បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

​ភ្នែកស្ងួត​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​ធ្វើ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទឹក​ភ្នែក​​​មាន​សារសំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​ភ្នែក​ និង​ជួយ​ដល់​ការ​មើល​ឃើញ។ យ៉ាង​ណា​មិញ បញ្ហា​ភ្នែក​ស្ងួត​ សំដៅ​លើ​​កង្វះ​ទឹក​ភ្នែក​ ក្នុង​ការ​ផ្ដល់​ជាតិ​រម្អិល​ និង​អាហារ​បំប៉ន​ចាំបាច់​ដល់​ភ្នែក​។ ជាក់​ស្ដែង អាការៈ​ស្ងួត​ភ្នែក​ជា​បញ្ហា​សុខភាព​ទូទៅ ​ហើយ​ស្ត្រី​ពពោះ​ក៏​​ងាយ​នឹង​កើត​អាការៈ​ភ្នែក​ស្ងួត​អំឡុង​ពេល​ពពោះ​ផង​ដែរ​។ គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​នៅ​ទី​នេះ​ រោគសញ្ញា​នៃ​​អាការៈ​ស្ងួត​ភ្នែក​ អំឡុង​ពេល​ពពោះ​ ស្ត្រី​ពពោះ​អាច​​​ជួប​ប្រទះ​​រោគសញ្ញា​មួយ​ ឬ​ច្រើន​ដូច​ខាង​ក្រោម​ ដែល​មាន​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​ខុស​ៗ​គ្នា​៖ រមាស់​ភ្នែក​ ព្រិច​ភ្នែក​ញឹកញាប់ ភ្នែក​ក្រហម​ ផ្សា​ភ្នែក​ ក្រហាយ​ភ្នែក​ ប្រតិកម្ម​នឹង​ពន្លឺ​ មាន​ទឹក​ភ្នែក​ មាន​អាចម៍​ភ្នែក​ស្ងួត​ ឬ​ស្អិត​នៅ​គែម​ភ្នែក​ មិន​ស្រួល​ក្នុង​ភ្នែក​ ព្រិល​ភ្នែក​ មាន​អារម្មណ៍​ថា​មាន​អ្វី​មួយ​នៅ​ក្នុង​ភ្នែក​ ឈឺចាប់​ នៅ​ពេល​ពាក់​Lenses​។ គណនាថ្ងៃសម្រាលកូន នៅ​ទី​នេះ​ មូលហេតុ​នៃ​អាការៈ​ស្ងួត​ភ្នែក​ អំឡុង​ពេល​ពពោះ​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ បញ្ហា​ស្ងួត​ភ្នែក​កើត​ឡើង​ខ្ពស់​បំផុត​នៅ​ត្រី​មាស​ទី​៣ និង​ទាប​បំផុត​​នៅ​សប្ដាហ៍​ទី​៦​ ក្រោយ​សម្រាល​កូន​។ ការ​ប្រែប្រួល​អ័រម៉ូន​នៅ​ពេល​មាន​ផ្ទៃពោះ បណ្ដាល​ឲ្យ​កើន​ឡើង​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​កោសិកា​​ថង់​ក្រពេញ​ទឹក​ភ្នែក​ ដែល​នាំ​ឲ្យ​មាន​បញ្ហា​ភ្នែក​ស្ងួត​។ ​មូលហេតុ​ទូទៅ ដែល​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត​ ការ​ប្រើប្រាស់​ថ្នាំ​មួយចំនួន​ លក្ខខណ្ឌ​បរិយាកាស​ ដូចជា​​ការ​ប៉ះពាល់​នឹង​​ផ្សែង​ ខ្យល់​ និង​បរិយាកាស​ស្ងួត​។ បញ្ហា​ភ្នែក​​ រួម​មាន​ជំងឺ​​ទឹក​នោម​ផ្អែម​ ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ការ​វះ​កាត់​ភ្នែក​ពី​មុន​ជាដើម។ កត្តា​ដទៃ​ទៀត​ ដូចជា​ការ​ប្រើប្រាស់​Lenses​រយៈ​ពេល​យូរ​។ គន្លឹះ​កាត់​បន្ថយ​បញ្ហា​ភ្នែក​ស្ងួត​អំឡុង​ពេល​ពពោះ​ លាង​សម្អាត​ភ្នែក​ជាមួយ​នឹង​ទឹក​ស្អាត​​ឲ្យ​បាន​ញឹកញាប់​ ជៀសវាង​ប៉ះពាល់​ខ្យល់​ដោយ​ផ្ទាល់​ពី​កង្ហារ​ ម៉ាស៊ីន​ត្រជាក់​ ម៉ាស៊ីន​កម្ដៅ​ ឬម៉ាស៊ីន​សម្ងួត​សក់​។​ កាត់បន្ថយ​ម៉ោង​​​​នៅ​មុខ​អេក្រង់​កុំព្យូទ័រ ទូរសព្ទ​។ […]


បញ្ហាផ្ទៃពោះ

កង្វះអាហារូបត្ថម្ភពេលពពោះ ផ្ដល់ផលពិបាកច្រើនដល់ទាំងម្ដាយ និងគភ៌

តម្រូវ​ការ​អាហារូបត្ថម្ភ​ក្នុង​ពេល​ពពោះ និង​បំបៅ​ដោះ​កូន​កើន​ឡើង ជា​ហេតុ​ទាមទារ​ម៉ាក់ៗ​ឲ្យ​ប៉ូវ​អាហារ​គ្រប់​គ្រាន់ ។ ប៉ុន្តែ​មាន​ម៉ាក់ៗ​មួយ​ចំនួន​មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ បែរ​ជា​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ។ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ យោង​តាម​អង្គការ Unicef បាន​ឲ្យ​ដឹង​ថា ស្ត្រី​មាន​តម្រូវ​ការ​អាហារូបត្ថម្ភ​ខុសៗគ្នា​ក្នុង​មួយ​ជីវិត ពិសេស​គឺ​មុន និង​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ពេល​បំបៅ​ដោះ​កូន ព្រោះ​​ជា​ពេល​ដែល​ស្ត្រី​ងាយ​រង​គ្រោះ​បំផុត​ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ។ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ របប​អាហារ​មិន​ល្អ ឬ​ខ្វះ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដូច​ជា អ៊ីយ៉ូត ជាតិ​ដែក ហ្វូឡាត កាល់ស្យូម និង​ស័ង្កសី អាច​បណ្ដាល​ឲ្យ​ជួប​បញ្ហា​ច្រើន។ ផល​ពិបាក​នៃ​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ​លើ​ម្ដាយ ភាព​ស្លេកស្លាំង កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ការ​ធ្លាក់​ឈាម ងាយ​ឆ្លង​មេរោគ ពិបាក​ផលិត​ទឹក​ដោះ​ឲ្យ​កូន​បៅ​ក្រោយ​សម្រាល ប្រឈម​បាត់បង់​ជីវិត​ខ្ពស់។ ផល​ពិបាក​នៃ​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ​លើ​កូន កូន​ស្លាប់​ក្នុង​ផ្ទៃ ទារក​ទម្ងន់​មិន​គ្រប់​គីឡូ មាន​ការ​លូតលាស់​យឺត​យ៉ាវ​ទាំង​រាងកាយ និង​បញ្ញា​ស្មារតី ប្រឈម​នឹង​កើត​ជំងឺ​រ៉ាំរ៉ៃ​ទៅ​ថ្ងៃ​អនាគត (ជំងឺ​ទឹក​នោម​ផ្អែម)។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អង្គការ Unicef បាន​ឲ្យ​ដឹង​បន្ថែម​ថា អាហារូបត្ថម្ភ​មិន​ល្អ​អំឡុង​ពេល​បំបៅ​ដោះ​កូន ក៏​ធ្វើ​ឲ្យ​មាន​ការ​លំបាក​សម្រាប់​ម្ដាយ​ក្នុង​ការ​ផ្ទុក​សារធាតុ​ចិញ្ចឹម​ឡើង​វិញ​ក្នុង​រាងកាយ និង​បំពេញ​តម្រូវ​ការ​អាហារ​បន្ថែម​​ដែល​រាងកាយ​ត្រូវ​ការ។ ការ​ធានា​បាន​ថា ស្ត្រី​គ្រប់​រូប​ទទួល​បាន​របប​អាហារ​មាន​ជីវជាតិ​គ្រប់​គ្រាន់ និង​ការ​ថែ​ទាំ​ពេញ​លេញ គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​រស់​រាន​មាន​ជីវិត និង​សុខុមាលភាព​របស់​ម្ដាយ និង​កូន។


បញ្ហាផ្ទៃពោះ

ផឹកស្រាថ្នាំពេលពពោះ ឬកូនខ្ចី អាចប៉ះពាល់សុខភាព

ទាំង​ពេល​ពពោះ និង​សម្រាល​កូន​រួច ម៉ាក់​ៗ​នៅ​តែ​ត្រូវ​បន្ត​ថែ​ទាំ​ខ្លួន​ឲ្យ​បាន​ល្អ​តាំង​ពី​ការ​សម្រាក សកម្មភាព​នានា ចំណី​អាហារ និង​ភេសជ្ជៈ​ផ្សេងៗ។ ទន្ទឹម​នឹង​នេះ ​បើ​តាម​ចាស់​ៗ​សម័យ​មុន គាត់​និយម​ឲ្យ​ស្ត្រី​ពពោះ ឬ​ស្ត្រី​ទើប​សម្រាល​កូន​រួច​ផឹក​ស្រា ពិសេស​ផឹក​ស្រា​ថ្នាំពេលពពោះ ដោយ​គិត​ថា​ឆាប់​ឲ្យ​ម៉ាក់ៗ​ឆ្អិន​សរសៃ សុខភាព​ល្អ ប៉ុន្តែ​តាម​ពិត​ទៅ​អ្នក​ជំនាញ​មិន​ណែ​នាំ​ឲ្យ​ធ្វើ​បែប​នេះ​ទេ។ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ សម័យ​នេះ​ហើយ​នៅ​មា​ន​ស្ត្រី​ពពោះ និង​ជា​ពិសេស​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​នៅ​ផឹក​ស្រា​ថ្នាំមួយ​ចំនួន​ ផឹក​ទាំង​ឪទឹន កូន​ខ្ចី​មួយ​ៗ​មិន​ដឹង​ប៉ុន្មាន​​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា។ លោក​បន្ត​ថា ជាតិ​អាល់កុល​នៅ​ក្នុង​ស្រា​ទាំង​នេះ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់ ទាំង​ទារក​ក្នុង​ផ្ទៃ ទាំង​កូន​ដែល​បំបៅ​ដោះ (ជាតិ​អាល់កុល​ជ្រាប​តាម​ទឹក​ដោះ) និង​ទាំង​ម្ដាយ​ខ្លួន​ឯង​ផ្ទាល់។ ស្រាថ្នាំ​ អាច​ប៉ះពាល់​សរីរាង្គ​ទាំង​មូល​របស់​កូន ជា​ពិសេស​គឺ​ខួរក្បាល និង​ថ្លើម​តែ​ម្ដង។ ការ​ផឹក​គ្រឿង​ស្រវឹង ឬផឹក​ស្រា​ថ្នាំពេលពពោះ​អាច​បង្ក​ផល​វិបាក​ពី​ស្រាល​ទៅ​ធ្ងន់​ធ្ងរ​ទៅ​តាម​កម្រិត​ដែល​ម៉ាក់ៗ​បាន​ផឹក។ ផល​វិបាក​ផ្សេង​ៗ​អាច​កើត​មាន​លើ​កូន​ក្នុង​ផ្ទៃ និង​ក្រោយ​សម្រាល បើ​ម៉ាក់​ៗ​សេព​គ្រឿង​ស្រវឹង​មាន​ដូច​ជា៖ ប៉ះពាល់​ដល់​ការ​លូតលាស់ ឬ​បំផ្លាញ​កោសិកា​ខួរក្បាល និង​ឆ្អឹង​ខ្នង កូន​មាន​បញ្ហា​ក្បាល​តូច មុខ​សំប៉ែត ក្រិន ឬ​លូត​លាស់​មិន​ស្រប​តាម​វ័យ ខ្សោយ​បញ្ញា ឬ​មាន​អាកប្បកិរិយា​ខុសប្រក្រតី។ ជា​ចុង​ក្រោយ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​បញ្ឈប់​ការ​ញ៉ាំ​ស្រា ឬ​ថ្នាំ​ខ្មែរ​ទាំង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ​កូន។ ម៉ាក់ៗ​គួរ​តែ​ថែ​ទាំកូន​ឲ្យ​មាន​ខួរក្បាល​ល្អ កុំ​បំផ្លាញ​គ្នា​តាំង​ពី​នៅ​ក្នុង​ពោះ​ម្ដាយ និង​នៅជា​ទារក​ដោយ​សារ​កំហុស​មួយ​នេះ។


បញ្ហាផ្ទៃពោះ

វិធីសាស្រ្តមួយចំនួន ជួយកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះ

ការប៉ោងសរសៃជើងពេលពពោះ (សរសៃវ៉ែននៅជើង) កើតឡើងដោយ​សារ​បំរែបំរួលរាងកាយ និងដោយសារទម្ងន់គភ៌ដែលបានបន្ថែមសម្ពាធដល់ជើងរបស់ម៉ាក់ៗ។ តើមានវិធីសាស្រ្ត​អ្វីខ្លះ​អាចជួយម៉ាក់ៗកាត់បន្ថយកុំឱ្យមានបញ្ហានេះ? នៅពេលម៉ាក់ៗពពោះ រាងកាយនឹងផលិតឈាមក៏ដូចជាសារធាតុរាវបន្ថែមដើម្បីទ្រទ្រង់គភ៌។ ទន្ទឹមនឹងនេះ ទម្ងន់របស់គភ៌ដែលលូតលាស់​ជារៀងរាល់ថ្ងៃក៏ផ្តល់សម្ពាធ​ដល់សរសៃវ៉ែន ដែល​មាន​នាទី​ដឹកនាំឈាមពីជើងទៅកាន់បេះដូងវិញដែរ។ តក្តាទាំងនេះអាចបណ្តាលឱ្យម៉ាក់ៗរួយស្រពន់ ហើមជើង និងប៉ោងសរសៃជើង។ ជាធម្មតាម៉ាក់ៗដែលពពោះប្រហែល ៧៥% អាចមានអាការៈ​ទាំងនេះ​នៅសប្តាហ៍ទី២៧ រហូតដល់ពេលសម្រាល។ ម៉ាក់ៗអាចសាកល្បងកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះតាមវិធីសាស្រ្តដូចខាងក្រោម៖ ១. ចៀសវាងការអង្គុយ ឬឈរយូរ ពេលអង្គុយយូរ ម៉ាក់អាចព្យាយាមងើបដើរបន្តិច។ បើម៉ាក់ៗឈរយូរ ម៉ាក់ៗអាចប្តូរ​ឥរិយាបថ​មក​អង្គុយ​វិញ។ ២. ចៀសវាងការពាក់ស្បែកជើងកែងខ្ពស់ ម៉ាក់ៗអាច​ពាក់​ស្បែកជើង​កែង​​ទាប ឬស្បែកជើងរាបដើម្បីឱ្យ​សាច់ដុំ​កំភួន​ជើងមានចលនា និងជំរុញ​រំហូរឈាម។​ ៣. ហាត់ប្រាណឱ្យបានទៀងទាត់ ម៉ាក់ៗអាចដើរ  ធ្វើលំហាត់ប្រាណបែបស្រាលៗ ឬហាត់យ៉ូហ្កា ដើម្បីឱ្យចរន្ត​ឈាមរត់បានល្អ និងកុំឱ្យ​ឡើង​ទម្ងន់ខ្លាំងពេក។ ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៤. ពាក់ស្រោមជើងវែង ការពាក់ស្រោមជើងវែង (ជិតដល់ជង្គង់) អាចជួយម៉ាក់ៗកាត់បន្ថយសម្ពាធ​នៅជើង ដោយបន្ថែម​សម្ពាធ​លើប្រអប់ជើង និងកជើង។ មានន័យ​ថាការពាក់ស្រោមជើងវែង​អាចជួយសម្រួល​ដល់​រំហូរ​ឈាម ដោយជួយ​ជម្រុញ​ឱ្យឈាមហូរត្រឡប់ពីជើងទៅបេះដូងវិញ។ ម៉ាក់ៗចៀសវាង​ពាក់ស្រោម​ជើងវែងដែលរឹបពេក។ ម្យ៉ាងវិញទៀត ម៉ាក់ៗមិនចាំបាច់ពាក់ស្រោមជើងវែងពេលគេងទេ ដោយសារ​នៅ​ពេលគេងប្រអប់​ជើង និងជើងរបស់ម៉ាក់ៗស្ថិតក្នុងកម្រិតស្មើគ្នា ហើយទំនាញ​ផែនដី​មិនមានឥទ្ធិពលដល់ចរន្តឈាមរបស់ម៉ាក់ៗទេ។  ៥. ចៀសវាងអង្គុយគងអន្ទាក់ខ្លា ការអង្គុយគងអន្ទាក់ខ្លាអាចធ្វើឱ្យចរន្តឈាមនៅជើងរត់មិនបានល្អ។ ៦. លើកជើង ពេលអង្គុយ ម៉ាក់ៗគួរដាក់ជើងលើកៅអីទាបៗ។ ពេលគេង ម៉ាក់ៗគួរកល់ជើងឱ្យខ្ពស់បន្តិច (ឬឱ្យ​ខ្ពស់​ជាងបេះដូង) ដើម្បីឱ្យឈាមរត់បានល្អ។ ៧. គេងផ្អៀងខាងឆ្វេង ការគេងផ្អៀងខាងឆ្វេងអាចជួយកាត់បន្ថយសម្ពាធលើសរសៃវ៉ែនដែលដឹក​នាំ​ឈាមត្រលប់ពីជើងទៅកាន់បេះដូងវិញ។ ៨. កាត់បន្ថយការញុំាប្រៃ ម៉ាក់ៗញុំាប្រៃអាចបណ្តាលឱ្យហើមសរសៃវ៉ែននៅជើង។ ការប៉ោងសរសៃជើងពេលពពោះអាចប្រសើរឡើង ឬបាត់បន្ទាប់ពីម៉ាក់ៗសម្រាល ប្រសិន​បើ​ម៉ាក់ៗ​មិនមានបញ្ហានេះមុនពេលពពោះ។ ប្រសិនបើម៉ាក់ៗប្រទះថា សរសៃជើងដែលប៉ោងឡើងរឹង ក្តៅ […]


បញ្ហាផ្ទៃពោះ

ហានិភ័យ និងផលប៉ះពាល់គភ៌ក្នុងផ្ទៃ បើម៉ាក់ៗស្លេកស្លាំងពេលពពោះ

មិន​ថា​ក្មេង ចាស់ ឬ​ក៏​ជា​ស្ត្រី​ពពោះ​នោះ​ទេ គឺ​សុទ្ធ​តែ​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​ស្លេកស្លាំង​បាន​ដូច​គ្នា ប៉ុន្តែ​ក្នុង​ករណី​ស្ត្រី​ស្លេក​ស្លាំង​ពេល​ពពោះ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ខ្លួន​មុន​សម្រាល។ ទោះ​បី​អំឡុង​ពេល​ពពោះ ស្រីៗ​ទទួល​បាន​របប​អាហារ​គ្រប់​គ្រាន់​ក៏​ដោយ​ក៏​នៅ​តែ​អាច​មាន​ជំងឺ​ស្លេក​ស្លាំង​ដែរ។ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចំពោះ​មូលហេតុ​បណ្ដាល​ឲ្យ​ម៉ាក់ៗ​កើតជំងឺ​ស្លេកស្លាំង​ពេល​ពពោះ​មាន​ដូចជា វិបត្តិ​គ្រាប់​ឈាម​រ៉ាំរ៉ៃ កម្រិត​អេម៉ូក្លូប៊ីន​ក្នុង​ឈាម​ថយ​ចុះ របប​អាហារ​មាន​ជាតិ​ដែក​មិនគ្រប់​គ្រាន់​ និង​មាន​ការ​គំរាម​រលូតកូន និង​ការ​ហូរ​ឈាម​ជាដើម។ ម៉ាក់ៗ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្លេកស្លាំង​ពេល​ពពោះ ប្រសិន​បើ៖ ពពោះកូន​ច្រើន​លើ​ស​ពី​មួយ ក្អួត​ញឹកញាប់​ដោយសារ​ការ​ចាញ់​កូន ញ៉ាំ​ជាតិ​ដែក​មិន​បាន​គ្រប់​គ្រាន់ រដូវ​មក​ខ្លាំង​មុន​ពេល​មាន​ផ្ទៃ​ពពោះ ធ្លាប់​កើត​ជំងឺ​​ស្លេកស្លាំង​ពេល​មាន​ផ្ទៃពោះ។ តើ​ភាព​ស្លេកស្លាំង​ពេល​ពពោះ​ប៉ះពាល់​ដល់​ទារក​យ៉ាង​ដូច​ម្តេច? ភាព​ស្លេកស្លាំង​ពេល​ពពោះ​ធ្ងន់ធ្ងរ អាច​បង្កើន​ហានិភ័យ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ កូន​មាន​ទម្ងន់​មិន​គ្រប់គីឡូ និង​ម៉ាក់ៗ​ប្រឈមបញ្ហា​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​សម្រាលកូន។ ទន្ទឹម​នឹង​នេះ ការ​សិក្សា​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ស្លាប់​របស់​ទារក​ភ្លាមៗ​មុន ឬ​ក្រោយ​ពេល​សម្រាល​ដែរ​។ រោគសញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង​ពេល​ពពោះ – ស្បែក​ស្លេក​ស្លាំង – ហត់​អស់​កម្លាំង វិលមុខ ធេងធោង និង​មិន​អាច​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ធម្មតា​បាន – នៅ​មិន​សុខ​ក្នុង​ខ្លួន – មាន​អារម្មណ៍​ថា​ងាយ​ឈឺ និង​ឆ្លង​មេរោគ​ផ្សេង​ៗ – ឆាប់​ហត់ -​ ឈឺ​ក្បាល – ភ្នាស​ត្របក​ភ្នែក​ក្រោម ឡើង​ពណ៌​ស ​ជា​សញ្ញា​ជំងឺ​ស្លេក​ស្លាំង ​ព្រោះ​ថា​ធម្មតា​ភ្នាស​នេះ​​មាន​ពណ៌​ក្រហម។


បញ្ហាផ្ទៃពោះ

នោម​​ឈឺ​​ ក្រហាយពេល​​ពពោះ បណ្ដាល​មក​ពី​​អ្វី​​? បង្ការ​យ៉ាង​ម៉េច?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អំឡុង​ពេល​មាន​គភ៌ ម៉ាក់​ៗ​ប្រហែល​ជា​នោម​ញឹកញាប់​ជាង​មុន​មិន​ខាន​ ដែល​នេះ​ជា​អាការៈ​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​ស្ត្រី​ពពោះ​​។ យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​មាន​អារម្មណ៍​​ឈឺ​អួល ឬ​ក្រហាយ​​នៅ​ពេល​នោម​ ​វា​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​​មួយ​ចំនួន​ដូច​​ខាង​ក្រោម​។ គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ មូលហេតុ​អ្វី​បាន​ជា​ម៉ាក់​ៗ​នោម​ឈឺ​អំឡុង​ពេល​ពពោះ​? ពិត​ណាស់​ ​មាន​​កត្តា​មួយ​ចំនួន​​ដែល​នាំ​ឲ្យ​ស្ត្រី​ពពោះ​ឈឺ​អួល ​ឬ​ក្រហាយ​នៅ​ពេល​នោម​ ហើយ​មូលហេតុ​ទូទៅ​គឺ​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​ (UTI) ដែល​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​រាងកាយ​។ ស្ថានភាព​សុខភាព​ខាង​ក្រោម​​អាច​នាំ​ឲ្យ​កើត​​មាន​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​ ឬ​អាច​ជា​មូលហេតុ​នៃ​ការ​ឈឺ​ចាប់​ប្លោក​​នោម​ និង​នោម​ឈឺ​អំឡុង​ពេល​​ពពោះ​។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ១. បាក់តេរី​នៅ​ទ្វារ​មាស​ បាក់តេរី​នៅ​ទ្វារ​មាស​ ជា​បញ្ហា​សុខភាព​ទូទៅ​ដែល​បណ្ដាល​មក​ពី​អតុល្យភាព​នៃ​បាក់តេរី​ធម្មតា ដែល​រស់​នៅ​ក្នុង​ទ្វារ​មាស។​ ​វា​អាច​បណ្ដាល​ឲ្យ​នោម​ឈឺ​ ដោយ​សារ​តែ​ការ​រលាក​នៅ​កន្លែង​ដដែល​ ឬ​ដោយ​​ការ​ធ្លាក់​បាក់តេរី​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​នោម​ ដែល​​អាច​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ​លើ​ប្រព័ន្ធ​ទឹក​នោម​។ ២. ជំងឺ​កាមរោគ (STIs) ជំងឺ​កាមរោគ​ដែល​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ អាច​បណ្ដាល​ឲ្យ​​ម៉ាក់​ៗ​​នោម​ឈឺ​អួល ឬ​ក្រហាយ​នៅ​អំឡុង​ពេល​ពពោះ។ ពិត​ណាស់​​ ជំងឺ​កាមរោគ​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​​​នៅ​អាង​ត្រគាក​ ជួនកាល​នៅ​ទ្វារ​មាស​ ឬ​ធ្វើ​ឲ្យ​យើង​នោម​ឈឺ​ជា​ដើម។ ៣. រើមលើ​ប្រដាប់​ភេទ​​​ ​ជាមួយ​គ្នា​នេះ​ដែរ រើម​​អាច​បណ្ដាល​ឲ្យ​នោម​ឈឺ​ មិន​ថា​យើង​មាន​ផ្ទៃពោះ​ ឬ​អត់​នោះ​ទេ​។ ប៉ុន្តែ​ បញ្ហា​សុខភាព​មួយ​នេះ​ អាច​បង្ក​ជា​ផលវិបាក​បន្ថែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ដូច្នេះ​ហើយ​ ស្ត្រី​​ពពោះ​​ដែល​កើត​រើម​ គប្បី​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​ជិត​ដល់​ថ្ងៃ​សម្រាល​។ នោម​ឈឺ​អួល​ អំឡុង​ពេល​មាន​គភ៌​គ្រោះថ្នាក់​ទេ​? ប្រសិនបើ​​ម៉ាក់​ៗ​កំពុង​ពពោះ​ ជួប​ប្រទះ​​ការ​ឈឺ​ចាប់​នៅ​ពេល​នោម​ ឬ​ឈឺ​ប្លោក​នោម​ គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​ ពីព្រោះ​ថា​ការ​បង្ក​រោគ​ផ្លូវ​ទឹក​នោម​ដែល​មិន​បាន​ព្យាបាល​ អាច​នាំ​ឲ្យ​មាន​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ​ ដូចជា​សម្រាល​កូន​មិន​គ្រប់​ខែ ឬ​អាច​​​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ខូច​តម្រង​នោម​ ​ឆ្លង​មេរោគ​ពេញ​រាងកាយ ឬ​ហៅ​ថា​ជំងឺSepsis​ក្នុង​អំឡុង​ពេល​ពពោះ​​។ ​​​តិចនិក​បង្ការ​ការ​នោម​ឈឺ​​អំឡុង​ពេល​ពពោះ​ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ជៀសវាង​ទប់​នោម​ ជូត​បរិវេណ​ប្រដាប់​ភេទ​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​ […]


បញ្ហាផ្ទៃពោះ

កើតស្វាយពេលពពោះ ទារកក្នុងផ្ទៃប្រឈមបញ្ហាធំៗយ៉ាងតិច ៤

ជំងឺ​ស្វាយ ងាយ​ឆ្លង​បំផុត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​រួម​ភេទ ហើយ​​ជំងឺ​នេះ​​បង្ក​ឡើង​ដោយ​មេរោគ​ឈ្មោះ Treponema pallidum។ ក្នុង​ករណី​ស្ត្រី​កើត​ស្វាយ​ពេល​ពពោះ មេរោគ​អាច​ឆ្លង​​ទៅ​កូន​ក្នុង​ផ្ទៃ​បាន បណ្ដាល​ឲ្យ​អា​អូន​ប្រឈម​នឹង​បញ្ហា​ធំៗ​មិន​តិច​ទេ។ គណនាថ្ងៃសម្រាលកូននៅទីនេះ កើត​ស្វាយ​ពេល​ពពោះ​អាច​ឆ្លង​មេរោគ​ទៅ​គភ៌​បាន​តាម​រយៈ​សុក ហើយ​ការ​ចម្លង​នេះ​អាច​ប៉ះពាល់​ដល់​គភ៌​គ្រប់​ដំណាក់កាល​ទាំង​អស់​អំឡុង​ពេល​កំពុង​ពពោះ។ បញ្ហា​ធំៗ ដែល​ទារក​ប្រឈម​បើ​ម្ដាយ​កើត​ស្វាយ​ពេល​ពពោះ​មាន​ដូច​ជា៖ -កើតមិន​គ្រប់​គីឡូ -ស្លាប់​ក្នុង​ពោះ -រលូត​ដោយ​ឯក​ឯង (ក្នុង​ករណី គភ៌​មាន​អាយុ​តិច) -ស្លាប់​នៅ​ពេល​កើត ទាក់​ទង​នឹង​បញ្ហា​កើត​ស្វាយ​ពេល​ពពោះ​នេះ មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​សហរដ្ឋអាមេរិក CDC បាន​ឲ្យ​ដឹង​ថា ទារក​ដែល​កើត​មក​មាន​រោគ​ស្វាយ​ពី​កំណើត​អាច​មាន​ការ​ខូចខាត​ឆ្អឹង មាន​ភាព​ស្លេក​ស្លាំង​ធ្ងន់ធ្ងរ បញ្ហាថ្លើម និង​អណ្ដើក​រីក​ធំ កើត​ខាន់​លឿង រលាក​ស្រោម​ខួរ ឬ​មាន​បញ្ហា​សរសៃ​ប្រសាទ​ដែល​បណ្ដាល​ឲ្យ​ងងឹត​ភ្នែក។ និយាយ​រួម កើត​ស្វាយ​ពេល​ពពោះ​អាច​បង្ក​ជា​ផល​ពិបាក​ខ្ពស់​ដល់​កូន​​ទាំង​ពេល​ក្នុង​ផ្ទៃ និង​ពេល​សម្រាល ហេតុ​នេះ​ហើយ​ពេល​ពិនិត្យ​ផ្ទៃ​ពោះ ម៉ាក់​ៗ​គ្រប់​រូប​គួរ​តែ​ធ្វើ​តេស្ដ​រក​មេរោគ​ស្វាយ​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា ក្នុង​ករណី​តេស្ដ​ឃើញ​វិជ្ជមាន ចៀសវាង​មេរោគ​ឆ្លង​ទៅ​ប៉ះពាល់​ដល់​កូន​បាន។​


បញ្ហាផ្ទៃពោះ

ទឹក​នោម​ប្ដូរ​ពណ៌​ពេល​ពពោះ​​មក​ពី​អ្វី​? ពេល​ណា​គួរ​បារម្ភ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពណ៌​ទឹក​នោម​​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយ​ជា​ធម្មតា​ វា​មាន​ពណ៌​លឿង​ស្រាល​ ទៅ​លឿង​ចាស់​។ កង្វះ​ជាតិ​ទឹក​ អាហារ ថ្នាំ​ និង​សារធាតុ​Hemoglobin​ អាច​ជះ​ឥទ្ធិពល​ដល់​ពណ៌​ទឹក​នោម​។ ចំពោះ​​ទឹក​នោម​ដែល​មាន​ពណ៌​មិន​ប្រក្រតី​អាច​​មាន​​ពណ៌​ល្អក់​ ក្រមៅ​ ឬ​ពណ៌​ក្រហម​។ ​ពណ៌​ទឹក​នោម​របស់​ស្ត្រី​ពពោះ​ប្រែប្រួល​ដោយ​សារ​អ្វី​? ​មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​​ពណ៌​ទឹក​នោម​របស់​ស្ត្រី​ពពោះ​មាន​ការ​ប្រែប្រួល​។ មូលហេតុ​ទាំង​នេះ​ រួម​មាន​៖ ១. កង្វះ​ជាតិ​ទឹក​ អំឡុង​ត្រី​មាស​ទី​១​ ស្ត្រី​ពពោះ​ច្រើន​តែ​ប្រឈម​នឹង​អាការៈ​ក្អួត​ចង្អោរ​ ដែល​​បណ្ដាល​ឲ្យ​ខ្វះ​ជាតិ​ទឹក​ និង​នាំ​ឲ្យ​ទឹក​នោម​មាន​ពណ៌​ក្រមៅ និង​បរិមាណ​ទឹក​នោម​​តិច​។ ២. វីតាមីន និង​អាហារ​បំប៉ន​អំឡុង​ពេល​មាន​គភ៌​ វីតាមីន​ និង​អាហារ​បំប៉ន​ផ្សេង​ៗ ដែល​ម៉ាក់​ៗ​ញ៉ាំ​អំឡុង​ពេល​មាន​គភ៌ អាច​ជា​មូលហេតុ​ផ្សេង​ទៀត​​ធ្វើ​ឲ្យ​ទឹក​នោម​មាន​ពណ៌​ក្រមៅ។ ប្រសិនបើ​យើង​ញ៉ាំ​វីតាមីន​ ឬ​អាហារ​បំប៉ន​លើស​កម្រិត អាច​នឹង​មាន​ឈាម​នៅ​ក្នុង​ទឹក​នោម​។ ៣. របប​អាហារ​ ជាក់​ស្ដែង នៅ​អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​តែងតែ​គិតគូរ​​អំពី​ការ​ផ្លាស់ប្ដូរ​របប​អាហារ​មុន​គេ។​ បន្លែ និង​ផ្លែឈើ​មួយ​ចំនួន​ ដូចជា​ទំពាំង​បារាំង ​និង​ឆៃថាវ​ក្រហម​ ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ទឹក​នោម​ប្ដូរ​ពណ៌​បាន​។ ​៤. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ភាគច្រើន​ ស្ត្រី​ពពោះ​ងាយ​នឹង​​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ដែល​​រួម​មាន​ការ​ឆ្លង​មេរោគ​តម្រង​នោម​ បង្ហួរ​នោម​  ប្លោក​នោម​ និង​បំពង់ទឹកនោម រោគសញ្ញា​នៃ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​មាន​ដូចជា​នោម​ញឹក ក្រហាយ​នៅ​ផ្នែក​ខាង​ក្រោម​ពោះ ព្រម​ទាំង​ហូរ​ឈាម និង​ទឹក​រម្អិល​​នៅ​ក្នុង​ទឹក​នោម ដែល​ធ្វើ​ឲ្យ​ទឹក​នោម​មាន​ពណ៌​ភ្លឺ។ ៥. ជំងឺ​​តម្រង​នោម​ ជាមួយ​គ្នា​នេះ​ដែរ តម្រង​នោម​ច្រោះ និង​បញ្ចេញ​កាកសំណល់​​ចេញ​ពី​រាងកាយ​។ រាល់​ការ​បង្ក​រោគ ឬ​បញ្ហា​ណា​មួយ​ដែល​កើត​​​​នៅ​ក្នុង​តម្រង​នោម​ អាច​បណ្ដាល​ឲ្យ​ទឹក​នោម​មាន​ពណ៌​ក្រមៅ​។ ៦. ក្រួស​តម្រង​នោម​ ទោះ​បី​វា​ជា​ករណី​កម្រ ក្រួស​តម្រង​នោម​អាច​ប៉ះពាល់​ដល់​មុខងារ​ទូទៅ​នៃ​តម្រង​នោម និង​អាច​បង្ក​ជា​ការ​ឈឺ​​ពោះ […]


បញ្ហាផ្ទៃពោះ

គួរដឹង! កើតដុំសាច់ស្បូនពេលពពោះ ម៉ាក់ៗអាច​ប្រឈមគ្រោះថ្នាក់ច្រើន​យ៉ាង

ដុំ​សាច់​ស្បូន​ពេល​ពពោះ ជា​បញ្ហា​មួយ​យើង​មិន​សូវ​ឮ មិន​សូវ​ឃើញ​កើត​ឡើង​ទេ ប៉ុន្តែ​ស្ត្រី​ក៏​ប្រឈម​នឹង​បញ្ហា​នេះ​អំឡុង​ពេល​មាន​គភ៌​ដែរ។ ធម្មតា ដុំ​សាច់​ស្បូន ជា​ដុំ​​សាច់​ស្លូត ហើយ​មិន​សូវ​ចេញ​ជា​សញ្ញា​អ្វី​ទេ តែ​បើ​កើត​អំឡុង​ពេល​ពពោះ ដុំ​សាច់​ស្បូន​អាច​ផ្ដល់​ផល​ពិបាក​គ្រោះ​ថ្នាក់​ច្រើន​យ៉ាង​ដល់​ម្ដាយ និង​កូន។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ផល​ពិបាក​នៃ​បញ្ហា​ដុំ​សាច់​ស្បូន​ពេល​ពពោះ ច្រើន​កើត​ឡើង​អាស្រ័យ​ទៅ​តាម​ទី​តាំង និង​ទំហំ​របស់​ដុំ​សាច់​នោះ។ ក្នុង​ករណី​កើត​ដុំ​សាច់​ស្បូន​ពេល​ពពោះ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដល់​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ ឬ​ក្នុង​ពេល​ម៉ាក់ៗ​សម្រាល។ ស្ត្រី​ដែល​មាន​ដុំ​សាច់​ស្បូន​ពេល​ពពោះ​អាច​ជួប​ប្រទះ​ការ​ឈឺ​ចាប់​ក្នុង​ពោះ និង​អាច​មាន​ហានិភ័យ​ប្រឈម​នឹង​បញ្ហា​សម្រាល​កូន​មិន​គ្រប់​ខែ​ថែម​ទៀត។ ទន្ទឹម​នឹង​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ដុំ​សាច់​មាន​ទំហំ​ធំ (បិទ​ទ្វារមាស) គ្រូពេទ្យ​អាច​នឹង​តម្រូវ​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​ដោយ​ការ​វះកាត់​តាម​ការ​ជាក់​ស្ដែង។ ក្នុង​ករណី​កម្រ​ខ្លះ ដុំ​សាច់​ស្បូន​ពេល​ពពោះ អាច​បណ្ដាល​ឲ្យ​ស្ត្រី​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ធំ​នោះ​គឺ រលូត​កូន (ការ​បាត់បង់​គភ៌​ក្នុង​អំឡុង ២៣ សប្ដាហ៍​នៃ​ការ​ពពោះ)។ ទោះ​យ៉ាង​ណា​ក៏​ដោយ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​មិនទាន់​រក​ឃើញ​មូល​ហេតុ​ច្បាស់​លាស់​បង្ក​ឲ្យ​កើត​ដុំ​ស្បូន​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មាន​កត្តា​ប្រឈម​មួយ​ចំនួន ដូច​ជា​កត្តា​អ័រម៉ូន តំណពូជ និង​កត្តា​ជាតិសាសន៍ ដែល​នាំឲ្យ​មាន​បញ្ហា​នេះ​។ ដូចនេះ ស្ត្រី​ពពោះ​ត្រូវ​​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ ពិសេស​នោះ​គឺ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​កំណត់។​​


បញ្ហាផ្ទៃពោះ

ការពិនិត្យទឹកនោមពេល​ពពោះ ជួយម៉ាក់ៗដឹងពីបញ្ហាសុខភាព

ការពិនិត្យទឹកនោមពេលតាមដានសុខភាពគភ៌ជារៀងរាល់ខែអាចឱ្យគ្រូពេទ្យដឹងពីជំងឺ ឬលក្ខខណ្ឌដែលអាចប៉ះពាល់ដល់ម៉ាក់ៗ ឬទារកក្នុងផ្ទៃ។ តើការពិនិត្យទឹកនោមអំឡុងពេលតាមដានសុខភាពគភ៌អាច​​ឱ្យគ្រូពេទ្យ និងម៉ាក់ៗដឹងពីជំងឺអ្វីខ្លះ? ១. ជំងឺទឹកនោមផ្អែម ការមានជាតិគ្លុយកូស (ឬជាតិស្ករ) ខ្ពស់នៅក្នុងទឹកនោមអាចបញ្ជាក់ថាម៉ាក់ៗ​​មានជំងឺ​ទឹកនោមផ្អែម​ប្រភេទទី ១ ប្រភេទទី ២  ឬមានជំងឺទឹកនោម​​ផ្អែម​នៅពេលមានផ្ទៃពោះ។ ២. ជំងឺបម្រុងក្រឡាភ្លើង ប្រសិនបើក្នុងទឹកនោមម៉ាក់ៗមានកម្រិតប្រូតេអ៊ីនខ្ពស់ វាអាចជាសញ្ញានៃការមាន​ជំងឺបម្រុង​ក្រឡា​ភ្លើង ឬជំងឺលើសសម្ពាធឈាមដែលបណ្ដាលមកពីការមានផ្ទៃពោះ។ ៤. ការឆ្លងមេរោគផ្លូវទឹកនោម ការមានមេរោគ ឬកោសិកាឈាមសនៅក្នុងទឹកនោមអាចជាសញ្ញានៃការឆ្លងមេរោគផ្លូវទឹកនោម។ ចង់គណនាថ្ងៃសម្រាលកូន​ ចុចទីនេះ! ៥. បញ្ហាតម្រងនោម ការមានប្រូតេអ៊ីនខ្ពស់ ឬឈាមនៅក្នុងទឹកនោមអាចជាសញ្ញានៃការមានបញ្ហាតម្រងនោម។ ៤. ការខ្វះជាតិទឹក ជា​ធម្មតាទឹកនោម​ពណ៌​ក្រមៅអាច​ជា​សញ្ញានៃការខ្វះជាតិទឹក ដូច្នេះម៉ាក់ៗត្រូវញុំាទឹក​​បន្ថែម​។ ការពិនិត្យទឹកនោមអំឡុង​ពេលតាមដានសុខភាពគភ៌ជារៀងរាល់ខែអាចឱ្យ​គ្រូពេទ្យ​ធ្វើការព្យាបាល​ម៉ាក់ៗ​ទាន់ពេលវេលា និងបង្ការផលវិបាកនៃជំងឺមួយចំនួន ប្រសិនបើទឹកនោមម៉ាក់ៗមានបញ្ហា។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស