បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ធ្លាប់មានកូនក្រៅស្បូន អាចពពោះលើកក្រោយបានអត់?

ស្រ្តីដែលមានកូនក្រៅស្បូនតែងតែបារម្ភថាអាចប៉ះពាល់ដល់ការមានផ្ទៃ​ពោះ​លើកក្រោយ ឬអាចលែង​​មានកូនជារៀងរហូត។ តើស្រ្តីធ្លាប់មានកូនក្រៅស្បូន​អាចមានកូនលើក​ក្រោយ​ទៀតដែរឬទេ? ទាក់ទងនឹង​ចម្ងល់​នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី​នៅមន្ទីរពេទ្យ​បង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ស្រ្តីនៅតែអាច​មានផ្ទៃពោះ​ដោយជោគជ័យ​ដរាបណាស្បូនរបានជាសះស្បើយពេញលេញ ឬដរាបណា​ដៃ​ស្បូនរបស់​ស្រ្តី​នៅ​សល់​ម្ខាង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ការមានកូនក្រៅស្បូនកើតឡើងនៅពេលស៊ុតបង្កកំណើតកាច់សម្បុកក្រៅស្បូន ហើយវាកើតឡើង ៩០% នៅក្នុងដៃស្បូន។ ប្រសិនបើការមានកូនក្រៅស្បូនត្រូវបានប្រទះឃើញឆាប់ គ្រូពេទ្យ​អាចប្រើ​ថ្នាំ​ចាក់​ដើម្បីបញ្ឈប់ការលូតលាស់របស់គភ៌ បន្ទាប់មកគភ៌នឹងបាត់ដោយឯកឯងបន្តិចម្តងៗ។ ករណីកូនក្រៅស្បូនរីកធំ ធ្វើឱ្យរហែកដៃស្បូន និងបណ្តាលឱ្យធ្លាក់ឈាមច្រើន គ្រូពេទ្យ​ត្រូវ​ធ្វើ​ការ​វះកាត់ដើម្បីយកជាលិកាកូនក្រៅស្បូនចេញ និងព្យាបាលដៃស្បូន។ ប្រសិនបើដៃស្បូនខូចខ្លាំង គ្រូពេទ្យត្រូវកាត់វាចេញ។ យោងតាមស្ថិតិ ស្ត្រី ៦៥% អាចមានផ្ទៃពោះដោយជោគជ័យក្នុងរយៈពេល ១៨ ខែបន្ទាប់​ពីមានកូន​ក្រៅស្បូន។ ឱកាសនៃការមានកូនក្រៅស្បូនម្តងទៀតមានត្រឹមតែ ១ ភាគ ១០ ប៉ុណ្ណោះ។ យ៉ាងណា​មិញ ប្រសិនស្រ្តីមានកូនក្រៅស្បូនលើស​ពីម្តង ឱកាសនៃការមានកូនក្រៅស្បូនម្តងទៀតគឺខ្ពស់។ ការ​សិក្សាជាច្រើនបានបង្ហាញថា ការមានកូនក្រៅស្បូនមិនទាក់ទងនឹងកត្តាហ្សែនទេ ប៉ុន្តែវាអាច​ប៉ះ​ពាល់​ដល់ផ្លូវចិត្តម្តាយ។ ជាធម្មតាក្រោយពេលមានកូនក្រៅស្បូន គ្រូពេទ្យនឹងណែនាំឱ្យស្ត្រីរង់ចាំដល់ក្រោយពេលមករដូវពីរដង មុននឹងព្យាយាម​មាន​ផ្ទៃពោះ​ម្តងទៀតដែលជាធម្មតាត្រូវចំណាយពេលប្រហែល ៣ ខែ។ ក្នុងរយៈពេលនេះ​រាងកាយ​ស្រ្តី​នឹងមានពេលវេលាជាសះស្បើយ មុនពេលបង្កកំណើតម្តងទៀត និងជាពីរបួស​ផ្លូវចិត្តពីការបាត់​បង់​កូនលើកមុន។


បញ្ហាផ្ទៃពោះ

ចេញ ៩ សញ្ញានេះ អាចថាម៉ាក់ៗបាក់ទឹកចិត្តមុនសម្រាលហើយ

អំឡុង​ពេល​ពពោះ​អាច​ជា​ពេល​វេលា​ដ៏​រំភើប​រីករាយ​មួយ និង​អាច​ជា​ពេល​វេលា​ដ៏​តានតឹង​មួយ​សម្រាប់​ម៉ាក់​ៗ​ដូច​គ្នា ជា​ពិសេស​គឺ​មុន​ពេល​សម្រាល។ ម៉ាក់ៗ​ពពោះ​គ្រប់​រូប​អាច​គិត​ថា វា​ជា​រឿង​ធម្មតា​ទេ​ដែល​កើត​ស្ត្រេស​ក្នុង​ពេល​នេះ ព្រោះ​អារម្មណ៍​មានប្រែ​ប្រួល​​ចុះឡើង​ ប៉ុន្តែ​បើ​មាន​សញ្ញា​ដូច​រៀប​រាប់​ខាង​ក្រោម​នេះ ម៉ាក់ៗ​មិន​មែន​ស្ត្រេស​ធម្មតា​ទេ អាច​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​មុន​សម្រាល។ គណនាថ្ងៃសម្រាលកូននៅទីនេះ Academy of American Pediatric (AAP) បាន​ឲ្យ​ដឹង បញ្ហា​បាក់​ទឹក​ចិត្ត​មុន​ពេល​សម្រាល​នេះ អាច​បង្ក​ឡើង​ដោយ​កត្តា​រួម​ផ្សំ​ជា​ច្រើន​បញ្ចូល​គ្នា​ទាំង​កត្តា​ផ្លូវ​ចិត្ត ផ្លូវ​កាយ និង​បរិយាកាស​ជុំ​វិញ​ខ្លួន​យើង។ ​រោគ​សញ្ញា​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​មុន​សម្រាល អាច​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ហើយ​វា​ជា​រឿង​សំខាន់​ដែល​ម៉ាក់ៗ​គ្រប់​រូប​គួរ​តែ​ជជែក​រក​ដំណោះ​ស្រាយ​ជាមួយ​ដៃ​គូ ឬ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​យើង​ឲ្យ​បាន​ឆាប់ កុំ​ទុក​នូវ​ក្នុង​ចិត្ត​ម្នាក់​ឯង។ រោគ​សញ្ញា​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​មុន​សម្រាល ថប់​បារម្ភ និង​ព្រួយ​ចិត្ត​ច្រើន​ពី​កូន​ក្នុង​ផ្ទៃ មាន​អារម្មណ៍​អស់​សង្ឃឹម លែង​មាន​អារម្មណ៍​សប្បាយ​នឹង​អ្វី​ដែល​ធ្លាប់​ចូល​ចិត្ត បាត់​បង់​ចំណង់​អាហារ ទម្ងន់​មិន​ឡើង (ព្រោះ​ញ៉ាំ​មិន​គ្រប់​គ្រាន់) បារម្ភ​ខ្លាច​មើល​កូន​មិន​បាន​ល្អ គេង​មិន​លក់​ញឹក​ញាប់ អារម្មណ៍​មិន​ល្អ ងាយ​យំ ឈឺ​ក្បាល ឬ​ចុក​ចាប់​រាងកាយ។ ចំពោះ​បញ្ហា​បាក់​ទឹក​ចិត្ត​មុន​សម្រាល ចាំ​បាច់​ណាស់​ដែល​ម៉ាក់​ៗទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ។ ក្នុង​ករណី ម៉ាក់ៗ​មាន​បញ្ហា​បាក់​ទឹក​ចិត្ត​មុន​សម្រាល ហើយ​មិន​បាន​ព្យាបាល​ទេ វា​អាច​ធ្វើ​ឲ្យ​អាការៈ​កាន់​តែ​អាក្រក់​ទៅ បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ទាំង​ម្ដាយ និង​គភ៌​។ គ្រោះ​ថ្នាក់​ទាំង​នោះ​អាច​មា​ន​ដូច​ជា​ មាន​ចន្លោះ​ខ្វះ​ខាត​ក្នុង​ការ​ថែ​ទាំ​សុខភាព មាន​បញ្ហា​អំឡុង​ពេល​ពពោះ និង​សម្រាល បញ្ហា​ទម្ងន់ និង​គភ៌​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ​ស្តង់ដារ។ ដូច​នេះ រាល់​ពេល​ដែល​ម៉ាក់ៗ​មាន​អារម្មណ៍​មិន​ល្អ គួរ​ស្វែង​រក​ជំនួយ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ពិសេស​នោះ​ដៃគូ​យើង​​តែ​ម្ដង ដើម្បី​ជួយ​សម្រួល​សម្ពាធ​ដែល​កំពុង​មាន ​ដោយ៖ ១. ពិភាក្សា​ពី​អារម្មណ៍ ឬ​សម្ពាធ​ជា​មួយ​គ្រួសារ ឬ​មិត្តភ័ក្ដិ ២. ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​ខ្លួន​ធ្លាប់​ចូល​ចិត្ត​ឡើង​វិញ ៣. ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ បើ​បារម្ភ​ពី​សុខភាព​កូន ៤. ព្យាយាម​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ ៥. ព្យាយាម​ហាត់​ប្រាណ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗបែកទឹកភ្លោះ តែមិនឈឺពោះអាចមានបញ្ហាដល់កូន និងខ្លួន

ពេល​ដល់​ថ្ងៃ​សម្រាល ម៉ាក់​ៗ​ច្បាស់​ជា​ឈឺ​ពោះ និង​មាន​បែក​ទឹក​ភ្លោះ មុន​នឹង​ឡើង​គ្រែ​ចាំ​ទទួល​សមាជិក​គ្រួសារ​ថ្មី។ ផ្ទុយ​ទៅវិញ ឥឡូវ​នេះ មាន​ម៉ាក់​ៗ​មួយ​ចំនួន បែក​ទឹក​ភ្លោះ​រាប់​ម៉ោង​ហើយ ប៉ុន្តែ​មិន​ឃើញ​មាន​ឈឺ​ពោះ ឈឺ​អី​សោះ ហើយ​អ្នក​ជំនាញ​ថា បើ​បែក​ទឹក​ភ្លោះ​មិន​ឈឺ​ពោះ ក៏​អាច​មាន​ផល​វិបាក​ដល់​ម៉ាក់ៗ និង​អា​អូន​ក្នុង​ផ្ទៃ​ដែរ។ ការ​បែក​ទឹក​ភ្លោះ​របស់​ស្ត្រី​ពពោះ​នៅ​ត្រី​មាស​ទី​១ និង​ទី​២ មិន​អាច​ជួយ​បាន​ទេ ដោយសារ​ជំងឺ​ផ្សេង​ៗ ឬ​កត្តា​ជាច្រើន​ទៀត។ តែ​សម្រាប់​ស្ត្រី​គ្រប់​ខែ​វិញ​ទឹក​ភ្លោះ​នឹង​ស្រក​ទៅ​វិញ​ខ្លះ ព្រោះ​ពេល​គ្រប់ ឬ​លើស​ខែ​នោះ ទឹក​ភ្លោះ​លែង​បង្កើត​មក​ទៀត​ហើយ។ ចំណែក​បញ្ហា​បែក​ទឹក​ភ្លោះ​មិន​ឈឺពោះ​អាច​មក​ពី​បញ្ហា​ណា​មួយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។ គណនាថ្ងៃសម្រាលកូននៅទីនេះ បើ​តាម​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ថា ផលវិបាក​ដែល​អាច​កើត​មាន​ការ​បែក​ស្រោម​ទឹកភ្លោះ​មិន​ឈឺ​ពោះ​នោះ​គឺ ការ​រលាក​ស្រោម​ទឹក​ភ្លោះ​ដែល​បណ្ដាល​មក​មេរោគ​ពី​ទ្វារមាស​ឆ្លង​កាត់​ស្រោម​ទឹក​ភ្លោះ​ហើយ​អាច​បណ្ដាល​ឲ្យ​ម្ដាយ​ក្ដៅ​ខ្លួន និង​បង្ក​រោគ​ដល់​ទារក ធ្វើ​ឲ្យ​ចង្វាក់​បេះ​ដូង​ទារក​លោត​ញាប់។ ផល​វិបាក​បញ្ហា​បែក​ទឹក​ភ្លោះ​មិន​ឈឺ​ពោះ អាច​ប៉ះពាល់​ធ្ងន់ធ្ងរ បើ​ទារក​មិន​គ្រប់​ខែ ពិសេស​ក្នុង​ករណី​បែក​ទឹក​ភ្លោះ​យូរ មិន​ទទួល​បាន​ការ​ព្យាបាល​ដូច​ជា៖ ១. ជំងឺ​សួត​ដែល​ទារក​មិន​គ្រប់​ខែ​តែង​ជួប​ប្រទះ​ក្រោម​អាយុ​គភ៌ (ក្រោម ៣៤​សប្ដាហ៍) ២. ជំងឺ​រលាក​ប្រព័ន្ធ​រំលាយអាហារ​ដែល​បណ្ដាល​មក​ពី​ការ​បង្ក​រោគ។ វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​បន្ថែម​ឲ្យ​ដឹង​ថា ការ​បង្ក​រោគ​ដល់​ទារក​ដែល​បែក​ស្រោម​ទឹក​ភ្លោះ​យូរ ចេញ​រោគ​សញ្ញា​សំខាន់​ដូច​ជា៖ ទឹកភ្លោះ​មាន​ពណ៌​បៃតង​ខាប់ និង​ក្លិន​មិន​ល្អ ចង្វាក់​បេះដូង​ទារក​ខ្សោយ ឬ​កូន​មិន​សូវ​កម្រើក កូន​មាន​កម្ដៅ​ខ្ពស់ (ក្ដៅ​ខ្លួន) ក្រោយ​សម្រាល​រួច។ ម៉្យាង​វិញ​ទៀត ទងសុក​អាច​ធ្លាក់​គាប​ជាប់​ខាង​មុខ​ស្បូន​ក្រោយ​ពី​ការ​បែក​ទឹក​ភ្លោះ […]


បញ្ហាផ្ទៃពោះ

៦ រោគសញ្ញា បញ្ជាក់ថាម៉ាក់ៗពពោះកើតជំងឺបម្រុងក្រឡាភ្លើងកម្រិតធ្ងន់

បម្រុង​ក្រឡា​ភ្លើង គឺ​ជា​ផល​វិបាក​ធ្ងន់ធ្ងរ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ បណ្ដាល​មក​លើស​សម្ពាធ​ឈាម និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដោយ​សារ​ខូច​ខាត​សរីរាង្គ​ផ្សេងៗ ដូច​ជា តម្រង​នោម ជាដើម។ ជំងឺ​បម្រុង​ក្រឡា​ភ្លើង អាច​បង្ក​ផល​វិបាក​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​ជីវិត​ទាំង​ម៉ាក់ៗ និង​គភ៌។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា បើ​មាន​រោគ​សញ្ញា​យ៉ាង​ហោច​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ខាង​ក្រោម​គឺ​អាច​ចាត់​ទុក​ថា ជំងឺ​បម្រុង​ក្រឡា​ភ្លើង​មាន​រោគ​សញ្ញា​កម្រិត​ធ្ងន់ធ្ងរ​។ ១. សម្ពាធ​ឈាម​អតិបរិមា ≥160mmHg ឬ អប្បបរមា ≥110mmHg វាស់២ដង ចន្លោះ​គ្នា​តិច​បំផុត ៤ម៉ោង ដោយ​សម្រាក​គេង​លើ​គ្រែ ២. កោសិកា​ឈាម ប្លាកែត 1,1mg/dl ឬ​កើន​ឡើង​២ដង​ដែល​មិន​មាន​ជំងឺ​តម្រង​នោម​ផ្សេងៗ ៤.ការ​ថយ​ចុះ​តួនាទី​ថ្លើម: មាន​ការ​ឈឺចាប់​ស្រួច​ស្រាល ក្រោម​ឆ្អឹង​ជំ​នីរ​ខាង​ស្កាំ (តំបន់​ថ្លើម) ដែល​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ មិន​បាត់​ឈឺ និង AST, ALT ≥ 2 ដង ៥. ហើម​សួត ៦. ឈឺ​ក្បាល​ខ្លាំង ឬ​ឈឺ​ក្បាល​បន្តិច​ម្ដង​ៗ​កាន់តែ​ខ្លាំង​ឡើង​ៗ​ដោយ​ប្រើ​ថ្នាំ​បំបាត់​ឈឺ​ចាប់ មិន​បាត់​ឈឺ ស្រវាំងភ្នែក អារម្មណ៍​ខ្លួន​ប្រាណ​នៅ​មិន​សុខ​រសាប់រសល់។ គណនាទម្ងន់ស្ត្រីពពោះនៅទីនេះ ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? បើ​យើង​​មាន​អាការៈ​ឈឺ​ក្បាល​ធ្ងន់​ធ្ងរ ស្រវាំង​ភ្នែក ឈឺ​ពោះ​ធ្ងន់ធ្ងរ និង​ពិបាក​ដក​ដង្ហើម […]


បញ្ហាផ្ទៃពោះ

ម៉េចបាន​ស្រីៗ​ពពោះស្បែកប្រែប្រួល ឡើង​សង្វារ?

ស្រ្តី​ភាគ​ច្រើន​នឹង​មាន​ការ​ប្រែ​ប្រួល​ស្បែក សក់ និង​ក្រចក​នៅ​ពេល​មាន​ផ្ទៃ​ពោះ​។ ការ​ប្រែ​ប្រួល​នេះ​​ភាគ​ច្រើន​ជា​រឿង​ធម្មតា ហើយ​នឹង​បាត់​ទៅ​វិញ​ក្រោយ​សម្រាល​កូន​រួច​។​ គណនាថ្ងៃសម្រាលកូន នៅទីនេះ ១. ឡើង​សង្វារ ​ស្រ្តី​ពពោះ​ភាគ​ច្រើន​មាន​ឡើង​សង្វារ​នៅ​លើ​ក្បាល​ពោះ ចំណែក​អ្នក​ខ្លះ​ទៀត​អាច​មាន​សង្វារ​នៅ​សុដន់ ត្រគាក និង​កំប៉េះគូទ​។ ស្នាម​សង្វារ​កើត​មាន​នៅ​ត្រង់​ពោះ​ និង​ផ្នែក​ខាងក្រោម​នៃ​រាង​កាយ​បញ្ជាក់​ថា​កូន​ក្នុង​ផ្ទៃ​កំពុង​លូត​លាស់​។ សម្រាប់​ស្នាម​សង្វារ​នៅ​សុដន់​វិញ កើត​មាន​ឡើង​ដោយសារ​តែ​សុដន់​ចាប់​ផ្ដើម​រីក​ធំ ដើម្បី​ត្រៀម​ដល់​ការ​បំបៅ​ដោះ​កូន​។ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ស្នាម​សង្វារ​អាច​មាន​ពណ៌​ដូច​ជា​ក្រហម ត្នោត ឬ​ពណ៌​ស្វាយ​។ ពេល​ដែល​ស្រីៗ​យើង​ឆ្លង​ទន្លេ​ហើយ ស្នាម​ទាំង​នេះ​នឹង​ចាប់​ផ្ដើម​រលុប​បាត់​បន្តិច​ម្ដងៗ​។ ឡេ និង​ប្រេង​មួយ​ចំនួន​ត្រូ​វ​គេ​អះ​អាងថា​អាច​បំបាត់​សង្វារ​បាន តែ​ជាក់​ស្ដែង​មិន​អាច​ទៅ​រួច​នោះ​ទេ​។ កាត់​បន្ថយ​ការ​ឡើង​ទម្ងន់​ខ្លាំង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​នឹង​ជួយ​ម៉ាក់​ៗ​កាត់​បន្ថយ​ហានិភ័យ​ឡើង​សង្វារ​ច្រើន​ដែរ​។​​ គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ ​២. បញ្ហា​ស្បែក​ផ្សេង​ទៀត ការ​ប្រែ​ប្រួល​កម្រិត​អ័រម៉ូន​ពេល​មាន​ផ្ទៃ​ពោះ​អាច​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថាន​ភាព​ស្បែក​របស់​ម៉ាក់​ៗ​។ ស្រ្តី​ពពោះ​មួយ​ចំនួន​អាច​មាន​លេច​ចេញ​ពណ៌​ស្បែក ដូច​ជា​ពណ៌​ត្នោត​ ឬ​លឿង​នៅ​ជុំ​វិញ​ភ្នែក ថ្ពាល់ និង​ច្រមុះ។ ចំណែក​ស្រ្តី​ពពោះ​ខ្លះ​ទៀត​អាច​នឹង​មាន​លេច​ចេញ​នូវ​ស្នាម​ខ្មៅ​ឆ្នូត​ៗ​នៅ​ខាង​ក្រោម​ពោះ​។ ការ​ពារ​បញ្ហា​ស្បែក​ទាំង​នេះ ម៉ាក់​ៗ​ត្រូវ​ការ​ពារ​ខ្លួន​ពី​កម្ដៅ​ថ្ងៃ កុំ​ឲ្យ​ត្រូវ​ថ្ងៃ​ខ្លាំង​ពេក ព្រោះ​ថា​ពន្លឺ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ខ្មៅ​កាន់​តែ​ខ្លាំង។ បញ្ហា​ពណ៌​ស្បែក​ទាំង​នេះ អាច​នឹង​ថមថយ​ទៅ​វិញ​ក្រោយ​សម្រាល​បាន​ពីរ​បី​ខែ​ក្រោយ តែ​មាន​ស្រ្តី​មួយ​ចំនួន​ស្នាម​នេះ​នៅ​សល់​ប្រែ​ទៅ​ជា​អាចម៍​​រុយ​ទៅ​វិញ​។ ៣. បញ្ហា​លើ​សក់ និង​ក្រចក​ ស្រីៗ​យើង​មួយ​ចំនួន​ពេល​ពពោះ​អាច​នឹង​សង្កេត​ឃើញ​ពី​ការ​ប្រែ​ប្រួល​រូប​សណ្ឋាន​របស់​ក្រចក និង​ការ​លូត​លាស់​របស់​សក់​​។ ស្រ្តី​ខ្លះ​ លើក​ឡើង​ថា​សក់​ដុះ​លឿន​ជា​ធម្មតា ឯ​ក្រ​ចក​វិញ​ដុះ​លឿន​ហើយ​រឹង​ជាង​មុន​ទៀត​។ ចំណែក​អ្នក​ខ្លះ​បែរ​ជា​ជ្រុះ​សក់ និង​ក្រចក​​ក្រោយ​សម្រាល​កូន​រួច​។ ស្រ្តី​ភាគ​ច្រើន អាច​នឹង​ជ្រុះ​សក់​ ក្រោយ​សម្រាល​កូន​រួច​។ យ៉ាងណា ក្រោយ​សម្រាល​រួច ក្នុង​រយៈពេល​មួយ ក្រចក និង​សក់ នឹង​វិល​មក​រក​សភាព​ដើម​វិញ​។ ៤. […]


បញ្ហាផ្ទៃពោះ

ស្ងួត​មាត់​​ពេល​ពពោះ​បណ្ដាល​មក​ពី​អ្វី​?​ ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ស្ងួត​មាត់​អំឡុង​ពេល​​ពពោះ កើត​ឡើង​ជា​ទូទៅ ហើយ​ភាគ​ច្រើន​វា​អាច​បណ្ដាល​មក​ពី​​ការ​ប្រែប្រួល​អ័រម៉ូន និង​ជួនកាល​ ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​មាន​​ផ្ទៃ​ពោះ​ ក៏​​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ស្ងួត​មាត់​ផង​ដែរ​។ ខាង​ក្រោម​នេះ ជា​មូលហេតុ​​ដែល​នាំ​ឲ្យ​កើត​មាន​​អាការៈ​ស្ងួត​មាត់​ក្នុង​អំឡុង​ពេល​មាន​គភ៌ និង​ដំណោះស្រាយ​។ ១. កង្វះ​ជាតិ​ទឹក ពិត​ណាស់​ កង្វះ​ជាតិ​ទឹក​​ធ្វើ​ឲ្យ​យើង​មិន​​អាច​​ផលិត​ទឹក​មាត់​គ្រប់គ្រាន់​ និង​​​នាំ​​ឲ្យ​មាត់​របស់​យើង​ស្ងួត​។ អំឡុង​ពេល​មាន​គភ៌ ម៉ាក់​ៗ​គប្បី​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក​។ រោគ​សញ្ញា​ខាង​ក្រោម​ បញ្ជាក់​ថា​ម៉ាក់​ៗ​កំពុង​តែ​ខ្វះ​ជាតិ​ទឹក​ ទឹក​នោម​ពណ៌​លឿង​ចាស់​ អស់​កម្លាំង​ ឈឺ​ក្បាល ​វិល​មុខ​ ២. ការ​ប្រែប្រួល​អ័រម៉ូន​ ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន​ក៏​អាច​កាត់បន្ថយ​លំហូរ​ទឹក​មាត់​ និង​បង្ក​ជា​អាការៈ​ស្ងួត​មាត់​អំឡុង​ពេល​មាន​គភ៌​ដូច​គ្នា​។ ៣. បរិមាណ​​ឈាម​​កើន​ឡើង​ ការ​កើន​ឡើង​នៃ​បរិមាណ​​ឈាម​ និង​​អត្រា​ច្រោះ​នៅ​ក្នុង​តម្រង​នោម​ អាច​បណ្ដាល​​ឲ្យ​យើង​នោម​ញឹកញាប់​ ​ជា​ហេតុ​​នាំ​ឲ្យ​ម៉ាក់​ៗ​​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ​។ ​​៤. ជំងឺ​ស្លេកស្លាំង​ ប្រសិនបើ​ម៉ាក់​ៗ​​ប្រឈម​នឹង​អាការៈ​ស្ងួត​មាត់​ខ្លាំង​ អម​ជាមួយ​នឹង​អារម្មណ៍​ក្រហាយ​ វា​អាច​​ជា​សញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង​។ ៥. បែប​បទ​នៃ​ការ​រស់​នៅ​ ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ ​ញ៉ាំ​អាហារ​​ប្រៃ ឬ​ហឹរ​ និង​ការ​ដក​ដង្ហើម​តាម​មាត់​ក៏​អាច​ធ្វើ​ឲ្យ​យើង​ស្ងួត​មាត់​ផង​ដែរ​។ ៦. ការ​ប្រើប្រាស់​ថ្នាំ​ ការ​ប្រើប្រាស់​ថ្នាំ​សម្រាប់​ព្យាបាល​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ អំឡុង​ពេល​មាន​គភ៌ ក៏​អាច​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ស្ងួត​មាត់​។ ៧. ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​ កម្រិត​ជាតិ​គ្លុយកូស​ខ្ពស់​ខុស​ពី​ធម្មតា​ អំឡុង​ពេល​មាន​គភ៌​​អាច​នាំ​ឲ្យ​យើង​​កើត​មាន​អាការៈ​ស្ងួត​មាត់​​។ រោគ​សញ្ញា​ដទៃ​ទៀត​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​មាន​គភ៌ មាន​ដូចជា៖ ស្រេក​ទឹក​ខ្លាំង និង​នោម​ញឹកញាប់ អស់​កម្លាំង​ ព្រិល​ភ្នែក​ ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ និង​ទ្វារ​មាស​។ តិចនិក​កាត់​បន្ថយ​អាការៈ​ស្ងួត​មាត់​អំឡុង​ពេល​ពពោះ​ ដើម្បី​កាត់បន្ថយ​អាការៈ​ស្ងួត​មាត់​ ម៉ាក់​ៗ​អាច​សាកល្បង​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។ ថែទាំ​អនាម័យ​មាត់​ធ្មេញ ដោយ​ដុស​ធ្មេញ ប្រើ​ខ្សែ​អំបោះ​​ទាក់​ធ្មេញ និង​ខ្ពុរ​មាត់​ជា​ប្រចាំ​ កាត់បន្ថយ​ការ​ញ៉ាំ​កាហ្វេ តែ និង​​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាកុល​ កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃ និង​ផ្អែម​ខ្លាំង​ ជៀសវាង​ការ​ជក់​បារី ទំពា​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។


បញ្ហាផ្ទៃពោះ

ដឹងគន្លឹះទាំងនេះ ម៉ាក់ៗអស់បារម្ភកូនក្នុងផ្ទៃមានជំងឺបេះដូងពីកំណើត

ទារក​មួយ​ចំនួនកើតមក​មាន​ជំងឺ​បេះដូង​ពី​កំណើត មាន​ន័យថា អាអូន​កើត​មាន​ជំងឺ​នេះ​តាំង​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក​ម៉្លេះ។ ចុះ​ធ្វើ​ម៉េច​ទៅ​ទើប​ម៉ាក់ៗ​អាច​ការពារ​កូន​ក្នុង​ផ្ទៃ​មិន​ឲ្យ​មាន​ជំងឺ​បេះដូង​ពី​កំណើត? សំណួរ​នេះ លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ផ្នែក​ជំងឺ​បេះដូង នៅ​មជ្ឈមណ្ឌល​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បកស្រាយ​ថា មាន​ចំណុច​សំខាន់ ៣ ដែល​ស្ត្រី​ជា​ម្តាយ​ត្រូវ​ប្រុង​ប្រយ័ត្ន និង​ធ្វើ​ឲ្យ​បាន។ ទី១ នៅ​ពេល​ពេល​ពពោះ ម៉ាក់ៗ​មិន​ត្រូ​វប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា​នោះ​ទេ ទី២ បើ​ឈឺ​ពេល​មាន​ផ្ទៃពោះ ដូចជា គ្រុនក្តៅ កើត​ស្អូច ម៉ាក់ៗ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​សុខភាព​ទាំង​ម្តាយ​និង​កូន តើ​មាន​បញ្ហា​ឬ​អត់? និង​ចំណុច​សំខាន់​ទី៣ ស្ត្រី​ពពោះត្រូវ​ញ៉ាំ​អាហារ​មាន​ជីវជាតិ​ឲ្យបាន​គ្រប់​គ្រាន់ ពិសេស​អាស៊ីដហ្វូលិក។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​រូប​នេះ​ណែនាំ​ឲ្យ​ស្ត្រី​មានផ្ទៃ​ពោះ​ញ៉ាំ​អាស៊ីដហ្វូលិក​ឲ្យ​បាន​គ្រប់​គ្រាន់ ពោល​គឺ​ចាប់​ពី​ពេល​ត្រៀម​លក្ខណៈ​យក​មក​កូន​មក​ម៉្លេះ។​ គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ ចំពោះ​បរិមាណ​អាស៊ីដហ្វូលិក​ដែល​ស្ត្រី​ពពោះ​ត្រូវ​ការ​វិញ អង្គការ​សុខភាព​ពិភព​លោក (WHO) ណែ​នាំ​ឲ្យស្ត្រី​ញ៉ាំ​អាស៊ីដ​ហ្វូលិក ៤០០ មីក្រូក្រាម/ថ្ងៃ ចាប់​ពី ៣ ខែ មុន​យក​កូន រហូត​ដល់​គភ៌អាយុ​ ១២ សប្តាហ៍។ ក្រៅ​ពី​​មានក្នុង​ថ្នាំ​វីតាមីន អាស៊ីដ​ហ្វូលិក ក៏​មាន​នៅ​ក្នុង​អាហារ​ផង​ដែរ ដូច​ជា ​មាន​នៅ​ក្នុង​បន្លែ​បៃតង​ចាស់ ស្ពៃពួយឡេង គ្រាប់​សណ្តែក​គ្រប់​មុខ ផ្លែក្រូច ផ្លែល្ហុង ផ្លែប៊ើរ ថ្លើមគោ […]


បញ្ហាផ្ទៃពោះ

មូលហេតុ​​ម៉ាក់​ៗ​ឈឺ​ទ្វារ​មាស​​ពេល​មាន​គភ៌ និង​ដំណោះស្រាយ​​​​​​​​​​​​​​​

អាការៈ​ឈឺចាប់​ទ្វារ​មាស​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង​ ប៉ុន្តែ​ប្រសិនបើ​ការ​ឈឺ​ទ្វារ​មាស​នេះ​ កើត​ឡើង​​ជា​ញឹកញាប់​ អំឡុង​ពេល​មាន​គភ៌ វា​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​មាន​ការ​​ព្រួយបារម្ភ​ជាក់​ជា​មិន​ខាន។ ក្នុង​ករណី​ភាគ​ច្រើន​ ការ​ឈឺចាប់​​ទ្វារ​មាស​អំឡុង​ពេល​មាន​គភ៌​នេះ​ មិន​មែន​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​ណាមួយ​ឡើយ​។ មូលហេតុ​អ្វី​បាន​ជា​​ស្ត្រី​ពពោះ​ឈឺ​ទ្វារ​មាស​? ​ជាក់​ស្ដែង​ ការ​ឈឺ​ទ្វារ​មាស​ ឬ​អាង​ត្រគាក​អំឡុង​ពេល​មាន​ផ្ទៃពោះ កើត​ឡើង​ដោយ​សារ​​កត្តា​ជា​ច្រើន​ ខណៈ​ពេល​ដែល​រាងកាយ​ម៉ាក់​ៗ​ព្យាយាម​​សម្រប​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​​ថ្មី​។ ខាង​ក្រោម​នេះ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ទ្វារ​មាស​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ១. លំហូរ​ឈាម​ អំឡុង​ពេល​ពពោះ​ លំហូរ​ឈាម​នឹង​កើន​ឡើង​នៅ​ក្នុង​ស្បូន​ ដែល​បណ្ដាល​ឲ្យ​​មាន​ការ​ឈឺចាប់​នៅ​ក្នុង​បរិវេណ​ទ្វារ​មាស​។ បរិវេណ​នោះ​នឹង​ងាយ​ឈឺចាប់​ ព្រម​ទាំង​ហើម​។ មួយ​វិញ​ទៀត ការ​ឈឺចាប់​នេះ​ក៏​អាច​បណ្ដាល​មក​ពី​​ជំងឺ​​រីក​សរសៃ​ឈាម​ទ្វារ​មាស​ ឬ​រីក​សរសៃ​ឈាម​នៅ​ក្នុង​តំបន់​អាង​ត្រគាក​ផង​ដែរ​។ ២. ការ​ឆ្លង​មេរោគ​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ឈឺចាប់​ទ្វារ​មាស​ក៏​អាច​​កើត​ឡើង​ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ជុំវិញ​​បរិវេណ​ទ្វារ​មាស។​ ពេល​ខ្លះ ​ការ​បង្ក​រោគ​នៅ​អាង​ត្រគាក/​ទ្វារ​មាស​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​ រួម​ជាមួយ​រោគ​សញ្ញា​ដទៃ​ទៀត​ ដូចជា​ការ​ធ្លាក់​ទឹក​រម្អិល​ពី​ទ្វារ​មាស​ ចង្អោរ​ រាករូស​ ឬ​ឈឺ​ខ្នង​។ ៣. ការ​រីក​មាត់​ស្បូន ​ប្រសិនបើ​ម៉ាក់​ៗ​មាន​អារម្មណ៍​ឈឺ​ដូច​​ត្រូវ​គេ​ចាក់​ ជា​ពិសេស​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ការ​ពពោះ ​វា​អាច​បណ្ដាល​មក​ពី​ការ​រីក​មាត់​ស្បូន​។ ជា​ទូទៅ មាត់​ស្បូន​រីក​ធំ​នៅ​រយៈពេល​ពីរ​បី​សប្ដាហ៍​មុន​ពេល​សម្រាល​កូន​ ហើយ​វា​អាច​​នាំ​​ឲ្យ​មាន​ការ​ឈឺចាប់​ និង​ធ្លាក់​ឈាម​។ ៤. សម្ពាធ​គភ៌​ ទារក​ដែល​កំពុង​លូតលាស់​បាន​ដាក់​សម្ពាធ​លើ​តំបន់​អាង​ត្រគាក ដែល​លាង​សន្ធឹង​លើ​​សរសៃ​ចំណង​ឆ្អឹង និង​សាច់ដុំ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​។ ការ​ឈឺចាប់​នេះ​អាច​មាន​រយៈពេល​ពីរ​បី​វិនាទី​ ឬ​ប៉ុន្មាន​នាទី​ និង​ពេល​ខ្លះ​ យូរ​ជាង​នេះ​។ ​វា​អាច​កើត​ឡើង​នៅ​ត្រី​មាស​ទី​១​ នៅ​ពេល​ដែល​ស្បូន​រីក​ធំ និង​ដាក់​សម្ពាធ​លើ​ប្លោក​នោម​ និង​រន្ធ​គូទ ឬ​នៅ​ត្រី​មាស​ទី​២ នៅ​ពេល​ដែល​ទារក​សង្កត់​លើ​តំបន់​អាង​ត្រគាក​ ឬ​នៅ​ត្រី​មាស​ទី​៣​ ខណៈ​ពេល​ដែល​ទារក​​ធ្វើ​ចលនា​។ ៥. ការ​មាន​ផ្ទៃពោះ​ក្រៅ​ស្បូន​ ​ការ​ឈឺចាប់​ក្នុង​ទ្វារ​មាស​ ជា​រោគ​សញ្ញា​នៃ​ការ​មាន​កូន​ក្រៅ​ស្បូន​ […]


បញ្ហាផ្ទៃពោះ

ស្រ្តីពពោះមាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ធ្វើម៉េចឲ្យកូនសុវត្ថិភាព?

ទារក​កើត​ពី​ម្ដាយ​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B មាន​ឱកាស​ជាង​៩០​ភាគ​រយ​វិវត្ត​ទៅ​ជា​ជំងឺ​ថ្លើម​ប្រភេទ​B​ រ៉ាំរ៉ៃ ប្រ​សិន​ជា​ក្មេង​ទាំង​នោះ​មិន​ទទួល​បាន​ការ​ថែ​ទាំង​ត្រឹម​ត្រូវ​នៅ​ពេល​ឆ្លង​ទន្លេ​។ ដូច​នេះហើយ ​ជា​ការ​សំខាន់​ណាស់​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ ត្រូវ​ដឹង​ពី​ស្ថាន​ភព​ខ្លួន​ឯង​ទាក់ទង​នឹង​ជំងឺ​ថ្លើម​ប្រភេទ​B ដើម្បី​អាច​បង្ការ​ការ​ចម្លង​វីរុស​ទៅ​កូន​ពេល​សម្រាល​។ បើ​សិន​ជា​គ្រូពេទ្យ​បាន​ដឹង​ថា​ម៉ាក់​ៗ​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ក្រុម​គ្រូពេទ្យ​អាច​មាន​វិធានការ​ត្រឹម​ត្រូវ ដើម្បី​ការ​ពារ​ការ​ចម្លង​វីរុស​ពី​ម្ដាយ​ទៅ​កូន​ក្នុង​ដំណាក់​កាល​ឆ្លង​ទន្លេ។ ការ​ធ្វើ​តេស្ត​ឈាម​​ដឹង​ថា​ម្ដាយ​មាន​ផ្ទុក​វីរុស​ថ្លើម គ្រូពេទ្យ​អាច​រៀបចំ​សម្ភារៈ​វេជ្ជសាស្ត្រ​បាន​ត្រឹម​ត្រូវ​ក្នុង​បន្ទប់​សម្រាល ដើម្បី​ការ​ពារ​កូន​កុំ​ឲ្យ​ឆ្លង​វីរុស​ពី​ម្ដាយ​។​ គណនាថ្ងៃសម្រាលកូននៅទីនេះ ១. គួរ​ដឹង​អ្វី​ខ្លះ?​ ស្រ្តី​មាន​ផ្ទៃពោះ​គ្រប់​រូប​គួរ​ធ្វើ​តេស្ត​ឈាម​រក​វីរុស​ថ្លើម​ប្រភេទ​B។ ការ​ធ្វើ​តេស្ត​នេះ​កាន់តែ​ចាំ​បាច់​ថែម​ទៀត​បើ​ម៉ាក់​ជា​មនុស្ស​ស្ថិត​ក្នុង​ក្រុម​ងាយ​ប្រឈម​វីរុស​ថ្លើម​ប្រភេទ​B ដូច​ជា​បុគ្គលិក​សុខាភិបាល ​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​ថ្លើម​ប្រភេទB ឬ​ក្នុង​សហគមន៍​ប្រឈម​នឹង​វីរុស​ថ្លើម​ប្រភេទB។​ ដូចនេះ ជា​ការ​ចាំ​បាច់​ណាស់​នៅ​ពេល​មាន​ផ្ទៃពោះ ត្រូវ​តែ​បាន​ធ្វើ​តេស្ត​រក​វីរុស​ថ្លើម​ប្រភេទ​B ឲ្យ​បាន​មុន​ពេល​សម្រាល ឬ​បើ​អាច​គួរ​ធ្វើ​ក្នុង​រង្វង់​ត្រី​មាស​ទី​មួយ​។ ម៉ាក់​ៗ​គួរ​ដឹង​ថា​ការ​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​B ពេល​ខ្លះ​មិន​ចេញ​រោគ​សញ្ញា​ទេ ដែល​ជា​ការ​ពិបាក​ដឹង​ថា​យើង​មាន​ផ្ទុក​ឬ​ក៏​អត់ បើ​យើង​មិន​បាន​ធ្វើ​តេស្ត​ឈាម​នោះ​។​ បើ​សិន​ជា​ម៉ាក់​ៗ​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B នោះ​ពេល​កូន​កើត​ភ្លាម​នឹង​ទទួល​វ៉ាក់សាំង​បង្ការ​វីរុស​ថ្លើម​ប្រភេទB ​ភ្លាម​ៗ​ដែរ ក្នុង​រង្វង់​១២​ម៉ោង​ក្រោយ​កើត ខណៈ​ក្មេង​ធម្មតា​អាច​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ​ក្នុង​រង្វង់​២៤​ម៉ោង​ក្រោយ​កើត​។ បន្ទាប់ពី​បាន​ចាក់​ដូស​ទី​១ កូន​នឹង​ត្រូវ​ចាក់​ដូស​ទៅ​ពីរ និង​ទី​បី នៅ​ក្នុង​រង្វង់​៦​ខែ​បន្ទាប់​។ ក្រោយ​ពី​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន កូន​ដែល​កើត​ពី​ម៉ាក់​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ក៏​អាច​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​រក​អង់ទីករ ដើម្បី​ប្រាកដ​ថា​ក្រោយ​ពី​បាន​ចាក់​វ៉ាក់សាំង មាន​ដុះ​អង់​ទីករ​។ ២. ឆ្លងទន្លេ​តាម​វិធី​ណា? ថ្វី​បើ​ម៉ាក់​ៗ​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ក៏​ពិត​មែន ប៉ុន្តែ​ម៉ាក់​ៗ នៅ​តែ​អាច​ឆ្លង​ទន្លេ​តាម​ធម្មតា​ជាតិ​បាន ក្នុង​ករណី​លក្ខខណ្ឌ​សុខភាព​ត្រូវ​គ្រូពេទ្យ​វាយ​តម្លៃ​ថា​អាច​សម្រាល​បាន​។ ដូច​គ្នា​ដែរ ម៉ាក់​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ក៏​នៅ​អាច​បំបៅ​ដោះ​កូន​បាន​ធម្មតា​។ អង្គការ​សុខ​ភាព​ពិភព​លោក បាន​ណែ​នាំ​ឲ្យ​ម៉ាក់​បំបៅ​ដោះ​កូន ទោះ​បី​ខ្លួន​មាន​ផ្ទុក​វីរុស​នេះ ដោយ​ថា​អត្ថប្រយោជន៍​នៃ ការ​បំបៅ​ដោះ​ចំពោះ​កូន​មាន​ខ្ពស់​ជាង​ហានិភ័យ​ឆ្លង​វីរុស​។ ការ​បំបៅ​ដោះ​មិន​អាច​ចម្លង​វីរុស​ថ្លើម​ដល់​កូន​នោះ​ទេ លើក​លែង​​ចុង​ដោះ​ម៉ាក់​ៗ​មាន​ប្រេះ​បែក​ចេញ​ឈាម ពេល​បំបៅ​ដោះ​កូន​។ ម៉ាក់ៗ​គួរ​សុំ​ការ​ណែ​នាំ​ពីគ្រូពេទ្យ ដើម្បី​បាន​ដឹង​ពី​វិធី​បំបៅ​ដោះ​កូន​ដោយ​សុវត្ថិ​ភាព […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗដោះស្រាយបញ្ហាពិបាកគេងពេលពពោះ តាមតិចនិកងាយប៉ុន្មាននេះ

គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​នៅ​ដំណាក់​កាល​ត្រីមាស​ដំបូង និង​ត្រី​មាស​ទី ៣ នៃ​ការ​ពពោះ ព្រោះ​ទំហំ​ពោះ​រីក​ធំ ទំហំ​កូន​ក៏​ធំ។ ទោះ​បញ្ហា​នេះ មិន​បង្ក​ផល​ប៉ះពាល់​ដល់​អា​អូន​ក្នុង​ផ្ទៃ តែ​វា​រំខាន​ដល់​អារម្មណ៍​របស់​ស្ត្រី​ពពោះ​មែន​ទែន។ មូលហេតុ​អ្វី​ខ្លះ​នាំ​ឲ្យ​គេង​មិន​លក់​ពេល​ពពោះ? តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន​សែន​សុខ​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ពពោះ មាន​បញ្ហា​ជា​ច្រើន​ដែល​បណ្ដាល​ស្ត្រី​ពិបាក​គេង​ដូច​ជា៖ ការនោមញឹកញាប់ ក្អួត ឬចង្អោរ ឈឺខ្នង បញ្ហាសុដន់ មិនស្រួលពោះ រមួលក្រពើ ដកដង្ហើមបានខ្លីៗ យល់សប្តិរវើរវាយ។ បញ្ហា​ផ្សេង​ទៀត​នាំ​ឲ្យ​គេង​មិន​លក់​ពេល​ពពោះ ក៏​អាច​មាន​ទំនាក់​ទំនង​ជាមួយ​ស្ត្រេស។ គ្នាយើង​អាច​នឹង​ព្រួយ​បារម្ភ​ខ្លាំង​ពី​ការ​សម្រាល ឬ​បារម្ភ​ពី​តួនាទី​ក្លាយ​ជា​ម៉ាក់​ៗ​គេ ដែល​ក្តី​បារម្ភ​ទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​បញ្ឈរ​ភ្នែក​អំឡុង​ពេល​យើង​ដាក់​ខ្លួន​គេង។ តិចនិក​ជួយ​ដោះ​ស្រាយ​បញ្ហា​គេង​មិន​លក់​ពេល​ពពោះ ១. គួរ​គេង​លើ​ខ្នើយ​រាង​ខ្ពស់​បន្តិច ដើម្បី​សម្រួល​ដល់​ការ​ដក​ដង្ហើម ២. ចៀស​វាង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន តែ ឬ​ទឹក​ផ្លែ​ឈើ​មាន​ជាតិ​ជូរ ៣. គេង​ផ្ងារ​បាន តែ​បើ​ងងឹត​មុខ ប្ដូរ​មក​គេង​ផ្អៀង​វិញ ៤. កល់​ខ្នើយ​ជើង ៥. ចៀស​វាង​អាហារ​ដែល​ពិបាក​រំលាយ ៦. ហាត់​ប្រាណ (ដើរ ឬ​ហាត់​យូហ្គា) ៧. ចៀសវាង​ញ៉ាំ​ទឹក​ច្រើន។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ