បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ស្ត្រីពពោះ និងកំពុងបំបៅដោះកូន អាចចាក់វ៉ាក់សាំងកូវីដ ១៩ បានអត់?

ទោះ​បច្ចុប្បន្នវ៉ាក់សាំង​កូវីដ-១៩ ​ត្រូវ​បាន​ផលិត​ឡើង និង​ចរាចរណ៍​ឲ្យ​ប្រជាជន​បាន​ចាក់នៅជុំ​វិញ​ពិភពលោក​ក៏​ដោយ តែ​ព័ត៌មាន​ពី​ការ​ចាក់វ៉ាក់សាំងកូវីដ ១៩ ​លើ​​​ស្ត្រី​​ពពោះ និង​​ស្ត្រី​​កំពុង​​បំបៅ​​ដោះ​កូន​ ហាក់​មិន​សូវ​ទំលំ​ទូលាយ​ឡើយ។ តើ​ស្ត្រី​ពពោះ និង​បំបៅដោះ​កូន​អាច​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ បាន​ឬ​ទេ? រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោក​ជំទាវ ឱ វណ្ណឌីន បាន​ឲ្យ​ដឹង​ថា ក្រសួង​នៅ​មិន​ទាន់​ទទួល​បាន​ការ​ណែនាំ​ទាក់ទង​នឹង​ការ​ចាក់​​វ៉ាក់សាំង​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ពី​ អង្គការ​សុខភាព​ពិភពលោក(WHO) នៅ​ឡើយ​ទេ ដូច​នេះ​ស្ត្រី​ពពោះ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​បន្ត​ទៀត។ លោក​ជំទាវ​បន្ត​ថា អង្គការ​សុខភាព​ពិភព​លោក បាន​ឲ្យ​យើង​វាយ​តម្លៃ​ថា ប្រសិន​បើ​ស្ត្រី​ពពោះ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់ ដូច​នេះ​គ្រូពេទ្យ​អាច​សម្រេច​ចិត្ត​ឲ្យ​ស្ត្រី​ពពោះ​ចាក់​វ៉ាក់សាំងកូវីដ ១៩ ដើម្បី​ការពារ​សុខភាព​ដែរ ប៉ុន្តែ​ត្រូវ​មាន​ការ​តាម​ដាន​ឲ្យ​បាន​ច្បាស់​លាស់។ ចំណែក​ការ​លើក​ឡើង​ថា ចាក់​វ៉ាក់សាំង​រួច អាច​ប៉ះពាល់​ទៅ​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរ ឬ​អត់​នោះ ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ពី​អ្នក​វិទ្យាសាស្ត្រ ដើម្បី​ប្រមូល​ទិន្នន័យ យក​មក​វាយ​តម្លៃ​ចុង​ក្រោយ។ ចំណែក​ចំពោះ​ម៉ាក់ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន លោកជំទាវថា អាច​ចាក់​វ៉ាក់សាំង Sinovac បាន និង​អាច​បន្ត​បំបៅ​ដោះ​កូន​ធម្មតា​ ដោយ​មិន​ចាំ​បាច់​បារម្ភ​ពី​ហានិភ័យ​ប៉ះពាល់​សុខភាព ឬ​ប៉ះពាល់​ដល់​កូន​ដោយ​សារ​ទឹក​ដោះ​ឡើយ។ ស្រប​គ្នា​នេះ តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​របស់​ទីភ្នាក់ងារ​ថ្នាំ​អឺរ៉ុប (EMA) ទៅ​លើ​សត្វ​ មិន​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ណាមួយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​មាន​ផ្ទៃពោះ​នោះ​ទេ។ ទោះ​យ៉ាង​ណា ទិន្នន័យ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ-១៩​ អំឡុង​ពេល​មាន​ផ្ទៃពោះ​នៅ​មាន​កម្រិត។ លោក​បន្ត​ថា ទោះ​បី​ជា​មិន​មាន​ការ​សិក្សា​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​​ដោះ​ក៏​ដោយ ក៏​គ្មាន​ហានិភ័យ​ណា​មួយ​ត្រូវ​បាន​រំពឹង​ទុក​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ដែរ។ […]


បញ្ហាផ្ទៃពោះ

ហើម​ក​ជើង​ពេល​ពពោះ​បណ្ដាល​មក​ពី​អ្វី​?​​ គួរ​ដោះស្រាយ​បែប​ណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មាន​កត្តា​ជា​ច្រើន​ដែល​រួម​ចំណែក​ដល់​ការ​ហើម​ជើង​ និង​កជើង​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​ ពិត​ណាស់​ រាងកាយ​របស់​យើង​រក្សា​សារធាតុ​រាវ​ច្រើន​នៅ​អំឡុង​ពេល​មាន​គភ៌​។ បន្ថែម​ពី​នេះ ស្បូន​ដែល​កំពុង​លូតលាស់​​បាន​ដាក់​សម្ពាធ​លើ​សរសៃ​ឈាម​វ៉ែន​ ដែល​អាច​ធ្វើ​ឲ្យ​ឈាម​ដែល​​រត់​ទៅ​​កាន់​បេះដូង​​ចុះ​ខ្សោយ​។​ បន្ថែម​ពី​នេះ​ ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​ក៏​អាច​រួម​ចំណែក​ដល់​​ការ​​ហើម​ជើង​ និង​ក​ជើង​នេះ​ដែរ​។ ជាក់​ស្ដែង​​ អាការៈ​ហើម​ជើង​ និង​ក​ជើង​កើត​ឡើង​ជា​ទូទៅ​ នៅ​អំឡុង​ពេល​មាន​គភ៌ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ បន្ទាប់​ពី​សម្រាល​កូន​រួច​។​ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​ក៏​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​អាការៈ​​នេះ​ផង​ដែរ​។ ជៀសវាង​ឈ​រ​យូរ​៖ ម៉ាក់​ៗ​គប្បី​អង្គុយ​ចុះ​ និង​លើក​ជើង​ឡើង​លើ​ ហើយ​ឧស្សាហ៍​បង្វិល​ក​ជើង​ចុះ​ឡើង​​ ព្រម​ទាំង​ពត់​ជើង​​ថ្នម​ៗ ដើម្បី​ឲ្យ​សាច់​ដុំ​កំភួន​ជើង​​លាត​សន្ធឹង​។​ ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​គួរ​គេង​ដោយ​​លើក​ជើង​ឲ្យ​ខ្ពស់​។ គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង៖ ទង្វើ​នេះ​អាច​បន្ធូរ​សម្ពាធ​សរសៃ​ឈាម​វ៉ែន​ធំ ដែល​បញ្ជូន​ឈាម​ពី​ពាក់​កណ្ដាល​នៃ​រាងកាយ​ផ្នែក​ខាង​ក្រោម​ទៅ​កាន់​បេះដូង។​ បន្ថែម​ពី​នេះ​ ​ម៉ាក់​ៗ​​គួរ​លើក​ជើង​ដាក់​គង​​លើ​ខ្នើយ​ថ្នម​ៗ​។​ បញ្ចេញ​សកម្មភាព​រាងកាយ​ប្រចាំ​ថ្ងៃ៖ ចូរ​ដើរ​ ជិះ​​កង់​ហាត់​ប្រាណ​ (stationary bike) ឬ​ហែល​ទឹក​។ ឈរ​ ឬ​ដើរ​នៅ​ក្នុង​អាង​ហែល​ទឹក​៖ ទោះ​បី​ជា​មាន​ការ​ស្រាវជ្រាវ​តិចតួច​លើ​ការ​ប្រើ​សម្ពាធ​ទឹក​ សម្រាប់​បំបាត់​ការ​ហើម​ជើង​ និង​ក​ជើង​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ការ​ឈរ​ ឬ​ដើរ​នៅ​ក្នុង​អាង​ទឹក​អាច​ជួយ​ទប់​ជាលិកា​​នៃ​ជើង​ ព្រម​ទាំង​អាច​ជួយ​បំបាត់​ការ​ហើម​ជា​បណ្ដោះ​អាសន្ន​ អំឡុង​ពេល​មាន​គភ៌​​ផង​ដែរ​​។ ស្លៀក​សំលៀកបំពាក់​រលុង​ៗ​៖ សំលៀកបំពាក់​តឹង​ពេក​​អាច​​រឹតត្បិត​​ដល់​លំហូរ​ឈាម។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​មិន​គួរ​​ពាក់​ស្រោម​ជើង​ ឬ​​ស្រោម​ជើង​ក​វែង​ដែល​​តឹង​ជ្រុល​ពេក​ឡើយ​។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ម៉ាស្សា​ជើង​​ដែល​ពាក់ព័ន្ធ​នឹង​​ការ​ដាក់​សម្ពាធ​ទៅ​លើ​បរិវេណ​ជាក់លាក់​នៃ​ជើង​ ដៃ​ និង​ត្រចៀក​ អាច​ជួយ​កាត់បន្ថយ​អាការៈ​ហើម​ជើង​ […]


បញ្ហាផ្ទៃពោះ

ទឹក​នោម​ល្អក់​ពេលពពោះ អាច​ជា​រោគ​សញ្ញា​នៃ​​ជំងឺមួយចំនួន

​សញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ដំបូង​បំផុត​នៃ​ការ​មាន​ផ្ទៃពោះ​ គឺ​ជា​ការ​នោម​ញឹកញាប់​។​ អំឡុង​ពេល​នេះ​ដែរ​ ស្ត្រី​ពពោះ ​អាច​នឹង​សង្កេត​ឃើញ​ពណ៌​ទឹក​នោម​មាន​សភាព​ខុស​ប្លែក​​ពី​ធម្មតា​​។​ យ៉ាង​ណា​មិញ​​ ប្រសិនបើ​ទឹក​នោម​ប្រែជា​ល្អក់​ វា​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ កង្វះ​ជាតិ​ទឹក​ និង​បញ្ហា​សុខភាព​ដទៃ​ទៀត​ ដូចជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ជា​ដើម​។ ទឹក​នោម​មាន​​ល្អក់​ បណ្ដាល​មកពី​អ្វី​? ​​ទឹក​នោម​​​ប្រែ​ជា​ល្អក់​ គឺ​ដោយ​សារ​តែ​កោសិកា​ឈាម​ស​មាន​បរិមាណ​ច្រើន​ជ្រុល​​ដើម្បី​ប្រយុទ្ធ​ជា​មួយ​នឹង​​ការ​ឆ្លង​មេរោគ​ វត្តមាន​នៃ​ឈាម​នៅ​ក្នុង​ទឹក​នោម​ ឬ​អាច​លាយឡំ​ជាមួយ​នឹង​ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​។ ​​១. កង្វះ​ជាតិ​ទឹក ​នៅ​ពេល​ដែល​យើង​ខ្វះ​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ ទឹក​នោម​នឹង​ប្រែ​ទៅ​ជា​ពណ៌​​​ស្រអាប់​ និង​ខាប់​ខ្លាំង​ ឬ​អាច​​​ល្អក់​ផង​ដែរ​។ ជា​ទូទៅ​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​ស្ត្រី​ពពោះ​ខ្វះ​ជាតិ​ទឹក​ ដូចជា​ការ​ក្អួត​ ឬ​ការ​ឡើង​កម្ដៅ​ខ្លួន​ខ្លាំង​  ។​ ទោះ​បី​ជា​ពុំ​មាន​ការ​បាត់បង់​ជាតិ​ទឹក​ ដោយ​សារ​តែ​បញ្ហា​សុខភាព​ផ្សេង​ៗ​ ជា​ធម្មតា​ ស្ត្រី​ពពោះ​ត្រូវការ​ជាតិ​ទឹក​ក្នុង​បរិមាណ​ច្រើន​​ ដើម្បី​ទ្រទ្រង់​សុក​ ទឹក​ភ្លោះ​ និង​ទារក​។​ សញ្ញា​​សំខាន់​ៗ​នៃ​ការ​ខ្វះ​ជាតិ​ទឹក៖ ទឹក​នោម​មាន​ពណ៌​ស្រអាប់​ ស្រេក​​ទឹក​ នោម​ញឹកញាប់​ អស់​កម្លាំង​ វិល​មុខ​។ ២. ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម ការ​បង្ក​រោគ​​ប្រព័ន្ធ​ទឹក​នោម​ គឺ​បណ្ដាល​មក​ពី​បាក់តេរី​​បង្ក​រោគ​លើ​តម្រង​នោម​ ប្លោក​នោម​ បំពង់​ទឹក​នោម​ ​ឬ​ទ្វារ​ទឹក​នោម​។​ ជា​ទូទៅ​ ការ​បង្ក​រោគ​ទាំង​នេះ​កើត​ឡើង​នៅ​បំពង់​ទឹក​នោម​ផ្នែក​ខាង​ក្រោម​។​ រោគ​សញ្ញា​មួយ​ចំនួន​ដែល​កើត​មាន​ជា​ញឹកញាប់​នៅ​ពេល​មាន​ការ​បង្ក​រោគ គឺ​ទឹក​នោម​ទៅជា​ល្អក់​ ឬ​មាន​ឈាម​​លាយ​ឡំ។​ នៅ​អំឡុង​ពេល​មាន​គភ៌​ ​ម៉ាក់​ៗ​អាច​​មាន​ហានិភ័យ​ខ្ពស់​​ដែល​​ការ​​បង្ក​រោគ​​ប្រព័ន្ធ​ទឹក​​នោម​ប្រែ​ក្លាយ​ទៅ​ជា​ការ​ឆ្លង​មេរោគ​តម្រង​នោម​​ កូន​កើត​មិន​គ្រប់​ខែ​ ឬ​ទារក​មិន​គ្រប់​គីឡូ​​។ ​សញ្ញា​​សំខាន់​ៗ​នៃ​ការ​បង្ក​រោគ​​ប្រព័ន្ធ​ទឹក​នោម៖ នោម​ញឹកញាប់​ រលាក​នៅ​ពេល​នោម​ ទឹក​នោម​មាន​ក្លិន​មិន​ល្អ​ ឈឺ​អាង​ត្រគាក​។ ៣. […]


បញ្ហាផ្ទៃពោះ

ព្រិល​ភ្នែក​​ពេលពពោះ ​អាចបណ្ដាល​មក​ពី​មូលហេតុ​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ័រម៉ូន​មាន​ផ្ទៃពោះ​ អាច​ជួយ​ទ្រទ្រង់​ការ​លូតលាស់​របស់​ទារក​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​​ប៉ះពាល់​ដល់​ការ​មើល​ឃើញ​របស់​ម៉ាក់​ៗ​ នៅ​អំឡុង​ត្រី​មាស​ទី៣​ផង​ដែរ​។​ អ័រម៉ូន​ទាំង​នេះ​ ​ផ្ដល់​ឲ្យ​ជាលិកា​របស់​យើង​រក្សា​ជាតិ​ទឹក​កាន់​តែ​ច្រើន​ ដែល​បណ្ដាល​ឲ្យ​កញ្ចក់​ភ្នែក និង​​ស្រទាប់​កញ្ចក់​ភ្នែក​​ឡើង​ក្រាស់​។​ កត្តា​នេះ​ ​នាំ​ឲ្យ​ស្ត្រី​កំពុង​ពពោះ​​មាន​បញ្ហា​ក្នុង​ការ​មើល​ឃើញ​កាន់​តែ​ខ្លាំង​ឡើង​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​កើន​ឡើង​នៃ​អ័រម៉ូន​Estrogen ​អាច​បណ្ដាល​ឲ្យ​ភ្នែក​របស់​យើង​មាន​សភាព​ស្ងួត​ទ្វេ​ដង​ ពីព្រោះ​រាងកាយ​ម៉ាក់​ៗ​កំពុង​តែ​ផលិត​ទឹក​ភ្នែក​តិចតួច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ភ្នែក​មាន​អារម្មណ៍​ក្រហាយ​ និង​មាន​ពណ៌​ក្រហម។​ ម្យ៉ាង​វិញ​ទៀត​ ជំងឺ​ភ្នែក​ស្ងួត​  ក៏​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​ស្ងួត​ភ្នែក​នេះ​ដែរ​ ពីព្រោះ​វា​បំផ្លាញ​ស្រទាប់​កញ្ចក់​ភ្នែក​ ឬ​បង្កើន​​រំញោច​ ឬ​ចាញ់​​នឹង​ពន្លឺ​ព្រះ​អាទិត្យ​។ ​​​​បញ្ហា​ព្រិល​ភ្នែក​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ណា​? ជា​ទូ​ទៅ​ ​អាការៈ​ព្រិល​ភ្នែក​នេះ​កើត​ឡើង​នៅ​ក្នុង​ត្រី​មាស​ទី​៣​។​ ចំណែក​ឯ​ស្ត្រី​មួយ​ចំនួន អាច​សង្កេត​ឃើញ​អាការៈ​នេះ​ ​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះតាំង​ពី​១០​សប្ដាហ៍​មក​ម្ល៉េះ ហើយ​វា​នឹង​អាច​បាត់​ទៅ​វិញ​នៅ​សប្ដាហ៍​ទី៦​ បន្ទាប់​ពី​សម្រាល​កូន​រួច​។ ​​​ស្ត្រី​ពពោះ​អាច​កាត់​បន្ថយ​អាការៈ​ព្រិល​ភ្នែក​តាម​របៀប​ណា​? ពិត​ណាស់​ ការ​ពាក់​វ៉ែនតា​នៅ​អំឡុង​ពេល​មាន​គភ៌ គឺ​ប្រសើរ​ជាង​ការ​ប្រើប្រាស់​កញ្ចក់​ដាក់​ភ្នែក​ (Contact lenses) ។​ ទោះ​បី​ជា​ការ​មើល​ឃើញ​របស់​ស្ត្រី​ពពោះ​មាន​​សភាព​កាន់​តែ​​អាក្រក់​ទៅ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​នឹង​ប្រសើរ​ឡើង​វិញ​នៅ​ក្នុង​រយៈពេល​៦សប្តាហ៍​ក្រោយ​សម្រាល​កូន​រួច។​ ប្រសិនបើ​បញ្ហា​ភ្នែក​ជះឥទ្ធិពល​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​ ម៉ាក់​ៗ​ក៏​អាច​ប្រើប្រាស់​ទឹក​ថ្នាំ​បន្តក់​​ភ្នែក​ ​ដើម្បី​កាត់បន្ថយ​បញ្ហា​ព្រិល​ភ្នែក​នេះ​ដែរ​។ បន្ថែម​ពី​នេះ​ ចូរ​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ ដើម្បី​ការពារ​ភ្នែក​ពី​ពន្លឺ​ខ្លាំង​។ ប្រសិនបើ​ស្រី​ៗ​យើង​​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ​ភ្លាម​ៗ​ចំពោះ​ការ​មើល​ឃើញ ដូចជា​ព្រិល​ភ្នែក​ ស្រវាំង​ភ្នែក​  មើល​ឃើញ​វត្ថុ​មួយ​បែក​ជា​ពីរ​ ចូរ​ទាក់ទង​ទៅ​​កាន់​គ្រូពេទ្យ​ភ្លាម​ៗ​ ពីព្រោះ​ការ​ផ្លាស់ប្ដូរ​បែប​នេះ​ នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ អាច​ជា​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មិន​អាច​គ្រប់គ្រង​បាន​ ក៏​ដូចជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ផង​ដែរ​ ជា​ពិសេស​ នៅ​ពេល​ដែល​មាន​អាការៈ​ឈឺ​ក្បាល​គួប​ផ្សំ​​​ជាមួយ​។


បញ្ហាផ្ទៃពោះ

ស្រ្តីមាន​ផ្ទៃពោះ ធ្វើម៉េច​ដឹង​ថា​កំពុងខ្វះជាតិស្ករ?

ការខ្វះ​ជាតិ​ស្ករ​​​ក្នុង​ឈាម​ ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ គឺ​​មិន​សូវ​កើត​មាន​ជា​ញឹកញាប់​ឡើយ​ ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ ​បញ្ហា​​នេះ​អាច​កើត​ឡើង​ដោយសារ​បម្រុង​កើត​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ ឬ​ប្រភេទ​២​ ឬ​ការវិវត្ត​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​។ ការ​​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​នេះ​ដែរ​ គឺ​កើត​មាន​ជា​ទូទៅ​ចំពោះ​ស្ត្រី​មាន​គភ៌ ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ថយ​ចុះ​ ដូចជាចាក់​​អាំងស៊ុយលីន​ ឬ​ថ្នាំ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ជាក់លាក់​មួយ​ចំនួន​។​ យ៉ាង​ណា​មិញ​ ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ក៏​អាច​ប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា​។ ​ហេតុអ្វី​បាន​ជា​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ នៅ​អំឡុង​ពេល​ពពោះ​? ជាតិ​ស្ករ​ក្នុង​ឈាម​ ឬ​គ្លុយកូស​ គឺ​ជា​ប្រភព​ថាមពល​ដ៏​សំខាន់​របស់​រាងកាយ​។​ រាងកាយ​ទទួល​បាន​គ្លុយកូស​ចម្បង​​ ​តាម​រយៈ​ការ​ធ្វើ​មេតាប៉ូលីស​កាបូអ៊ីដ្រាត​នៅ​ក្នុង​អាហារ។​ អ័រម៉ូន​អាំងស៊ុយលីន​​ជួយ​បម្លាស់ទី​គ្លុយកូស​ចេញ​ពី​ចរន្ត​ឈាម​ និង​ចូល​ទៅ​ក្នុង​កោសិកា​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ទៅ​ជា​ថាមពល​។ យ៉ាង​ណា​មិញ អ្នក​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ មិន​អាច​ផលិត​អាំងស៊ុយលីន​គ្រប់គ្រាន់​ ឬ​ប្រើប្រាស់​វា​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ​។​ ដោយ​គ្មាន​សកម្មភាព​អាំងស៊ុយលីន​គ្រប់គ្រាន់​ គ្លុយកូស​​​កកើត​ឡើង​នៅ​ក្នុង​ចរន្ត​ឈាម​ ដែល​បណ្ដាល​ឲ្យ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​។​ ជា​លទ្ធផល​ មនុស្ស​ជា​ច្រើន​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវការ​ប្រើប្រាស់​ថ្នាំ​ដើម្បី​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រលប់​មក​រក​កម្រិត​ធម្មតា​វិញ​។​ ប៉ុន្តែ​ ការ​ប្រើប្រាស់​ថ្នាំ​ច្រើន​ហួសហេតុ​​ ក៏​អាច​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប​ជ្រុល​ផង​ដែរ​។ រោគ​សញ្ញា​នៃ​ជំងឺ​ខ្វះ​ជាតិ​ស្ករ​​​ក្នុង​ឈាម​ ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​៧០មីល្លីក្រាម​/ដេស៊ីលីត្រ ឬ​តិច​ជាង​នេះ​ បង្ហាញ​ថា​យើង​មាន​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​។​ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​អាច​វិវត្តយ៉ាង​ឆាប់​រហ័ស​។​ ប្រសិនបើ​ពុំ​មាន​ការ​ព្យាបាល​ទេ​នោះ​ ​បញ្ហាខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ធ្វើការ​សង្គ្រោះ​បន្ទាន់​ផង​ដែរ​។​ រោគ​សញ្ញា​របស់​​បញ្ហា​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​រួម​មាន​៖ ឆាប់​ឃ្លាន​ ឆាប់​ខឹង​ មាន​អារម្មណ៍​ញ័រ​ វង្វេង​ស្មារតី​ វិល​មុខ បែក​ញើស​ ខ្សោយ​ ​ឬ​អស់​កម្លាំង នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បណ្ដាល​ឲ្យ​យើង​សន្លប់​ ឬ​ស្លាប់​ក៏​មាន​។ ​​ការ​ព្យាបាល​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ ចាំបាច់​ត្រូវការ​ការ​ព្យាបាល​ភ្លាម​ៗ​ ដោយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត​។​ អាហារ​ប្រភេទ​នេះ​មាន​ដូចជា​ស្ករ​គ្រាប់​ ឬ​ទឹក​ផ្លែឈើ​ជា​ដើម។​ ពិត​ណាស់​ […]


បញ្ហាផ្ទៃពោះ

ស្រ្តីពពោះអាចជួបបញ្ហាដុំកំណកឈាម គ្រោះថ្នាក់បែបណា?

ពិត​ណាស់ ថា​មនុស្ស​យើង​គ្រប់​គ្នា​អាច​វិវត្ត​ទៅ​រក​​បញ្ហា​ ដុំកំណក​ឈាមប៉ុន្តែ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ សម្រា​ល​កូន និង​ក្រោយ​សម្រាល​កូន​បី​ខែ ប្រឈម​បញ្ហា​នេះ​កាន់តែ​ខ្ពស់​ថែមទៀត​។ ជាក់​ស្ដែង​ស្រ្តី​មាន​ផ្ទៃពោះ អាច​ប្រឈម​នឹង​ដុំបញ្ហា​កំណក​ឈាម​នេះ​ប្រាំ​ដង​ខ្ពស់​ជាង​ស្រ្តី​មិន​មាន​ផ្ទៃពោះ។ បើ​អ៊ីចឹង ស្រ្តីៗ​មាន​ផ្ទៃពោះ​គួរ​ធ្វើ​ម៉េច​ដើម្បី​បង្កា​បញ្ហា​នេះ?​ ១. អ្វី​ជា​បញ្ហា​ដុំកំណក​ឈាម? ដុំកំណក​ឈាម​ជ្រៅ​ក្នុង​សរសៃវ៉ែន ជា​ជំងឺ​មួយ​កើត​ឡើង​ច្រើន​នៅ​ត្រង់​ជើង​ផ្នែក​ខាង​ក្រោម ភ្លៅ អាង​ត្រគាក និង​ដៃ។ បញ្ហា​នេះ បើ​ទុក​មិន​ទទួល​ការ​ព្យា​បាលទេ កន្លែង​ដែល​មាន​ឈាម​​​ក​ក​នឹង​បែក ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​សួត នាំ​ឲ្យ​មាន​ការ​ស្ទះ​សរសៃឈាមនៅសួតកើត​ឡើង​ហៅ​ថា pulmonary embolism (PE)។ ការ​ស្ទះ​នេះ នឹង​អាច​បញ្ឈប់​ឈាម​មិន​ឲ្យ​ទៅ​ដល់​សួត និង​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ស្លាប់​បាន។ ទោះបី​ជា​បញ្ហា​កំណក​ឈាម​នេះ​អាច​ការពារ​បាន តែថា pulmonary embolism ក៏​ជា​មូល​ហេតុ​ទូទៅ​មួយ​ធ្វើ​ឲ្យ​ស្រ្តី​មាន​ផ្ទៃពោះ​នៅ​សហរដ្ឋអាមេរិក​បាត់​បង់ជីវិត​។ ២. ហេតុ​អ្វី​ស្រ្តី​មាន​ផ្ទៃពោះ​មាន​ហានិភ័យ​ខ្ពស់​បញ្ហា​ដុំកំណក​ឈាម? ការ​ប្រែ​ប្រួល​រូ​បរាង​ទៅ​តាម​ធម្មជាតិ​របស់​ស្រ្តីមាន​ផ្ទៃពោះ ពេល​សម្រាលកូន និង​បី​ខែ​ក្រោយ​សម្រាល អាច​ធ្វើ​ឲ្យ​ស្រីៗ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​ដុំកំណក​ឈាម​នេះ។ ពេល​មាន​ផ្ទៃពោះ​ ស្រ្តី​ខ្លះ​អាច​ជួប​បញ្ហា​មាន​លំហូរ​ឈាម​តិច​ទៅ​កាន់​ជើង​នៅ​ត្រីមាស​ចុងក្រោយ​នៃ​ការ​ពពោះ ព្រោះ​តែ​សរសៃ​ឈាម​នៅ​ជុំវិញ​អាង​ត្រគាក​ត្រូវ​បាន​សង្កត់​ដោយ​សារ​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ​។ បន្ថែម​ពី​នេះ ការ​មិន​​សូវ​បាន​ធ្វើ​ចលនា ឬហាត់​ប្រាណ​ ឬ ក្រោយ​សម្រាល​ស្រីៗ​យើង​ចំណាយ​ពេល​ច្រើន​សម្រាក​លើ​គ្រែ ក៏​អាច​ធ្វើ​ឲ្យ​ឈាម​ហូរទៅ​កាន់​ជើង និង​ដៃ​មាន​កម្រិត​ដែរ ដែល​នាំ​ឲ្យ​ស្រីៗមាន​ឱកាស​កើត​បញ្ហា​ដុំកំណក​ឈាម​។ ៣. វិធី​បង្ការ​បញ្ហាដុំ​កំណក​សរសៃឈាមជ្រៅ​ ទោះបីជា​បញ្ហាដុំកំណកសរសៃឈាមជ្រៅ​ (DVT) អាច​កើត​ឡើង​ដោយ​មិន​ចេញ​រោគ​សញ្ញា តែ​សញ្ញា និង​រោគ​សញ្ញា​ខាង​ក្រោម​នេះ​ឧស្សាហ៍​ឃើញ​មាន​កើត​ដែរ​៖ ​​ហើម​នៅ​ត្រង់ជើង​ ឈឺចាប់ ឬឡើងតឹង ប៉ុន្តែមិន​មាន​របួស​ ស្បែកស្ទាប​ទៅ​ក្ដៅឧណ្ហៗ […]


បញ្ហាផ្ទៃពោះ

វីតាមីន​សម្រាប់​ស្ត្រី​ពពោះ​ អាច​ធ្វើ​ឲ្យ​លាមក​ប្ដូរ​ពណ៌​ដែរ​អត់?

សម្រាប់​ស្រ្តី​កំពុង​ពពោះ​ ការ​ញ៉ាំ​វីតាមីន​ប្រភេទ​នេះ​មាន​សារសំខាន់​ណាស់​ ដើម្បី​ធានា​ថា​យើង​ទទួល​បាន​បរិមាណ​វីតាមីន​ និង​សារធាតុ​រ៉ែ​ល្អ​បំផុត​ ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​ទារក​។​ ពិត​ណាស់​ ញ៉ាំ​វីតាមីន​សម្រាប់​ស្ត្រី​ពពោះ​នេះ​ មាន​ផ្ទុក​ធាតុ​ចាំបាច់​ទាំង​អស់​ ដើម្បី​ការពារ​ទាំង​ម្ដាយ​ និង​ទារក​​ពី​​កង្វះ​វីតាមីន​ ឬ​សារធាតុ​ល្អ​​ៗ​ដទៃ​ទៀត​។​ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​នឹង​កត់​សម្គាល់​ឃើញ​ពី​ការ​ផ្លាស់ប្ដូរ​ពណ៌​លាមក​ នៅ​ពេល​ដែល​​ញ៉ាំ​វីតាមីន​សម្រាប់​អ្នក​ពពោះ​។ ​​​​​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លាមក​ប្រែ​ពណ៌​ ជា​ទូ​ទៅ​ ​ការ​ផ្លាស់ប្ដូរ​ពណ៌​លាម​ក នៅ​ពេល​ដែល​ម៉ាក់​ៗ​​​​ញ៉ាំ​វីតាមីន​សម្រាប់​អ្នក​មាន​ផ្ទៃពោះ​ គឺ​ពាក់ព័ន្ធ​នឹង​ថ្នាំ​​គ្រាប់​ជាតិ​ដែក​។​ ​ស្រ្តី​ពពោះ​តែងតែ​មាន​ភាព​ស្លេកស្លាំង​ ពីព្រោះ​តែ​បរិមាណ​ឈាម​កើន​ឡើង​​ប្រហែល​៥០​ភាគរយ​ ដែល​តម្រូវ​ឲ្យ​ម៉ាក់​ៗ​ត្រូវការ​ជាតិ​ដែក​កាន់​តែ​ច្រើន​ឡើង​ ដើម្បី​បង្កើត​អេម៉ូក្លូប៊ីន  ជា​ផ្នែក​នៃ​កោសិកា​ឈាម​ក្រហម​​សម្រាប់​​​បញ្ជូន​​អុកស៊ីហ្សែន​ទៅ​ពាសពេញ​រាងកាយ​ រួម​ទាំង​ទៅ​កាន់​ទារក​ក្នុង​សុក​ផង​ដែរ​។​ ជាក់​ស្ដែង​ វីតាមីន​នេះ​មាន​ផ្ទុក​ជាតិ​ដែក​ច្រើន​ជាង​អាហារ​បំប៉ន​ធម្មតា​។​ រោគ​សញ្ញា​ទូទៅ​នៃ​ក្រពះ​ពោះវៀន នៅ​ពេល​ដែល​យើង​​ញ៉ាំ​​វីតាមីន​​សម្រាប់​អ្នក​ពពោះ​ លាមក​នឹង​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ ហើយ​ថែម​ទាំង​មាន​ទល់​លាមក​ ឬ​រាក​រូស​ជាដើម។​ ជាមួយ​គ្នា​នេះ​ដែរ​ អាការៈ​ឈឺ​ពោះ​ ក្អួត​ចង្អោរ​ ក្រហាយ​ទ្រូង​ក៏​អាច​កើត​មាន​ឡើង​ បន្ទាប់​ពី​ម៉ាក់​ៗ​ញ៉ាំ​វីតាមីន​សម្រាប់​​អ្នក​ពពោះ​​ដែល​មាន​​ជាតិ​ដែក​នេះ​ដែរ​​។​ ​ការ​លេប​វីតាមីន​​ត្រឹម​តែ​កន្លះ​គ្រាប់​នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​ ឬ​លេប​មុន​ចូល​គេង​ អាច​បញ្ចៀស​ការ​ឈឺ​ពោះ​បាន​មួយ​កម្រិត​ដែរ។​ នៅ​ក្នុង​ករណី​ដែល​​ម៉ាក់​ៗ​​មាន​អាការៈ​ក្រហាយ​ទ្រូង​ ចូរ​ជៀសវាង​លេប​វីតាមីន​នៅ​មុន​ពេល​ចូល​គេង ពីព្រោះ​ការ​គេង​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​យើង​កាន់​តែ​ធ្ងន់ធ្ងរ​​ឡើង​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​​កើត​មាន​ការ​ទល់​លាមក​ ម៉ាក់​ៗ​គប្បី​​​ប្រើប្រាស់​ថ្នាំ​បន្ទន់​លាមក​ ទើប​ជា​ការ​ប្រសើរ​​។ លាមក​ពណ៌​ខ្មៅ​កើត​ឡើង​ដោយ​សារ​វីតាមីន​ពេល​ពពោះ​គ្រោះថ្នាក់​ដែរ​ទេ​? ជា​ធម្មតា​ លាមក​ពណ៌​ខ្មៅ​ដែល​កើត​ឡើង​ដោយ​សារ​តែ​យើង​លេប​វីតាមីន​ពេល​ពពោះ​ មិន​បង្ក​ជា​បញ្ហា​​អ្វី​ឡើយ​។​ តាម​ពិត​ទៅ​ លាមក​បែប​នេះ​​​បង្ហាញ​ថា​ រាងកាយ​របស់​ម៉ាក់​ៗ​កំពុង​ស្រូប​យក​ជាតិ​ដែក​បាន​ល្អ​ទៅ​វិញ​។​ មួយ​វិញ​ទៀត​ ថ្នាំ​មាន​សកម្មភាព​បាន​យូរ​ ​ក៏​អាច​បណ្ដាល​ឲ្យ​លាមក​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ផង​ដែរ​។ ​ការ​លេប​វីតាមីន​ពេល​មាន​គភ៌​​ច្រើន​ជ្រុល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​អ្វី​ខ្លះ​? នៅ​ពេល​ដែល​ម៉ាក់​ៗ​លេប​ថ្នាំ​វីតាមីន​ពេល​មាន​គភ៌​ច្រើន​ជ្រុល​ វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ហូរ​ឈាម​នៅ​ខាង​ក្នុង​ ហើយ​ការ​ហូរ​ឈាម​នេះ​ដែរ​ នឹង​ធ្វើ​ឲ្យ​លាមក​របស់​យើង​​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ […]


បញ្ហាផ្ទៃពោះ

ម៉េចបានស្រ្តីពពោះខ្លះ មានបញ្ហាឈឺផ្ចិត?

ស្រីៗ​យើង​ពេល​ពពោះ នឹង​ជួប​រឿង​ធ្វើ​ឲ្យ​យើង​មិន​ស្រណុក​ក្នុង​ខ្លន​មួយ​ចំនួន ហើយ​​អាការៈ​ឈឺ​ចាប់​មួយ​ដែល​យើង​មិន​សូវ​គិត​ថា​កើត​មាន​នោះ​គឺ​ការ​ឈឺ​ចាប់​នៅ​ត្រង់​ផ្ចិត​។ ហេតុ​បាន​ឈឺ​ផ្ចិត? គួរ​ទៅ​ជួប​ពេទ្យ​ពេលណា?​ ១. ស្រ្តី​ពពោះ​តែង​កើត​មាន​បញ្ហា​ឈឺ​ផ្ចិត? អំឡុង​ពេល​មាន​ផ្ទៃ​ពោះ រាង​កាយ​ស្រីៗ​យើង​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ពី​មួយ​ខែ​ទៅ​មួយ​ខែ។ ស្រ្តី​មួយ​ចំនួន​មិន​ជួប​បញ្ហា​ឈឺ​ផ្ចិត​នេះ​ទេ ប៉ុន្តែ​មាន​អ្នក​ខ្លះ​អាច​ជួប​បញ្ហា​ឈឺ​ផ្ចិត​នេះ​សម្រាប់​កូន​​ដំបូង ហើយ​កូន​ទី​ពីរ​បែរ​ជា​លែង​ឈឺ​វិញ​ក៏​មាន។​ យ៉ាងណា បើ​ស្រីៗ​យើង​ជួប​បញ្ហាឈឺ​ផ្ចិត​នេះ កុំ​ព្រួយ​ចិត្ត​អី វា​ជារឿង​ធម្មតា​ប៉ុណ្ណោះ។ ការ​ឈឺ​ចាប់​នេះ​ច្រើន​កើត​នៅ​ពេល​ពោះ​យើង​រីក​កាន់​តែ​ធំ ពិសេស​នៅ​ត្រីមាស​ទី​ពីរ និង​ទី​បី។​ ២. បញ្ហា​ឈឺ​ផ្ចិត​កើត​ឡើង​ដោយសារអ្វី? ការ​ឈឺ​ផ្ចិត​នេះ អាច​​កើត​មាន​អាស្រ័យ​លើ​រាង​កាយ​របស់​ស្រីៗ​យើង ទំហំ​ពោះ និង​ភាព​រលាស់​នៃ​ស្បែក​ជា​ដើម​។ ពេល​ខ្លះ ក៏​អាច​មក​ពី​ការ​បញ្ហា​ផ្នែក​វេជ្ជសាស្រ្ត​ផ្សេង​ទៀត​ខ្លះ​ដែរ​។ ភាគ​ច្រើន​បំផុត ការ​ឈឺ​ផ្ចិត​មិន​មាន​គ្រោះ​ថ្នាក់​ទេ ហើយ​អាច​បាត់​ទៅ​វិញ​នៅ​ពេលណា​មួយ​ក្នុង​អំឡុង​ពេល​ពពោះ ឬ​ក៏​ក្រោយ​សម្រាល​។​​ ដូច​គ្នា​ដែរ ពេល​ស្បែក និង​សាច់​ដុំ​របស់​យើង​រីក​ធំ​ដល់កម្រិត​អតិបរមា​ក្នុង​អំឡុង​ពេល​ពពោះ ស្បែក​ពោះ​អាច​មាន​ស្នាម​ឆ្នូតៗ រមាស់ និង​ឈឺ​ចាប់។ ផ្ចិត​ស្ថិត​នៅ​​ចំណុច​កណ្ដាល​នៃ​ការ​ប្រែ​ប្រួល​ពោះ​របស់​យើង ដែល​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ ពេល​មាន​ការ​ប្រែ​ប្រួល​លើ​ពោះ​ទាំង​នេះ​។ មួយ​វិញ​ទៀត សម្ពាធ​ពី​ស្បូន ក៏​អាច​ធ្វើ​ឲ្យ​មានការ​ឈឺ​ចាប់​នៅ​ត្រង់​ផ្ចិត​នេះ​ដែរ។ នៅ​ត្រី​មាស​ដំបូង​ស្បូន​នៅ​តូច មិន​ទាន់​រីក​ធំជាង​ឆ្អឹងពុយបីស​របស់​យើង​នៅ​ឡើយ។ នៅ​ពេល​ស្បូន​កាន់តែ​ធំ​ សម្ពាធ​នឹង​កើត​ចេញពី​ក្នុង​ខ្លួន​រុញ​មក​ពោះ និង​ផ្ចិត​។​​​ ការ​កើត​ក្លន​ ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​ពពោះ​មាន​បញ្ហា​ឈឺ​ផ្ចិត​ដែរ តែ​មិន​ប៉ះពាល់​ដល់​ការ​ពពោះ​នោះ​ទេ​។ ពិសេស​​​ចំពោះ​ស្រីៗ​យើង​មាន​កូន​ភ្លោះ ឬ​ក៏​ជា​មនុស្ស​ធាត់​ខ្លាំង​ហើយ​មាន​ផ្ទៃ​ពោះ​ ក៏​អាច​កើត​ក្លន​ ដោយសារ​សម្ពាធ​ក្នុង​ពោះ​ក៏​ខ្លាំង​ដែរ។ យ៉ាង​ណា បើ​យើង​ឈឺ​ផ្ចិត ហើយ​មាន​ឡើង​ប៉ោង ហើម ឬ​ក្អួត យើង​គួរ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​បាន​ទទួល​ការពិនិត្យ​បាន​ត្រឹម​ត្រូវ។ ​ដើម្បី​កាត់​បន្ថយ​បញ្ហា​ឈឺ​ផ្ចិត​នេះ ស្រីៗ​យើង​ពពោះ ពេល​គេង​ គួរ​គេង​ផ្អៀង […]


បញ្ហាផ្ទៃពោះ

តិចនិក​ងាយ​ៗ​ ដោះស្រាយ​បញ្ហា​ចាញ់​កូន​យ៉ាង​មាន​ប្រសិទ្ធភាព

អំឡុង​ពេល​ពពោះ​ ​គឺ​ជា​ពេលវេលា​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ជីវិត​របស់​ស្រីៗ​គ្នា​យើង​។​ ម៉ាក់​ៗ​អាច​មាន​អារម្មណ៍​រំភើប​រីករាយ​ក្នុង​ការ​រង់ចាំ​សមាជិក​ថ្មី​ ​ភ័យ​ខ្លាច​ចំពោះ​ការ​សម្រាល​ និង​ត្រូវ​ប្រឈម​ជា​មួយ​នឹង​អាការៈ​​ផ្សេង​ៗ​ ដូចជា​​ការ​គេង​មិន​លក់​ ​ហើម​ជើង​ និង​ចាញ់​កូន​ជា​ដើម​។​ ជា​ទូទៅ​ ការ​ចាញ់​កូន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ គឺ​ជា​រឿង​ធម្មតា​ ហើយ​​អាការៈ​នេះ​អាច​នឹង​ថយ​ចុះ​នៅ​ចុង​ត្រី​មាស​​ទី​មួយ​​ចំពោះ​ស្រីៗ​ភាគ​ច្រើន​។​ ហេតុ​អី​បាន​ជា​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​មាន​អាការៈ​ចាញ់​កូន​? អាការៈ​​ក្អួត​ចង្អោរ​​​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​ស្ត្រី​ដែល​កំពុង​តែ​មាន​ទម្ងន់​​ ដោយ​សារ​តែ​ការ​​កើន​ឡើង​​កម្រិត​អ័រម៉ូន​អឺស្រ្តូសែន​ ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ និង​​ងាយ​ទទួល​អារម្មណ៍​ដឹង​​អំពី​​ក្លិន​ផ្សេង​ៗ។​ យ៉ាង​ណា​មិញ​ ​ ម៉ាក់​ៗ​អាច​អនុវត្ត​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ដើម្បី​កាត់​បន្ថយ​អាការៈ​ចាញ់​កូន​​បាន​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ នៅ​​ក្នុង​ករណី​ធ្ងន់ធ្ងរ​ដូចជា​ក្អួត​មិន​ឈប់​ ស្រក​ទម្ងន់​ ឬ​ខ្វះ​ជាតិ​ទឹក​ខ្លាំង​ ស្រីៗ​យើង​គួរ​តែ​ទៅ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​​។ ១. គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ជាក់​ស្ដែង​ ​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ពេល​យប់​ ឬ​ក៏​ការ​គេង​ថ្ងៃ​រយៈពេល​ខ្លី គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ស្រី​ៗ​​ដែល​កំពុង​មាន​ទម្ងន់​។ ជាមួយ​គ្នា​នេះ​ដែរ​ យើង​មិន​គួរ​​ចូល​គេង​ភ្លាម​ៗ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ភ្លាម​នោះ​ទេ​ ​ពី​ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​កាន់​តែ​ចង់​ក្អួត​ចង្អោរ​​ថែម​ទៀត​។​ ២. ញ៉ាំ​តិច​ៗ​ តែ​ញឹកញាប់ ​នៅ​ក្នុង​ករណី​ខ្លះ​ ការ​មិន​ញ៉ាំ​អាហារ​ទាល់​តែ​សោះ​ កាន់​តែ​ធ្វើ​ឲ្យ​យើង​ចង់​ក្អួត​ចង្អោរ​លើស​ដើម​។​ ដើម្បី​ជៀសវាង​ទុក​ពោះ​ឲ្យ​នៅ​ទទេ​ ម៉ាក់​​ៗ​អាច​ញ៉ាំ​តិច​បាន​ហើយ​ ​ប៉ុន្តែ​ត្រូវ​ញ៉ាំ​ឲ្យ​ញឹកញាប់​។​ ជា​ពិសេស​ ម៉ាក់​ៗ​​អាច​ទុក​ដាក់​​នំប៉័ង ឬ​គ្រាប់​ធញ្ញ​ជាតិ​នៅ​​ក្បែ​រ​ខ្លួន​ ដើម្បី​ញ៉ាំ​នៅ​ពេល​ដែល​ភ្ញាក់​ឡើង​ និង​ដើម្បី​កុំ​ឲ្យ​កើត​មាន​អាការៈ​ក្អួត​ចង្អោរ​កើត​ឡើង​​។ ៣. ញ៉ាំ​ខ្ញី​តិច​តួច​​​​ ​​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ខ្ញី​អាច​ជួយ​​កាត់​បន្ថយ​អាការៈ​​ឈឺ​ក្រពះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​អាច​ទំពា​ខ្ញី​តិច​តួច​ ឬ​តែ​ខ្ញី​ ឬ​ស្ករ​គ្រាប់​ដែល​មាន​រសជាតិ​ខ្ញី​ដើម្បី​កាត់​អារម្មណ៍​អារម្មណ៍​ចង់​ក្អួត​ចង្អោរ​​។​ ៤. ជៀសវាង​អាហារ​មួយ​ចំនួន​​ ​លើស​ពី​នេះ​ ម៉ាក់​ៗ​គួរ​​ជៀសវាង​ញ៉ាំ​អាហារ​ខ្លាញ់​ […]


បញ្ហាផ្ទៃពោះ

រឿង​រ៉ាវ​ដ៏​គួរ​ឱ្យភ្ញាក់​ផ្អើល​ កើត​ឡើង​ចំពោះ​ម៉ាក់ៗ​អំឡុង​ពេល​ពពោះ

ការ​ពពោះ​ បាន​នាំ​មក​នូវ​រឿងរ៉ាវ​ដ៏​គួរ​ឱ្យភ្ញាក់​ផ្អើល​មួយ​ចំនួន​ដែល​យើង​នឹក​ស្មាន​មិនដល់​។​ ប៉ុន្តែ​ ម៉ាក់​ៗ​មិន​ចាំបាច់​បារម្ភ​នោះ​ទេ ការ​ប្រែប្រួល​នេះ​ នឹង​បាត់​ទៅ​វិញ​ ក្រោយ​ពេល​សម្រាល​កូន​រួច​។​ ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ផ្លាស់ប្ដូរ​ដែល​កើត​ឡើង​ចំពោះ​រាងកាយ​ នៅ​ពេល​ដែល​​ម៉ាក់​ៗ​កំពុង​តែ​ពពោះ​អា​​អូន​។ ១. រោម​នៅ​លើ​រាងកាយ​កើន​ឡើង​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ រោម​​នឹង​ចាប់ផ្ដើម​ដុះ​​នៅ​ទី​តាំង​ដែល​យើង​មិន​ត្រូវ​ការ​ ដូចជា​ផ្ទៃ​មុខ​ ពោះ​ និង​ចុង​សុដន់​ជាដើម​។​ យ៉ាង​ណា​មិញ​ រោម​ដែល​ដុះ​​លើស​នេះ​ នឹង​​ជ្រុះ​ទៅ​វិញ​នៅ​ក្នុង​​រយៈពេល​ប្រហែល​ជា​៦​ខែ​ បន្ទាប់​ពី​សម្រាល​រួច​។​ ប្រសិនបើ​ម៉ាក់​ៗ​មិន​ចូលចិត្ត​រោម​ទាំង​នោះ​ ម៉ាក់ៗ​ក៏​អាច​កោរ​ ឬ​បក​រោម​ចេញ​​ ពី​ព្រោះ​វា​ពុំ​មាន​ការ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​នោះ​ទេ​។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២.ឡើង​សរសៃ​​ពីងពាង​  ​​​អ័រម៉ូន​នៅ​ពេល​មាន​ផ្ទៃពោះ​ និង​ពោះ​ដែល​រីក​ធំ​ នឹង​ដាក់​សម្ពាធ​លើ​សរសៃ​ឈាម​វ៉ែន​របស់​ម៉ាក់​ៗ​ ដែល​អាច​បណ្ដាល​ឲ្យ​សរសៃ​ឈាម​រីក​ធំ។​ កត្តា​នេះ​ហើយ​ដែល​បន្សល់​​ទុក​នូវ​សរសៃ​ឈាម​ដែល​មាន​រាង​ដូច​ពីងពាង​នៅ​លើ​ដើម​ដៃ​ ជើង​ ដង​ខ្លួន​ និង​ផ្ទៃ​មុខ​របស់​ម៉ាក់​ៗ​​។ ​​៣. សាច់​ដុះ​  ទោះ​បី​ជា​ករណី​សាច់​ដុះ​នេះ​​មិន​សូវ​កើត​ឡើង​ញឹកញាប់​ក៏​ដោយ​ ប៉ុន្តែ​ម៉ាក់​ៗ​អាច​នឹង​សម្គាល់​ឃើញ​ថា​មាន​សាច់​តូច​ៗ​ដុះ​លើ​រាងកាយ​របស់​យើង​នៅ​​អំឡុង​ពេល​ពពោះ​។​ ប៉ុន្តែ​​សាច់​ទាំង​នេះ​ ​មិន​បង្ក​គ្រោះថ្នាក់​ឡើយ​ ហើយ​​ថែម​ទាំង​អាច​​​កាត់​ចេញ​ដោយ​​គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​ បន្ទាប់​ពី​សម្រាល​រួច​ផង​ដែរ​។ ​៤. ចំណុច​ខ្មៅ​ៗ​នៅ​លើ​ផ្ទៃ​មុខ​​ ចំណុច​ខ្មៅ​ៗ​នៅ​លើ​ផ្ទៃ​មុខ​អំឡុង​ពេល​ពពោះ​ គឺ​សម្ដៅ​​លើ​ស្នាម​ជាំ​ពេល​មាន​ផ្ទៃ​ពោះ​ ដែល​លេច​ឡើង​ជា​ដុំ​​ខ្មៅ​ៗ​តូច​ៗ​នៅ​លើ​ថ្ពាល់​ បបូរ​មាត់​ខាង​លើ​ និង​ថ្ងាស​។​ ករណី​នេះ​កើត​ឡើង​ នៅ​ពេល​ដែល​​​មាន​ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​​ ហើយ​វា​កើត​ឡើង​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ចំនួន​៧៥​%​។ ប៉ុន្តែ​ ម៉ាក់​ៗ​​​ពិបាក​​កម្ចាត់​​ស្នាម​ជាំ​ទាំង​នេះ​ដោយ​​ការ​ប្រើប្រាស់​ផលិតផល​​ដែល​ធ្វើ​ឲ្យ​ស្បែក​ស​ភ្លឺ​បាន​​ណាស់​ ពីព្រោះ​ផលិតផល​ភាគ​ច្រើន​មាន​គ្រឿង​ផ្សំ​ ដែល​អ្នក​មាន​ផ្ទៃ​ពោះ​មិន​អាច​ប្រើ​បាន​។ ​ ​​យ៉ាង​ណា​មិញ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ