backup og meta

តិចនិកជួយកាត់បន្ថយហានិភ័យម៉ាក់ៗលើសសម្ពាធឈាមពេលពពោះ កុំឲ្យជួបផលវិបាកធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 11, 2021

    តិចនិកជួយកាត់បន្ថយហានិភ័យម៉ាក់ៗលើសសម្ពាធឈាមពេលពពោះ កុំឲ្យជួបផលវិបាកធ្ងន់ធ្ងរ

    ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១០នាក់ មាន​ម្នាក់​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ ដែល​អាច​បង្ក​ជា​ផល​វិបាក​ធ្ងន់ធ្ងរ ឬ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ម៉ាក់ៗ​ទៀត​ផង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត

    ប្រសិន​បើ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​អំឡុង​ពេល​ពពោះ អាច​ដាក់​សម្ពាធ​ដល់​បេះដូង និង​តម្រងនោម​របស់​ស្ត្រី ជាហេតុ​អាច​បង្ក​ជា​ជំងឺ​បេះដូង ជំងឺ​តម្រងនោម និង​បង្កើន​ហានIភ័យ​កើត​ជំងឺ​បម្រុង​ក្រឡាភ្លើង កូន​កើត​មុន​ខែ ឬ​ត្រូវ​សម្រាល​ដោយ​ការ​វះកាត់​ជាដើម។ ហេតុ​នេះ​ហើយ ម៉ាក់​ៗ​ពពោះ​គ្រប់​រូប​គួរ​ដឹង​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​លើស​សម្ពាធ​ឈាម​ខាង​ក្រោម​នេះ ដើម្បី​ជា​ចំណេះ​មួយ​ការពារ​សុខភាព​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ។

    ១. ទៅ​តាម​ណាត់​ជួប​របស់​គ្រូពេទ្យ៖ ម៉ាក់ៗ​គួរ​ទៅ​ពិគ្រោះ និង​ពិនិត្យ​សុខភាព​ទៅ​តាម​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់ កុំ​អាក់​ខាន។

    ២. ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ៖ ក្នុង​ករណី​ដែល​ម៉ាក់ៗ​លើស​សម្ពាធ​ឈាម ខាង​គ្រូពេទ្យ​នឹង​ចេញ​ថ្នាំ​ដែល​ជា​ជម្រើស​ស័ក្តិសម​បំផុត​សម្រាប់​ម៉ាក់ៗ ហេតុ​នេះ​ម៉ាក់ៗ​ត្រូវ​លេប​ឲ្យ​បាន​ជាប់​លាប់។

    ៣. ធ្វើ​សកម្មភាព​ជា​និច្ច៖ ម៉ាក់​ៗ​ពពោះ​គួរ​ហាត់ប្រាណ ឬ​បញ្ចេញ​សកម្មភាព​មួយ​ចំនួន ស័ក្តិ​សម​សម្រាប់​ស្ត្រី​ពពោះ ទៅ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ។

    ៤. មាន​របប​អាហារ​ត្រឹម​ត្រូវ៖ នៅ​ក្នុង​របប​អាហារ​ម៉ាក់ៗ​ត្រូវ​មាន​បន្លែ​ផ្លែឈើ សាច់ ថ្លើម​សត្វ និង​អាហារ​ចម្រុះ​ផ្សេង​ទៀត ដែល​ផ្ដល់​សារធាតុ​ចិញ្ចឹម​ល្អ​ដល់​សុខភាព​ម៉ាក់ៗ និង​អាអូន​ក្នុង​ពោះ។

    ៥. ចៀសវាង​ធ្វើ​អ្វី​ដែល​មិន​ល្អ​ពេល​ពពោះ៖ កុំ​ជក់​បារី កុំ​ផឹក​គ្រឿង​ស្រវឹង ឬ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ផ្សេងៗ និង​ប្រើ​ថ្នាំ​ផ្ដេសផ្ដាស។ មុន​នឹង​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​អ្វី​មួយ ត្រូវ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ច្បាស់​លាស់​មុន​ជានិច្ច។

    នៅ​ក្នុង​អំឡុង​ពេល​ពពោះ ម៉ាក់ៗ​ទាំង​អស់​ត្រូវ​ប្រយ័ត្ន​រាល់​សកម្មភាព និង​អាហារ ពោល​គឺ​សកម្មភាព​ធ្វើ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ល្អិតល្អន់ ព្រោះ​ការ​ធ្វេស​ប្រហែស​របស់​ម៉ាក់​ៗ​បន្តិច អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់ និង​សុខភាព​របស់​អា​អូន​នៅ​ក្នុង​ពោះ​បាន។

    ពពោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម