បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

៤ មូលហេតុធំៗ បណ្ដាលឲ្យស្ត្រីស្លាប់ពេលពពោះ និងសម្រាលកូន

អំឡុង​ពពោះ និង​សម្រាលកូន ជា​ពេល​គ្រោះថ្នាក់​បំផុត  ស្រ្តី​ជា​ម្តាយ​អាច​នឹង​ជួប​ហានិភ័យ​ផ្សេងៗ ឈាន​ដល់ស្លាប់។ ភាគច្រើន​នៃ​ការ​​ស្លាប់​អំឡុង​ពេល​ពពោះ និង​សម្រាល​កូន​ទាំង​នេះ កើត​ឡើង​នៅ​ក្នុង​សហគមន៍​ក្រីក្រ តំបន់​ដាច់​ស្រយាល​ដូច​ជា​ទី​ជន​បទ​ជាដើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ម៉ាក់​ៗ​ពពោះ​ភាគច្រើន​មាន​សុខភាព​ល្អ និង​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ​អំឡុង​ពេល​ពពោះ និង​សម្រាល​កូន​ក៏​ពិត​មែន ប៉ុន្តែ ស្រ្តី​ពពោះ​មួយ​ចំនួន​តូច នៅ​តែ​ប្រឈម​គ្រោះ​ថ្នាក់​នឹង​ការ​ស្លាប់​ជុំ​វិញ​បញ្ហា​មាន​ផ្ទៃ​ពោះ និង​ការ​សម្រាល​កូន​នេះ។ មូល​ហេតុ​ផ្ទាល់​ភាគច្រើន​នៃ​កា​ស្លាប់​​ពេល​ពពោះ និង​ពេល​សម្រាល ១. កា​ធ្លាក់​ឈាម​ច្រើន​ពេក ២. ការ​ឆ្លង​រោគ ៣. សម្ពាធ​ឈាម​ខ្ពស់ (ក្រឡាភ្លើង) ៤. ​ការ​ឈឺ​ពោះ​សម្រាល​អូស​បន្លាយ​យូរ ចំពោះ​ករណី​កា​ឈឺ​ពោះ​សម្រាល​កូន​អូស​បន្លាយ​យូរ កើត​ឡើង​នៅ​ពេល​ដែល​ទារក​ស្ថិត​ក្នុង​ទីតាំង​ទទឹង​ខ្លួន​នៅ​ក្នុង​ស្បូន ឬ​ទម្រង់​ពិបាក​ដទៃ​ផ្សេង​ៗ​ទៀត ដែល​ទារក​មិន​អាច​ឆ្លង​កាត់​អាង​ត្រគាក​របស់​ម្ដាយ​បាន។ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​បន្ថែម​ថា ក្នុង​អំឡុង​ពេល​ឈឺ​ពោះ​សម្រាល និង​ពេល​សម្រាល ​ស្ត្រី​ដែល​មាន​សញ្ញា​គ្រោះ​ថ្នាក់​ក្នុង​ពេល​ឈឺ​ពោះ​សម្រាល​ត្រូវ​ការ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្នុង​រយៈ​ពេល​ក្រោម ២ម៉ោង បើ​មិន​ដូច្នោះ​ទេ ម៉ាក់​ៗ និង​ទារក​អាច​នឹង​ស្លាប់។​


បញ្ហាផ្ទៃពោះ

ឈឺក្បាលពេលពពោះ សាកតិចនិកធម្មជាតិសិន មុនលេបថ្នាំបំបាត់ការឈឺចាប់

អាការៈ​ឈឺ​ក្បាល​អាច​ជា​បញ្ហា​ទូទៅ​កើត​ឡើង​នៅ​អំឡុង​ពេល​ម៉ាក់​ៗ​ពពោះ​ដំបូង​ៗ ប៉ុន្តែ​ជួន​កាល​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬ​ជំងឺ​លើស​សម្ពាធ​ឈាម​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ។ ធម្មតា ពេល​យើង​ឈឺ​ក្បាល​ខ្លាំង មាន​តែ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ទេ ទើប​ជួយ​សម្រួល​ការ​ឈឺ​ចាប់​បាន​ទាន់​ចិត្ត តែ​ម៉ាក់​ៗ​ពពោះ​មិន​អាច​ចេះ​តែ​ប្រើ​ថ្នាំ​ដោយ​មិន​បាន​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ឡើយ។ ហេតុ​នេះ​ហើយ បើ​ម៉ាក់​ៗ​ពពោះ​ឈឺ​ក្បាល​លើក​ក្រោយៗ អាច​សាកល្បង​តិចនិក​បំបាត់​ការ​ឈឺ​ចាប់​ដោយ​ធម្មជាតិ​ខាង​ក្រោម​នេះ​សិន។ ​តិចនិក​ធម្មជាតិ​បំបាត់​បញ្ហា​ឈឺ​ក្បាល​អំឡុង​ពពោះ ១. ចៀសវាង​អ្វី​បង្ក​ឲ្យ​ឈឺ​ក្បាល៖ ប្រសិន​បើ​ក្លិន ឬ​អាហារ​ណា​មួយ​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​ធុំ​ក្លិន​នោះ​ហើយ​ឈឺ​ក្បាល គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ​ៗ​ពី​ក្លិន​នោះ។ ២. ហាត់​ប្រាណ​ជា​ប្រចាំ៖ សាក​ល្បង​ធ្វើ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​ដូច​ជា​ហាត់​ប្រាណ ដោយ​ការ​ដើរ ឬ​ហាត់​យូហ្គា​ជាដើម។ ៣. គ្រប់គ្រង​ស្ត្រេស៖ ព្យាយាម​គ្រប់​គ្រង​ភាព​តាន​តឹង​របស់​យើង ព្រោះ​ការ​គិត​ច្រើន​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​កាន់​តែ​ខ្លាំង។ ៤. ញ៉ាំ​ឲ្យ​បាន​ទៀងទាត់៖ ម៉ាក់​ៗ​គួរ​ញ៉ាំ​អាហារ​ទៅ​តាម​ពេល​វេលា​ឲ្យ​បាន​ទៀងទាត់ និង​មាន​របប​អាហារ​មាន​តុល្យភាព សម្បូរ​ជីវជាតិ ព្រោះ​ការ​ដែល​មាន​របប​អាហារ​ត្រឹម​ត្រូវ អាច​បង្ការ​កុំ​ឲ្យ​អាការៈ​ឈឺ​ក្បាល​កើត​ឡើង​បាន។ ម៉ាក់​ៗក៏​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុងមួយថ្ងៃ​ដែរ។ ៥. គេង​ឲ្យ​ទៀងទាត់៖ ការ​​ចូល​គេង​មិន​គ្រប់គ្រាន់ ឬ​មិន​ទៀងទាត់ អាច​ជា​មូល​ហេតុ​បង្ក​ឲ្យ​ម៉ាក់​ៗ​ឈឺ​ក្បាល​ពេល​ពពោះ​។ ៦. អនុវត្ត​តិចនិក​សម្រួល​អារម្មណ៍៖ សាក​ល្បង​តិចនិក​ដក​ដង្ហើម ឬ​ការ​តាំង​សមាធិ ឬ​ម៉ាស្សា ដើម្បី​សម្រួល​អារម្មណ៍​ឲ្យ​បាន​ធូរស្រាល​។ ជា​ចុង​ក្រោយ បើ​ឈឺ​ក្បាល​ខ្លាំង​ម៉ាក់ៗ​ក៏​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដោយ​គ្មាន​វេជ្ជបញ្ជា​បាន​ដែរ ព្រោះ​ភាគ​ច្រើន​នៃ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មិន​បង្ក​ជា​បញ្ហា​ដល់​គភ៌ ឬ​ម៉ាក់​ៗ​ទេ ប៉ុន្តែ​មុន​នឹង​ប្រើ​ត្រូវ​សួរ​បញ្ជាក់​ពី​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​សិន។ បន្ថែម​ពី​នេះ បើ​ម៉ាក់​ៗ​មាន​អាការៈ​ឈឺ​ក្បាល​រ៉ាំរ៉ៃ បូក​រួម​ជា​មួយ​រួយ​ក ស្រវាំង​ភ្នែក និង​ហឹង​ត្រចៀក ម៉ាក់​ៗ​គួរ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់ ព្រោះវាអាចជាសញ្ញាជំងឺបម្រុងក្រឡាភ្លើង និងជំងឺលើសសម្ពាធឈាមពេលពពោះ ដើម្បី​រក​មធ្យោបាយ​ព្យាបាល ចៀសវាង​ហេតុការណ៍​មិន​ល្អ​កើត​ឡើង​លើ​ម៉ាក់ៗ ឬ​អា​អូន​ក្នុង​ផ្ទៃ។​


បញ្ហាផ្ទៃពោះ

ម៉ាក់ៗប្រយ័ត្នផង! ផលវិបាកប៉ុន្មាននេះ បណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃ

កូន​ស្លាប់​ក្នុង​ផ្ទៃ ជា​ធម្មតា​ត្រូវ​បាន​កំណត់​ថា ជា​ការ​ស្លាប់​របស់​ទារក​នៅ ឬ​បន្ទាប់​ពី​២៤ សប្ដាហ៍​នៃ​ការ​មាន​ផ្ទៃ​ពោះ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី។ មូលហេតុ​អ្វី​បណ្ដាល​ឲ្យ​មាន​បញ្ហា​កូន​ស្លាប់​ក្នុង​ផ្ទៃ? វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ជារឿយៗ ខាង​ក្រុម​គ្រូពេទ្យ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​ទេ ប៉ុន្តែ​ពេល​ខ្លះ បញ្ហា​នេះ​អាច​បណ្ដាល​ពី​ផល​វិបាក​ផ្សេងៗ​កើត​មាន​អំឡុង​ពេល​ពពោះ​ដូច​ជា៖ ១. ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬជំងឺក្រឡាភ្លើង ២. បញ្ហា​ទាក់ទង​នឹង​សុក ឬ​ទង​សុក កំណើត​មិន​ធម្មតា ៣. ការ​បង្ក​រោគ​ដូច​ជា​ជំងឺ​គ្រុនចាញ់ និង​ជំងឺ​កាម​រោគ ៤. សុខភាព​មិន​សូវ​ល្អ​របស់​ម្ដាយ។ ស្ត្រី​ណា​ខ្លះ​ប្រឈម​នឹង​ហានិភ័យ​បញ្ហា​កូន​ស្លាប់​ក្នុង​ផ្ទៃ? ការ​ស្លាប់​របស់​ទារក​ក្នុង​ផ្ទៃ​អាច​កើត​ឡើង​លើ​ស្ត្រី​ពពោះ​គ្រប់​វ័យ ហើយ​វា​អាច​កើត​ឡើង​ដោយ​មិន​អាច​ទាយ​ទុក​មុន​បាន ពិសេស​បើ​ស្ត្រី​មាន​កត្តា​ប៉ុន្មាន​ខាង​ក្រោម​នេះ ហានិភ័យ​កូន​ស្លាប់​ក្នុង​ផ្ទៃ​​ខ្ពស់​ដូច​ជា៖ ម៉ាក់​ពពោះ​អាយុ​លើស​​​​ ​៣៥​ឆ្នាំ​ឡើង ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ប្រើ​គ្រឿងញៀន ថែ​ទាំ​សុខភាព​មុន​សម្រាល​មិន​បាន​ល្អ ខ្វះ​អាហារូបត្ថម្ភ ពពោះ​កូន​ភ្លោះ (២ឬច្រើន) ធាត់​លើស​ទម្ងន់ ប្រើប្រាស់​បច្ចេកវិទ្យា​ជំនួយ​ការ​បន្ត​ពូជ ការ​មាន​ផ្ទៃពោះ​ដំបូង។ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​ដដែល​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ការ​បញ្ជាក់​ពី​ការ​ស្លាប់​ទារក​ធ្វើ​ឡើង​តាម​រយៈ​ការ​មើល​អេកូសាស្ត្រ។ ការ​ពិនិត្យ​អេកូសាស្ត្រ​ជា​ប្រចាំ​តាម​ការ​ណាត់​ជួប​របស់​វេជ្ជបណ្ឌិត ក៏​អាច​ផ្ដល់​ផល​ល្អ​ក្នុង​ការ​រក​ឃើញ​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​មាន​ផ្ទៃ​ពោះដែល​អាច​ព្យាបាល ដើម្បី​ចៀសវាង​ការ​ស្លាប់​របស់​ទារក។ ម៉ាក់​ៗ​ដែល​មាន​ប្រវត្តិ​ធ្លាប់​មាន​កូន​ស្លាប់​ក្នុង​ផ្ទៃ គួរ​តាមដាន​បន្ថែម​មុន​ពេល​សម្រាល​កូន​នៅ​ពេល​ពពោះ​ក្រោយ​ៗ​ទៀត។


បញ្ហាផ្ទៃពោះ

វ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំងប៉ុន្មាននេះ ស្ត្រីពពោះមិនអាចចាក់បានទេ

អំឡុង​ពេល​ពពោះ ស្ត្រី​ជា​ម្តាយ​អាច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​តេតាណូស និង​វ៉ាក់សាំង​ផ្តាសាយ​បាន។ ផ្ទុយ​ទៅ​វិញ​វ៉ាក់សាំង​មួយ​ចំនួនខាង​ក្រោមនេះ​មិន​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​ពពោះ និង​គភ៌​ឡើយ។ ១. វ៉ាក់សាំង​កូវីដ ១៩ មក​ដល់​បច្ចុប្បន្ន​មាន​វ៉ាក់សាំង​កូវីដ ១៩ ចំនួន ៦ ហើយ​ដែល​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​នោះ​មាន​វ៉ាក់សាំង Pfizer, AstraZeneca, Moderna, Johnson&Johnson, Sinopharm និង Sinovac។ ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ទាំង​អស់​នោះ​លើ​ស្ត្រី​ពពោះ​ អង្គការ​សុខភាព​ពិភព​លោក​ពន្យល់​ថា អាច​ធ្វើ​ទៅ​បាន​ក្នុង​ករណី​ចាំ​បាច់​បំផុតប៉ុណ្ណោះ ព្រោះ​បច្ចុប្បន្នមាន​ការ​សិក្សា​តិចតួច​ពី​ការ​ចាក់​វ៉ាក់សាំង​នេះ​លើ​ស្ត្រី​ពពោះ ​ដែល​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​ថា ​តើ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ដំណើរ​ការ​ពពោះ​ដែរឬ​អត់។ ២. វ៉ាក់សាំង​កញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំង​ទាំងនេះ​ក៏មិន​អាច​ចាក់​អំឡុង​ពេល​កំពុង​មាន​ផ្ទៃពោះ​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ទាំងអស់នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្រីៗ​ដែល​មាន​បំណង​យក​កូន ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ស្អូច ​មុន​ពេល​ពពោះ នោះ​ទើប​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន។ ថ្នាំ​បង្ការ​ប្រភេទ​នេះ​​បើ​ចាក់​ពេល​មាន​ផ្ទៃពោះអាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដូច​ជា កើត​មក​មិន​គ្រប់​លក្ខណៈ រលូតជាដើម។ ២. វ៉ាក់សាំង​អុតស្វាយ ការចាក់វ៉ាក់សាំងអុតស្វាយអំឡុងពេលពពោះអាចនឹងមានផលប៉ះពាល់ដល់កូនក្នុងផ្ទៃ ពិសេសអាចបង្កឲ្យទារកក្នុងផ្ទៃពិការ​អវយវៈ​ផ្សេងៗ​ដូចជា ត្រចៀក ភ្នែក បេះដូង ដៃ ជើង និង​ខួរក្បាល។ ៣. វ៉ាក់សាំងរើម មិនខុសពីវ៉ាក់សាំងកញ្រ្ជឹល ស្រឡទែន ស្អូច និងអុតស្វាយប៉ុន្មានទេ ការចាក់វ៉ាក់សាំងរើមពេលពេលពពោះ ក៏បង្កហានិភ័យដល់ទារកក្នុងផ្ទៃដែរ។


បញ្ហាផ្ទៃពោះ

មូលហេតុធម្មតា ធ្ងន់ធ្ងរ និងត្រូវវះកាត់បន្ទាន់ បើម៉ាក់ៗក្ដៅខ្លួនពេលពពោះ

បញ្ហា​ក្ដៅ​ខ្លួន ឬ​ឡើង​កម្ដៅ ជា​រឿង​សាមញ្ញ​គ្នា​យើង​ណា​ដែល​ថា​មិន​ធ្លាប់​ឈឺ​នោះ គ្រាន់​តែ​សម្រាក​បន្តិច​វា​អាច​ធូរ​ស្បើយ​ទៅ​វិញ តែ​ករណី​ក្ដៅ​ខ្លួន​កើត​លើ​ស្ត្រី​ពពោះ​ខុស​គ្នា​ពី​មនុស្ស​ទូទៅ។ អាការៈ​ក្ដៅ​ខ្លួន អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​ជា​ការ​កើន​ឡើង​កម្ដៅ​ខ្លួន​ធំ​ជាង ឬ​ស្មើ ៣៧.៨ អង្សារសេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ចំពោះ​ស្ត្រី​ពពោះ អាការៈ​ក្ដៅ​ខ្លួន​ជា​បញ្ហា​សុខភាព​មួយ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ម្ដាយ និង​អា​អូន​ក្នុង​ពោះ​បាន។ ​មូល​ហេតុ​បណ្ដាល​ឲ្យ​មាន​អាការៈ​ក្ដៅ​ខ្លួន​ក្នុងពេល​មានផ្ទៃពោះ​នេះ មាន​ករណី​មិន​ធ្ងន់ធ្ងរ ធ្ងន់ធ្ងរ និង​ករណី​ធ្ងន់ធ្ងរ​រហូត​ទាមទារ​ឲ្យ​ម៉ាក់​ៗ​វះកាត់​បន្ទាន់​ទៀត​ផង ជា​ហេតុ​ដែល​ម៉ាក់​ៗ​មិន​ត្រូវ​ធ្វេស​ប្រហែស​ទៅ​លើ​ការ​ថែទាំ​សុខភាព​នោះ​ទេ។ មូល​ហេតុ​បង្ក​ឲ្យ​ក្ដៅ​ខ្លួន​ករណី​មិន​ធ្ងន់ធ្ងរ រលាក​ត្រចៀក រលាក​បំពង់​ក រលាក​ទង​សួត ផ្ដាសាយ​ធំ មូល​ហេតុ​បង្ក​ឲ្យ​ក្ដៅ​ខ្លួន​ករណី​ធ្ងន់ធ្ងរ រលាក​តម្រង​នោម រលាក​ប្រដាប់​បន្ត​ពូជ រលាក​ស្រោម​ទឹក​ភ្លោះ កើតស្អូច រលាក​សួត ស្រឡទែន របេង។ល។ មូលហេតុ​បង្ក​ឲ្យ​ក្ដៅ​ខ្លួន​ករណី​ទាមទារ​វះកាត់​បន្ទាន់ រលាក​ខ្នែង​ពោះវៀន រលាក​ថង់​ទឹក​ប្រមាត់ បើ​ម៉ាក់​ៗ​ជួប​បញ្ហា​ក្ដៅ​ខ្លួន​អំឡុង​ពេល​ពពោះ អាច​ប្រឈម​នឹង​ផល​ពិបាក​ច្រើន​ដូច រលូត​កូន កូន​កើត​មិន​គ្រប់​ខែ ទារក​ស្លាប់​ក្នុង​ពោះ និង​អាច​កើត​ជំងឺ​លើ​ទារក​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ពី​ម្ដាយ​ទៅ​កូន។ល។ ដូច​នេះ​ហើយ ទើប​ម៉ាក់ៗ​ពពោះ​ត្រូវ​ចេះ ឬ​ដឹង​ពី​វិធីការពារ និង​ព្យាបាល​អាការៈ​ក្ដៅ​ខ្លួន​មាន​ដូច​ជា៖ – ត្រូវ​នៅ​ឆ្ងាយ​ពី​សត្វ​ឆ្មា ឬ​សត្វ​អាច​បង្ក​រោគ​មួយ​ចំនួន​ទៀត – មិន​ត្រូវ​ញ៉ាំ​សាច់ ឬ​បន្លែ​ឆៅ ដែល​លាង​មិន​បាន​ស្អាត​ល្អ – មិន​ត្រូវ​ញ៉ាំ​អាហារ ផ្អាប់ ឬ​អាហារ​រក្សា​ក្នុង​ទូ​ទឹក​កក​រយៈ​ពេល​យូរ ព្រោះ​វា​មាន​ផ្ទុក​នូវ​ប៉ារ៉ាស៊ីត​មួយ​ចំនួន – ត្រូវ​ពិនិត្យ​ផ្ទៃ​ពោះ និង​ពិនិត្យ​ឈាម ដើម្បី​ស្វែង​រក​មេរោគ​មួយ​ចំនួន​ដែល​អាច​បង្ក​ហានិភ័យ​ដល់​ទារក – ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្មេង ដែល​កើត​អុត​ស្វាយ ឬ​ស្អូច​ព្រោះ​អាច​ឆ្លង​ពី​ក្មេង។ល។


បញ្ហាផ្ទៃពោះ

កើតជំងឺបម្រុងក្រឡាភ្លើងពេលពពោះ គ្រោះថ្នាក់ទាំងម្ដាយ និងកូនក្នុងផ្ទៃ

​បម្រុង​ក្រឡាភ្លើង និង​ក្រឡា​ភ្លើង ជា​ជំងឺ​មួយ​កើត​មាន​ពេល​ម៉ាក់​ៗ​ពពោះ​បាន​២០​សប្ដាហ៍​ឡើង​ទៅ​ ដែល​មាន​សញ្ញា​រួម​ផ្សំ​ដូច​ជា ឈឺក្បាល វិលមុខ និង​ចុក​ចុង​ដង្ហើម​ជាដើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ស្ត្រី​ភាគ​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​អាការៈ​ទាំង​នេះ​ប៉ុន្មាន​ទេ​ទើប​បណ្ដោយ​ឲ្យ​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​ស្ទើរ​តែ​ហួស​ពេល​ក្នុង​ការ​ព្យាបាល និង​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ជំងឺ​បម្រុង​ក្រឡាភ្លើង​ឈរ​នៅ​លំដាប់​ទី​២ បន្ទាប់​ពី​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ចំពោះ​ស្ត្រី​ពពោះ​នៅ​កម្ពុជា​យើង។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្នុង​ករណី​ដែល​មិន​ដឹង និង​ស្រាវជ្រាវ​រក​រោគ​សញ្ញា​ឲ្យ​ទាន់​ពេល​វេលា​ស្ត្រី នឹង​ធ្លាក់​ចូល​ក្នុង​សភាព​ធ្ងន់ធ្ងរ​ជាហេតុ​បណ្ដាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ទាំង​ទារក​ក្នុង​ផ្ទៃ និង​ម្ដាយ​ដូច​ជា៖ ចំពោះម្ដាយ ​គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល ងងឹត​ភ្នែក ហើម​សួត​ស្រួចស្រាវ HELLP Syndrome (ខាន់លឿង…) ឬ​បែក​ថ្លើម ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ របេះ​សុក​មុន​ពេល​កំណត់។ ចំពោះទារកក្នុងផ្ទៃ ទារក​លូតលាស់​មិន​ប្រក្រតី ទម្ងន់​តូច​ជាង​អាយុ​នៃ​គភ៌ ខ្សោយ​ប្រាជ្ញា​ស្មារតី ស្លាប់​ក្នុង​ពោះ សម្រាល​មិន​គ្រប់​ខែ។ល។ លោក​បន្ថែម​ឲ្យ​ដឹង​ថា ទោះ​ជា​ជំងឺ​នេះ​ផ្ដល់​ផល​ពិបាក​ធ្ងន់ធ្ងរ​ច្រើន​​ទាំង​ម៉ាក់​ៗ និង​គភ៌​ក៏​ដោយ តែ​ម៉ាក់​ៗ​អាច​ការពារ​មិន​ឲ្យ​កើត​បម្រុង​ក្រឡា​ភ្លើង​បាន​ ដោយញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ ចៀស​វាង​អាហារ​ផ្អាប់ និង​ប្រៃ​ខ្លាំង គេង​ផ្អៀង​ខាង​ឆ្វេង សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ជា​ប្រចាំ។ ពិសេស ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម ក្នុង​ករណី​ដែល​មិន​ប្រក្រតី​ក្នុង​ខ្លួន។​


បញ្ហាផ្ទៃពោះ

តិចនិកជួយកាត់បន្ថយហានិភ័យម៉ាក់ៗលើសសម្ពាធឈាមពេលពពោះ កុំឲ្យជួបផលវិបាកធ្ងន់ធ្ងរ

ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១០នាក់ មាន​ម្នាក់​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ ដែល​អាច​បង្ក​ជា​ផល​វិបាក​ធ្ងន់ធ្ងរ ឬ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ម៉ាក់ៗ​ទៀត​ផង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ប្រសិន​បើ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​អំឡុង​ពេល​ពពោះ អាច​ដាក់​សម្ពាធ​ដល់​បេះដូង និង​តម្រងនោម​របស់​ស្ត្រី ជាហេតុ​អាច​បង្ក​ជា​ជំងឺ​បេះដូង ជំងឺ​តម្រងនោម និង​បង្កើន​ហានIភ័យ​កើត​ជំងឺ​បម្រុង​ក្រឡាភ្លើង កូន​កើត​មុន​ខែ ឬ​ត្រូវ​សម្រាល​ដោយ​ការ​វះកាត់​ជាដើម។ ហេតុ​នេះ​ហើយ ម៉ាក់​ៗ​ពពោះ​គ្រប់​រូប​គួរ​ដឹង​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​លើស​សម្ពាធ​ឈាម​ខាង​ក្រោម​នេះ ដើម្បី​ជា​ចំណេះ​មួយ​ការពារ​សុខភាព​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ។ ១. ទៅ​តាម​ណាត់​ជួប​របស់​គ្រូពេទ្យ៖ ម៉ាក់ៗ​គួរ​ទៅ​ពិគ្រោះ និង​ពិនិត្យ​សុខភាព​ទៅ​តាម​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់ កុំ​អាក់​ខាន។ ២. ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ៖ ក្នុង​ករណី​ដែល​ម៉ាក់ៗ​លើស​សម្ពាធ​ឈាម ខាង​គ្រូពេទ្យ​នឹង​ចេញ​ថ្នាំ​ដែល​ជា​ជម្រើស​ស័ក្តិសម​បំផុត​សម្រាប់​ម៉ាក់ៗ ហេតុ​នេះ​ម៉ាក់ៗ​ត្រូវ​លេប​ឲ្យ​បាន​ជាប់​លាប់។ ៣. ធ្វើ​សកម្មភាព​ជា​និច្ច៖ ម៉ាក់​ៗ​ពពោះ​គួរ​ហាត់ប្រាណ ឬ​បញ្ចេញ​សកម្មភាព​មួយ​ចំនួន ស័ក្តិ​សម​សម្រាប់​ស្ត្រី​ពពោះ ទៅ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ។ ៤. មាន​របប​អាហារ​ត្រឹម​ត្រូវ៖ នៅ​ក្នុង​របប​អាហារ​ម៉ាក់ៗ​ត្រូវ​មាន​បន្លែ​ផ្លែឈើ សាច់ ថ្លើម​សត្វ និង​អាហារ​ចម្រុះ​ផ្សេង​ទៀត ដែល​ផ្ដល់​សារធាតុ​ចិញ្ចឹម​ល្អ​ដល់​សុខភាព​ម៉ាក់ៗ និង​អាអូន​ក្នុង​ពោះ។ ៥. ចៀសវាង​ធ្វើ​អ្វី​ដែល​មិន​ល្អ​ពេល​ពពោះ៖ កុំ​ជក់​បារី កុំ​ផឹក​គ្រឿង​ស្រវឹង ឬ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ផ្សេងៗ និង​ប្រើ​ថ្នាំ​ផ្ដេសផ្ដាស។ មុន​នឹង​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​អ្វី​មួយ ត្រូវ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ច្បាស់​លាស់​មុន​ជានិច្ច។ នៅ​ក្នុង​អំឡុង​ពេល​ពពោះ ម៉ាក់ៗ​ទាំង​អស់​ត្រូវ​ប្រយ័ត្ន​រាល់​សកម្មភាព និង​អាហារ ពោល​គឺ​សកម្មភាព​ធ្វើ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ល្អិតល្អន់ ព្រោះ​ការ​ធ្វេស​ប្រហែស​របស់​ម៉ាក់​ៗ​បន្តិច អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់ និង​សុខភាព​របស់​អា​អូន​នៅ​ក្នុង​ពោះ​បាន។


បញ្ហាផ្ទៃពោះ

ម៉ាក់ៗកើតជំងឺប៉ុន្មានអំឡុងពពោះ កូនកើតមកអាចមានបញ្ហាស្វិតសាច់ខួរក្បាល

ជំងឺ​ស្វិត​សាច់​ខួរក្បាល ប៉ះ​ពាល់​ទៅ​ដល់​ចលនា និង​ឥរិយាបថ​របស់​សាច់ដុំ​ដែល​ខួរក្បាល​មិន​អាច​បញ្ជា​បាន។ ជំងឺ​នេះ កើត​ឡើង​ភាគ​ច្រើន​នៅ​ពេល​ខួរក្បាល​កំពុង​លូតលាស់ ពិសេស​នៅ​ពេល​គភ៌​កំពុង​លូតលាស់​ក្នុង​ពោះ​ម្ដាយ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​សែន​សុខ ឲ្យ​ដឹង​ថា ម៉ាក់ៗ​ពពោះ​គ្រប់​រូប គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ដោយ​ជំងឺ​មួយ​ចំនួន​ដែល​ម៉ាក់ៗ​ឆ្លង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​គភ៌​ផ្នែក​រាងកាយ​សំខាន់ៗ​ដូច​ជា​ខួរ​ក្បាល​ជាដើម។ ការ​ឆ្លង​មេរោគ ឬ​ការ​ប៉ះពាល់​ជាតិ​ពុល​ផ្សេងៗ​អំឡុង​ពេល​ពពោះ អាច​បង្កើន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្វិត​សាច់​ខួរក្បាល​ដល់​ទារក​ដូច​ជា៖ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ វីរុស Cytomegalo៖ វីរុស​នេះ​បង្ក​រោគ​សញ្ញា​ដូច​ជំងឺ​ផ្ដាសាយ និង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ពិការភាព​ពី​កំណើត ប្រសិន​បើ​ម៉ាក់ៗ​ឆ្លង​វីរុស​នេះ​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ។ ស្អូច (German Measal)៖ កាល​ណា​ម៉ាក់ៗ​កើត​ស្អូច​អំឡុង​ពេល​ពពោះ អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​ពិការភាព​កំណើត តែ​ម៉ាក់ៗ​អាច​ការពារ​ការ​កើត​ស្អូច​នេះ​បាន​ដោយ​ចាក់​វ៉ាក់សាំង។ រើម៖ មេរោគ​នេះ​អាច​ចម្លង​ពី​ម្ដាយ​ទៅ​កូន​ក្នុង​ផ្ទៃ ប៉ះពាល់​ដល់​ទងសុក និង​ផ្ទៃ​ម្ដាយ។ ការ​រលាក​ដែល​បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ​នេះ​អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រព័ន្ធ​សរសៃប្រសាទដែល​កំពុង​លូតលាស់​របស់​គភ៌​ក្នុង​ផ្ទៃ។ មេរោគ​ស្វាយ៖ មេរោគ​ឆ្លង​តាម​ការ​រួម​ភេទ​នេះ ក៏​បង្កើន​ហានិភ័យ​ក្នុង​ការ​លូតលាស់​របស់​គភ៌​ក្នុង​ផ្ទៃ​បាន​ដែរ។ ជំងឺ Toxoplasmosis៖ មេរោគ​នេះ​ឆ្លង​តាមរយៈ​ចំណី​អាហារ​កខ្វក់ ឬ​តាម​លាមក​សត្វ​ឆ្មារ ដែល​អាច​ប៉ះពាល់​ដល់​អាអូន​ក្នុង​ផ្ទៃ។ វីរុស ​Zika៖ ទារក​ដែល​ឆ្លង​ជំងឺ ​Zika ​ក្នុង​ផ្ទៃ​បណ្ដាល​ឲ្យ​ទំហំ​ក្បាល​កូន​តូច​ជាង​ធម្មតា និង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្វិត​សាច់​ខួរក្បាល។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្រៅ​ពី​ការ​ឆ្លង​មេរោគ​អំឡុង​ពេល​ពពោះ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​មក នៅ​មាន​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត ក៏​ចូល​រួម​ក្នុង​ការ​បង្កើន​ហានិភ័យ​ទារក​ក្នុង​ផ្ទៃ​កើត​ជំងឺ​ស្វិត​សាច់​ខួរក្បាល​នេះ​ដែរ​រួម​មាន កូនមិន​គ្រប់​ទម្ងន់ មិន​គ្រប់​ខែ កូន​ភ្លោះ។ល។ [embed-health-tool-child-growth-chart] អត្ថបទគួរអាន៖ ក្រោយសម្រាលកូន […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗឆ្លងកូវីដ-១៩ ពេលពពោះ កូនក្នុងផ្ទៃមានហានីភ័យអីខ្លះ?​

យើង​សង្កេត​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​កូវីដ-១៩​ នៅ​កម្ពុជា មាន​ស្ត្រី​ពពោះ​មួយ​ចំនួន​ដែរ។ ម៉ាក់ៗ​ឆ្លង​កូវីដ-១៩ ពេល​ពពោះ កូន​ក្នុង​ផ្ទៃមាន​ហានីភ័យ​អីខ្លះ?​ អាច​ឆ្លង​កូវីដ ១៩ ដែរ​ទេ? បក​ស្រាយបញ្ហាជុំវិញចម្ងល់នេះ អង្គការសុខភាពពិភពលោក (WHO) ឲ្យ​ដឹង​ថា មិន​ទាន់មានភស្តុតាងច្បាស់លាស់មកបញ្ជាក់ថា ទារកក្នុងផ្ទៃអាចឆ្លងវីរុសកូវីដ-១៩ តាមម្ដាយអំឡុងពេលពពោះ ឬពេលសម្រាល ឬក៏អត់ទេ។ មកដល់ថ្ងៃនេះ វីរុសកូវីដ-១៩ មិនទាន់ត្រូវបានរកឃើញក្នុងទឹកភ្លោះ ឬក៏ទឹកដោះម្ដាយនៅឡើយ។ ដូច​គ្នានេះដែរ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង​អាមេរិក (CDC) ហានីភ័យ​ទូទៅ​ក្នុង​ការ​កើត​ជំងឺ​កូវីដ-១៩​ លើ​ស្ត្រី​ពពោះ មាន​ភាគ​រយ​ទាប ក៏​ប៉ុន្តែការ​ពពោះ​បង្កើន​ហានិភ័យ​ខ្ពស់​ក្នង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ស្លាប់​បើ​ឆ្លង​កូវីដ-១៩។ ស្ត្រី​ពពោះ​ដែល​ឆ្លង​វីរុស​នេះ​ច្រើន​កើត​បញ្ហា​ផ្លូវ​ដង្ហើម ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាង​ស្ត្រី​មិន​មាន​ផ្ទៃ​ពោះ។ អ្នកស្រាវជ្រាវក៏សង្កេតឃើញថា ក្រៅពីអាចកើតជំងឺផ្លូវដង្ហើម ស្រ្តីពពោះកើតកូវីដ-១៩ មិនមានចម្លង ឬបង្កបញ្ហាសុខភាពធ្ងន់ធ្ងរដល់ទារកទេ។ បន្ថែម​ពី​លើ​នេះ ស្ត្រី​ពពោះ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា ទឹក​នោម​ផ្អែម កាន់​តែ​ប្រឈម​ខ្ពស់​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ បើ​ឆ្លង​ជំងឺ​កូវីដ-១៩។ តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​អះ​អាង​ថា ស្ត្រី​ពពោះ​កើត​កូវីដ-១៩ ប្រឈម​នឹង​ការ​សម្រាល​កូន​មុន​ខែ និង​សម្រាល​ដោយ​ការ​វះកាត់ ហើយ​ទារក​ត្រូវ​យក​ទៅ​ពិនិត្យ​សុខភាព ស្វែង​រក​ជំងឺ​ផ្សេងៗ រូម​ទាំង​កូវីដ-១៩ ​ដែរ។ ​​​យ៉ាង​ណា​មិញ​ តាម​ការ​សិក្សា​​ពី​សាកល​វិទ្យាល័យ California San Francisco បាន​រក​ឃើញ​ថា ទារក​ភាគ​ច្រើន​ ដែល​​មាន​ម៉ាក់​ៗ​កើត​កូវីដ១៩​ […]


បញ្ហាផ្ទៃពោះ

ស្ត្រីពពោះ និងកំពុងបំបៅដោះកូន អាចចាក់វ៉ាក់សាំងកូវីដ ១៩ បានអត់?

ទោះ​បច្ចុប្បន្នវ៉ាក់សាំង​កូវីដ-១៩ ​ត្រូវ​បាន​ផលិត​ឡើង និង​ចរាចរណ៍​ឲ្យ​ប្រជាជន​បាន​ចាក់នៅជុំ​វិញ​ពិភពលោក​ក៏​ដោយ តែ​ព័ត៌មាន​ពី​ការ​ចាក់វ៉ាក់សាំងកូវីដ ១៩ ​លើ​​​ស្ត្រី​​ពពោះ និង​​ស្ត្រី​​កំពុង​​បំបៅ​​ដោះ​កូន​ ហាក់​មិន​សូវ​ទំលំ​ទូលាយ​ឡើយ។ តើ​ស្ត្រី​ពពោះ និង​បំបៅដោះ​កូន​អាច​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ បាន​ឬ​ទេ? រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោក​ជំទាវ ឱ វណ្ណឌីន បាន​ឲ្យ​ដឹង​ថា ក្រសួង​នៅ​មិន​ទាន់​ទទួល​បាន​ការ​ណែនាំ​ទាក់ទង​នឹង​ការ​ចាក់​​វ៉ាក់សាំង​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ពី​ អង្គការ​សុខភាព​ពិភពលោក(WHO) នៅ​ឡើយ​ទេ ដូច​នេះ​ស្ត្រី​ពពោះ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​បន្ត​ទៀត។ លោក​ជំទាវ​បន្ត​ថា អង្គការ​សុខភាព​ពិភព​លោក បាន​ឲ្យ​យើង​វាយ​តម្លៃ​ថា ប្រសិន​បើ​ស្ត្រី​ពពោះ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់ ដូច​នេះ​គ្រូពេទ្យ​អាច​សម្រេច​ចិត្ត​ឲ្យ​ស្ត្រី​ពពោះ​ចាក់​វ៉ាក់សាំងកូវីដ ១៩ ដើម្បី​ការពារ​សុខភាព​ដែរ ប៉ុន្តែ​ត្រូវ​មាន​ការ​តាម​ដាន​ឲ្យ​បាន​ច្បាស់​លាស់។ ចំណែក​ការ​លើក​ឡើង​ថា ចាក់​វ៉ាក់សាំង​រួច អាច​ប៉ះពាល់​ទៅ​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរ ឬ​អត់​នោះ ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ពី​អ្នក​វិទ្យាសាស្ត្រ ដើម្បី​ប្រមូល​ទិន្នន័យ យក​មក​វាយ​តម្លៃ​ចុង​ក្រោយ។ ចំណែក​ចំពោះ​ម៉ាក់ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន លោកជំទាវថា អាច​ចាក់​វ៉ាក់សាំង Sinovac បាន និង​អាច​បន្ត​បំបៅ​ដោះ​កូន​ធម្មតា​ ដោយ​មិន​ចាំ​បាច់​បារម្ភ​ពី​ហានិភ័យ​ប៉ះពាល់​សុខភាព ឬ​ប៉ះពាល់​ដល់​កូន​ដោយ​សារ​ទឹក​ដោះ​ឡើយ។ ស្រប​គ្នា​នេះ តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​របស់​ទីភ្នាក់ងារ​ថ្នាំ​អឺរ៉ុប (EMA) ទៅ​លើ​សត្វ​ មិន​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ណាមួយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​មាន​ផ្ទៃពោះ​នោះ​ទេ។ ទោះ​យ៉ាង​ណា ទិន្នន័យ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ-១៩​ អំឡុង​ពេល​មាន​ផ្ទៃពោះ​នៅ​មាន​កម្រិត។ លោក​បន្ត​ថា ទោះ​បី​ជា​មិន​មាន​ការ​សិក្សា​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​​ដោះ​ក៏​ដោយ ក៏​គ្មាន​ហានិភ័យ​ណា​មួយ​ត្រូវ​បាន​រំពឹង​ទុក​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ដែរ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ