក្រែម​ល្បីៗ សុទ្ធ​តែ​ផ្សំ​ពី​សារធាតុ​នេះ។ ដើម្បី​សុវត្ថិភាព គួរ​ជ្រើស​យក​ធម្មជាតិ​ទៅ ឬ​ប្រើ​ផលិតផល​ដែល​គ្មាន​ជាតិ​សំណ និង​ពិគ្រោះ​ជាមួយ​ពេទ្យ​មុន​ប្រើ។ ៤- ក្រែម ឬឡេ ក្រែម​ភាគ​ច្រើន (ឡេការពារ​កម្ដៅថ្ងៃ ក្រែម​បំបាត់​ជ្រួញ និង​ក្រែម​មួយ​ចំនួន​ទៀត​ផ្សេងៗ​ទៀត) មាន​ផ្ទុក​សារធាតុ​ដែល​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។ មុន​នឹង​ប្រើ […]


មានផ្ទៃពោះ

ប្រយ័ត្នណាម៉ាក់ៗ! បើកើតគ្រុនឈាមពេលពពោះ កូននឹងរងផលប៉ះពាល់ទាំងនេះ (វីដេអូ)

ចូល​ខែភ្លៀង សម្បូរ​មូស ទាំង​ក្មេង​ទាំង​ចាស់ ងាយ​ប្រឈម​នឹង​​ជំងឺ​គ្រុន​ឈាម ក្នុង​​ស្រ្តី​ពពោះ​ក៏​ត្រូវ​ប្រយ័ត្នដែរ ព្រោះ​បើ​កើត​ជំងឺ​គ្រុនឈាម​ពេល​នេះ កូន​ក្នុង​ផ្ទៃ​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ឆ្លង​ជំងឺ​គ្រុនឈាម អាច​ចម្លង​វីរុស​នេះ​ទៅ​ទារក​ក្នុង​ផ្ទៃ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​ពេល​សម្រាល​កូន។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ម្តាយ​ដែល​កើត​ជំងឺ​គ្រុន​ឈាម​មិន​ត្រឹម​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ កូនក្នុង​ផ្ទៃ​ក៏​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ ដូច​ជា​កូន​កើត​មក​មិន​គ្រប់​គីឡូ កូន​កើត​មិន​គ្រប់​ខែ ករណី​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ស្លាប់។ ចំពោះ​ស្ត្រី​ពពោះ​ដែល​ឆ្លង​ជំងឺ​គ្រុន​ឈាម លោក​វេជ្ជបណ្ឌិត​ថា នឹង​មាន​ចេញ​រោគសញ្ញា​ដូច​អ្នក​ឆ្លង​ធម្មតា គឺ​មាន​ក្ដៅ​ខ្លួន ឈឺ​ក្បាល ឈឺ​សន្លាក់​សាច់​ដុំ ឈឺ​ក្នុង​ភ្នែក ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ឬ​ចេញ​ឈាម​ច្រមុះ។ ស្រ្តី​ពពោះ​ដែល​ឆ្លង​ជំងឺ​គ្រុន​ឈាម អាច​នឹង​ជា​សះ​ស្បើយ​ក្នុង​រយៈពេល​១​សប្តាហ៍ បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ រោគសញ្ញា​មាន ក្អួត​ចង្អោរ ចុក​ពោះ​ខ្លាំង ពិបាក​ដកដង្ហើម មាន​ការ​ហូរ​ឈាម​តាម​ច្រមុះ អញ្ចាញ​ធ្មេញ តាមបាត ឬ​នៅ​ពី​ក្រោម​ស្បែក និង អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ សូមទស្សនាវីដេអូពន្យល់បន្ថែម៖


បញ្ហាផ្ទៃពោះ

ទឹកនោមប្រៃពេលពពោះ មានសញ្ញាអីខ្លះ មកពីមូលហេតុអីទៅ?(វីដេអូ)

ក្រៅ​ពី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ស្រីៗ​ក៏​ជួប​បញ្ហា​ទឹក​នោម​ប្រៃ​ពេល​ពពោះ​ដែរ ហើយ​ជំងឺ​ទាំង​២​មុខ​នេះ សុទ្ធ​តែ​បង្ក​គ្រោះ​ថ្នាក់​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ តើ​ទឹក​នោម​ប្រៃ​ពេល​ពពោះ​មាន​រោគ​សញ្ញា​អី​ខ្លះ? បណ្តាល​មក​ពី​អ្វី? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-សែនសុខ នឹង​បកស្រាយ​លម្អិត​ពី​រោគ​សញ្ញា និង​មូល​ហេតុ​បង្ក​ឲ្យ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ប្រៃ​ពេល​ពពោះ។ ១. រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ប្រៃ – ស្រវាំង​ភ្នែក – ហើម​មុខ ត្របកភ្នែក – ហើម​ជើង – ទឹក​នោម​មាន​ពណ៌​លឿង​ខាប់ មាន​ពពុះ​ច្រើន – ឈឺ​ចាប់​តាម​ឆ្អឹង​ជំនី – ឈឺក្បាល ២. មូលហេតុ មូលហេតុ​ចម្បង​ដែល​បង្ក​ឱ្យ​ស្រីៗ​ពពោះ​លើស​សម្ពាធ​ឈាម និង​ទឹក​​នោម​ប្រៃ​នោះ គឺ​មក​ពី​វិបត្ដិ​​របស់​សុក។ នៅ​​ពេល​សុក​ធ្វើការ​មិន​បាន​ល្អ នាំ​ឲ្យ​សរសៃ​ឈាម​មួយ​ចំនួន​រីក​ធំ ឬ​ក៏​រួម​តូច ធ្វើ​ឱ្យ​ការ​នាំ​ឈាម​មក​ចិញ្ចឹម​កូន និង​សុក​​មិន​​បាន​​ល្អ  ​បណ្ដាល​​ឱ្យ​​លេច​​ចេញ​​រោគ​​សញ្ញា​មួយ​​ចំនួន ដូច​ជា​​ការ​​ឡើង​ឈាម ​ទឹក​ចូល​ក្នុង​សួត  ទឹក​​នោម​​ប្រៃ ហើម​ ឬ​​ប្រកាច់។ ៣. វិធី​បង្ការ​ជំងឺ​ទឹក​នោម​ប្រៃ​ពេល​ពពោះ មាន​ជំងឺ​ទឹកនោម​ប្រៃ​ពេល​ពពោះ បង្ក​​ហានិភ័យ​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡាភ្លើង ក្រឡា​ភ្លើងធ្ងន់ធ្ងរ និង​ឈាន​ដល់​ក្រឡា​ភ្លើង ដូចនេះ​​ស្ត្រី​​ចាំបាច់​​ត្រូវ​​តែ​​ទៅ​​ជួប​​គ្រូពេទ្យ​​ដើម្បី​​តាម​​ដាន​សុខភាព​​ឲ្យ​​បាន​​ទៀង​​ទាត់ ហើយ​បើ​មាន​សញ្ញា​អ្វី​មួយ​មិន​ប្រក្រតី​គួរ​តែ​ប្រញាប់​ពិគ្រោះ​ជាមួយ​ពេទ្យ។


បញ្ហាផ្ទៃពោះ

ស្រីៗ​ពពោះ កុំ​ឲ្យ​ឡើងគីឡូខ្លាំងពេក អាចជួបបញ្ហា ២យ៉ាងនេះ

ពេលពពោះ ស្រីៗយើង​អាច​ឡើង​គីឡូ​​ស្រឺតៗតែម្ដង។ អ៊ីចឹង យើង​ត្រូវ​ប្រយ័ត្ន​ ព្រោះ​អំឡុង​ពពោះ ឡើង​គីឡូ​ខ្លាំង​ពេក មិន​ល្អ​ទេ មាន​គ្រោះ​ថ្នាក់​ខ្លាំង អាច​បង្ក​ឲ្យ​កើត​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន គ្រោះ​ថ្នាក់​ទាំង​ម្ដាយ ទាំង​គភ៌។ “Hello គ្រូពេទ្យ” នឹង​ប្រាប់ស្រីៗ​យើង​ពី​ជំងឺ​ងាយ​កើត​បំផុត បើ​មិន​គ្រប់​គ្រង​គីឡូ​បាន​ល្អ ពេលពពោះ។ ១- ជំងឺ​ទឹក​នោម​ផ្អែម ស្រីៗ​មាន​ផ្ទៃ​ពោះ ហើយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ​ងាយ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​បំផុត​អំឡុង​ពេល​ពពោះ។ បន្ទាប់​ពី​សម្រាល ក្មេង​អាច​នឹង​កើន​លើស​ទម្ងន់​ខ្លាំង​នៅ​អាយុ​ ៣ ឆ្នាំ និង​អាច​មាន​បញ្ហា​ផ្សេងៗ​ទៀត ដូច​ជា ស្បែក​ឡើង​លឿង​ បញ្ហា​ដង្ហើម និង​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប។ ដើម្បី​បញ្ចៀស​ជំងឺ​នេះ​បាន ពេទ្យ​នឹង​ណែ​នាំ​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម។ – តម​អាហារ៖ គ្រូពេទ្យ អាច​នឹង​ជួយ​បង្រៀន​យើង​ពី​វិធី​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ស្ថិត​ក្នុង​កម្រិត​មួយ​ល្អ​សម្រាប់​សុខភាព។ ពេទ្យ​ក៏​នឹង​ណែនាំពី​របៀប​ចែក​ កម្រិត​អាហារ និង​ពេល​ញ៉ាំ​អាហារ​ដែល​ត្រឹម​ត្រូវ។ នរណា​ក៏​ដឹង​ថា​បន្លែ ផ្លែ​ឈើ នំប៉័ង​អង្ករ​សម្រូប នំ​ស្រួយ​ធ្វើ​ពី​អង្ករ​សម្រូប និង Cereals (គ្រាប់​ធញ្ញជាតិ) គឺ​សុទ្ធ​តែ​ជា​ប្រភព​ជាតិ​សរសៃ​ធម្មជាតិ មាន​ជីវជាតិ​ល្អ​សម្រាប់​រាងកាយ។ បង្កើន​ញ៉ាំ​ជាតិ​សរសៃ ១០ ​ក្រាមរៀង​រាល់ គ្រប់​ពេល​ញ៉ាំ​អាហារ អាច​បន្ថយ​ហានិភ័យជំងឺ​ទឹកនោមផ្អែម ដល់​ទៅ ២៦ ភាគរយ។ – បញ្ចេញ​សកម្មភាព​រាង​កាយ៖ ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ […]


បញ្ហាផ្ទៃពោះ

គ្រោះថ្នាក់​ដល់កូនបែបនេះហើយ បានជាស្រីៗមានផ្ទៃពោះមិនគួរញ៉ាំថ្លើមសត្វញឹកញាប់​

គ្នា​យើង​ទំនង​ជា​បាន​ដឹង​ហើយ​ថា​ថ្លើម​សត្វ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​យ៉ាង​មាន​ទាំង​វីតាមីន រ៉ែ និង​ប្រូតេអ៊ីន ហើយ​​ថ្លើម​ក៏​មាន​ផ្ទុក​វីតាមីន​ A ក្នុង​កម្រិត​ខ្ពស់​ផង​ដែរ។ ទោះ​យ៉ាងណា ការ​ទទួល​បាន​វីតា​មីន​ A ពី​ថ្លើម​សត្វ​ច្រើន​ពេក​គឺ​មិន​ល្អ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ​នោះ​ទេ។ ថ្លើម​សត្វ​មាន​ផ្ទុក​​ជាតិ​ដែក វីតាមីន B12 វីតាមីន​A ស័ង្កសី ស៊ីលីស្យូម(selenium) និង​ស្ពាន់​ ដែល​អ្វីទាំង​អស់​នេះ​សុទ្ធ​តែជា​សារធាតុ​ចិញ្ចឹម​ល្អ សម្រាប់​រាងកាយ។ ប៉ុន្តែ​ស្រ្តីមាន​ផ្ទៃ​ពោះ​មិន​គួរ​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ច្រើន​នោះទេ​។​ ការ​ញ៉ាំ​ថ្លើម​សត្វ​មាន​ទម្រង់​វីតាមីន​ A (preformed vitamin A)ច្រើន​ ជា​ពិសេស​នៅ​ត្រី​មាស​ទី​១​ អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូត​លាស់​មិន​ពេញ​លេញ ឬ​អាច​រលូត​ផង​ក៏​មាន​។ ក្រៅ​ពី​ក្នុង​ថ្លើម​សត្វ អាហារ​ធ្វើ​ពី​ថ្លើម​សត្វ​ដូច​ជា​សាច់​ក្រក​ ក៏​នៅ​តែ​មាន​ផ្ទុក​វីតាមីន​A នេះ​ច្រើន​ដូច​គ្នា។ គ្នា​យើង​ទំនងជា​ឆ្ងល់​ដែរ​ថា វីតាមីន​A ក្នុង​ថ្លើម​សត្វ​អាច​មាន​បញ្ហា​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ ចុះ​វីតាមីន​A ក្នុង​បន្លែ​មាន​បញ្ហា​ដែរ​ឬទេ? ចម្លើយ​ខ្លី​គឺ​មិន​មាន​បញ្ហា​ទេ។ នៅ​ក្នុង​បន្លែ​ ផ្លែឈើ វីតាមីនA យើង​អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា​ប្រូវីតាមីនA​ ការ៉ូទីន​(provitamin A carotenoids)។ ការ​ទទួល​បាន​វីតាមីន​A នៅ​ក្នុង​បន្លែ​ ផ្លែ​ឈើ គឺ​មិន​មាន​គោលការណ៍​ណែ​នាំ​ឲ្យ​កំណត់​បរិមាណ​ញ៉ាំ​នោះ​ទេ ពោល​គឺ​ថា​មាន​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ។​ បើ​អ៊ីចឹង​ស្រ្តី​មាន​ផ្ទៃ​ពោះ​មិន​គួរ​ញ៉ាំ​ថ្លើម​សត្វ? មិនមែន​បែប​នេះ​ទេ ប៉ុន្តែ​ត្រូវ​កំណត់​បរិមាណ​ត្រូវ​ញ៉ាំ ​គឺ​អាច​ញ៉ាំ​ប្រហែលជា​៨០ក្រាម​ក្នុង​មួយ​សប្ដាហ៍​ ដោយ​មិន​ត្រូវ​ញ៉ាំ​រាល់ថ្ងៃ​នោះ​ទេ។ គ្នា​យើង​ដឹង​ទេ​នៅ​ក្នុង​ថ្លើម​គោ​​ត្រឹម​មួយ​ចំហៀង​មាន​ផ្ទុក​វីតាមីន A ច្រើន​ជាង​តម្រូវ​ការ​អតិបរមា​របស់​ស្រីៗ​​រហូត​ដល់ទៅ​បី​ដង។ នាយក​ដ្ឋាន​កសិកម្ម​របស់​សហរដ្ឋអាមរិក​បាន​ណែនាំ​ឲ្យ​ញ៉ាំ​វីតាមីន​A […]


បញ្ហាផ្ទៃពោះ

ក្រៅពីហើមជើង ស្រ្តីពពោះអាចកើតមានអាការៈហើមនៅចំណុចទាំងនេះទៀត

អាការៈ​ហើម​ជើង​មិនមែន​ជួប​តាំងពី​ត្រីមាស​ដំបូង​ឡើយ ផ្ទុយ​ទៅ​វិញ​វា​កើត​ឡើង​អំឡុង​ចុង​ត្រីមាស​ទី​៣។ ក្រៅពី​ជើង នៅ​កន្លែង​ដទៃ​លើ​រូបរាងកាយ​ក៏​ឡើង​ហើមដែរ ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​មិន​ស្រួល​ពេញ​ទាំង​រាងកាយ គ្រាន់តែ​មិន​សូវ​ធ្ងន់ធ្ងរ​ខ្លាំង​ដូច​ជើង ហើយ​យើង​ក៏​មិន​បាន​ចាប់អារម្មណ៍។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ក្រៅពី​ជើង​នៅ​មាន​កន្លែង​ផ្សេង​ទៀត​ដូចជា សុដន់  មុខ បបូរមាត់ ច្រមុះ អញ្ចាញធ្មេញ សរសៃ​វ៉ែន ទ្វារមាស អាច​មាន​ភាព​ខុស​ប្រក្រតី​បន្តិច​បន្តួច តែ​មិន​សូវ​ជា​កើត​មាន​ច្រើន​ឡើយ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​បង្អែក​កម្ពុជា-ចិន​ សែន​សុខ​ បាន​បន្ត​ទៀត​ថា រាងកាយ​ ស្ត្រី​ពពោះ​ផលិត​ឈាម និង​សារធាតុ​រាវ​ច្រើន​ជាង ៥០% សម្រាប់​តម្រូវ​ការ​លូតលាស់​របស់​គភ៌​ក្នុង​ស្បូន​ម៉ាក់​ៗ ហេតុ​នេះ​ទើប​ធ្វើ​ឲ្យ​ស្ត្រី​ជួប​នឹង​អាការៈ​ហើម​ដៃ មុខ ជើង ក​ជើង និង​ប្រអប់​ជើង។ ទោះ​ជា​យ៉ាង​ណា​បញ្ហា​នេះ​តូចតាច​ប៉ុណ្ណោះ ព្រោះ​វា​នឹង​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​រួច​ជាក់ជា​មិន​ខាន។ ប៉ុន្តែ​ក្នុង​ករណី​ម៉ាក់​ៗ​ហើម​ជើង ហើយ​​មាន​ជំងឺ​ទឹកនោមប្រៃ និង​លើសឈាម​ទៀត​នោះ​ងាយ​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​បម្រុង​ក្រឡាភ្លើង និង​ពេល​ខ្លះ​វិវត្ត​ទៅ​ជា​ជំងឺ​ក្រឡាភ្លើង​ ដែល​អាច​ឲ្យ​ស្ត្រី​ប្រឈម​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​ពេល​សម្រាល។ ដូច្នេះ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ សម្រាប់​ស្ត្រី​ដែល​ជួប​បញ្ហា​ហើម​ជើង គួរតែ​អនុវត្ត​ដោយ​លើកជើង​ឲ្យ​បាន​ខ្ពស់​បន្តិច ពេល​សម្រាក ឬ​យក​អ្វី​កល់​ដាក់​ឲ្យ​ជើង​ខ្ពស់​ជាង​បេះដូង ដើម្បី​ឈាម​ហូរ​ទៅកាន់​បេះដូង គេង​ផ្អៀង​ទៅ​ឆ្វេង​គ្រប់គ្រង​ទម្ងន់ កុំ​ឲ្យ​លើស​ខ្លាំង​ពេក ហាត់ប្រាណ​ជាដើម។


បញ្ហាផ្ទៃពោះ

ឮគេថាផឹកស្រាបៀរពេលទម្ងន់ កូនកើតមកស្អាតល្អ តែពេទ្យថាគ្រោះថ្នាក់ទាំងម្តាយ និងកូន

កន្លង​មក​នៅតែ​មាន​ការ​យល់​ខុស​អំពី​ការ​ផឹក​ស្រា​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​សម្រាល ដោយ​គិត​ថា​ល្អ និង​ជំនួយ​ដល់​សុខភាព។ ក្នុង​ចំណោម​នោះ​មាន​មតិ​លើក​ឡើង​ដោយ​គ្មាន​អំណះអំណាង​ថា ពេល​ពពោះ​បើ​ម៉ាក់​ៗ​ផឹក​ស្រាបៀរ ល្អ​ចំពោះ​កូន ធ្វើ​ឲ្យ​កូន​កើត​មក​ស្បែក​ស្អាត។ បញ្ហា​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​និយាយថា ស្ត្រី​ខ្មែរ​មួយ​ចំនួន​មានចំណេះដឹងទាបទាក់ទង​នឹង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ថា មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​ទាំង​ពេល​អំឡុង​ពពោះ និង​សម្រាល។ ផ្ទុយ​ទៅ​វិញ​វា​មាន​គុណ​វិបត្តិ​ច្រើន​មហាសាល ដែល​ធ្វើឲ្យ​យើង និង​កូន​មាន​គ្រោះថ្នាក់។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​បន្ត​ទៀត​ថា គ្រប់​ជាតិ​អាល់កុល មិន​ថា​ស្រា ឬ​ស្រាបៀ​សុទ្ធតែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ម៉ាក់ និង​ទារក មិន​ថា​ពពោះ​ខែ​ទី​ប៉ុន្មាន​​​​ក៏​ដោយ ព្រោះ​បើ​ផឹក​ស្រា​កូន​ក្នុង​ពោះ​ក៏​ផឹក​ដែរ ហើយ​សរីរាង្គ​ខាង​ក្នុង​របស់​កូន​សុទ្ធ​តែ​ខ្ចី​ទាំងអស់ សុទ្ធតែអាចរងគ្រោះ៖ - ទារក​ប្រឈម​ស្លាប់​ក្នុង​ផ្ទៃ - កើត​មុន​ខែ - កូន​ខ្វះ​គីឡូ - ប្រឈម​កង្វះ​អវយវៈ - កូន​កើត​មក​មិន​ឆ្លាត - ក្បាល​តូច - កូន​ក្រ​ចេះ​និយាយ - ប៉ះពាល់ ខួរក្បាល បេះដូង តម្រងនោម ឆ្អឹង ជាដើម។ វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា មិន​ត្រឹម​តែ​ស្រាបៀរ ស្រា​ក្រហម​អ្វី​នោះ​ទេ ស្រា​ថ្នាំ​ត្រាំ​សត្វ ឬ​ឫស​ឈើ​ផ្សេង​ៗ​ទៀត សុទ្ធតែ​គ្រោះថ្នាក់​ទាំងអស់។ ចំណែក​មូលហេតុ​ទារក​ខ្លះ​ពេល​កើត​មក​មាន​ជាប់​ស​ៗ​ដូច​ម្សៅ​មក​ជាមួយ មិន​មែន​អាក្រក់​អ្វី​នោះ​ទេ តែ​ល្អ​ចំពោះ​កូន​ទៅវិញ​ទេ។ ទារក​ដែល​ទើប​នឹង​កើត​មក​មាន​ក្រមួន​ស​ៗ​នោះ អ្នក​ខ្លះ​ហៅ​ថា​ខ្លាញ់​ជាប់​ស្បែក ដែល​ភាសា​អង់គ្លេស​ហៅ​ថា Vernex Caseosa។ លោក​គ្រូ​ពេទ្យ​បាន​បន្ថែម​ទៀត​ថា ខ្លាញ់​ជាប់​ស្បែក ឬ Vernex […]


បញ្ហាផ្ទៃពោះ

បើជួបអាការៈឈឺចាប់ទាំង ៣ កន្លែងនេះអំឡុងពពោះ ម៉ាក់ៗមិនបាច់ភ័យពេកទេ

ជា​ធម្មតា​ប្រសិនបើ​ស្ត្រី​ពពោះ​មាន​អាការៈ​ឈឺ​ចុកចាប់​មួយ​ចំនួន​ពិតជា​គួរឲ្យ​បារម្ភ ប៉ុន្តែ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ​ថា បើ​យើង​ឈឺ​ដូច​ខាងក្រោម​នេះ មិន​បាច់​ភ័យ​ពេក​ទេ ព្រោះ​វា​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ និង​ពេល​កើត​ឡើយ។ ១- រមួល​ក្រពើ ស្ត្រី​ពពោះ​ស្ទើរតែ​ទាំងអស់​ប្រាកដជា​ជួប​ប្រទះ​នេះ ហើយ​ញឹក​ញាប់​ថែម​ទៀត​ផង ចៀស​មិន​បាន​ទេ ព្រោះ​នៅ​ពេល​ទារក​ក្នុង​ផ្ទៃ​លូតលាស់ ស្បូន​នឹង​ត្រូវ​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់​ជា​មូល​នាំឲ្យ​សាច់​ដុំ និង​សរសៃពួរ​កើត​មាន​ការ​រមួល ហើយ​អាការៈ​រមួល​ក្រពើ​នេះ​ក៏​អាច​បណ្ដាល​មកពី​ជាតិ​ឧស្ម័ន​ពុល អាការៈ​ហើម និង​ទល់លាមក​ផង​ដែរ។ រមួល​ក្រពើ​នេះ​កូន​កាន់តែ​ធំ អាការៈ​រមួល​ក៏​កាន់តែ​ញឹក និង​រឹតតែ​ឈឺ​ផង​ដែរ។ ២- ឈឺ ឬ​ជាប់​ចង្កេះ រឿង​ឈឺ​ចង្កេះ​ពេល​ពពោះ វា​ជា​រឿង​ធម្មតា​សម្រាប់​ស្រី​ៗ ខណៈ​គ្នា​យើង​ខ្លះ​ឈឺ​ចង្កេះចាប់​ត្រីមាស​ទី១ទៅ។ ចំណែក​មូល​ហេតុ​ចម្បង គឺ​ការ​លូត​លាស់​ស្បូន ព្រោះ​ដើម្បី​គភ៌​ក្នុង​ផ្ទៃ​អាច​លូត​លាស់​បាន ស្បូន​ត្រូវ​រីក​ធំ ហើយ​រុញ​សាច់​ដុំ និង​សរីរាង្គ​ផ្សេង​ទៀត​ទៅ​ខាងៗ ដោយ​ករណី​នេះ ច្រើន​មាន​នៅ​លើ​ស្រីៗ​គ្នា​យើង​ទើប​ពពោះ​លើក​ដំបូង។ ៣- ឈឺ ឬ​ធ្ងន់​​ផ្នែក​ក្រោម​ពោះ ការ​ឈឺ​ចាប់​ខ្លាំង​នៅ​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​អាច​មកពី​កូន​ធំ​ទៅ​ៗ ហើយ​ស្បែក​ពោះ​យើង​មិន​សូវ​មាន​សំណើម​រហូត​បង្ក​អាការៈ​បែប​នេះ។ មួយ​វិញ​ទៀត​អាច​មកពី​កូន​ធំ ហើយ​ប្រឹង​ចំកោង ឬ​បង្វិល​ចុះ​ឡើង ទើប​បង្ក​ការ​ឈឺចាប់​ដល់​យើង។


បញ្ហាផ្ទៃពោះ

ចុករួយចង្កេះ ឈឺខ្នងពេលពោះ កុំបារម្ភអី ម៉ាក់ៗអាចសាកតិចនិកទាំងនេះ!

ស្រីៗ​គ្នា​យើង​កំពុង​តែ​ពពោះ ឧស្សាហ៍​ឈឺ​ខ្នង ឈឺ​ចង្កេះ​មែនទេ? កុំ​បារម្ភ​ពេក អាការៈ​ចុក​រួយ​ចង្កេះ ឈឺ​ខ្នង​ពេល​ពពោះ ជា​រឿង​ធម្មតាប៉ុណ្ណោះ ដោយសារ​តែ​រាង​កាយ និងអ័រម៉ូន​ប្រែ​ប្រួល ស្បូន​រីក​ធំ រុញ​សាច់ដុំ និង​សរីរាង្គ​ផ្សេងៗ​ទៀត។ ដើម្បី​សម្រួល​អាការៈ​ចុក​រួយ​ចង្កេះ និង​ឈឺ​ខ្នង ពេល​ពពោះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​នូវ​តិច​និក​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ១. គេង​ឲ្យ​បាន​គ្រប់​គ្រាន់ សម្រាក​ឲ្យ​ច្រើន ពេល​ពពោះ​​រាងកាយ​ស្រីៗ​យើង​កាន់តែ​ចុះ​ខ្សោយ ងាយ​ទទួល​រង​សម្ពាធ​ផ្សេងៗ យក​ល្អ​គួរ​តែសម្រាក​ឲ្យ​បាន​ច្រើន និង​គេង​ឲ្យ​បាន​​គ្រាន់។ ២. សម្រួល​ឥរិយាបថ​ឲ្យ​បាន​ល្អ ស្រប​ពេល​រាង​កាយ​យើង​កំពុង​រីក​ធំ​ធាត់ ពោះ​របស់​យើង​ក៏​ធំទៅ​បន្តិច​ម្តងៗ នាំ​ឲ្យ​ទម្ងន់​ខាង​មុខធ្ងន់​ជាង​ខាង​ក្រោយ ជាកត្តា​នាំ​ឲ្យ​យើងចាប់​ផ្តើម​មាន​អារម្មណ៍​ឈឺ​ខ្នង និង​រួយ​ចង្កេះ​ជាដើម។ ប៉ុន្តែ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​រយៈ​ឥរិយាបថ​ត្រឹម​ត្រូវ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ – ក្រោក​ឈរ​ឡើង​ឲ្យ​ត្រង់ – ពើង​ទ្រូង​ឡើង​ឲ្យ​ខ្ពស់ – ទម្លាក់​ស្មា​ទៅ​ក្រោយ​ ហើយ​សម្រាកបន្ធូរ​អារម្មណ៍ – កុំ​សម្លឹង​ចុះ​មើល​ជើង​យើងឲ្យ​សោះ នៅ​ពេល​យើង​ឈរ​ក្នុង​ស្ថាន​ភាព​មួយ​មាន​អារម្មណ៍​ផាកសុភាព នោះ​នឹង​ជួយ​ឲ្យ​ការ​ឈឺ​ចាប់​ខ្នង​រសាត់​ទៅ​បាន​ដែរ។ ចំពោះ​ការ​អង្គុយ​វិញ យើង​អាច​ជ្រើស​រើស​កៅអី​ណា​ដែល​អាច​ទប់​ខ្នង​យើង​បាន​ស្រួល ឬ​អាច​ប្រើ​ខ្នើយ​ដើម្បី​ទប់​ខ្នង​ផ្នែក​ខាង​ក្រោម​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. ប្រើ​ស្បែក​ជើងកែងទាបៗ ឬបាតរាបស្មើ យើងត្រូវពាក់​ស្បែក​ជើង​កែង​ទាប មិន​ចោត ពោល​គឺ​ប្រើ​ស្បែក​ជើង​ណា​ដែល​យើង​ពាក់​ទៅ​ស្រួល​ខ្លួន​ និង​ហាម​ពាក់​ស្បែក​ជើង​កែង​ចោត ដែល​ជាហេតុ​ធ្វើ​ឲ្យ​ខ្លួន​យើង​មិន​មាន​លំនឹង​ល្អ និង​អាច​បណ្តាល​ឲ្យ​ដួល​បាន។ ៤. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ